I.សេចក្ដីផ្ដើម
មុនពេលដែលខ្ញុំមករៀននៅសាលាព្រះគម្ពីរខ្ញុំធ្លាប់គិតថាជិវិតដែលរស់នៅមានន័យបំផុតគឺជាជិវិតដែលមានភាពជោគជ័យក្នុងការងារ
មានគ្រួសារមួយដែលកក់ក្តៅហើយក្តីស្រម៉ៃបានដូច
បំណង។ ហើយនៅពេលដែលខ្ញុំសម្រេចចិត្តឈប់ធ្វើការ
មកបន្តការសឹក្សានៅសាលាព្រះគម្ពីរភ្នំពេញនោះចិត្តរបស់ខ្ញុំពេញទៅដោយការព្រួយបារម្ភចំពោះការផ្គត់ផ្គង់
ការបៀតបៀនពីក្រុមគ្រួសាររបស់ខ្ញុំ។ តែឥឡូវនេះខ្ញុំរៀនឆ្នាំទី៤
នៃសាលាព្រះគម្ពីរភ្នំពេញខ្ញុំបែរជាមានចិត្តអំណរជាខ្លាំង ហើយយល់ឃើញថាជិវិតរបស់ខ្ញុំពេញទៅដោយព្រះពរនិងព្រះគុណរបស់ព្រះជាម្ចាស់យ៉ាង់លើសលប់
គឺខ្ញុំជាមនុស្សវិសេសខ្លាំងណាស់ដែលព្រះបានជ្រើសរើសខ្ញុំអោយបានបម្រើដល់ទ្រង់។
ជាការពិតណាស់នៅក្នុងព្រះគម្ពីរអេភេសូរជំពូក១:៣-១៤ ក៏បាននិយាយពីពួកជំនុំនៃព្រះដែលទទួលបាននូវព្រះពរដ៏លើសលប់ខាងឯវិញ្ញាណ។
សំណួរស្នូល៖ ដូច្នេះហើយយើងនិងរៀនជាមួយគ្នាអំពីព្រះពរខាងឯវិញ្ញាណអ្វីខ្លះដែលពួកជំនុំនៃព្រះទទួលបាន?
សង្ខេបបទគម្ពីរ៖ ព្រះជាម្ចាស់បានប្រទានព្រះពរខាងឯវិញ្ញាណដល់អ្នកជឿយ៉ាងលើសលប់
ដោយព្រះអង្គបានជ្រើសរើសយើងតាំងពីមុនកំណើតលោកិយម្ល៉េះ។ ហើយព្រះអង្គបានដៅចំណាំយើងជាកូនចិញ្ចឹមនៃទ្រង់ដោយសេចក្តីស្រឡាញ់
ព្រះអង្គបានប្រោសលោះយើងអោយរួចពីចំណងនៃអំពើបាបតាមរយះព្រះលោហិតដ៏ថ្លៃថ្លាបានអត់ទោសបាបដល់យើង។
មិនតែប៉ុណ្ណោះទ្រង់មានផែនការយ៉ាងពិសេសអោយយើងបានធ្វើការថ្វាយដល់ទ្រង់
ជាការថ្វាយសិរីល្អដល់ព្រះអង្គ។ យើងក៏បានទទួលនូវសេចក្តីសន្យានៃការបោះត្រាចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ។
រចនាសម្ព័ន្ធ
១.ជាអ្នកដែលព្រះបានជ្រើសរើស(ខ ៣-៤)
- ទ្រង់រើសយើងមកដោយសេចក្តីស្រលាញ់អោយបានបរិសុទ្ធនៅចំពោះទ្រង់ឥតមានកន្លែងបន្ទោស
២.បានការដៅទុកជាកូនចិញ្ចឹមតាមរយះព្រះយេស៊ូវគ្រីស្ទ(ខ៥-៦)
- ទ្រង់បានរើសយើងទុកជាមុនសំរាប់សរសើរពីព្រះគុណនៃទ្រង់
៣.បានទទួលការអត់ទោសតាមរយះព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ(ខ៧-១២)
-ទ្រង់បានសង្រ្គោះយើងហើយបង្ហាញអោយយើងបានស្គាល់ទ្រង់
-យើងក្លាយជាកម្មសិទ្ធរបស់ទ្រង់និងជាទីសរសើរដល់ទ្រង់
៤.បានការដៅចំណាំពីព្រះវិញ្ញាណបរិសុទ្ធ(ខ៧-១២)
-ព្រះវិញ្ញាណជាទីបញ្ចាំចិត្ត និងជាកេរ្តិអាកររបស់យើង
II. ការកាត់ស្រាយ
១.ជាអ្នកដែលព្រះបានជ្រើសរើស (ខ
៣-៤)
-ទ្រង់រើសយើងមកដោយសេចក្តីស្រលាញ់អោយបានបរិសុទ្ធនៅចំពោះទ្រង់ឥតមានកន្លែងបន្ទោសឧទាហរណ៏:
ព្រះជាម្ចាស់មិនធ្វើការជ្រើសរើសដូចជាមនុស្សនោះទេ
មនុស្សភាគច្រើនចូលចិត្តមើលតែសំបកខាងក្រៅហើយក៏អោយតម្លៃជាងចិត្តខាងក្នុង។
បើគេជ្រើសរើសយកគូអនាគតមកធ្វើជាប្រពន្ធភាគច្រើនគេជ្រើសយកនារីណាដែលស្អាត។
២.បានដៅទុកជាកូនចិញ្ចឹមតាមរយះព្រះយេស៊ូវគ្រីស្ទ(ខ៥-៦)
- ទ្រង់បានរើសយើងទុកជាមុនសំរាប់សរសើរពីព្រះគុណនៃទ្រង់
ឧទាហរណ៏: ការដែលក្លាយជាកូនចិញ្ចឹមនៃអ្នកមានស្តុកស្តម្ភមា្នក់នោះយើងមានអារម្មណ៏ថារំភើបជាខ្លាំងព្រោះឪពុករបស់យើងបានស្រលាញ់យើងហើយផ្គត់ផ្គង់ដល់ការរស់នៅរបស់យើងចុះទំរាំតែយើងក្លាយជាកូនចិញ្ចឹមរបស់ព្រះដែលជាស្តេចលើអស់ទាំងស្តេចនោះកាន់តែវិសេសបំផុតក្នុងជិវិត។
៣.បានទទួលការអត់ទោសតាមរយះព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ(ខ៧-១២)
-ទ្រង់បានសង្រ្គោះយើងហើយបង្ហាញអោយយើងបានស្គាល់ទ្រង់
-យើងក្លាយជារបស់ផងទ្រង់ដែលបានទិញយើង និងជាទីសរសើរដល់ទ្រង់
ឧទាហរណ៏: មានស្រ្តីម្នាក់បានយកខ្សែករដ៏មានតម្លៃទៅបញ្ចាំព្រោះតែនាងអត់លុយមើលជំងឺឪពុករបស់ខ្លួន
ហើយថ្ងៃមួយមានបុរសម្នាក់បានយកលុយរបស់គាត់ទៅលោះយកខ្សែករនោះមកវិញ
គាត់បានប្រគល់ខ្សែករនោះទៅអោយនាង។
ជាការពិតស្រ្តីម្នាក់នោះបានខ្សែករមកវិញដោយព្រោះតែបុរសដែលយកលុយខ្លួនទៅលោះមក។
៤.បានការដៅចំណាំពីព្រះវិញ្ញាណបរិសុទ្ធ(ខ៧-១២)
-ព្រះវិញ្ញាណជាទីបញ្ចាំចិត្ត
ឧទាហរណ៏: មានគូស្នេហ៏មួយគូដែលស្រលាញ់គ្នាជាខ្លាំងពួកគេមានគំរោងនិងរៀបការជាមួយគ្នាបន្ទាប់ពីពួកគេរៀនចប់។
មានថ្ងៃមួយពួកគេបានជួបគ្នាហើយមានការពិបាកចិត្តជាខ្លាំងដោយព្រោះតែខាងប្រុសដែលជាគូកំណាន់ចិត្តនាងនិងទៅរៀនបន្តនៅស្រុកក្រៅចំនួន២ឆ្នាំ។
ពេលនោះបុរសដែលនិងទៅសិក្សាបន្តបានយករបស់បញ្ចាំចិត្តដល់នាងគឺជាចិញ្ជៀនដ៏ស្រស់ស្អាតមកបំពាក់ដល់នាងហើយនិយាយថាសូមអូនចាំបងហើយបងនិងត្រលប់មករៀបការជាមួយនិងអូន។
III.សេចក្តីបញ្ចប់
សរុបសេចក្តីមក: យើងជាអ្នកជឿដែលបានទទួលនូវព្រះពរយ៉ាងច្រើនពីព្រះជាម្ចាស់ដោយព្រះអង្គបានជ្រើសរើសយើង
ហើយបានដៅចំណាំយើងជាកូនចិញ្ចឹមនៃទ្រង់
មិនតែប៉ុណ្ណោះព្រះអង្គបានអត់ទោសអំពើបាបដល់យើង។ ព្រះអង្គក៏បានដៅចំណាំយើងដោយព្រះវិញ្ញាណបរិសុទ្ធ
យើងពិតជាមានអភ័យឯកសិទ្ធយ៉ាងពិសេសបំផុតក្នុងការដែលរស់នៅក្នុងព្រះគុណនៃព្រះអង្គ
ដែលយើងជាទីសរសើរពីសិរីរុងរឿងរបស់ព្រះ។
-ព្រះជាម្ចាស់
ព្រះជាម្ចាស់ទ្រង់ជាព្រះដែលគង់នៅអសកល្បទ្រង់បានជ្រើសរើសយើងតាំងពីមុនកំណើត
លោកិយម៉្លេះទ្រង់មានផែនការសំរាប់មនុស្សទ្រង់បានផ្តល់ព្រះគុណដល់មនុស្ស(អេភេសូរ១:៤-១០)
- ព្រះគ្រីស្ទ
ព្រះអង្គជាព្រះដែលបានអត់ទោសបាបតាមរយះព្រះលោហិតរបស់ទ្រង់
អេភេសូរ១: ៧
- មនុស្ស
មនុស្សជាស្នាព្រហស្ថដែលទ្រង់បានបង្កើត
ពួកគេគ្មានសិទ្ធក្នុងការជ្រើសរើសេព្រះអង្គជាមុន
តែដោយព្រះគុណនៃព្រះទើបគេបានសង្រ្គោះ គេមិនអាចពឹងលើការធ្វើល្អរបស់គេបាននោះទេ
តែដោយសារព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ
ចំណុចអនុវត្តន៏
យើងជាអ្នកជឿជាអ្នកដែលបានទទួលពរពីព្រះជាម្ចាស់សូមអោយយើងបានពាំនាំនូវព្រះពរទាំនេះ
ទៅដល់អស់អ្នកដែលគេកំពុងតែត្រូវការដល់ព្រះអង្គជាអ្នកដែលជាប់ចំណងនៃលោកិយ
ដោយយើងដឹងថាពីមុនមកយើងក៏ដូចជាពួកគេដែរ។
0 Comments