Breaking News

កុំថ្វាយបង្គំអារក្សឡើយ ( ចោទិយកថា32:12-17)



សេចក្តីផ្តើម:
        នៅក្នុងសង្គមខ្មែរយើង គេតែងមានជំនឿលើអារុក្ខអារក្សអ្នកតា ដែលមានអំណាចគ្រប់គ្រងលើរបស់នៅផែនដីនេះ។ ភាគច្រើននៅពេលអ្នកណាមួយមានជំងឺ នោះគេតែងលេងភ្លេង
បញ្ជាន់អារក្ស ដើម្បីដឹងថា​ តើកូនចៅខុសអីបានជាឈឺចឹង?
សង្ខេបបទគម្ពីរ

   យើងនឹងឃើញថា ពួកអ៊ីស្រាអែលទៅថ្វាយយញ្ញាបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះសោះ ដែលពួកគេមិនស្គាល់សោះឡើយ គឺជាព្រះថ្មីមួយដែលទើបនឹងកើតឡើង គេបានបំភ្លេចព្រះពិតដែល បានបង្កើតជីវិតគេមក ដូច្នេះធ្វើឲ្យព្រះជាម្ចាស់មានសេចក្តីប្រច័ណ្ឌចំពោះពួកយ៉ាងខ្លាំង។
 រចនាសម្ពន្ធ័
  ​1. ពួកអ៊ីស្រាអែលបានភ្លេចព្រះដែលតែងតែផ្គត់ផ្គង់គេ(12-15)
2/ ព្រះអង្គមានសេចក្តីប្រច័ណ្ឌដោយព្រោះពួកគេទៅគោរពពួកអារក្ស(16-17)
សំណួរស្នូល៖ ហេតុអ្វីបានជាពួកអ៊ីសា្រអែលទៅថ្វាយយញ្ញបូជាដល់ពួកអារក្ស?



តួសេចក្តី
1.ពួកអ៊ីស្រាអែលបានភ្លេចព្រះដែលតែងតែផ្គត់ផ្គង់គេ(12-15)
នៅក្នុង12-15 នេះយើងឃើញថា ព្រះជាម្ចាស់ជាព្រះដែលថែរក្សាផ្គត់ផ្គង់ពួកគេ ដោយសេចក្តី ស្រឡាញ់ និងទន់ភ្លន់ ទ្រង់ប្រទាននូវអ្វីដែលគេត្រូវការក្នុងជីវិតរបស់គេយ៉ាងពេញបរិបូរណ៌។ ប៉ុន្តែពួកអ៊ីស្រាអែលមិនបានឆ្លើយតបទៅចំពោះព្រះអង្គដោយអរព្រះគុណទ្រង់ឡើយ តែគេបែរភ្លេចព្រះជាម្ចាស់ដែលតែងតែស្រឡាញ់ និងផ្គត់ផ្គង់គេទៅវិញ។
2/ ព្រះអង្គមានសេចក្តីប្រច័ណ្ឌដោយព្រោះពួកគេទៅគោរពពួកអារក្ស(16-17)
នៅក្នុងខ16-17 ប្រាប់ថា ពួកអ៊ីស្រាអែលបានទៅថ្វាយយញ្ញបូចាដល់ពួកអារក្សវិញ ដូច្នេះបានធ្វើឲ្យព្រះអង្គមានសេចក្តីប្រច័ណ្ឌចំពោះទង្វើរបស់ពួកគេកាន់តែខ្លាំងៗ។ ពួកអារក្សជាវិញ្ញាណមួយដែល កាចសាហាវឃោរឃៅចំពោះព្រះ ហើយនិងមនុស្ស ជាវិញ្ញាណដែលព្រះយេស៊ូវបានបណ្តេញចេញពីជនរងគ្រោះរបស់វាអស់ជាយូរ(ម៉ាថាយ12:24-29)(1ពេត្រុស.2:4,យ៉ូហាន6)
សេចក្តីបញ្ចាប់
  ​​  ពួកអ៊ីស្រាអែលបានភ្លេចព្រះជាម្ចាស់ជាព្រះដែលថែរក្សាផ្គត់ផ្គង់ពួកគេ ដោយសេចក្តី ស្រឡាញ់ និងទន់ភ្លន់ ទ្រង់ប្រទាននូវអ្វីដែលគេត្រូវការក្នុងជីវិតរបស់គេយ៉ាងពេញបរិបូរណ៌ហើយ។ ប៉ុន្តែពួកអ៊ីស្រាអែលមិនបានឆ្លើយតបទៅចំពោះព្រះអង្គដោយអរព្រះគុណទ្រង់ឡើយ តែគេបែរភ្លេចព្រះជាម្ចាស់ដែលតែងតែស្រឡាញ់ និងផ្គត់ផ្គង់គេទៅវិញ។ ដោយព្រោះពួកអ៊ីស្រាអែលបានទៅថ្វាយយញ្ញបូចាដល់ពួកអារក្សវិញ ដូច្នេះបានធ្វើឲ្យព្រះអង្គមានសេចក្តីប្រច័ណ្ឌចំពោះទង្វើរបស់ពួកគេកាន់តែខ្លាំងៗ។ 

ទេវាសាស្រ្ត
 ព្រះជាម្ចាស់ ព្រះអង្គជាព្រះនៃការផ្គត់ផ្គង់គេ ប្រទានសេចក្តីស្រឡាញ់ដល់គេ។ ហើយទ្រង់ជាព្រះដែលមានសេចក្តីប្រច័ណ្ឌដល់រាស្រ្តទ្រង់បែរទៅគោរពពួកអារក្ស ហើយព្រះអង្គខ្ញាល់នឹងរាស្រ្តរបស់ទ្រង់ មិនព្រមស្តាប់បង្គាប់ទ្រង់(និក្ខមនំ20:5)
ព្រះយេស៊ូវ ជាព្រះដ៍សុចរិតទៀងត្រង់ ព្រះអង្គមិនដែលធ្វើបាបឡើយ គឺផ្ទុយពីអ៊ីស្រាអែល។
 មនុស្ស មានបាប ហើយបានទាល់ប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេតែបំភ្លេចព្រះដ៍ជួយសង្គ្រោះ ព្រះដែលបានបង្កើតគេ ហើយបែរទៅរកព្រះដទៃ។ ពួកគេមិនស្មោះត្រង់នឹងទ្រង់ឡើយ។
ការអនុវត្តន៍
       យើងបានសង្គ្រោះឲ្យរួចពីបាប ដោយសារព្រះគុណព្រះយេស៊ូវគ្រីស្ទបានផ្តល់ឲ្យយើង ដូច្នេះយើងមិនត្រូវក្បត់ព្រះអង្គទៅស្រវ៉ាព្រះដទៃឡើយ។ យើងត្រូវរក្សាភាពស្មោះត្រង់ជាមួយនឹងព្រះជាម្ចាស់ជានិច្ច។  យើងមិនគួរបោះបង់ចោលទ្រង់ឡើយ យើងត្រូវថ្វាយបង្គំទ្រង់តែ១ប៉ុណ្ណោះ។

0 Comments

Type and hit Enter to search

Close