Breaking News

ភាពខុសឆ្គងក្នុងការថ្វាយបង្គំព្រះជាម្ចាស់ (អេសាយ1:10-17)



1.   អត្ថបទព្រះគម្ពីរ (អេសាយ1:10-17)
2.   សេចក្តីផ្តើម៖
មានពួកជំនុំមួយ មានសមាជិកជាច្រើនដែលតែងតែទៅព្រះវិហារាល់ថ្ងៃអាទិត្យ និងតែងធ្វើពិធី លៀងព្រះអម្ចាស់រាល់១ខែម្តង និងធ្វើពិធីបុណ្យណូអែលរាល់១ឆ្នាំម្តងប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។
នេះ គឺជាអ្វីដែលពួកជំនុំគិតថា ព្រះអង្គសព្វព្រះហឬទ័យ និងការថ្វាយដង្វាយ ហើយនិងការថ្វាយបង្គំជា ជាងការស្គាល់ព្រះមែនឬទេ?

សង្ខេបបទគម្ពីរ
នៅក្នុងព្រះគម្ពីរអេសាយ1:10-17 បាននិយាយអំពីអេសាយជាកូនអ័ម៉ុស ហើយជាហោរារបស់ព្រះដែលព្រះបានមានបន្ទូលទៅកាន់គាត់ ដើម្បីទៅប្រាប់ពួកអ៊ីស្រាអែលថា ព្រះអង្គពិតជាធុញទ្រាន់អ្វី ដែលពួកគេចៀមឈ្មោល ឬពពែ និងខ្លាញ់នៃសត្វបំប៉នហើយ។ ពីព្រោះព្រះអង្គទ្រង់ថា របស់ទាំងនោះ បានមកដោយអំពើទុច្ចរិត ហើយទ្រង់ក៍ស្អប់កម្មវិធីសាសនាដែលគេបានធ្វើរៀងរាល់ឆ្នាំ។ ព្រះអង្គពិតជានឿយណាយចំពោះអ្វីដែលគេធ្វើ។ ពីព្រោះដោយសារតែគេជិះជាន់គាប់សង្កត់អ្នកក្រីក្រ និងមានពុក រលួយ គ្មានយុត្តិធម៌ដល់ជនស្លូតត្រង់នោះឡើយ។
3. សំនួរស្នូល៖  ហេតុអ្វីបានជាទ្រង់ធុញទ្រាន់និងការថ្វាយយញ្ញបូជា?




4 .​ រចនាសម្ព័ន្ធ
I.          យញ្ញបូជាមិនអាចទទួលយកបានទេ (1:1-17)

5 . តួសេចក្តី
I.          យញ្ញបូជាមិនអាចទទួលយកបានទេ (1:1-17)
. នៅក្នុងខ១០  លោកអេសាយបានហៅពួកអ៊ីស្រាអែលថាជា ពួក«ក្រុងសូដុំម» និង  ពួក
«ក្រុងកូម៉ូរ៉ា»ពីព្រោះគឺជាឩទាហរណ៍ដ៍សំខាន់ចំពោះទីក្រុងដែលពោលពេញដោយអំពើបាបដដែលត្រូវបានបំផ្លាញទាំងស្រុង(លោកុប្បត្តិ13:13,18:20-21)។ ដូចជាព្រះយេស៊ូវគ្រីស្ទបង្ហាញប្រាប់ពេត្រុសដែលប្រៀបធៀបទៅអក្សរឡាំតាំង(ម៉ាថាយ16:23) ដូច្នេះអេសាយបានបង្ហាញដល់រាស្រ្តអ៊ីសា្រអែលថា គេជាអ្នកដឹកនាំក្រុងសូដំម និងក្រុងកូម៉ូរ៉ា និងជាប្រជាជនក្រុងកូម៉ូរ៉ា។

11-15 បានប្រាប់ថា អំពីចរិតលក្ខណះជាសីលធម៌និងការធ្វើជាអ្នកថ្វាយបង្គំ គឺមិនមែនជាចំនួននៃ សកម្មភាពសាសនារបស់ពួកគេទេ ការដែលសំខាន់នោះ គឺជាចិត្តនៅខាងក្នុង(អេសាយ66:3,យេរេមា 7:21-26,ហូសេ6:6)     

យើងឃើញថា   ព្រះជាម្ចាស់បដិ សេធយញ្ញបូជា ឬ បុណ្យទាននិយមជាទីស្អប់ខ្ពើមដល់ទ្រង់ ពីព្រោះថាការថា្វយដង្វាយឥតប្រយោជន៍ ជារបស់ស្អប់ខ្ពើម(អេម៉ុស6:4) ដោយសារតែ
វាស្រដៀង នឹង ការថ្វាយដង្វាយរបស់សាសន៍ដទៃ  (ចោទិយកថា18:9,1ពង្សាវតាក្សត្រ.14:22-26)    ជាបន្ទុកសង្កត់លើទ្រង់វិញ។
នៅក្នុង(16-17) បានប្រាប់អំពីបញ្ហារបស់ពួកគេនៅត្រង់នេះថា ពួកគេបានកំចាយឈាមមនុស្សឥតទោស អយុត្តិធម៌(យេរេមា22:17)។ ព្រះជាម្ចាស់ពិតជាសព្វព្រះហឬទ័យនឹងដង្វាយដែលទ្រង់សព្វព្រះទ័យគឺជាការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ជាជាងការថ្វាយដង្វាយ(១សាំ.15:22)គឺជាការអំពាវនាវរកព្រះ ហើយវិលមកឯទ្រង់វិញ(អេសាយ1:18-20) និងជួយអ្នកក្រ លំបាកតោកយ៉ាក ក្រីក្រ(យ៉ាកុប1:27)

6    . សរុបសេចក្តីមក

ព្រះជាម្ចាស់ទ្រង់ធុញទ្រាន់ការថ្វាយយញ្ញបូជារបស់ពួកអ៊ីស្រាអែលពីព្រោះពួកគេបានកំចាយឈាម មនុស្សឥតទោស អយុត្តិធម៌(យេរេមា22:17)។យើងឃើញថា  ព្រះជាម្ចាស់បដិ សេធយញ្ញបូជា ឬ បុណ្យទាននិយមជាទីស្អប់ខ្ពើមដល់ទ្រង់ ពីព្រោះថាការថា្វយដង្វាយឥតប្រយោជន៍ ជារបស់ស្អប់ខ្ពើម(អេម៉ុស6:4) ដោយសារតែវាស្រដៀង នឹង ការថ្វាយដង្វាយរបស់សាសន៍ដទៃ (ចោទិយកថា18:9,1)​​​​ 

ព្រះជាម្ចាស់ពិតជាសព្វព្រះហឬទ័យនឹងដង្វាយដែលទ្រង់សព្វព្រះទ័យគឺជាការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ជាជាងការថ្វាយដង្វាយ(១សាំ.15:22)គឺជាការអំពាវនាវរកព្រះហើយវិលមកឯទ្រង់វិញ(អេសាយ1:18-20) និងជួយអ្នកក្រ លំបាកតោកយ៉ាក ក្រីក្រ(យ៉ាកុប1:27)

7.  ទេវសាស្រ្ត

Ø  ព្រះជាម្ចាស់៖  ព្រះជាម្ចាស់ទ្រង់ស្អប់អំពើបាបរបស់មនុស្ស(ទំនុក.5:5)។ ព្រះអង្គទ្រង់ជាព្រះយុត្តិ
ធម៌ព្រះអង្គកាន់ទោសមនុស្សដោយសេចក្តីសុចរិតរបស់ទ្រង់(និក្ខមនំ34:7,ចោទិយកថាយកថា32:41)។ ព្រះអង្គជាព្រះដែលសុចរិត ព្រះអង្គ គ្មានអំពើបាប។ ព្រះអង្គទ្រង់សព្វញ្ញូញ្ញាណ មានន័យថា​ព្រះអង្គទ្រង់ដឹងគ្រប់ការទាំងអស់ដែលមនុស្សធ្វើពីក្នុង និងខាងក្រៅរបស់ពួកគេ(ទំនុក33:13-15)(សុភាសិត15:3)

Ø  ព្រះយេស៊ូវ គឺជាព្រះដ៍សុចរិត ព្រះអង្គយុត្តិធម៌ចំពោះមនុស្សទាំងអស់។ ព្រះយេស៊ូវគ្មានបាប
(២កូរិនថូស5:21)ព្រះអង្គជួយអ្នកក្រីក្រ ព្រះអង្គស្រឡាញ់មនុស្សទាំងអស់(១យ៉ូហាន4:10)
Ø  មនុស្ស គឺ តែងតែលោភល មិនស្មោះត្រង់និងព្រះជាម្ចាស់ ហើយជិះជាន់សង្កត់សង្កិនដល់អ្នក ក្រីក្រ។ មិនចេះជួយអ្នកក្រីក្រ គ្មានសេចក្តីស្រឡាញ់ពិតប្រាកដ។ គេគ្មានយុត្តិធម៌ចំពោះ គ្នាទៅទៅវិញទៅមក។

8.   ការអនុវត្តន៏

ក្នុងនាមយើងជាគ្រីស្ទបរិសុទ្ធ យើងដឹងថា ព្រះអង្គពិតជាសព្វព្រះហឬទ័យឲ្យយើង មានសេចក្តីស្រឡាញ់ចំពោះព្រះពិត និងអ្នកដទៃ ដូច្នេះចូរស្រឡាញ់ព្រះឲ្យអស់ពីចិត្ត ហើយ ស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯង(ម៉ាថាយ22:37,39)។ យើងត្រូវជួយអ្នកក្រីក្រលំបាក ហើយកុំប្រើអំណាចរបស់យើងទៅជិះជាន់លើអ្នកទន់ខ្សោយ។ មួយវិញទៀត យើង ត្រូវ មានទំនាក់ទំនងជាមួយព្រះអង្គរៀងរាល់ថ្ងៃតាមរយះការអធិស្ឋាន អានព្រះគម្ពីរ។

0 Comments

Type and hit Enter to search

Close