សេចក្តីផ្តើម៖
មានពួកជំនុំមួយ មានសមាជិកជាច្រើនដែលតែងតែទៅព្រះវិហារាល់ថ្ងៃអាទិត្យ និងតែងធ្វើពិធី លៀងព្រះអម្ចាស់រាល់១ខែម្តង និងព និងធ្វើពិធីបុណ្យណូអែលរាល់១ឆ្នាំម្តងប៉ុណ្ណឹងគឺគ្រប់គ្រាន់
ហើយ។ នេះ គឺជាអ្វីដែលពួកជំនុំគិតថា ព្រះអង្គសព្វព្រះហឬទ័យ និងការថ្វាយដង្វាយ ហើយនិងការថ្វាយបង្គំជា ជាងការស្គាល់ព្រះមែនឬទេ?
ហើយ។ នេះ គឺជាអ្វីដែលពួកជំនុំគិតថា ព្រះអង្គសព្វព្រះហឬទ័យ និងការថ្វាយដង្វាយ ហើយនិងការថ្វាយបង្គំជា ជាងការស្គាល់ព្រះមែនឬទេ?
សង្ខេបបទគម្ពីរ
នៅក្នុងព្រះគម្ពីរអេសាយ1:10-20 បាននិយាយអំពីអេសាយជាកូនអ័ម៉ុស ហើយជាហោរារបស់ព្រះដែលព្រះបានមានបន្ទូលទៅកាន់គាត់ ដើម្បីទៅប្រាប់ពួកអ៊ីស្រាអែលថា ព្រះអង្គពិតជាធុញទ្រាន់អ្វី ដែលពួកគេចៀមឈ្មោល ឬពពែ និងខ្លាញ់នៃសត្វបំប៉នហើយ។ ពីព្រោះព្រះអង្គទ្រង់ថា របស់ទាំងនោះ បានមកដោយអំពើទុច្ចរិត ហើយទ្រង់ក៍ស្អប់កម្មវិធីសាសនាដែលគេបានធ្វើរៀងរាល់ឆ្នាំ។ ព្រះអង្គពិតជានឿយណាយចំពោះអ្វីដែលគេធ្វើ។ ពីព្រោះដោយសារតែគេជិះជាន់គាប់សង្កត់អ្នកក្រីក្រ និងមានពុក រលួយ គ្មានយុត្តិធម៌ដល់ជនស្លូតត្រង់នោះឡើយ។
- សំនួរស្នូល៖ តើអ្វីជាការខុសឆ្គងនៅក្នុងការថ្វាយបង្គំព្រះជាម្ចាស់?
4 . រចនាសម្ព័ន្ធ
I. យញ្ញបូជាមិនអាចទទួលយកបានទេ (1:10-15)
II. ឱកាសនៃការប្រែចិត្តចេញពីកំហុសនៃការថ្វាយបង្គំ(1:17-20)
5 . តួសេចក្តី
I. យញ្ញបូជាមិនអាចទទួលយកបានទេ (1:10-15)
នៅក្នុងខ10 លោកអេសាយបានហៅពួកអ៊ីស្រាអែលថាជា ពួក«ក្រុងសូដុំម» និង ពួក
«ក្រុងកូម៉ូរ៉ា»ពីព្រោះគឺជាឩទាហរណ៍ដ៍សំខាន់ចំពោះទីក្រុងដែលពោលពេញដោយអំពើបាបដដែលត្រូវបានបំផ្លាញទាំងស្រុង(លោកុប្បត្តិ13:13,18:20-21)។
ដូចជាព្រះយេស៊ូវគ្រីស្ទបង្ហាញប្រាប់ពេត្រុសដែលប្រៀបធៀបទៅអក្សរឡាំតាំង(ម៉ាថាយ16:23)
ដូច្នេះអេសាយបានបង្ហាញដល់រាស្រ្តអ៊ីសា្រអែលថា គេជាអ្នកដឹកនាំក្រុងសូដំម និងក្រុងកូម៉ូរ៉ា និងជាប្រជាជនក្រុងកូម៉ូរ៉ា។
នៅក្នុងខ11 បានប្រាប់ថា ព្រះទ្រង់មានបន្ទូលថា យញ្ញបូជាដ៍ច្រើនម្លេះរបស់ពួកអ៊ីស្រាអែល បានធ្វើឲ្យព្រះអង្គធន់ទ្រាន់ចំពោះចៀមឈ្មោល នឹងខ្លាញ់នៃសត្វបំប៉ន ដែលពួកគេដុតថ្វាយណាស់។ នៅត្រង់នេះមានន័យថា ព្រះអង្គហាក់ដូចជាមិនសព្វព្រះហឬទ័យចំពោះដង្វាយរបស់ពួកគេសោះ ហេតុអ្វីបានជាព្រះអង្គទ្រង់ធុញទ្រាន់ នឹងដង្វាយរបស់ពួកគេខ្លាំង??

នៅក្នុងខ12-15 បានប្រាប់ថា អំពីចរិតលក្ខណះជាសីលធម៌និងការធ្វើជាអ្នកថ្វាយបង្គំ គឺមិនមែនជាចំនួននៃ សកម្មភាពសាសនារបស់ពួកគេទេ ការដែលសំខាន់នោះ គឺជាចិត្តនៅខាងក្នុង(អេសាយ66:3,យេរេមា 7:21-26,ហូសេ6:6)។ យើងឃើញថា ព្រះជាម្ចាស់បដិ សេធយញ្ញបូជា ឬ បុណ្យទាននិយមជាទីស្អប់ខ្ពើមដល់ទ្រង់ ពីព្រោះថាការថា្វយដង្វាយឥតប្រយោជន៍ ជារបស់ស្អប់ខ្ពើម(អេម៉ុស6:4) ដោយសារតែវាស្រដៀង នឹង ការថ្វាយដង្វាយរបស់សាសន៍ដទៃ (ចោទិយកថា18:9,1ពង្សាវតាក្សត្រ.14:22-26) ជាបន្ទុកសង្កត់លើទ្រង់វិញ។ នៅក្នុងខ14 បាននិយាយអំពីពិធីបុណ្យចូលខែ គឺជាបុណ្យ ដែលធ្វើឡើងរាល់ថ្ងៃទី១ ក្នុងខែនីមួយៗនៃសាសន៍ហេព្រើរ។
គឺជាការថ្វាយយញ្ញបូជាជាពិសេល និងជាពិធីបុណ្យទាំងអស់(ជនគណនា28:11-15) ដែលបាននិយាយអំពីពិធីបុណ្យចូលខែ និងការរៀបចំ ដង្វាយថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់នោះឯង ឬក៍ជាបុណ្យកំណត់ហើយរាប់បញ្ចូលទាំងបុណ្យប្រមូលផលផងដែរ(និក្ខមនំ23:14-17)។

នៅក្នុងខ15 «កាលណាឯងរាល់គ្នាប្រទូលដៃឡើង នោះអញនឹងបែរភ្នែកពីឯងចេញ អើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្ដាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម» យើងឃើញពាក្យមួយដែលនិយាយថា «នោះអញនឹងបែរភ្នែកពីឯងចេញ» នៅក្នុងអេសាយ8:17, 59:2ក៍បាននិយាយអំពីព្រះបានបែរព្រះនេត្យទ្រង់ចេញពីរាស្រ្តអ៊ីស្រាអែល(មីកា3:4) គឺនៅគ្រានោះ គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ អើ ទ្រង់នឹងគេចព្រះភក្ត្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត ។
ឧទាហរណ៌៖ ប្តីព្យាយាមផ្គាប់ចិត្តប្រពន្ធខ្លួន តែនៅតែមិនត្រូវ ចិត្ត ដោយសារតែប្តីមិនចេះយល់ចិត្តថា ប្រពន្ធចង់បានអី។ ដូចគ្នាដែរ ព្រះជាម្ចាស់ដូចជាប្រពន្ធដែល មិនចូលចិត្តនឹងអ្វីអ៊ីស្រាអែលជាប្តីធ្វើតាមកម្មវិធីសាសនា ព្យាយាមថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ តែនៅតែមិនអាចគាប់ព្រះហឬទ័យដល់ព្រះបានទេ ដោយសារតែអំពើអាក្រក់របស់គេប្រលាក់សុទ្ធតែឈាម។
ឧទាហរណ៌៖ ប្តីព្យាយាមផ្គាប់ចិត្តប្រពន្ធខ្លួន តែនៅតែមិនត្រូវ ចិត្ត ដោយសារតែប្តីមិនចេះយល់ចិត្តថា ប្រពន្ធចង់បានអី។ ដូចគ្នាដែរ ព្រះជាម្ចាស់ដូចជាប្រពន្ធដែល មិនចូលចិត្តនឹងអ្វីអ៊ីស្រាអែលជាប្តីធ្វើតាមកម្មវិធីសាសនា ព្យាយាមថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ តែនៅតែមិនអាចគាប់ព្រះហឬទ័យដល់ព្រះបានទេ ដោយសារតែអំពើអាក្រក់របស់គេប្រលាក់សុទ្ធតែឈាម។
II. ឱកាសនៃការប្រែចិត្តចេញពីកំហុសនៃការថ្វាយបង្គំ(1:17-20)
នៅក្នុង (ខ16-17) បានប្រាប់អំពីបញ្ហារបស់ពួកគេនៅត្រង់នេះថា ពួកគេបានកំចាយឈាមមនុស្សឥតទោស អយុត្តិធម៌(យេរេមា22:17)។ ព្រះជាម្ចាស់ពិតជាសព្វព្រះហឬទ័យនឹងដង្វាយដែលទ្រង់សព្វព្រះទ័យគឺជាការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ជាជាងការថ្វាយដង្វាយ(១សាំ.15:22)គឺជាការអំពាវនាវរកព្រះ ហើយវិលមកឯទ្រង់វិញ(អេសាយ1:18-20) និងជួយអ្នកក្រ លំបាកតោកយ៉ាក ក្រីក្រ(យ៉ាកុប1:27)។នៅខ18 បាននិយាយអំពី ឈាមពណ៌ក្រហមទែង ក្រហមឆ្អៅគឺ សំដៅទៅលើឈាមដែលក្រហមហើយមានភាពសោកសៅនៃដៃកំណាចដូចនៅព្រះគម្ពីរអេសាយ1:15,21 បាននិយាយអំពីព្រះអង្គនឹងបែរព្រះភ័ក្រចេញពីពួកគេ ដោយសារតែដៃគេប្រលាក់ដោយឈាម ដោយសារតែពួកគេបានប្តូរពីភាព យុត្តិធម៌មកសុទ្ធតែជាពួកកាប់សំលាប់វិញ។
មួយទៀតយើងឃើញពាក្យថានឹងបានសដូចហិមៈនៅក្នុងខដដែលថា គឺមានន័យថា ព្រះអង្គនឹងលើកលែងទោសពួកគេ ប្រសិនជាគេចុះចូលហើយ ស្តាប់បង្គាប់ ហើយវិលបែរមកពិភាក្សាជាមួយព្រះអង្គវិញ។ ព្រះអង្គនឹងលាងសំអាតគេវិញបើសិនជាគេលន់តួបាន
មួយទៀតយើងឃើញពាក្យថានឹងបានសដូចហិមៈនៅក្នុងខដដែលថា គឺមានន័យថា ព្រះអង្គនឹងលើកលែងទោសពួកគេ ប្រសិនជាគេចុះចូលហើយ ស្តាប់បង្គាប់ ហើយវិលបែរមកពិភាក្សាជាមួយព្រះអង្គវិញ។ ព្រះអង្គនឹងលាងសំអាតគេវិញបើសិនជាគេលន់តួបាន
ហើយប្រែចិត្តចូលទៅចំពោះព្រះអង្គ នោះរាល់អំពើបាបរបស់គេ នោះនឹងដុះលាងឲ្យសដូចជារោម ចៀមវិញ។ ធម្មតានៅពេលដែលចៀមណាដែលប្រលាក់ដី កង្វក់នោះ ម្ទាស់គង្វាលតែដុះលាងសំអាត ឲ្យបានសស្អាតវិញ។ ដូចគ្នា ព្រះជាម្ចាស់ដូចជាម្ចាស់គង្វាលដែលខ្ញុំបានលើកមកយ៉ាងដូច្នេះដែរ នៅពេលអ៊ីស្រាអែលថ្វាយបង្គំព្រះអង្គដោយចិត្តមិនស្មោះត្រង់ ដោយអំពើអាក្រក់យ៉ាងណាក៍ ដោយបើ សិនជាគេលន់តួបាប ហើយប្រែចិត្តវិលបែរមករកព្រះអង្គវិញ នោះទ្រង់នឹងលាងសំអាតគេឲ្យបានស ដូចហិមៈ គឺភ្លឺយ៉ាងចញ្ចែង។ នៅក្នុងខ19 បានប្រាប់ថា អំពីសេចក្តីសង្ឃឹមមួយដល់អ៊ីស្រាអែលថា បើសិនជាគេស្មគ្រ័ចិត្តធ្វើតាម ហើយស្តាប់បង្គាប់ តាមព្រះអង្គ នោះទ្រង់នឹងប្រទានឲ្យគេបានភោគផលល្អនៅក្នុងស្រុក។ នៅក្នុងខ20 បានប្រាប់យ៉ាងច្បាស់ថា តែបើសិនជាពួកអ៊ីស្រាអែលមិនព្រមស្តាប់តាមទេ ហើយនៅតែបះបោរជាមួយនឹងព្រះអង្គវិញ នោះគេនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះបន្ទូលនៃព្រះជាម្ចាស់គឺមានអំណាច កាលណាទ្រង់មានបន្ទូលនោះ ព្រះអង្គនឹងធ្វើមែន។
6 . សរុបសេចក្តីមក
ព្រះជាម្ចាស់ទ្រង់ធុញទ្រាន់ការថ្វាយយញ្ញបូជារបស់ពួកអ៊ីស្រាអែលពីព្រោះពួកគេបានកំចាយឈាម មនុស្សឥតទោស អយុត្តិធម៌(យេរេមា22:17)។យើងឃើញថា ព្រះជាម្ចាស់បដិ សេធយញ្ញបូជា ឬ បុណ្យទាននិយមជាទីស្អប់ខ្ពើមដល់ទ្រង់ ពីព្រោះថាការថា្វយដង្វាយឥតប្រយោជន៍ ជារបស់ស្អប់ខ្ពើម(អេម៉ុស6:4) ដោយសារតែវាស្រដៀង នឹង ការថ្វាយដង្វាយរបស់សាសន៍ដទៃ (ចោទិយកថា18:9,1)។ នេះគឺជា ការថ្វាយបង្គំព្រះអង្គដោយការខុសឆ្គងដែលព្រះជាម្ចាស់មិនសព្វព្រះហឬទ័យសោះឡើយ តែផ្ទុយទៅវិញព្រះជាម្ចាស់ពិតជាសព្វព្រះហឬទ័យនឹងដង្វាយដែលទ្រង់សព្វព្រះទ័យគឺជាការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ជាជាងការថ្វាយដង្វាយ(១សាំ.15:22)គឺជាការអំពាវនាវរកព្រះហើយវិលមកឯទ្រង់វិញ(អេសាយ1:18-20) និងជួយអ្នកក្រ លំបាកតោកយ៉ាក ក្រីក្រ(យ៉ាកុប1:27)។
7. ទេវសាស្រ្ត
ព្រះជាម្ចាស់៖
ព្រះជាម្ចាស់ទ្រង់ស្អប់អំពើបាបរបស់មនុស្សធ្វើមិនស្មោះត្រង់(ទំនុក.5:5)។ ព្រះអង្គទ្រងសព្វព្រះហឬទ័យនឹងដង្វាយដែលទ្រង់សព្វព្រះទ័យឲ្យរាស្រ្តរបស់ទ្រង់ធ្វើគឺជាការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ជាជាងការថ្វាយ ដង្វាយ(១សាំ.15:22)គឺជាការអំពាវនាវរកព្រះហើយវិលមកឯទ្រង់វិញ(អេសាយ1:18-20) និងជួយអ្នកក្រ លំបាកតោកយ៉ាក ក្រីក្រ(យ៉ាកុប1:27)។

ព្រះយេស៊ូវ៖ ព្រះអង្គជាគំរូនៃការថ្វាយបង្គំដ៍ត្រឹមត្រូវទៅចំពោះព្រះវរបិតាទ្រង់ ទ្រង់តែងអធិស្ឋាន និងថ្វាយបង្គំនៅលើភ្នំដើមអូលីវ។ ព្រះអង្គស្អប់ ការថ្វាយបង្គំដែលខុសឆ្គងដូចជាយកដំណាក់របស់ព្រះទៅលក់ដូរវិញ។ ព្រះអង្គចង់ឲ្យសិស្សទ្រង់ និងរាស្រ្តរបស់ទ្រង់បានថ្វាយបង្គំព្រះអង្គដោយសេចក្តីពិតដោយឥតមានការកុហក ឬ មិនស្មោះត្រង់ទៅចំពោះព្រះអង្គឡើយ។
មនុស្ស៖ ចេះតែខំប្រឹងថ្វាយបង្គំព្រះ ដោយដើរតាមកម្មវធីបែបសាសនា យកចង្ហាន់ទៅវត្ត សែនព្រេង ប៉ុន្តែនោះជាការដែលព្រះជាម្ចាស់មិនសព្វព្រះហឬទ័យឡើយ។ ព្រះអង្គចង់ឲ្យរាស្រ្តរបស់ទ្រង់បានថ្វាយបង្គំព្រះអង្គពិតដោយការស្គាល់ព្រះពិតជានរណា ហើយបានរួមគ្នាវិលបែរមកថ្វាយបង្គំទ្រង់វិញ ដោយការលុនតួបាបទៅចំពោះព្រះអង្គ ដោយប្រែចិត្ត ហើយវិលមករកទ្រង់ដោយថ្វាយបង្គំព្រះអង្គដោយស្មោះត្រង់ មិនពុករលួយ ឬគាប់សង្កត់អ្នកដទៃឡើយ។
8. ការអនុវត្តន៏
- យើងត្រូវថា្វយបង្គំព្រះអង្គដោយអស់ពីចិត្ត ហើយស្មោះត្រង់ ព្យាយាមស្គាល់ព្រះអង្គថែមទៀត មិនគ្រាន់តែទៅព្រះវិហាររាល់ថ្ងៃអាទិត្យ និងគ្រាន់តែធ្វើពិធីលៀងព្រះអម្ចាស់ឡើយ ធ្វើបុណ្យណូអែល ប៉ុន្តែអ្វីដែលសំខាន់គឺការថ្វាយបង្គំព្រះពិតអស់ពីចិត្ត និងអស់ពីព្រលឹង ហើយទទួលស្គាល់ទ្រង់ជាព្រះពិត ព្រមទាំងស្តាប់តាមគ្រប់ទាំងព្រះបន្ទូលទ្រង់។
- ក្នុងនាមយើងជាគ្រីស្ទបរិសុទ្ធ យើងដឹងថា ព្រះអង្គពិតជាសព្វព្រះហឬទ័យឲ្យយើង មានសេចក្តីស្រឡាញ់ចំពោះព្រះពិត និងអ្នកដទៃ ដូច្នេះចូរស្រឡាញ់ព្រះឲ្យអស់ពីចិត្ត ហើយ ស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯង(ម៉ាថាយ22:37,39)។ យើងត្រូវជួយអ្នកក្រីក្រលំបាក ហើយកុំប្រើអំណាចរបស់យើងទៅជិះជាន់លើអ្នកទន់ខ្សោយ។ មួយវិញទៀត យើង ត្រូវ មានទំនាក់ទំនងជាមួយព្រះអង្គរៀងរាល់ថ្ងៃតាមរយះការអធិស្ឋាន អានព្រះគម្ពីរ។
ឯកសារយោង
· សៀវភៅទេវាសាស្រ្តសង្ខិត អំពីការថ្វាយបង្គំ ទំព័រទី១៣៦ និពន្ធដោយ J.l PACKER
· សៀវភៅអំពី ការថ្វាយបង្គំ និពន្ធដោយលោកគ្រូស៊ុន វុទ្ធី ទំព័រទី៤
· សៀវភៅ បានល្អ ធ្វើល្អ (រ៉ូម) បានល្អធ្វើល្អ និពន្ធដោយលោក JD. Crowley ទំព័រទី៥០៣
· សៀវភៅស្ពានចំលងពី លោកុប្បត្តិ ដល់ចោតិយកថា អំពីកណ្ឌចោទិយកថា និងនិក្ខមនំ
· សៀភៅស្ពានចំលង កណ្ឌអេសាយ ជំពូក១
· សៀវភៅគោលលទ្ធិនៃព្រះ អំពីទេវតា ទំព័រទី៣២
· សៀវភៅព្រះគម្ពីរសម្រាប់សិក្សា សញ្ញាចាស់ និងសញ្ញាថ្មី បោះពុម្ពដោយសម្ពន្ធ័មេត្រីឆ្នាំ ២០១៣ ទំព័រទី១៣៥៩
0 Comments