Breaking News

ឧបស័គ្គនៃការដើរតាមព្រះយេស៊ូវគ្រីស្ទ លូកា ១៨:១៨-៣០

សេចក្តីផ្តើម៖រឿងយុវជនពុលឡានៈ មានយុវជនម្នាក់ជាសមាជិក
ក្រុមស្ម័គ្រចិត្តនៃអង្គការទស្សនះពិភពលោក មាន ពេលមួយក្រុមនោះត្រូវធ្វើដំណើរទៅទស្សនះកិច្ចទៅខេត្តឆ្ងាយ មានយុវជនផ្សេងទៀតគេមានសេចក្តី ត្រេកអរ ប៉ុន្តែយុវជននោះមិនអាចទៅបាន ឧបសគ្គគឺពុលឡានមិនអាចជិះឡានទៅឆ្ងាយបានទេ។
សង្ខេបបទគម្ពីរ
មានបុរស់អ្នកមានម្នាក់ចង់បានជីវិតអស់កល្ប គាត់សួរព្រះយេស៊ូវអំពីធ្វើដូចម្តេចឲ្យបានជីវិតអស់ កល្ប? ទ្រង់ប្រាប់ថា គឺត្រូវគោរពតាមគ្រប់ទាំងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ តែបុរសនោះថាគាត់បានធ្វើ អស់ហើយម្តេចមិនបាន តែព្រះប្រាប់គាត់ថា គឺត្រូវតែលក់ទ្រព្យសម្បត្តិគាត់ចែកអ្នកក្រ។ បុរសនោះពិបាក ចិត្តណាស់ព្រោះមិនចង់បាត់បង់ទ្រព្យខ្លួន។ រូចព្រះយេស៊ូវមានបន្ទូលថា អ្នកមានពិបាកចូលនគរស្ថានសួគ៌
សំនូរស្នូលៈ តើអ្វីឧបសគ្គដែលធ្វើមនុស្សពិបាកក្នុងការដើរតាមព្រះយេស៊ូវ?






ចំនុចកាត់ស្រាយ
I.          អ្នកមានចង់បានជីវិតអស់កល្ប (១៨:១៨-២៣)
.ត្រូវធ្វើតាមបញ្ញត្តិរបស់ព្រះ (ខ ២០-២១)៖  ក្នុងការឆ្លើយតមលើសំនូរថា ធ្វើដូចម្តេចដើម្បីបានជីវិត អស់កល្ប នោះព្រះយេស៊ូវឆ្លើយថា គឺត្រូវតែធ្វើតាមបញ្ញាត្តិរបស់ព្រះជាម្ចាស់១០ប្រការ​ (និក្ខ.២០:-១៧)។ តែបុរសនោះមានអំនូតថាគាត់បានធ្វើអស់ហើយមិនខ្វះអ្វីមួយទេ។
/.សេចក្តីសង្រ្គោះបានប្រទានមកតាមរយះសេចក្តីជំនឿពិត មិនធ្វើដើម្បីចង់បានសំណងទេ (អេភេ.:៨)
. ត្រូវលក់ទ្រព្យសម្បត្តិចែកអ្នកក្រីក្រ (ខ ២២-២៣)៖ ដោយសារតែបុរសអ្នកមានគាត់អួតខ្លួន នោះទ្រង់ ថាមិនទាន់គ្រប់ទេ គឺគាត់ត្រូវលក់ទ្រព្យគាត់ចែកអ្នកក្រីក្រ។ នេះគឺជាវិញ្ញាសារដ៏លំបាកនាំឲ្យគាត់ពិបាក ចិត្តខ្លាំងព្រោះគាត់មិនហ៊ានលះបង់សំរាប់ដើរតាមព្រះយេស៊ូវ។
/. ព្រះអង្គហ៊ានលះចោលសិរីល្អមកផែនដីទាំងបន្ទាប់ខ្លួនដើម្បីសង្គ្រោះមនុស្សមានបាប (ភីលី.:-៨)
រឿងអ្នកមានកំនាញ់ស្វិតៈ មានក្រម្នាក់មកសុំទានអ្នកមាន ប៉ុន្តែអ្នកមាននោះមិនព្រមចែកទានឲ្យទេ។
II.         អ្នកមានពិបាកចូលនគរព្រះ (១៨:២៤-៣០)
. សត្វអូដ្ឋចូលរន្ធម្ជូលងាយជាងអ្នកមានចូលនគរព្រះ (ខ២៤-២៥)៖ ដោយសារបុរសអ្នកមាន គាត់ ពិបាកចិត្តមិនបានលះបង់ នោះទ្រង់មានបន្ទូលថា អ្នកមានពិបាកចូលនគរព្រះជាងសត្វអូដ្ឋចូលរន្ធម្ជុល។​​
គឺដោយព្រោះតែគេមិនហ៊ានលះបង់សំរាប់ដើរតាមព្រះឡើយ។
/. សាខេអ្នកយកពន្ធលក់ទ្រព្យចែកអ្នកក្រ គាត់ហ៊ានលះបង់សំរាបដើរតាមព្រះ (លូក.១៩:-៩)
/. សិស្សចង់ដើរតាមព្រះយេស៊ូវតែគាត់សុំទៅកប់ខ្មោចឪពុកគាត់សិន (ម៉ាថ.:១៩-២២)
. គ្មាននរណាហ៊ានលះបង់សំរាប់ព្រះ (ខ២៦-៣០)៖  ពេត្រុសនិយាយថា គាត់បានលះចោលអ្វីដើម្បី ទ្រង់ហើយ តែទ្រង់ថាមិនបាច់អួតទេ មិនមាននរណាអាចនឹងបោះបង់ចោលគ្រូសារ ឪពុកម្តាយ ប្រពន្ធកូន ដើម្បឹនឹងតាមទ្រង់ទេ (ខ២៨-២៩)។ ឧបសគ្គដ៏ធំបំផុតដែលធ្វើឲ្យមនុស្សគេមិនអាចដើរតាមព្រះយេស៊ូវ នោះគឺជាការដែលពួកគេមិនអាចលះបង់នៅអ្វីដែលគេមាន ដូចជាទ្រព្យសម្បត្តិ ឋានះ ឬគ្រូសារជាដើម។
/. កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ (លូក:៥៨)     
        សរុបសេចក្តី
       ពិតប្រាកដបុរសអ្នកមាននោះអាចធ្វើបានខ្លះតាមក្រឹត្យវិន័យរបស់ព្រះ តែគាត់មិនអាចធ្វើបានគ្រប់ ទាំងអស់បានទេ។ ហើយអ្វីដែលគាត់រឹតតែពិបាកក្នុងការដើរតាមព្រះនោះគឺ គាត់នឹងត្រូវបោះបង់ទ្រព្យ គាត់ ដែលទ្រង់ថាអ្នកមានគេពិបាកនឹងលះបង់ខ្លាំងណាស់ដើម្បីមកតាមទ្រង់ គេមិនចង់ចោលភាពសុខ ស្រូលមករកភាពលំបាកក្នុងបេសកកម្ម បានការបៀតបៀនបានទេ ហើយក៏មិនមាននរណាធ្វើបានដែរ។
           ទេវសាស្រ្ត
        ព្រះយេស៊ូវទ្រង់គឺជាព្រះដែលពរពេញដោយការលះបង់ សូម្បីតែនរគស្ថានសួគ៌ ដើម្បីនឹងមកមនុស្ស បាត់បង (លូក.១៩:១០) ហើយទ្រង់លះចោលសិរីល្អទ្រង់ដើម្បីមកយកនិស្ស័យជាបាវបំរើ (ភីលី.:-៨)។ តែមនុស្សវិញគឺពួកគេមិនមាននរណាម្នាក់ដែលអាចនឹងហ៊ានលះបង់ដូចព្រះអង្គបានឡើយ គេខ្លាចក្រ ណាស់ គេអាត្មានិយម មិនចង់ចែកឲ្យនរណាទេ ពួកគេចង់មានបានតែម្នាក់ឯង។
           ការអនុវត្តន៍
          ក្នុងនាមខ្ញុំនឹងលោកអ្នកជាអ្នកបំរើព្រះ ជាកូនជាទីស្រលាញ់ព្រះ នោះយើងគូរតែហ៊ានលះបង់ ដើម្បីនឹងដើរតាមឪពុកនៃយើង ហើយត្រូវចាំថា ជីវិតអស់កល្បគឺមានតម្លៃជាទ្រព្យដែលយើងមាននៅផែន ដីនេះទៅទៀត ត្រូវសម្លឹងមើលនោះនគរស្ថានសួគ៌ជាជាងរបស់នៅលោកីយនេះ។ ព្រះកុំព្យាយាមរក្សា ទ្រព្យទុកខ្លាំងពេក ព្រោះទ្រព្យនៅកន្លែងណាចិត្តនៅទីនោះ (លូក.១២:៣៤)

0 Comments

Type and hit Enter to search

Close