Breaking News

កាប្រឈមមុខក្នុងការបៀតបៀនដោយព្រោះដំណឹងល្អ (កិច្ចការ ៤:១-១២)


I.សេចក្ដីផ្ដើម
          មានជនជាតិភាគតិចមួយក្រុមបានធ្វើការតវ៉ាតៀមតៀយកដីរបស់ពួកគេពីក្រុមហ៊ុនមួយដែលបានរំលោភបំពានយកទឹកដីរបស់ពួកគេ។ បើទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយក៏
ក្រុមជនជាតិភាគតិចនេះមិនព្រមឈប់ការតវ៉ារបស់ពួកគេដែរ។ ដូចគ្នាផងដែរនៅក្នុងព្រះគម្ពីរកិច្ចការជំពូក៤: -១២​​ ក៏បាននិយាយស្រដៀងគ្នាផងដែរពីលោកពេត្រុស និង យ៉ូហានដែកបានប្រកាសដំណឹងល្អ

សំណួរស្នូល តើមានរឿងអ្វីបានកើតឡើងនៅពេលដែលពួកគេទាំងពីរប្រកាសដំណឹងល្អ?



          សង្ខេបបទគម្ពីរ៖ បន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធបានយាងមកបំពេញដល់ពួកសិស្សនោះពួកគេបានអធិប្បាយព្រះបន្ទូលរបស់ព្រះ ហើយមានមនុស្សជាច្រើនបានទទួលជឿដល់ព្រះ។          នៅពេលដែលលោកពេត្រុស និងលោកយ៉ូហានកំពុងតែប្រកាសព្រះបន្ទូលនោះស្រាប់តែពួកសាឌូសីបានមកចាប់ខ្លួនដល់ពួកលោក។ ពេត្រុសបានឆ្លើយតបទៅចំពោះមុខពួកគេដោយបានលើកឡើងពីការសុគតរបស់ព្រះគ្រីស្ទ និងការបដិសេធសេចក្តីសង្រ្គោះរបស់ពួកយូដា។                                           
រចនាសម្ព័ន្ធ
       
.ការចាប់ខ្លួនលោកពេត្រុស និង​លោកយ៉ូហាន (ខ​ ១-៤)                             ​  ​         ​               ​​​​         

- ការមិនពេញចិត្តរបស់ពួកសាឌូសី
      ២. ​ការសួរចម្លើយលោកពេត្រុស(ខ៥-១២)
- ពេត្រុសបានរំលឹករឿងចាស់ដែលអ្នកដឹកនាំយូដានាំគ្នាឆ្កាងព្រះគ្រីស្ទ
II. ការកាត់ស្រាយ                                                                                                    ​    ​​​   ​​                
.ការចាប់ខ្លួនលោកពេត្រុស និង​លោកយ៉ូហាន (ខ​១-៤)                            ​  ​          ​       
- ការមិនពេញចិត្តរបស់ពួកសាឌូសី
  ឧទាហរណ៏: នៅពេលដែលយើងមិនពេញចិត្តនិងនរណាម្នាក់នោះយើងតែងតែព្យាយាមស្វែងរកកំហុសរបស់គេដើម្បីដាក់ទោសដល់គេ។
       ២. ការសួរចម្លើយលោកពេត្រុស(ខ៥-១២)
- ពេត្រុសបានរំលឹករឿងចាស់ដែលអ្នកដឹកនាំយូដានាំគ្នាឆ្កាងព្រះគ្រីស្ទ    ​                                ​​​​​​​  ​ ​ ​   ​   ​​  ​  ​​​ ​​ ​  ​​​III.សេចក្តីបញ្ចប់                                                                                                                            
សរុបសេចក្តីមក  :  យើងឃើញថាមានការមិនពេញចិត្តជាច្រើននៅពេលដែលដំណឹងល្អបានរីកសុះសាយ  ហើយអ្នកបម្រើព្រះអាចប្រឈមមុខនិងការបៀតបៀនជាច្រើនពីព្រោះតែលោកិយនេះបានបដិសេធព្រះគ្រីស្ទ គេនាំគ្នាឆ្គាងដល់ទ្រង់ តែទោះបីជាយ៉ាងណាក៏ដោយក៏អំណាចរបស់ព្រះទ្រង់នៅតែឈ្នះដល់អំណាចនៃសេចក្តី អាក្រក់ ទោះបីជាមានការបៀតបៀនជាច្រើនបានបៀតបៀនដល់សេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ តែដំណឹងល្អ នៅតែរីកសុះសាយច្រើនឡើង។            
-ព្រះជាម្ចាស់
ព្រះជាម្ចាស់ជាព្រះដែលពេញដោយអំណាចព្រះចេស្តា ទ្រង់ជ្រាបទាំងអស់ពីការរងទុក្ខរបស់អ្នកបម្រើទ្រង់ព្រះអង្គក៏ជួយដល់ពួកគេ (កិច្ចការ៥:១៩-២០ )
     ​                                                    
 - ព្រះគ្រីស្ទ
       ​ព្រះយេស៊ូវគ្រីស្ទ          ទ្រង់ត្រូវក្រុមមនុស្សជាច្រើនបានទាស់ប្រឆាំងជាមួយនិងទ្រង់ តែព្រះអង្គនៅតែបន្តពន្ធ័កិច្ចទ្រង់គ្មាននរណាអាចបញ្ឃប់កិច្ចការរបស់ព្រះអង្គបានឡើយ។
 - មនុស្ស                                                                                                                  
មនុស្សបានបដិសេធដំណឹងល្អ គេបានស្អប់ដល់ព្រះដ៏ពិត ហើយនាំគ្នាប្រឆាំងជាមួយនិងព្រះអង្គ។

ចំណុចអនុវត្តន៏
​          យើងត្រូវត្រៀមចិត្តជាមុនថាការបំពេញពន្ធ័កិច្ចថ្វាយដល់ព្រះនោះនិងប្រឈមមុខការបៀត
បៀនជាច្រើន តែសូមអោយយើងមានភាពក្លាហានក្នុងការប្រកាសពីសេចក្តីពិតដោយយើងដឹង
ច្បាស់ថាព្រះអង្គតែងគង់ជាមួយនិងយើងគ្រប់ពេល។

0 Comments

Type and hit Enter to search

Close