Breaking News

សារះសំខាន់នៃការថ្វាយដង្វាយ (ម៉ាឡាគី3:7-12)



 សេចក្តីផ្តើម៖
               នៅក្នុងពួកជំនុំខ្ញុំ ខ្ញុំឃើញថា ពួកគេតែងតែថ្វាយដង្វាយទៅព្រះជាម្ចាស់រាល់ថ្ងៃអាទិត្យមិន ដែលខាន។ ពីព្រោះពួកគេជឿថា ការថ្វាយដង្វាយដល់ព្រះកាន់តែច្រើន នោះទ្រង់នឹង
ប្រទានពរកាន់តែ ច្រើនតាមរយះការថ្វាយផងដែរ។ តាមរយះសាច់រឿងនេះ ហេតុអ្វីបានយើងត្រូវការថ្វាយដង្វាយក្នុង ព្រះវិហារ?
ព្រះជាម្ចាស់បានផ្តល់នូវព្រះគុណដល់យើងរាល់គ្នាតាមរយះព្រះពរ និងការផ្គត់ផ្គង់របស់ទ្រង។ ហើយនៅពេលដែលយើងបានទទួលព្រះពរនៃការផ្គត់ផ្គង់របស់ព្រះក្នុងការរកស៊ីចិញ្ចឹមជីវិតហើយ យើងក៍ត្រូវចេះដាក់ដង្វាយសម្រាប់ជួយផ្គត់ផ្គង់ពួកជំនុំណាដែលខ្វះខាតផងដែរ។

សង្ខេបបទគម្ពីរ

 នៅក្នុងម៉ាឡាគី3:7-12 បាននិយាយអំពើ ព្រះជាម្ចាស់បង្គាប់ឲ្យពួកគេបានយកដង្វាយ១ភាគ១០ ពី ការងាររបស់ពួគគេ មកថ្វាយដល់ព្រះអង្គ កុំឲ្យគេកេងយករបស់។ នោះព្រះជាម្ចាស់នឹងចាក់ព្រះពរមកពីស្ថានសួគ៌ដើម្បី បំពេញនូវស្បៀងអាហាររបស់គេឲ្យបានពេញបរិបូរណ៍

 រចនាសម្ពន្ធ័
1/  កុំកោងយករបស់ព្រះ ហើយមកថ្វាយដង្វាយ១ភាគ១០ក្នុងដំណាក់ទ្រង់(7-12)

សំណួរស្នូល៖  តើយើងអាចកោងយករបស់ព្រះបានឬ? ហេតុអ្វីបានជាយើងត្រូវការថ្វាយដង្វាយ ១ភាគ ក្នុង១០ទៅព្រះ?






តួសេចក្តី
1/  កុំកោងយករបស់ព្រះ ហើយមកថ្វាយដង្វាយ១ភាគ១០ក្នុងដំណាក់ទ្រង់(7-12)

Ø  នៅក្នុងខ (7-12)  បាននិយាយអំពី1164/5000
Ø  7 ខាងក្រោមនេះជាពាក្យពីសាការី 1: 3:"ត្រឡប់ទៅខ្ញុំ" ដែលជាព្រះអម្ចាស់នៃអ្វីគ្រប់យ៉ាង * បាននិយាយថា។ «បន្ទាប់មកខ្ញុំនឹងត្រឡប់ទៅអ្នកដែលជាព្រះអម្ចាស់នៃអ្វីគ្រប់យ៉ាង * បាននិយាយថា។ប៉ុន្ដែជនជាតិយូដា * មិនបានគិតថាពួកគេបានធ្វើអ្វីខុសទេ។ 

        ដូច្នេះពួកគេបានសួរថា <តើយើងនឹងវិលត្រឡប់មកវិញ? "សំណួររបស់ពួកគេអាចមានន័យថា 'យើងនឹងមិនវិលត្រឡប់មកវិញ!ខ 8 ខនេះតំណភ្ជាប់ជាមួយនឹងឈ្មោះថា "យ៉ាកុប" នៅខ 6 ពាក្យ "បន្លំ" មានន័យថា "យ៉ាកុប" ជាភាសាហេប្រឺ។ ពួកសាសន៍យូដា * ចាញ់បោកព្រះជាម្ចាស់ព្រោះពួកគេត្រូវបានប្លន់គាត់។ សំណួររបស់ពួកគេ "តើយើងប្លន់អ្នក? តើអាចមានន័យថា 'យើងមិនត្រូវបានប្លន់អ្នក!" ប៉ុន្តែពួកគេត្រូវបានប្លន់យកព្រះនៅពេលដែលពួកគេមិនបានផ្តល់ឱ្យទ្រង់នៅតង្វាយមួយភាគដប់  របស់ពួកគេ។ តង្វាយមួយភាគដប់គឺជាផ្នែកមួយភាគដប់នៃអ្វីមួយ។ ពួកគេគួរតែត្រូវបានផ្តល់ទៅឱ្យព្រះមួយភាគដប់នៃដំណាំរបស់ពួកគេជារៀងរាល់ឆ្នាំ

សរុបសេចក្តីមក

        ពួកជំនុំមិនអាចកេងយករបស់ព្រះជាម្ចាស់បានទេ ពីព្រោះគឺជារបស់ព្រះបានប្រទានឲ្យ ដូច្នេះត្រូវថ្វាយ១ភាគក្នុង១០ទៅព្រះវិញ។ នៅពេលដែលអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ នោះព្រះជាម្ចាស់នឹងប្រទានពរគេ ដើម្បីឲ្យស្បៀងអាហាររបស់គេបានបរិបូណ៍។

  ទេវសាស្រ្ត

ព្រះជាម្ចាស់៖  ព្រះអង្គជាព្រះដែលយុត្តិធម៌ ត្រឹមត្រូវ គ្មាននរណាអាចកេងពីព្រះអង្គបានឡើយ(ម៉ាឡាគី2:17) ព្រអង្គមានពេញដោយសេចក្តីមេត្តាករុណាចំពោះរាស្រ្ត ចង់ឲ្យគេបានវិលបែរ មកឯទ្រង់វិញ(បរិទេវ3:22)។ ព្រះអង្គជាព្រះនៃការផ្គត់ផ្គង់ (ទំនុក.65:6)។ 
ព្រះអង្គអ្នកប្រទានព្រះពរដល់រាស្រ្តរបស់ទ្រង់(ម៉ាឡាគី3:10)ហើយទ្រង់ស្អប់អំពើបាបរបស់មនុស្សប្រព្រឹត្ត (អេសេគាល16:52)

ព្រះយេស៊ូវ៖ ទ្រង់បានលះចោលសិរីល្អទ្រង់ពីស្ថានសួគ៌ ដើម្បីមករកមនុស្សដែលបាត់បង់ ដើម្បីឲ្យគេបានប្រែចិត្ត ហើយវិលទៅឯទ្រង់វិញ(លូកា19:10)។ ព្រះអង្គជាព្រះដ៍សុចរិត ទៀង ត្រង់ ហើយទ្រង់ជាព្រះនៃការផ្គត់ផ្គង់យើងផងដែរ(២កូរិន.9:10)

មនុស្ស៖ គឺមិនចេះស្កប់ចិត្តនឹងរបស់អ្វីដែលខ្លួនមាន តែងកប់កេង មិនស្មោះត្រង់និងព្រះជាម្ចាស់។

ការអនុវត្តន៍

     ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងដឹងថា ព្រះអង្គតែងតែប្រទានពរដល់យើងរាល់ថ្ងៃតាមរយះ ការហូបចុក ខ្យល់ដង្ហើម ការងារ ផ្សេងៗ ដូច្នេះយើងត្រូវតែចេះថ្វាយដង្វាយ១ភាគក្នុង១០ទៅព្រះជាម្ចាស់ ដោយអស់ពីចិត្តពីការងារដែលយើងបានទទួល ពីទ្រព្យរបស់យើងទៅព្រះវិញ នោះទ្រង់នឹងប្រទានពរ យើងថែមទៀត។ យើងមិនត្រូវលួចដង្វាយក្នុងពួកជំនុំមកចាយឡើយ ពីព្រោះវារបស់ផងព្រះ។ យើងត្រូវតែស្មោះត្រង់ក្នុងការថ្វាយដង្វាយដល់ព្រះជាម្ចាស់ នោះព្រះអង្គនឹងសព្វព្រះឬទ័យ។

0 Comments

Type and hit Enter to search

Close