Breaking News

ការអធិស្ឋានសំខាន់ទៅចំពោះព្រះជាម្ចាស់ (លូកា11:5-13)


សេចក្តីផ្តើម៖
          មានមីងម្នាក់ឈ្មោះ ណារី គាត់ជាស្រ្តីមេម៉ាយ និងមានកូន១។ មីងណារីជាស្រ្តីដែលរស់នៅក្នងស្ថានភាពក្រីក្រលំបាកតោកយ៉ាក រកព្រឹកខ្វះល្ងាច។ មីងបានទទួលជឿលើព្រះយេស៊ូវ
នៅពេលមាន ក្រុមគ្រីស្ទាន១ក្រុមបានចុះផ្សាយដំណឹងល្អដល់គាត។ តាំងពីពេលនោះមក មីងរីណាតែងតែអធិស្ឋាន ដោយការទុកចិត្តដល់ព្រះអង្គ នោះឃើញថា ព្រះអង្គបានឆ្លើយតបការអធិស្ឋានរបស់គាត់ ឲ្យគាត់មានជីវភាពមួយ ដ៍ល្អប្រសើរ។ ដោយសារគាត់ជឿថា ការអធិស្ឋានគឺមានអំណាច ព្រះអង្គធ្វើការ។ ហេតុអ្វីដែលយើងត្រូវអធិស្ឋានទៅរកព្រះអង្គ?

សង្ខេបបទគម្ពីរ

នៅក្នុងលូកា11:5-13 យើងនឹងឃើញថា ព្រះយេស៊ូវទ្រង់បង្រៀនដល់ពួកសិស្សទ្រង់អំពីការអធិស្ឋានគឺ ពិតជាមានសារះសំខាន់សំរាប់ជីវិតរបស់គេម្នាក់ៗ។  ការអធិស្ឋានគឺមានអំណាច ព្រះអង្គឆ្លើយតប ព្រះអង្គនឹងលឺពាក្យអំពាវនាវរបស់គេ។ ការអធិស្ឋានជាការដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយព្រះជា ម្ចាស់ជារៀងរាល់ថ្ងៃ។

   រចនាសម្ពន្ធ័

1/ ការអធិស្ឋានប្រៀបដូចជា និយាយទៅមិត្រសំឡា្ញញ់របស់អ្នកហើយសុំអ្វីមួយ(5-13)

សំណួរស្នូល៖ ហេតុអ្វីជាបានយើងត្រូវការអធិស្ឋាន??




តួសេចក្តី៖

1/ ការអធិស្ឋានប្រៀបដូចជា និយាយទៅមិត្រសំឡា្ញញ់របស់អ្នកហើយសុំអ្វីមួយ(5-13)
នៅក្នុងខ5-13 បាននិយាយអំពីព្រះគ្រិស្ដបានលើកទឹកចិត្តឱ្យ ក្លៀក្លា ជានិច្ចក្នុងការអធិដ្ឋាន។ យើងត្រូវតែមកសម្រាប់អ្វីដែលយើងត្រូវការដូចជាមនុស្សម្នាក់ធ្វើទៅអ្នកជិតខាងឬមិត្តភក្តិរបស់គេដែលជាប្រភេទទៅគាត់។ យើងត្រូវតែមកសម្រាប់នំបុ័ង; សម្រាប់អ្វីដែលជាតម្រូវការ។ បើព្រះមិនធ្វើតាមសំណូមពររបស់យើងបានឆាប់រហ័ស, នៅឡើយទេគាត់នឹងនៅក្នុងពេលវេលាដោយសារតែ, បើយើងបន្ដអធិស្ឋាន។

ឧទាហរណ៍៖ នៅពេលខ្ញុំអធិស្ឋានសុំអ្វីមួយពីព្រះជាម្ចាស់ នោះបានឆ្លើយតបមកខ្ញុំដូចជាផ្តល់ឲ្យតាម តម្រូវដែលខ្ញុំត្រូវការ។ ដូចគ្នាការអធិស្ឋានគឺពិតសំខាន់ក្នុងការទូលសូមអ្វីមួយទៅកាន់ព្រះអង្គ និងមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់យ៉ាងជិតស្និតដូចជាឪពុកនិងកូនអ៊ីញ្ចឹង។

សេចក្តីបញ្ចាប់

  សរុបសេចក្តីមក ព្រះយេស៊ូវបានប្រាប់ជារឿងប្រៀបប្រដូចមួយអំពីការអធិស្ឋានទៅកាន់ពួកសិស្សទ្រង់ថា ការអធិស្ឋានគឺប្រៀបដូចជា យើងទៅគោះទ្វារសុំនំបុ័ងដល់មិត្តសំឡាញ់នៅពាក់កណ្តាលយប់ យ៉ាងដូច្នេះដែរ។ គឺព្រះអង្គនឹងប្រទានពរ ហើយឆ្លើយតបនៅពេលយើងអធិស្ឋានទៅព្រះអង្គ។

ទេវសាស្រ្ត៖

ព្រះយេស៊ូវ 

  ព្រះអង្គជាព្រនៃសេចក្តីអធិស្ឋាន។ ទ្រង់ជាគំរូនៃការអធិស្ឋានដល់យើងរាល់គ្នា(លូកា11:1)ព្រះអង្គជាព្រះលឺនិងឆ្លើយតបនៅពេលដែលយើងអធិស្ឋានដោយចិត្តជឿមែន(ម៉ាកុស11:24)

មនុស្ស គឺត្រូវការព្រះ ក្នុងការដែលដើរជាមួយនិងពួកគេ ហើយពួកគេត្រូវការអធិស្ឋានទៅរកព្រះ ដើម្បីនឹងទំនាក់ទំនងជាមួយនិងទ្រង់ជានិច្ច ដោយឥតរសាយចិត្តឡើយ(លូកា18:1)

ការអនុវត្តន៍

      នាមយើងជាគ្រីស្ទបរិស័ទ យើងត្រូវមានការទំនាក់ទំនងជាមួយនឹងដោយការអធិស្ឋានជានិច្ច គ្រប់ពេលវេលា(ភីលីព1:4)  ដូច្នេះយើងមិនត្រូវភ្លេចការអធិស្ឋាន និងចំណាយពេលជាមួយនិងព្រះអង្គ ឡើយ។ សូមយើងបានអធិស្ឋានដោយសេចក្តីជំនឿ នោះទ្រង់ឆ្លើយតបមែន(ម៉ាថាយ21:22)

0 Comments

Type and hit Enter to search

Close