Breaking News

ការថ្វាយបង្គំព្រះគ្រប់ពេលវេលា (ទំនុកដំកើង34:1-6)



សេចក្តីផ្តើម
                 ជាធម្មតាគ្រិស្ទបរិស័ទដែលជាអ្នកជឿទាំងអស់តែងជួបប្រជុំគ្នានៅក្នុងព្រះវិហារ ឬ នៅកន្លែងជាក់ លាក់ណាមួយដើម្បីថ្វាយបង្គុំ និងច្រៀងសរសើរដំកើងព្រះ។ ហើយភាគច្រើន
យើងជួបជុំគ្នាជាសហគមន៍ នៃពួកជំនុំមួយដែលតែងជួបប្រជុំគ្នា ស្អាងទឹកចិត្តគ្នាទៅវិញមក ទាំងមកស្តាប់ព្រះបន្ទូលរបស់ផងព្រះអង្គ ឬក៍មានការជួបប្រជុំពិភាក្សាក្នុងការងារបំរើព័ទ្ធកិច្ចរបស់ព្រះគ្រីស្ទ។ ខ្ញុំពិតមិនយល់ស្របនឹងមតិខាងលើដែលបានលើកឡើងថា « យើងមិនចាំបាច់ទៅថ្វាយបង្គំព្រះនៅព្រះវិហារក៍មិនអីដែរ យើងថ្វាយនៅផ្ទះក៍បាន ឲ្យតែស្មោះត្រង់ជាមួយនឹងព្រះ » តាមគំនិតខ្ញុំខ្ញុំគិតថា ទោះបីជាយើងមានចិត្តស្មោះត្រង់ចំពោះព្រះ អង្គយ៉ាងណាក៍ដោយ ក៍យើងត្រូវការទៅព្រះវិហារដើម្បី លើកទឹកចិត្តគ្នាទៅវិញទៅមក ហើយយើងក៍ត្រូវ ការស្តាប់ការចែកចាយពីគ្រូគង្វាលដើម្បីជួយរំលឹកដាស់តឿនចិត្តដែរ។ ប៉ុន្តែនៅក្នុងកាលៈទេសៈណាមួយ ដែលមានការងាររវល់ ឬចាំបាំច់ ឬមានជួបបញ្ហានៅផ្ទះ យើងអាចថ្វាយបង្គុំព្រះអង្គនៅផ្ទះបាន តែមិន មែនឈប់ ទៅថ្វាយបង្គំព្រះអង្គនៅព្រះវិហារជារៀងរហូតនោះទេ។ ហើយការថ្វាយបង្គុំព្រះអង្គមិនមែនចាំ បាច់ទាល់តែទៅព្រះវិហារបានថ្វាយបង្គុំកើតនោះទេ ក្រៅពីការជួបប្រជុំគ្នាជាសហគមន៍នៅក្នុងព្រះវិហារ យើងក៍អាចថ្វាយបង្គំព្រះអង្គជាលក្ខណៈផ្ទាល់ខ្លួន            ហើយអាចអធិស្ឋានអានព្រះបន្ទូលទ្រង់ ឬក៍ថ្វាយបង្គំព្រះអង្គបានគ្រប់ពេលវេលាផងដែរ។ ពីព្រោះព្រះ អង្គតែងតែស្តាប់ដល់ដាវីឌ នៅពេលដែលទ្រង់បានអំពាវនាវ នោះទ្រង់តែងជួយសង្គ្រោះគាត់ពីសេចក្តី លំបាកទាំងឡាយ។
សង្ខេបអត្ថបទគម្ពីរ

      នៅក្នុងទំនុកដំកើង34:1-6នេះ ជាទំនុកស្តេចដាវីឌ ដែលបានលើកសរសើរដំកើងដល់ព្រះជាម្ចាស់ គ្រប់ពេលវេលា ហើយអ្វីដែលគាត់អួតគឺព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ គ្មានព្រះណាផ្សេងឡើយ។ ហើយ ទ្រង់ក៍បានអំពាវនាវឲ្យមនុស្សទាំងអស់បានសរសើរដំដើងដល់ព្រះជាម្ចាស់ជាមួយនឹងទ្រង់គ្រប់ពេល វេលាដែរ ដ្បិតទ្រង់បានប្រោសដាវីឌឲ្យរួចពីសេចក្តីភ័យភិន។ អ្នកណាដែលស្វែងរកទ្រង់ ទីពឹងដល់ ទ្រង់ នោះនឹងទទួលបានសេចក្តីអំណរជាពិត។ ពីព្រោះព្រះ អង្គតែងតែស្តាប់ដល់ដាវីឌ នៅពេលដែលទ្រង់បានអំពាវនាវ នោះទ្រង់តែងជួយសង្គ្រោះគាត់ពីសេចក្តី លំបាកទាំងឡាយ។

    រចនាសម្ពន្ធ័
1/ ព្រះអង្គទ្រង់សាកសមនឹងលើកដំកើង(1-3)
2/  ព្រះអង្គទ្រង់ជួយសង្គ្រោះយើង(4-6)

សំណួរស្នូល៖ ហេតុអ្វីបានជាដាវីឌត្រូវសរសើរដំកើងព្រះអង្គរាល់វេលា??






តួសេចក្តី
1/ ព្រះអង្គទ្រង់សាកសមនឹងលើកដំកើង(1-3)
នៅក្នុង1-3 ស្តេចដាវីឌបានទទួលស្គាល់ទ្រង់ជាព្រះដែលអស្ចារ្យសម្រាប់ជីវិតរបស់ទ្រង់ នោះដាវីឌចង់លើកសរសើដំកើងទ្រង់ ថ្វាយបង្គំទ្រង់គ្រប់ពេលវេលា។    សូម្បីតែព្រលឹងរបស់គាត់       នឹងពោលសរសើរ ដល់ព្រះតែ១ប៉ុណ្ណោះ។ ដូច្នេះដាវីឌចង់ឲ្យមនុស្សទាំងអស់បានសរសើរទ្រង់ដោយអំណរ ពីព្រោះព្រះអង្គទ្រងល្អអស្ចារ្យ ហើយទ្រង់ពិតជាសាកសមនឹងលើកសរសើរ។

 2/  ព្រះអង្គទ្រង់ជួយសង្គ្រោះយើង(4-6)

    នៅក្នុងខ4-6 ស្តេចដាវីឌបានថ្លែងប្រាប់ថា ព្រះជាម្ចាស់ជាព្រះដែលឆ្លើយតបគាត់នៅពេលដាវីឌស្វែងរកទ្រង់ ហើយព្រះអង្គបានប្រោសគាត់ឲ្យរួចអសទាំងសេចក្តីភិនភ័យទាំងឡាយផង។ សេ្តចដាវីឌបានប្រាប់ថា​ អ្នកណាដែលទីពឹងដល់ទ្រង់ នោះនឹងបានអំណរជាពិត។ នៅពេលដាវីឌមានសេចក្តីវេទនា នោះដាវីឌក៍អំពាវនាវដល់ព្រះជាម្ចាស់ នោះទ្រង់តែងស្តាប់គាត់ ហើយតែងមកជួយសង្គ្រោះគាត់ឲ្យរួចពីសេចក្តីលំបាកវេទនាទាំងប៉ុន្មាន។ ហេតុនេះហើយបានជាដាវីឌនឹងសរសើរដំកើងព្រះជាម្ចាស់ គ្រប់ពេលវេលាពេញមួយជីវិតរបស់គាត់។

   សរុបសេចក្តីមក
     បានជាដាវីឌចង់ថ្វាយបង្គំព្រះអង្គគ្រប់ពេលវេលា ដោយសារស្តេចដាវីឌបានទទួលស្គាល់ទ្រង់ជាព្រះដែលអស្ចារ្យសម្រាប់ជីវិតរបស់ទ្រង់ នោះដាវីឌចង់លើកសរសើដំកើងទ្រង់ ថ្វាយបង្គំទ្រង់គ្រប់ពេលវេលា។    សូម្បីតែព្រលឹងរបស់គាត់       នឹង ពោលសរសើរ ដល់ព្រះតែ១ប៉ុណ្ណោះ។ ដូច្នេះដាវីឌចង់ឲ្យមនុស្សទាំងអស់បានសរសើរទ្រង់ដោយអំណរ ពីព្រោះព្រះអង្គទ្រងល្អអស្ចារ្យ ហើយទ្រង់ពិតជាសាកសមនឹងលើកសរសើរ។ នៅពេលដាវីឌមានសេចក្តីវេទនា នោះដាវីឌក៍អំពាវនាវដល់ព្រះជាម្ចាស់ នោះទ្រង់តែងស្តាប់គាត់ ហើយតែងមកជួយសង្គ្រោះគាត់ឲ្យរួចពីសេចក្តីលំបាកវេទនាទាំងប៉ុន្មាន។

ទេវាសាស្រ្ត

ព្រជាម្ចាស់៖   ព្រះអង្គជាព្រះដែលតែងស្តាប់លឺ នៅពេលដាវីឌអំពាវនាវរកទ្រង់ ហើយព្រះអង្គជាព្រះ   សង្គ្រោះគាត់ នៅពេលគាត់បានស្វែងរកព្រះអង្គ(ទំនុក.34:6)  ព្រះជាម្ចាស់ជាព្រះដែលតែងតែរក្សាការពារអ្នកដែលទីពឹងលើទ្រង(២សាំយូ.8:14)

ព្រះយេស៊ូវ៖ ជាព្រះដែលសង្គ្រោះមនុស្សឲ្យរួចពីបាប(២ធីម៉.1:10)។ ទ្រង់ជ្រាបពីចិត្តរបស់មនស្សរបស់គេ។ ព្រះអង្គជាព្រះដែលតែងផ្គត់ផ្គង់ដល់រាស្រ្តរបស់ទ្រង់(កិច្ចការ.17:25) នៅពេលគេអធិស្ឋាន។ ព្រះអង្ងលើ ខ្លួួកគេល

មនុស្ស៖ មានបាប ត្រូវអំពាវនាវរកព្រះ ដើម្បីនឹងជួយសង្គ្រោះពួកគេជាប្រាកដ ពួកគេមិនអាចទីពឹងលើ ខ្លួនឯងបានទេ។ មនុស្សពិតជាត្រូវការព្រះដើម្បីការពារ នឹងដឹកនាំគេ។ មនុស្សត្រូវថ្វាយបង្គំព្រះតែ១ប៉ុណ្ណោះ។ មនុស្សត្រូវថ្វាយសិរីល្អព្រះ ដោយការសរសើរដំកើងព្រះជាម្ចាស់រាល់វេលា។

ការអនុវត្តន៍

     ក្នុងជានាមយើងជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ យើងមិនមែនគ្រាន់តែថ្វាយបង្គំព្រះអង្គតែនៅព្រះវិហាររាល់ថ្ងៃអាទិត្យនោះទេ តែយើងត្រូវថ្វាយបង្គំព្រះអង្គ សរសើរដំកើងដល់ព្រះគ្រប់ពេលវេលា មិនថាជានៅផ្ទះ នៅកន្លែងការងារ ឬនៅកន្លែងណា សូមឲ្យយើងបានសរសើរដំកើងដល់ព្រះ ែងការបានកើងដអង្ដង់់ជី                                ដូចជា ស្តេចដាវីឌបានពោសសរសើរដំកើងដល់ព្រះក្នុងគ្រប់កាលះទេសះទាំងអស់ដែរ។

0 Comments

Type and hit Enter to search

Close