Breaking News

គុណសម្បត្តិរបស់អ្នកដឹកនាំ ១ធីម៉ូថេ ៣:១-១២



I.          សេចក្ដីផ្ដើម
មានអ្នកដឹកនាំពួកជំនុំម្នាក់គាត់មានប្រពន្ធពីរ ព្រោះគាត់សង្ហា ហើយជាអ្នកមាន តែនៅក្នុង គ្រួសាររបស់គាត់ឭតែនិយាយពីរឿងទាស់ទែងគ្នា ជេគ្នាផ្អើលពីភូមិមួយទៅភូមិមួយ ហើយអ្វីដែល
បញ្ហាមួយទៀតនោះដង្វាយពួកជំនុំដែលគាត់ទុកតែងតែបាត់ឥតដឹងមូលហេតុ ធ្វើអោយពួកជំនុំមានការសង្ស័យហើយអសកម្មក្នុងការមកព្រះវិហារ និងការថ្វាយដង្វាយ។ សាច់រឿងនេះនិយាយពីអ្នកដឹកនាំដែលអត់ល្អ តែបើយើងមើលនៅ១ធីម៉ូថេ ៣:-១២ គឺបាននិយាយច្បាស់អំពីគុណសម្បត្តិរបស់អ្នកដឹកនាំដែលត្រូវមាន។
សំណួរស្នូលៈ តើអ្នកដឹកនាំក្នុងពួកជំនុំត្រូវមានគុណសម្បត្តិយ៉ាងដូចម្ដេចខ្លះ?





សង្ខេបបទគម្ពីរៈ អ្នកដឹកនាំត្រូវមានប្រពន្ធតែមួយ មានការគ្រប់គ្រងល្អទាំងគ្រួសារនិងពួកជំនុំ ជាមនុស្សមិនចំណូលស្រា និងមិនកេញប្រវ័ញឬស៊ីសំណូក តែត្រូវមានភាពស្លូតបូត ស្មោះត្រង់ ក៏មានឈ្មោះល្អផង។
II.         ការកាត់ស្រាយ
១. មានសីលធម៌ល្អ(ខ១-៣)
Ø  ជាមនុស្សមានប្រពន្ធតែមួយហើយដឹងខ្នាត មានចិត្តចៅរ៉ៅ (ខ១-២)
Ø  មិនចំណូលស្រា ឬស៊ីសំណូកពុករលួយ (ខ៣)
                     ឧទាហរណ៍ៈ មានសត្វខ្លាកំហូចមួយមានទំនាស់ជាមួយរមាស ហើយពួកគេបានសូមឲ្យសុភាទន្សាយកាត់ក្ដីអោយ ដោយសត្វខ្លាដឹងខ្លួនថាចាញ់ នោះក៏ហៅទន្សាយមកស្ងាត់ៗថានឹងឲ្យរបស់មានតំលៃនិងចំណីអាហារឆ្ងាញ់ៗដល់ទន្សាយបើខ្លួនឈ្នះក្ដី តែទន្សាយបានបដិសេធន៍ មិនទទួលស៊ីសំណូកឡើយ គាត់ក៏បានកាត់ក្ដីដោយយុត្តិធម៌ ហើយទន្សាយក៏ចាញ់យ៉ាងអាមាស។
២. ជាចាស់ទុំនិងជាអ្នកចេះគ្រប់គ្រងគ្រួសារបានល្អ  (ខ៤-៧)
Ø  ចេះថែរក្សាប្រពន្ធកូនបានល្អក្នុងជីវិតរស់នៅប្រចាំថ្ងៃ (ខ៤)
Ø  ជាមនុស្សមានជំនឿរឹងមាំហើយមានឈ្មោះល្អពីអ្នកដទៃ (ខ៦-៧)
                  ឧទាហរណ៍ៈ មានគ្រូគង្វាលម្នាក់នៅក្នុងក្រុមគ្រួសារមានសុភមង្គលណាស់ ដោយសារតែគាត់ចេះអប់រុំកូនចៅបានល្អ ហើយប្រពន្ធក៏ជាអ្នកដែលជួយយកអាសារប្ដី គ្រួសារមិនត្រឹមតែជាទីបន្ទាល់ល្អក្នុងពួកជំនុំប៉ុណ្ណោះទេតែសូម្បីតែគ្រួសារពួកលោកីយ៍ក៏បើកភ្នែកធំៗមើលគំរូល្អនេះដែរ។

៣. មានអ្នកជំនួយដែលមានកិរិយាមាយាទល្អ (ខ៨-១២)
Ø  មានចិត្តនឹងធឹងក្នុងសេចក្ដីជំនឿដ៏ពិត (ខ៨-៩)
Ø  ឆ្លងកាត់ការល្បងលបានជោគជ័យ (ខ១០)
Ø  មានប្រពន្ធតែមួយហើយអ្នកមានជំនឿល្អចេះគ្រប់គ្រងគ្រួសារ (ខ១១-១២)
                    ឧទាហរណ៍ៈ ប្រធានក្រុមហ៊ុនមួយធំគាត់តែងតែរវល់ជានិច្ចក្នុងការងារបស់គាត់ ហើយថ្ងៃមួយគាត់ឈឺខ្លាំង នោះមានអ្នកការសែតមកសម្ភាសន៍ថាតើលោកឈឺខ្លាំងអញ្ចឹងមិនខ្លាចក្រុមហ៊ុនដូលទេ? គាត់ឆ្លើយថាមិនខ្លាចទេព្រោះមានអ្នកជំនួយដ៏ល្អជាច្រើនក្នុងក្រុមហ៊ុនគាត់។
III.        សេចក្ដីបញ្ចាប់
                   សរុបសេចក្ដីៈ អ្នកដឹកនាំក្នុងពួកជំនុំដែលល្អ គឺជាមនុស្សដែលមានសេចក្ដីជំនឿស្មោះត្រង់ លើព្រះជាម្ចាស់ ជាមនុស្សដែលមានសីលធម៌ល្អស្លូតបូតក្នុងពួកជំនុំ មិនចេះពុករលួយឬកេញប្រវ័ញពីអ្នកដទៃ គឺជីវិតពោពេញដោយភាពសុចរិតជានិច្ច។ លើពីនេះក៏ជាអ្នកថែរក្សាក្រុមគ្រួសារយ៉ាងល្អប្រពៃផងដែរ។
            ទេវសាស្ត្រៈ ព្រះជាម្ចាស់ទ្រង់មានចរិតលក្ខណៈជាអ្នកដឹកនាំមានភាពស្លូតបូតហើយបរិសុទ្ធស្មោះត្រង់  ហើយព្រះយេស៊ូវទ្រង់ជាព្រះដែលមានចរិតលក្ខណៈស្លូតបូត បរិសុទ្ធ ហើយក៏ជាគំរូដ៏ល្អក្នុងការដឹងនាំ(១ពេត្រុស១:១៥)។
            មនុស្សៈ អ្នកដឹកនាំតែងតែបញ្ហាចំពោះកិរិយា ការប្រើពាក្យសំដីមិនល្អ ការមួម៉ៅក្ដៅក្រហាយ  ឆាប់ខឹង​ ដែលផ្ទុយពីចរិកលក្ខណៈអ្នកដឹកនាំដ៏ល្អដែលព្រះចង់បាន គឺជាមនុស្សស្លូតបូត ដឹងខ្នាត។
            អនុវត្តន៍ៈ យើងជាគ្រីស្ទានយើងត្រូវតែរស់នៅមានសេចក្ដីជំនឿរឹងមាំលើព្រះជាម្ចាស់ ត្រូវមានអប្បកិយាល្អក្នុងពួកជំនុំ និងសង្គម។ ហើយក៏ត្រូវមានភាពស្មោះត្រង់ជានិច្ចក្នុងការបំរើព្រះ ទោះបីជាមានឪកាសក្នុងការប្រព្រឹត្តអំពើពុករលួយក៏ដោយ។

0 Comments

Type and hit Enter to search

Close