Breaking News

ការចងសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ ជាមួយនិងរាស្រ្តរបស់ព្រះ (បទគម្ពីរ៖ និក្ខមនំ១៩ : ១-៩)



    I.សេចក្តីផ្តើម៖                                                                                                     
    កាលពីរមួយឆ្នាំមុនខ្ញុំបានទៅចូលរួមពីធីមង្គលការមិត្តភក្តិរបស់ខ្ញុំដែលពួកគេបានរៀបការក្នុងព្រអង្គម្ចាស់។ខ្ញុំចាប់អារម្មណ៏នៅពេលដែលលោកគ្រូគង្វាលអោយកូនកម្ល៉ោះនិងកូនក្រមុំធ្វើ
កិច្ចសន្យាជាមួយគ្នាទៅវិញទៅមកថាបងស្រឡាញ់ដល់អូនហើយអូនវិញក៏ស្រលាញ់ដល់បងផងដែរបើទោះបីជាថ្ងៃក្រោយទៅមានជំងឺឈឺឬក៏ជា មានបញ្ហាអ្វី ធ្លាក់ខ្លួនក្រយ៉ាងណាក៏ដោយ ហើយរូបរាងខាងក្រៅប្រែប្រួលស្បែកជ្រីជ្រួញក៏បងមិនបោះបង់អូនចោលហើយអូនវិញក៏មិនបោះបង់បងចោលដូចគ្នា។ហើយជាបន្ទាប់មកទៀតខ្ញុំបានលឺលោកគ្រូបានប្រកាសដល់ពួកគាត់ទាំងពីរថាបានក្លាយជាប្តីប្រពន្ធនិងគ្នាដោយស្របច្បាប់មានការផ្សំផ្គុំពីព្រះជាម្ចាស់និងសាក្សីដែលជាភ្ញៀវចូលរួមដោយប្រកាសថាអ្នកទាំងពីរក្លាយជាគូស្វាមីភរិយាចាប់ពីពេលនោះតទៅ។ ដូចគ្នាផងដែរនៅក្នុងព្រះគម្ពីរ និក្ខមនំ ជំពូក១៩:១-៩ នេះក៏បាននិយាយពីការធ្វើសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់និងរាស្រ្តអ៊ីស្រាអែលគឺព្រះជាម្ចាស់និងក្លាយជាព្រះរបស់អ៊ីស្រាអែលហើយអ៊ីស្រាអែល និង ធ្វើជារាស្រ្តរបស់ផងព្រះ។ 

សំណួរស្នូល៖ តើការចងសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ជាមួយនិងរាស្រ្តអ៊ីស្រាអែលវាមានអត្ថន័យយ៉ាងដូចម្តេចខ្លះ?ហើយអ៊ីស្រាអែលនិងមានតួនាទីអ្វីខ្លះបន្ទាប់ពីពួកគេចងសម្ពន្ធមេត្រីជាមួយនិងព្រះជាម្ចាស់?                               ​​​         





សង្ខេបបទគម្ពីរ ៖ នៅពេលដែលអ៊ីស្រាអែលបានចាកចេញពីប្រទេសអេស៊ីបហើយកំពុងតែធ្វើដំណើរ
នៅទីរហោស្ថាននៃភ្នំស៊ីណាយនោះព្រះជាម្ចាស់បានមានបន្ទូលនិងលោកម៉ូសេដើម្បីអោយប្រាប់ដល់បណ្តាជនដើម្បីនិងចងសម្ពន្ធមេត្រីជាមួយនិងព្រះអង្គថាបើសិនណាជាពួកគេស្តាប់តាមទ្រង់ហើយកាន់តាមសេចក្តីសញ្ញារបស់ព្រះអង្គនោះពួកគេនិងបានក្លាយជាកម្មសិទ្ធរបស់ទ្រង់ហើយព្រះអង្គគឺជាព្រះរបស់ពួកគេ។មិនតែប៉ុណ្ណោះរាស្រ្តអ៊ីស្រាអែលនិងមានតួនាទីយ៉ាងពិសេសក្នុងការធ្វើជាសង្ឃជាសាន៏
បរិសុទ្ធហើយរាស្រ្តអ៊ីស្រាអែលបានយល់ព្រមធ្វើតាមគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់។
 II. ការកាត់ស្រាយ                                                                                  ​​ ​                    
១. ព្រះជាម្ចាស់បានធ្វើសន្ធិសញ្ញាជាមួយនិងរាស្រ្តអ៊ីស្រាអែល (ខ ១-៦)                                            
 ក. ការធ្វើសន្ធិសញ្ញារបស់ព្រះបានទាមទារការស្តាប់បង្គាប់
​​  នៅត្រង់ខ១-៣ បានប្រាប់ថារាស្រ្តអ៊ីស្រាអែលបានធ្វើដំណើរទៅដល់ទីរហោស្ថានស៊ីណាយហើយពួកគេបានតាំងទីលំនៅទល់មុខនឹងភ្នំស៊ីណាយហើយក៏ជាពេលវេលាមួយដែលមុនពេលនិងពួកគេទទួលបាននូវក្រិត្យវិន័យទាំងដប់ប្រកាដែលមាននៅក្នុងជំពូក២០។ ចុងខ៣ បាបបញ្ជាក់ថាព្រះជាម្ចាស់បានមានបន្ទូលពីលើភ្នំដល់ម៉ូសេអោយប្រាប់ដល់បណ្តាជនពីការ អស្ចារ្យជាច្រើនដែលទ្រង់ជួយដល់ពួកគេអោយចេញពីទាសករនៃប្រទេសអេស៊ីបគឺទ្រង់បានទ្រពួកគេលើស្លាបឥន្ទ្រី(ខ៤)។អ៊ីស្រាអែលបានឃើញពីព្រះគុណនៃព្រះជាច្រើនដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើននៅក្នុងជិវិតរបស់ពួកគេនៅពេលដែលពួកគេខ្វះទឹកព្រះបានបំពេញដល់ពួកគេនិក្ខមនំ១៥:២៥ហើយពេលដែលអ៊ីស្រាអែលឃ្លានអាហារព្រះអង្គមា្ចស់បានប្រទានអាហារយ៉ាងវសេសដល់ពួកគេនិក្ខមនំ១៦:៤។ 

ជាបន្តមកទៀតព្រះជាម្ចាស់បានមានបន្ទូលពីការចងសមន្ព័មេត្រីរបស់ព្រះ ជាមួយនិងប្រជារាស្រ្តទ្រង់គឺទាមទារការស្តាប់បង្គាប់។ ខ៥  << ដូច្នេះបើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ >> បើយើងក្រលេកមើលទៅសាច់រឿងកន្លងមកដែលអ៊ីស្រាអែលមានបទពិសោធន៏ជាមួយនិងព្រះគឺនៅពេលដែលពួកគេជួបនិងទុក្ខលំបាកពួកគេអំពាវនាវរកព្រះនោះព្រះអង្គបានលឺពីទុក្ខលំបាករបស់ពួកគេហើយទ្រង់ជួយដល់ពួកគេតែអ៊ីស្រាអែលត្រូវតែធ្វើតាមសេចក្តីបង្គាប់របស់ទ្រង់ដោយទុកចិត្តដល់ព្រះអង្គ។ដូចជាពេលមួយនៅពេលដែលព្រះជាម្ចាស់បានប្រាប់ពួកគេឲ្យយកឈាមនៃកូនចៀមមកលាបលើក្របទ្វារផ្ទះនោះព្រះជាម្ចាស់និងរំលងមិនប្រហារកូនប្រុសច្បងរបស់ពួកគេទេដូចដែលបានចែងក្នុងនិក្ខមនំ១២:៥។                                                                                                                                                ឧទាហរណ៏ : មានសត្វកង្កែបមួយមានមិត្តជាសត្វទង់ហើយចំជាកន្លែងដែលកង្កែបរស់នៅបានរីង
ស្ងួតគ្មានទឹកសោះបានជាសត្វទង់ដែលជាមិត្តសម្លាញ់បានបបួលកង្កែបទៅរស់នៅកន្លែងរបស់ខ្លួនដែលសំបូរទៅដោយទឹក។ហើយដើម្បីទៅកន្លែងនោះបានគឺសត្វកង្កែបត្រូវតែខាំជើងសត្វទុងអោយជាប់។ សត្វទង់បានប្រាប់កង្កែបដែលជាមិត្តថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយគឺមិនត្រូវនិយាយស្តីអ្វីដែរ បើមិនដូចច្នោះទេគេនិងត្រូវរបូតមាត់ធ្លាក់ស្លាប់ជាមិនខាន។ 

   តែគួរអោយសោកស្តាយជាខ្លាំងនៅពេលដែលជិតទៅដល់កន្លែងរបស់សត្វទង់រស់នៅស្រាប់តែមិត្ត ភក្តិរបស់សត្វទង់បានស្រែកសួរថាបងទង់អើយតើបងទង់នាំនរណាគេមកនឹង? ពេលនោះស្រាប់ តែកង្កែបបានភ្លេចខ្លួនហើយឆ្លើយថាខ្ញុំជាមិត្តរបស់បងទុង។ សត្វកង្កែបនិយាយមិនទាន់ផុតមាត់ ផងក៏ធ្លាក់ទៅក្រោមបាត់។  ដូចគ្នាដែរអ៊ីស្រាអែលត្រូវតែស្តាប់តាម ព្រះជាម្ចាស់គ្រប់ទាំងព្រះបន្ទូលនៃព្រះជាម្ចាស់ដោយការជឿនិងធ្វើតាមផង នោះពួកគេនិងបានរស់នៅសុខសាន្តក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ។
ខ. អ៊ីស្រាអែលជារាស្រ្តរបស់ព្រះដែលមានតួនាទីយ៉ាងពិសេស (ខ ៦)                                                  ​​​       ជាបន្តទៀតនៅក្នុង ខ៦ បាននិយាយជាបន្តមកទៀតថាអ៊ីស្រាអែលជារាស្រ្តដែលព្រះបាន ជ្រើស
រើស ហើយជាកម្មសិទ្ធរបស់ទ្រង់ដែលពួកគេមានព្រះដែលតាមការពារថែរក្សាដល់រូបគេ។ អ៊ីស្រាអែលមានតួនាទីយ៉ាពិសេស គឺពួកគេក្លាយជាសង្ឃដែលនៅកណ្តាលរវាងគ្រប់ទាំងសាសន៏នឹងព្រះ។ ជាធម្មតាតួនាទីសង្ឃគឺជាអ្នកដែលបរិសុទ្ធ ហើយនាំអំពើបាបរបស់មនុស្សទៅកាន់ ព្រះជាម្ចាស់។ ដូច្នេះអ៊ីស្រាអែលគឺជាសាសន៏ដែលនាំព្រះពរទៅដល់គ្រប់ជាតិសាសន៏ គឺគេទៅដល់ទីកន្លែងណាគេនិងនាំអោយសាសន៏ផ្សេងៗបានស្គាល់ព្រះផងដែរ។ ដូចគ្នាផងដែរនៅក្នុងព្រះគម្ពីរ ១ពេត្រុស២:៩ បាននិយាយថាអស់អ្នកដែលជឿគឺជាសង្ឃដែលនាំដឹណឹងល្អពីព្រះទៅដល់សេចក្តីងងឹតដែលពេញដោយបាប។
ម្យ៉ាងវិញទៀតអ៊ីស្រាអែលនិងបានជាសាសន៏បរិសុទ្ធដែលព្រះបានញែកពួកគេចេញ អោយធ្វើការថ្វាយដល់ព្រះ។ ត្រង់កន្លែងនេះបានបញ្ចាក់ពីតួនាទី ដែលអ៊ីស្រាអែលមិនរស់នៅសំរាប់តែខ្លួនឯងនោះទេ តែពួកគេបានក្លាយជាសាសន៏មួយដែលនាំ ព្រះពរ សេចក្តីពិត ទៅដល់ជាតិសាសន៏ដ៏ទៃទៀត។ ឧទាហរណ៏: មានគ្រួសារមួយដែលមានកូន ច្រើន ហើយមានជីវភាពក្រីក្រជាខ្លាំង។ 

    មានថ្ងៃមួយស្រាប់តែមានអ្នកមានម្នាក់ដែលគាត់គ្មានកូន ហើយចង់បានកូនម្នាក់ពីក្រុមគ្រួសារក្រីក្រនោះយកមកចិញ្ចឹម។ឪពុកម្តាយដែលជាអ្នកក្រមាន ចិត្តសប្បាយយ៉ាងខ្លាំង ហើយបានសម្រេចចិត្តជ្រើសរើសកូនកណ្តាលគេដែលមានអាយុទើបតែ ៨ឆ្នាំ។ មុននិងគាត់បញ្ជូនកូនរបស់គាត់ចេញទៅគាត់បានប្រាប់កូនប្រុសរបស់គាត់ថាពុកសំរេច ចិត្តអោយកូនទៅរស់នៅផ្ទះអ្នកមាននោះ ពុកសង្ឃឹមថាកូននិងនាំសេចក្តីសុខសាន្តដល់ក្រុមគ្រួ សារយើង ហើយកូននិងមានអនាគតល្អ។ តាមរយះសាច់រឿងនេះក៏បានបង្ហាញពីទឹកចិត្តឪពុក ដែលចង់ឃើញកូនប្រុសរបស់គាត់បានក្លាយជាទីបញ្ចេញពរ គឺជាព្រះពរសំរាប់ក្រុមគ្រួសារ ដូចគ្នានិងអ៊ីស្រាអែលត្រង់ថាព្រះជាម្ចាស់បានជ្រើសរើសអ៊ីស្រាអែលអោយពួកគេបានបំពេញតួនាទី ថ្វាយដល់ទ្រង់ ក្នុងការធ្វើជាសង្ឃ ជារាស្រ្តដ៏បរិសុទ្ធដល់សាសន៏ដ៏ទៃ។
២.  ការ ឆ្លើយតបរបស់រាស្រ្តអ៊ីស្រាអែលចំពោះព្រះជាម្ចាស់(ខ៧-៩)                                ​​​          ​​​​​​​​​​​ ​​  ​​   ​​​​​  ​ ​  ​ ចាប់ពីខ៧រហូតដល់ខ៩ បានបញ្ជាក់យ៉ាងច្បាស់ថារាស្រ្តអ៊ីស្រាអែលបានយល់ព្រមធ្វើ តាមគ្រប់
ទាំងលាក់ខណ្ខ័ដែលព្រះជាម្ចាស់បានបង្គាប់។ សន្ធិសញ្ញារវាងព្រះជាម្ចាស់ជាមួយនិង រាស្រ្តអ៊ីស្រាអែលបានព្រមព្រៀងគ្នា ដោយការយល់ព្រមទាំងទាំងសងខាង។ នៅខ៨នេះ អ៊ីស្រាអែលបានឆ្លើយតបទៅចំពោះព្រះជាម្ចាស់ថាពួកគេនិងធ្វើតាមគ្រប់ទាំងសេចក្តីបង្គាប់របស់ព្រះ។ 

តើអ៊ីស្រាអែលពិតជាបានធ្វើតាមការសន្យារបស់ពួកគេទៅចំពោះព្រះដែរឬទេ? យើងអាច មើលឃើញពីការបរាជ័យរបស់អ៊ីស្រាអែល ពួគេបានភ្លេចសេចក្តីសន្យារបស់ពួកគេជាមួយនិង ព្រះដោយពួកគេមិនបានស្តាប់បង្គាប់ដល់ព្រះជាម្ចាស់នោះទេដោយពួកគេបានបោះបង់ចោលសេចក្តីសញ្ញាផងព្រះគេបានផិតក្បត់ព្រះភាពមិនស្មោះត្រង់ចំពោះព្រះទៅថ្វាយបង្គំដល់ព្រះដ៏ទៃដូចដែលបាននិយាយនៅក្នុងព្រះគម្ពីរចោទិយកថា ២៩:២៤-២៨ ។

 រាស្រ្តរបស់ទ្រង់បានផ្តាច់ នូវសម្ពន្ធ័មេត្រីរបស់ពួកគេជាមួយនិងព្រះ ដោយពូកគេមិនបានប្រព្រឹត្តនៅការអាក្រក់ៗជាច្រើនទៅតាមចិត្តរបស់ពួកគេ។ ដូច្នេះហើយព្រះអម្ចាស់បានចាត់ព្រះបុត្រាតែមួយរបស់ទ្រង់ដើម្បីយាង មកចងសម្ពន្ធមេត្រីថ្មីជាមួយនិងមនុស្ស។ ហើយអស់អ្នកណាដែលទទួយកព្រះអម្ចាស់យេស៊ូវគ្រី ស្ទជាព្រះអង្គម្ចាស់នៃជិវិតនោះគេនិងបានជានាជាមួយនិងព្រះសារជាថ្មីម្តងទៀត។ ព្រះយេស៊ូវ ទ្រង់ស្រឡាញ់ដល់មនុស្សទាំងអស់ ព្រះអង្គបានសុគតដើម្បីនិងលួសអំពើបាបរបស់ពួកគេ ទ្រង់ចង់អោយមនុស្សទាំងអស់បានវិលមករកទ្រង់វិញនោះព្រះអង្គនិងអត់ទោសដល់គេ។
 III.សេចក្តីបញ្ចប់                                                                         ​​​​    ​​ ​​​​ ​​​​​​​               ​​​​​​​                          ​ ​

សរុបសេចក្តីមក​​​ ​:​ ព្រះជាម្ចាស់ទ្រង់បានចងសម្ពន្ធមេត្រីជាមួយនិងអ៊ីស្រាអែលគឺអ៊ីស្រាអែលនិងបានក្លាយជាកម្មសិទ្ធរបស់ព្រះអង្គហើយព្រះអង្គម្ចាស់បានជ្រើសរើសពួកគេមកយ៉ាងវិសេសដោយ អោយពួកគេក្លាយជាសង្ឃជាសាសន៏បរិសុទ្ធដែលនិងនាំព្រះពរទៅដល់សាសន៏ដ៏ទៃទៀត។ កិច្ចព្រមព្រៀង
នេះតំរូវអោយអ៊ីស្រាអែលបានស្តាប់តាមនិងធ្វើតាមគ្រប់ទាំងព្រះបន្ទូលនៃទ្រង់។ ក៏ប៉ុន្តែគួរអោយ
សោកស្តាយបំផុតដែលអ៊ីស្រាអែលមិនបានធ្វើតាមគ្រប់ទាំងព្រះបន្ទូលនៃទ្រង់នោះទេ គឺពួកគេបាន
ភ្លេចសេចក្តីសន្យារបស់ពួកគេចំពោះព្រះ។  
                                             
-ព្រះជាម្ចាស់ : ព្រះជាម្ចាស់គឺជាព្រះដែលបរិសុទ្ធ ព្រះអង្គជាព្រះដែលពេញដោយសេចក្តីស្រលាញ់
បានជាទ្រង់មកបន្ទាបអង្គទ្រង់ ក្នុងការចងសម្ពន្ធ័មេត្រីជាមួយនិងមនុស្ស ហើយទ្រង់ចង់អោយរាស្រ្តរបស់ទ្រង់បានពរ និងស្តាប់បង្គាប់ដល់ទ្រង់។                                                                                                                     
-ព្រះយេស៊ូវគ្រីស្ទ: ព្រះយេស៊ូវគ្រីស្ទទ្រង់ជាសម្ពន្ធ័មេត្រីថ្មី ដែលព្រះអង្គបានយាងមកផែនដីនេះព្រះអង្គ
ចង់មានទំនាក់ទំនងជាមួយនិងមនុស្ស (ហេព្រើ ៨:៦)។

-មនុស្ស : មនុស្សតែងតែបរាជយ័ គឺពួកគេមិនអាចធ្វើតាមសេចក្តីសន្យារបស់គេបាន ដោយគេ តែងតែភ្លេច។ ហើយមនុស្សបានភ្លេចពីតួនាទីរបស់ពួកគេ ផ្ទុយមកវិញគេធ្វើអ្វីទៅតាមចិត្តរបស់ ពួកគេ។ ពួកគេបានវង្វេងចេញពីព្រះ គេត្រូវការព្រះគុណការអត់ទោស និងការដឹកនាំពីព្រះជាម្ចាស់។

ចំណុចអនុវត្តន៏
  អ៊ីស្រាអែលជារាស្រ្តយ៉ាងវិសេសដែលព្រះទ្រង់បានជ្រើសរើសពួកគេ តែពួកគេបានភ្លេចសេចក្តី សន្យារបស់គេចំពោះព្រះ។ យើងដូចគ្នាដែរដែលយើងបានក្លាយជាកូនព្រះអង្គ ដែលមានតួនាទី ក្នុងការធ្វើជាទីបន្ទាល់នៃលោកិយ ជាអ្នកដែលបញ្ចេញពរ តែយើងមិនបានប្រាប់គេអោយបាន ស្គាល់ទ្រង់នោះទេ។ តែយើងបានភ្លេច ហើយក៏រក្សាព្រះពរនោះតែម្នាក់ឯងដោយមិនខ្វាយខ្វល់ ចំពោះលោកិយដែលកំពុងតែវង្វេងចេញពីព្រះ។

0 Comments

Type and hit Enter to search

Close