Breaking News

ព្រះត្រាស់ហៅលោកអាប់រ៉ាម (លោកុប្បត្តិ ១២:១-៩)



I.សេចក្ដីផ្ដើម
          ខ្ញុំចាំបានថា កាលពីខ្ញុំនៅក្មេងជំទង់ខ្ញុំត្រូវបានម្តាយខ្ញុំចាត់អោយទៅផ្ទះលោកតារបស់ខ្ញុំដែលផ្ទះរបស់គាត់គឺនៅឆ្ងាយពីផ្ទះរបស់ខ្ញុំប្រហែលជាជិត១០គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំដើម្បីយកនំអន្សមចេកដែលម្តាយរបស
ខ្ញុំបានវេចយកទៅអោយតារបស់ខ្ញុំពិសា។ ពេលនោះខ្ញុំមិនបានប្រកែកអ្វីសោះដោយខ្ញុំយល់ព្រមជាមួយម្តាយរបស់ខ្ញុំភ្លាមៗតែម្តងព្រោះថាខ្ញុំស្គាល់ផ្ទះលោកតាច្បាស់ ហើយផ្ទះគាត់មានផ្លែឈើហូបច្រើនណាស់។ ខ្ញុំសង្ឃឹមថាពេលទៅដល់ផ្ទះតាខ្ញុំនិងបេះផ្លែទឹកដោះគោហូប ហើយបន្ទាប់មកខ្ញុំនិងទៅស្ទូចត្រីលេងនៅបឹងជិតផ្ទះរបស់គាត់។ សាច់រឿងនេះបាននិយាយផ្ទុយគ្នាពីអត្ថបទគម្ពីរដែលយើងនិងសឹក្សាជាមួយគ្នាដែលមាននៅក្នុងលោកុប្បត្តិជំពូក១២:-៩ ដែលបាននិយាយអំពី ការត្រាស់ហៅរបស់ព្រះចំពោះលោកអាប់រ៉ាមអោយចាកចេញពីស្រុកកំណើតទៅកន្លែងដែលព្រះសន្យា។ សាច់រឿងកាលខ្ញុំនៅក្មេងខ្ញុំបានទៅផ្ទះលោកតាដែលខ្ញុំស្គាល់ពីផ្ទះរបស់គាត់ច្បាស់ ហើយដឹងថានៅទីនោះមានផ្លែឈើហូប​ និង មានកន្លែងដើរលេងជាច្រើន តែកន្លែងដែលលោក អាប់រ៉ាមនិងទៅ​នោះ លោកមិនបានដឹងថាជាកន្លែងយ៉ាងមិចនោះទេ ហើយលោកក៏មិនដែលស្គាល់ផងដែរ តែអាប់រ៉ាមនៅតែបានធ្វើតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ ទោះបីជាលោកមិនបានស្គាល់ពីទីកន្លែងដែលព្រះនិងនាំគាត់ទៅក៏ដោយ។ 

សំណួរស្នូលដើម្បីអោយយល់កាន់តែច្បាស់យើងនិងសឹក្សាជាមួយគ្នាថាតើអាប់រ៉ាមបានឆ្លើយតបយ៉ាងដូចម្តេចខ្លះចំពោះការត្រាស់ហៅរបស់ព្រះ ហើយព្រះអង្គបានសន្យាអ្វីខ្លះសំរាប់គាត់?




សង្ខេបបទគម្ពីរ៖ ព្រះជាម្ចាស់បានត្រាស់ហៅលោកអាប់រ៉ាមអោយចាកចេញពីស្រុកកំណើតរបស់លោកទៅកាន់ទីកន្លែងដែលទ្រង់និងបង្ហាញ។ មិនតែប៉ុណ្ណោះព្រះអង្គបានសន្យាដល់លោកអាប់រ៉ាមពីព្រះពរដែលអាប់រ៉ាមនិងបានទទួលពីព្រះជាម្ចាស់គឺជានគរ ទឹកដី និងពូជពង្ស។ អាប់រ៉ាមបានធ្វើតាមព្រះជាម្ចាស់ដោយគ្មានការស្ទាក់ស្ទើរទាល់តែសោះ ដោយគាត់បានធ្វើដំណើរមកស្រុកកាណានហើយព្រះវត្តមានរបស់ព្រះបានលេចមកអោយគាត់ឃើញព្រមទាំងបញ្ជាក់ប្រាប់គាត់បន្ថែមទៀតថាព្រះអង្គនិងប្រទានស្រុកនោះដល់គាត់ហើយអាប់រ៉ាមក៏បានស្អាងអាសនាដំបូងថ្វាយដល់ព្រះជាម្ចាស់។
រចនាសម្ព័ន្ធ
     .ព្រះត្រាស់ហៅអាប់រ៉ាមអោយចាកចេញពីស្រុកកំណើត(ខ​ ១-៥)   
  ​​- ការចាកចេញដោយជំនឿនិងការស្តាប់បង្គាប់ (ខ​ ១ និង៤-៥)
-ការត្រាស់ហៅដែលនិងនាំមកនូវព្រះពរ(ខ២-៣)
  
 ២.អាប់រ៉ាមបានធ្វើតាមបង្គាប់របស់ព្រះជាម្ចាស់(ខ៦-៩)
-ការទៅដល់ស្រុកដែលព្រះបានបង្ហាញ (ខ៦)                                                                              
-ព្រះវត្តមានរបស់ព្រះបានបញ្ជាក់បន្ថែមពីសេចក្តីសន្យារបស់ទ្រង់(ខ៧-៩)

II. ការកាត់ស្រាយ                                                                                                        ​​​                        

. ព្រះត្រាស់ហៅអាប់រ៉ាមអោយចាកចេញពីស្រុកកំណើត(ខ​ ១-៥)                             ​​    ​​   ​​​​    
- ការចាកចេញដោយជំនឿនិងការស្តាប់បង្គាប់ (ខ​ ១ )និងខ(៤-៥)                                             
ឧទាហរណ៏: បើយើងជឿថាថ្នាំនេះលេបទៅប្រាកដជាជាពីជំងឺ នោះមានន័យថាយើងត្រូវតែធ្វើតាមគ្រូពេទ្យ។ប្រាប់។ ដូចគ្នាផងដែរអាប់រ៉ាមមិនបានស្គាល់ពីទីកន្លែងដែលព្រះនិងអោយគាត់ទៅនោះទេតែគាត់បានជឿហើយធ្វើតាមនេះជាជំនឿមួយដែលមើលមិនឃើញតែទុកចិត្តជឿជាក់ដូចមានក្នុង( ហេព្រើ១១:៨)។
-ការត្រាស់ហៅដែលនិងនាំមកនូវព្រះពរ(ខ២-៣)    
                                       
ឧទាហរណ៏: ពូសំជាបុរសក្រកំសត់ម្នាក់ គាត់ត្រូវបានគេហៅអោយទៅរកត្បូងនៅបប៉ៃលិនកាលពី៣០ឆ្នាំមុន។ បន្ទាប់ពីគាត់បានយល់ព្រមទៅរកត្បូងតាមគេមកគាត់ក៏ក្លាយជាអ្នកមានជាងគេនៅស្រុកកំណើតរបស់គាត់។

       .អាប់រ៉ាមបានធ្វើតាមបង្គាប់របស់ព្រះជាម្ចាស់(ខ៦-៩)
-ការទៅដល់ស្រុកដែលព្រះបានបង្ហាញ (ខ៦)                                                                              
-ព្រះវត្តមានរបស់ព្រះបានបញ្ជាក់បន្ថែមពីសេចក្តីសន្យារបស់ទ្រង់(ខ៧-៩)

    ​ឧទាហរណ៏: ឪពុកម្នាក់បានសន្យានិងកូនថាបើកូននោះធ្វើតាមគាត់ខិតខំរៀនសូត្រនោះគាត់និងទិញកង់មួយអោយ ថ្ងៃមួយឪពុកបានបញ្ជាក់ប្រាប់ជាថ្មីម្តងទៀតថាឪពុកនិងទិញកង់អោយកូនជាប្រាកដ។                                
III.សេចក្តីបញ្ចប់                                                                                                                          

 សរុបសេចក្តីមក: អាប់រ៉ាមបានស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ក្នុងការចាកចេញពីស្រុកកំណើតរបស់លោកដោយចិត្តជឿទោះបីជាអាប់រ៉ាមមិនបានដឹងថាទឹកដីដែលព្រះបង្ហាញដល់គាត់មានលក្ខណះបែបណាក៏ដោយ។ ព្រះជាម្ចាស់បានសន្យាដល់អាប់រ៉ាមថាលោកនិងបានពរ ពីព្រះជាម្ចាស់គឺជាទឹកដី ពួជពង្ស​ និងនគរ។     
-ព្រះជាម្ចាស់

ព្រះជាម្ចាស់ជាព្រះស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ ព្រះអង្គមានផែនការប្រោសលោះដល់មនុស្ស ហើយចង់អោយមនុស្សរស់នៅក្នុងព្រះពររបស់ទ្រង់ (លោកុប្បត្តិ៣:១៥)។                               ​ ​​​ ​         
- ព្រះគ្រីស្ទ
​ព្រះយេស៊ូវគ្រីស្ទ          ទ្រង់ស្រលាញ់ដល់មនុស្សមានបាបព្រះអង្គបានយាងមកផែនដីដើម្បីជួយសង្រ្គោះដល់មនុស្សមានបាប ហើយទ្រង់បានស្តាប់បង្គាប់ព្រះវរបិតារហូតដល់ទីមរណា ។ព្រះយេស៊ូវគ្រីស្ទទ្រង់ជាគំរូនៃបេស កកម្មដែលព្រះអង្គទ្រង់ផ្ទាល់បានមកផែនដីអោយមនុស្សបានស្គាល់ទ្រង់។ ហើយអស់អ្នកណាដែលជឿលើព្រះអង្គនោះគេនិងបានសង្គ្រោះត្បិតព្រះអង្គគឺជាផ្លូវជាសេចក្តីពិតនិងជាជិវិតដើម្បីនាំមនុស្សទៅព្រះវរបិតា(យ៉ូនហាន១៤:៦)។                                                                                                                     ​​     ​​ ​                      
 - មនុស្ស                                                                                                                 ​​                   អ្នកដែលជឿលើព្រះជាម្ចាស់គឺគេមានបេសកកម្មដែលត្រូវបំពេញដល់លោកិយដែលពេញដោយសេចក្តីងងឹត តែមនុស្សមិនមានចិត្តក្នុងការធ្វើការបម្រើដល់ព្រះនោះទេ ពួកគេមិនចង់ធ្វើតាមបង្គាប់របស់ព្រះនោះ     ឡើយ។ ពួកគេចង់តែរស់នៅសន្សំសុខសំរាប់ខ្លួនងប៉ុណ្ណោះ ដោយគេមិនបានគិតដល់មនុស្សដែលកំពុងតែវង្វេងហើយត្រូវការដំណឹងល្អនោះទេ មិនតែប៉ុណ្ណោះ ពួកគេមិនបានចាប់អារម្មណ៏ទាល់តែសោះថាការធ្វើបេសកកម្មថ្វាយដល់ព្រះនោះជាព្រះពរដល់រូបគេ និង ដល់កន្លែងដែលគេទៅដល់ផង។

ចំណុចអនុវត្តន៏

          យើងត្រូវមានចិត្តជឿដោយឥតសង្ស័យថាព្រះអង្គនិងគង់ជាមួយហើយទ្រង់ជួយដល់យើងគ្រប់កិច្ចការដែលយើងធ្វើផង យើងត្រូវស្តាប់បង្គាប់ដល់ព្រះអង្គដោយព្រោះថាព្រះអង្គទ្រង់មានផែនការយ៉ាងល្អសំរាប់យើង។ ដូច្នេះយើងថ្វាយទៅព្រះអង្គគ្រប់ទាំងកិច្ចការដែលយើងគិតថាលំបាកសំរាប់យើងទៅចំពោះព្រះអង្គដោយជឿថាព្រះជាម្ចាស់ទ្រង់មានអំណាចក្នុងការជួយដល់យើងបាន អោយតែព្រះអង្គសព្វព្រះហឬទ័យ។ ម្យ៉ាងវិញទៀតយើងចង់ប្រាប់ដល់មនុស្សអោយគេបានទទួលនូវព្រះពររបស់ ព្រះដែលជាព្រះពរខាងវិញ្ញាណដែលអាចបំពេញដល់ជិវិតរបស់គេបាន។


0 Comments

Type and hit Enter to search

Close