សេចក្តីផ្តើម :មានខ្មែរពាក្យមួយបានពោលថា ចរិត សរ ជាតិ មាយាថ សរ ពូជ។
គេអាចសំគាល់ថា
យើងជាមនុស្សបែបណា ដោយសាតែចរិត្ត មាយាថនេះហើយ……។ នៅសម័យនេះគេចូលចិត្តមើលមនុស្សតាម អ្វីដែលមើលឃើញពោលគឺសំបកក្រៅ គេអាចសម្គាល់ មនុស្សតាមកិរិយា ប្រព្រត្តិដែលសម្តែងចេញមកជាប្រចាំនោះ ឧទាហរណ៍មានក្មេងម្នាក់ដែលរៀនពូកែប្រចាំសាលា មានចរិត លក្ខណ៍: ល្អសុភាព រាបសានិយាយស្តីមានសីលធម៌ ចេះស្គាល់ចាស់ស្គាល់ទុំ ស្គាលត្រូវ ខុស នោះគេនិងថា ក្មេងនោះជាមនុស្សល្អ មានពូជពង្ស និងការអប់រំទូន្មាន យ៉ាងល្អត្រឹមត្រូវ
យើងជាមនុស្សបែបណា ដោយសាតែចរិត្ត មាយាថនេះហើយ……។ នៅសម័យនេះគេចូលចិត្តមើលមនុស្សតាម អ្វីដែលមើលឃើញពោលគឺសំបកក្រៅ គេអាចសម្គាល់ មនុស្សតាមកិរិយា ប្រព្រត្តិដែលសម្តែងចេញមកជាប្រចាំនោះ ឧទាហរណ៍មានក្មេងម្នាក់ដែលរៀនពូកែប្រចាំសាលា មានចរិត លក្ខណ៍: ល្អសុភាព រាបសានិយាយស្តីមានសីលធម៌ ចេះស្គាល់ចាស់ស្គាល់ទុំ ស្គាលត្រូវ ខុស នោះគេនិងថា ក្មេងនោះជាមនុស្សល្អ មានពូជពង្ស និងការអប់រំទូន្មាន យ៉ាងល្អត្រឹមត្រូវ
·
សំនូរស្នូល: តើគ្រីស្ទានគួតែមានឥរិយាបថបែបណាដែរ
ក្នុងជីវិតរស់នៅរាល់ថ្ងៃ?
សង្ខេបគម្ពីរ: ផលផ្លែទាំង៩
ដែលមានសារ:សំខាន់ណាស់
គ្រីស្ទានគួតែមាន ផលលផ្លែទាំងនោះក្នុងជីវិតរស់នៅ របស់ខ្លួនប្រចាំថ្ងៃនេះ។គឺ
តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់អំណរអរ មេត្រីភាព
អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទ។
·
រចនាសម្ពន្ធ័:
1)
ការអប់រំតាមបែបខាងវិញ្ញណ (៥:១៦-២១)
2)
ផលផ្លែខាងវិញ្ញាណទាំងប្រាំបួនដែលគ្រីស្ទានគួមាន (៥:២២-២៦)
តួសេចក្តី:
1)
ការអប់រំតាមបែបខាងវិញ្ញាណ(៥
១៦- ២១)
ត្រូវដើរតាមសេចក្តីខាងវិញ្ញាណកុំដើរតាម
ខាងសាច់ ឈាមឡើយ ពីព្រោះ សាច់ឈាមតែងតែទាស់និងខាងវិញ្ញាណ។
បើក្រលេកទៅមើលនៅ
មុននេះបន្តិចគឺ (៥:១៣)ជាការលើទឹកចិត្តក៏ដូចជាសេចក្តីរំឭកដល់
អ្នកមួយចំនួនដែលបានយល់ខុសពីព្រះបន្ទូល និងព្រះបន្ទូលបំណង
នៃព្រះតាមរយ:ខនេះ ប្រហែលជាមានអ្នកដែល គិតថា ព្រះបានប្រោះ និងហៅគេ ចេញពីចំណងនៃអំពើបាបសេចក្តីងងឹត
ឲ្យមានសេរីភាពហើយ ដូច្នេះបានខ្លួននោះទៅការដែល គេប្រើសេរីភាពនោះខុស ជ្រុលហួស ហេតុទៅវិញ
គឺប្រហែលជាគេមិនបានប្រើក្នុងការងាបំរើព្រះ ធ្វើកិច្ចការល្អ ត្រឹមត្រូវ នោះទេ។ ពោលគឺ
ព្រះទ្រង់មិនបានឲ្យគេប្រើសេរីភាពដោយទៅបម្រើ អំពើបាប នៅក្នុងផ្លូវ អាក្រក់ជាការដែលមិនត្រឹមត្រូវនោះទេ
តែគឺត្រូវប្រើក្នុងការ បម្រើព្រះអម្ចាស់ ហើយនិងអ្នកដ៏ទៃ ដែលប្រកប ដោយសេចក្តីស្រឡាញ់វិញនោះទើបជាត្រឹមត្រូវល្អប្រសើរ។ (២:១៦)ប្រាប់ថា មនុស្សមិនមែន បានរាប់ ជាសុចរិត
ដោយសារតែក្រិត្យវិន័យ ទេ តែមានរាប់ ជាសុចរិតដោយសាជំនឿ និងព្រះគុណ នៃព្រះវិញ តែក៏មិនមែនមាន
ន័យថា បដិសេធមិនឲ្យធ្វើតាមក្រិត្យវិន័យនោះដែរ តែត្រូវប្រព្រត្តិតាមក្រិត្យវិន័យនេះដោយ
ការប្រុងប្រយ័ត្ននិងត្រូវ តែក្រិត្យវិន័យ មិន អាចនាំឲ្យបានសង្គ្រោះទេបើគ្មានជំនឿ។
បានជាក្នុងខ ១៦នេះ លោកប៉ុលថាចូឲ្យដើរក្នុងព្រះវិញ្ញាណ
ពាក្យ ដើរក្នុង ព្រះវិញ្ញាណ នៅទីនេះ សំដៅទៅលើការ ការរស់នៅដោយ មាន ការដឹកនាំដោយ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធ
គឺការរស់នៅយ៉ាងដូច្នេះ ទើបអាចនិងនាំឲ្យជីវិត អាចបានឈ្នះលើបំណងប្រាថ្នានៃអំពើបាប គឺបើសិនជារស់នៅដោយព្រះវិញ្ញាណ
ត្រូវ ដើរដោយព្រះវិញ្ញាណដែរ(៥:២៥, រ៉ូម ៨:២-៤)។(៥:១៧)សាច់ឈាមតែង តែប្រាថ្នាទាស់និងខាងវិញ្ញាណ
បើយើងមើលទៅក្នុង ព្រះគម្ពីរកាត់ស្រាយ បានពន្យល់ថា សេចក្តីទាំងពីរនេះ គឺ សាច់ឈាមនិងវិញ្ញាណ
ប្រឆាំងនិងគ្នា មិនស្របតាមគ្នាទេ ដូចជាមាន ឧទាហរណ៍មួយក្នុង (រ៉ូម ៧:១៣ -២៥)ដែលរៀបរាប់ពីការខុសគ្នានៃ ខាងវិញ្ញាណ
និង ខាងសាច់ឈាមក្នុង
(១ពេត្រុ២: ១១ ) ក៏បាននិយាយដែរថា ចូរឲ្យជៀសចេញពីសេចក្តីប៉ងប្រាថ្នា
ខាងសាច់ឈាម ដែលតែងតែខំតយុទ្ធជាមួយព្រលឹងវិញ្ញាណចេញទៅ តានរយ:ឧទាហណរហ៍នេះ យើងអាចយល់បានយ៉ាងច្បាស់ថា
សេចក្តីប៉ងប្រាថ្នាខាងរូបកាយ និងខាងវិញ្ញណទាំងពីរនេះគឺ ផ្ទុយ ពីគ្នាស្រឡោះឬ អាចនិយាយបានថា
ប្រឆាំងគ្នាតែម្តង។ឯក្នុង(ខ ១៨ )មានពាក្យសំខាន់មួយឃ្លាថាព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នា
នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកនៃក្រិត្យវិន័យទេ
មានន័យថាគឺអ្នកនោះមិនបាននៅក្រោមការព្យាយាម
ស្វែងរកសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ ការសង្រ្គោះ ការញែកជាបរិសុទ្ធ
ដោយការខិតខំប្រឹងប្រព្រិត្តតាមក្រិត្យវិន័យនោះទេ តែដែលបានទទួលការទាំងអស់នោះគឺដោយព្រះគុណវិញទេតើ
។ (រ៉ូម៨:១៤-១៥)”ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ
អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះអ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ
ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ
ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ”។(រ៉ូម៦:១៤ )ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ
ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ ។
មួយវិញទៀតក្នុង (១៩-២១)និយាយពី កិច្ចការខាងសាច់ឈាម
ដែលពោពេញដោយសេចក្តីអាក្រក់ជាច្រើនដូចជា កំហឹង កំផិត ថ្វាយបង្គំរូបព្រះ ទាស់ទែង
បែកបាក់ ស៊ីផឹកជ្រុល និងការជាច្រើនទៀតដែលស្រដៀងនេះដែរ ព្រះអង្គស្អប់ខ្ពើម
ជាហេតុដែលនាំឲ្យពួកអ្នកណាដែលស្រឡាញ់និងដើរតាមខាងសាច់ឈាមនោះ គេមិនអាចនឹងបានគ្រង់
នគរព្រះជាមរដកបានឡើយ(រ៉ូម ១:២៩-៣១)។
2)
ផលផ្លែខាងវិញ្ញាណ
ទាំង៩ ដែលគួមាន(៥:២២- ២៦)
ផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់អំណអ មេត្រីភាព
អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ស្លូតបូត ហើយដឹងខ្នាត
គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ។ក្នុង(ខ ២២-២៣)តាមឯកសារកាត់ស្រាយ និយាយថា គឺអាកប្បកិរិយា
ត្រូវបានបង្កើតឡើងដោយព្រះវិញ្ញាណ គឺមិនមែនដោយការហ្វឹកហ្វឺនផ្នែកសីលធម៌ តាមរយ:កាប្រព្រត្តិតាមក្រិត្យវិន័យនោះទេ ។ដូចជាក្នុងសេចក្តីបង្រៀនរបស់សាវកប៉ុល
ដែលថា ការញែកជាបរិសុទ្ធគឺបានកើតឡើងមកដោយសារសេចក្តីជំនឿ នៅក្នុងព្រះយេស៊ូវគ្រីស្ទ
តែគឺមិនមែនកើតឡើងដោយ សារ
តែការខំប្រឹងប្រព្រត្តឹរបស់មនុស្សម្នាក់ៗនោះទេ។គឺវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅក្នុងពួកអ្នកដែលបានជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ
ហើយទ្រង់និងបង្កើតផលផ្លែខាងវិញ្ញាណនៅក្នុងពួកគេផងដែរ (២កូរិថូស ៦:៦-១០)<ដោយចិត្តស្អាត
ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ
ដោយសេចក្ដីស្រឡាញ់ស្មោះត្រង់>និងនៅក្នុង(អេភេសូ៤:២) <ព្រមទាំងមានចិត្តសុភាព
ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក
ដោយស្រឡាញ់>។
(ខ២៣)
បានធ្វើការបញ្ជាក់ថាគ្មានក្រិត្យវិន័យណាដែលទាសនឹងក្រិត្យវិន័យទាំងនោះទេ
ផលផ្លែទាំង៩នោះឯង ដោយយោងតាម(១ធីម៉ូថេ១: ៩)ដោយដឹងថា ក្រិត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ
គឺសំរាប់មនុស្សទទឹងច្បាប់ នឹងមនុស្សរឹងចចេស មនុស្ស ទមិលល្មើស
នឹងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ
នឹងមនុស្សមិនរាប់ព្រះមនុស្សដែលវាយឪពុកម្ដាយ នឹងមនុស្សដែលសំឡាប់គេ។ ក្នុងខ២៤
ថាអស់អ្នកណាដែលបាននៅក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានឆ្កាងសាច់ឈាមហើយ បើមើលត្រឡបទៅ ២:២០ដែលពន្យល់ពីខនេះថាគឺដែលយើងបានជាប់ឆ្កាងជាមួយនិងព្រះគ្រីស្ទ
នោះគឺសំដៅទៅថាយើងបានចូលរួមក្នុងសេចក្តីស្លាប់
ដែលជាប់ឆ្កាងជាមួយនិងព្រះគ្រីស្ទរួចហើយ គឺជីវិតចាស់ដែលពោពេញដោយអំពើបាបរបស់យើង
ត្រូវបានស្លាប់ ដូច្នេះត្រូវឲ្យយើងបានរស់ឡើងវិញជាមួយនិងទ្រង់ ក្នុងជីវិតថ្មី
ដែលមានផលផ្លែទាំង៩នោះ។ ដូច្នេះ(ខ២៥-២៦)<បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ
នោះត្រូវដើរដោយព្រះវិញ្ញាណដែរ
កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ >នេះជាសាលើកទឹកចិត្ត
ក៏ដូចជាបញ្ជាក់ឲ្យបានកាន់តែច្បាស់ ថា ត្រូវឲ្យយើងបានស្គាល់ខ្លួនឯង ហើយជាពិសេសដឹងថា
អ្វីដែលគួ និងមិនគួធ្វើ ក្នុងជីវិតរស់នៅរបស់យើង
ថាគួនិងមានអាកប្បកិរិយាបែបណាទៅដែលត្រឹមត្រូវគួតែបន្ត ឬក៏ផ្លាសប្តូរដែឬទេ។
·
សេចក្តីបញ្ចាប់: យើងដែលកើតជាថ្មីដោយវិញ្ញាណ
នោះត្រូវដើរដោយវិញ្ញាណដែរ ។ត្រូវមានផលផ្លែទាំង៩នេះ។
·
ផ្នែកទេវសាស្ត្រ:
-ព្រះជាម្ចាស់: ទ្រង់ជាវិញ្ញណនៃសេចក្តីពិត
បរិសុទ្ធ។
-ព្រះគ្រីស្ទ : ទ្រង់បានយាងមកផែនដី
ដោយមានផលផ្លែទាំងអស់នេះដែរ។
-មនុស្ស: ចូលចិត្តតែដើរតាមសាច់ឈាម ប្រឆាំងនិងព្រះបន្ទូល
និងផលផ្លែនៃព្រះវិញ្ញាណ ចូលចិត្តឲ្យអារម្មណ៍សេចក្តីប៉ងប្រថ្នាខាងសាច់ឈាមដឹកនាំ បដិសេធ សេច ក្តីពិត ការដឹកនាំរបស់ព្រះវិញ្ញបរិសុទ្ធ។
·
អនុវត្តន៍ :
ដូច្នេះត្រូវចាំថា យើងជាមនុស្ស គឺត្រូវការព្រះជាម្ចាស់ជាចម្បាចណាល់ដែលមិនអាចខ្វះបានហើយ
ជាពិសេស ព្រះបន្ទូលទ្រង់ដែលជួយយើង ក្នុងការដើរតាម ផលផ្លែនៃព្រះវិញ្ញាណ មិនគួ
ស្រឡាញ់ តែផ្នែកសាច់ឈាម ដូចពីមុនដែលមិនទាន់ស្គាល់ព្រះ នូវឡើយទៀតនោះទេ ។
ពេលនេះបានស្គាស់សេចក្តីពិត នៃព្រះវិញ្ញាណដ៏ពិតហើយ កុំកន្តើយ ងាកមក តាម
សេចក្តីខាងវិញ្ញាណវិញសូមការដឹកនាំមកពី
ទ្រង់សុខចិត្តទទួលស្តាប់និងដើរ តាមទ្រង់ជាជាងការអត់ប្រយោជន៍
ដែលនាំខ្លួនទៅរក ភាពវិនាស អន្តរាយនោះចាប់ផ្តើមពីពេលនេះតទៅ ដោយការអធិស្ឋានសូមជំនួយ ពីព្រះដោយ
ការផ្តាច់ជ្ញា ចិត្តយ៉ាងមុតមាំចុះ។
ឯកសារយោង
១. ស្ពានចម្លង
អត្ថាធិប្បាយព្រះគម្ពីរភាគទី១-៨ និពន្ធដោយ លោកដន ហ្វីលេមីង បោះពុម្ព:កញ្ញា ២០០៨។
២. ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា
សញ្ញាចាស់ សញ្ញាថ្មីភាសាខ្មែរ បោះពុម្ព:ឆ្នាំ ២០០៣។
0 Comments