សេចក្តីផ្តើម
មានរឿងមួយ សៅតែងតែទៅក្នុងព្រៃដើម្បីបរបាញ់សត្វ។ នៅពេលដែលគាត់ចូលទៅក្នុងព្រៃជៅ
នោះគាត់ឃើញដើមជ្រៅ១ធំមែនទែន នោះគាត់ក៍គិតថា ប្រហែលជាកន្លែងអ្នកតានៅ
ហើយ។ ដូច្នេះគាត់បន់ស្រន់ដាក់បាយម្ហូបនៅគុលដើមឈើនោះ
ដើម្បីកុំឲ្យជួបនូវសត្វសាហាវ ឬ គ្រោះថ្នាក់អ្វី មួយឡើយ។ ក្រោយមកឃើញថាគាត់អត់បានជួបគ្រោះថ្នាក់អ្វីផង
នោះគាត់ក៍រត់ទៅបា្រប់អ្នកស្រុកពី ដើមឈើដ៍ស័ក្តិសិទ័នោះ។ រឿងនេះពិតជាកើងឡើងនៅក្នុងទីជនបទមែន។
ដូច្នេះមនុស្សទៅថ្វាយបង្គំ រូបព្រះ ឬរបស់អ្វីដែលនៅលើផែនដី
នោះជាការមួយដែលត្រឹមត្រូវដែរឬទេ? តើព្រះគម្ពីរបាននិយាយអ្វី ពីការថ្វាយបង្គំរូបព្រះនោះ?
សង្ខបបទគម្ពីរ
ព្រះជាម្ចាស់ទ្រង់បង្គាប់ដលោកម៉ូសេឲ្យប្រកាសប្រាប់ដល់អ៊ីស្រាអែលពីបញ្ញត្តិរបស់របស់ព្រះអង្គដើម្បីឲ្យគេបានដឹងជាក់ជាពិត។
នៅក្នុងបញ្ញត្តិដំបូងនេះ យើងឃើញថាព្រះអង្គទ្រង់ហាមមិនឲ្យពួកធ្វើរូបព្រះ
ឬរបស់អ្វីផ្សេងសម្រាប់ថ្វាយបង្គំ ក្រៅពីទ្រង់ឡើយ។
ព្រះអង្គនឹងប្រទានផលជាបរិបូរណ៌ដល់ពួកគេ
ប្រសិនជាគេស្មោះចិត្តដើរបទបញ្ញាត្តិរបស់ព្រះអង្គ។
រចនាសម្ពន្ធ័
1. ពីព្រះជាម្ចាស់ជាព្រះនៃពួកគេហើយ(1-2)
2.
បើសិនជាគេធ្វើបញ្ញាត្តិរបស់ទ្រង់
នោះទ្រង់ប្រទានផលល្អដល់គេ (3-6)
សំណួរស្នូល៖ ហេតុអ្វីបានជាព្រះជាម្ចាស់មិនឲ្យគេថ្វាយបង្គំដល់រូបព្រះដែលធ្វើពីដៃមនុស្ស??
តួសេចក្តី
1. ពីព្រះជាម្ចាស់ជាព្រះនៃពួកគេហើយ(1-2)
នៅក្នុងខ1-2
បានជានិយាយយ៉ាងច្បាស់ថា
ព្រះអង្គហាមពួកគេកុំឲ្យធ្វើរូបព្រះ ឬបញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សំរាប់គោរពឡើយ
ហើយទ្រង់មិនឲ្យមានថ្មរូឆ្លាក់ជារូបអ្វីនៅក្នុងស្រុកដែរ
ពីព្រោះព្រះជាម្ចាស់គឺជាព្រះយេហូវ៉ា ទ្រង់ជាព្រះនៃពួកគេ
ហើយពួកគេជារាស្រ្តរបស់ព្រះអង្គ។
2.
បើសិនជាគេធ្វើបញ្ញាត្តិរបស់ទ្រង់
នោះទ្រង់ប្រទានផលល្អដល់គេ (3-6)
នៅក្នុងខ3-6
ព្រះជាម្ចាស់បានដាក់ជំរើសឲ្យអ៊ីស្រាអែលជ្រើសរើសក្នុងការសំរេចចិត្ត
តាម ឬមិនតាម។ ព្រះអង្គបានប្រាប់ពួកគេថា បើសិនជាពួកគេកាន់តាមបញ្ញាត្តិរបស់ទ្រង់ នោះទ្រង់នឹងប្រទានភោគផលជាបរិបូណ៌ដល់គេ
ហើយទ្រង់នឹងប្រទានសេចក្តីសុខសាន្តដល់ពួកគេជាប្រាកដ។
ឧទាហរណ៍៖ ដូចជាអាដាំ និងអេវ៉ាចឹង
ពួកគេមានសិទ្ធិជ្រើសរើសក្នុងការសំរេចចិត្តស្តាប់តាមបង្គាប់ព្រះអង្គ ឬ
ពួកគេចង់ដើរផ្លូវដោយខ្លួនឯង។ ដូចគ្នាដែរ
អ៊ីស្រាអែលអាចជ្រើសរើសក្នុងកាន់តាមបញ្ញាត្តិរបស់ព្រះអង្គ ឬអត់? តែព្រះអង្គបានប្រាប់គេថាបើសិនជាគេកាន់តាមនោះគេ
នឹងបានផលជាបរិបូរណ៌ជាពិត។
សេចក្តីបញ្ចាប់
ព្រះអង្គហាមពួកគេកុំឲ្យធ្វើរូបព្រះ
ឬបញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សំរាប់គោរពឡើយ
ហើយទ្រង់មិនឲ្យមានថ្មរូឆ្លាក់ជារូបអ្វីនៅក្នុងស្រុកដែរ
ពីព្រោះព្រះជាម្ចាស់គឺជាព្រះយេហូវ៉ា ទ្រង់ជាព្រះនៃពួកគេ
ហើយពួកគេជារាស្រ្តរបស់ព្រះអង្គ។
ទេវាសាស្រ្ត
ព្រះជាម្ចាស់
ជាព្រះអាទិករបង្កើតផ្ទៃមេឃ និង របស់ទាំងអស់ដែលនៅលើផែនដី(លោកុប្បត្តិ1:1)។ព្រះអង្គជាព្រះនៃយើងរាល់គ្នា
(លេវីវិន័យ26:1)។ ព្រះអង្គជាព្រះជាម្ចាស់ដែលមានអំណាចក្នុងការគ្រប់គ្រងលើអ្វីទាំងអស់នោះគ្មានព្រះឯ ណាអាសចប្រៀបស្មើរនឹងទ្រង់ឡើយ(ទំនុក22:28)។ ព្រះអង្គអាចធ្វើបានគ្រប់កិច្ចការទាំងអស់ដោយរិទ្ធានុភាពរបស់ទ្រង់។
ព្រះអង្គជាព្រះដែលផ្តល់គេនូវ ភោគផលជាបរិបូរណ៌គ្រប់យ៉ាង(សាស្តា5:19)
ព្រះយេស៊ូវ ទ្រង់ជាព្រះរាបុត្រានៃព្រះ។ ព្រះអង្គជាព្រះដែលស្តាប់បង្គាប់តាមព្រះវរបិតាទ្រង់រហូត
(យ៉ូហាន14:31)។
ព្រះអង្គទ្រង់ស្មោះត្រង់ សុចរិត(១កូរិន.1:9)។
មនុស្ស
គឺមានបាប
ហើយពួកគេបានទទួលព្រះគុណនៃការផ្គត់ផ្គង់របស់ផងព្រះអង្គក្នុងការរស់នៅចិញ្ចឹមជីវិត។
មនុស្សត្រូវស្តាប់តាមបង្គាប់របស់ផងព្រះអង្គ។ ពីព្រោះព្រះអង្កជាព្រះរបស់ពួកគេ។
ការអនុវត្តន៍
យើងមិនត្រូវថ្វាយបង្គំរូបព្រះដែលគេឆ្លាក់ធ្វើ
ឬ ថ្វាយបង្គំរបស់អ្វីដែលមាននៅលើផែនដីនេះទេ ពីព្រោះ វាជារបស់ដែលព្រះបានបង្កើត។ ដូច្នេះយើងត្រូវថ្វាយបង្គំព្រះអង្គតែ១ប៉ុណ្ណោះ។
យើងត្រូវចាំថា យើងជារាស្រ្តផងព្រះអង្គ
ហើយព្រះអង្គជាព្រះនៃយើងរាល់គ្នា។
0 Comments