I.
សេចក្ដីផ្ដើម
មានសត្វស្រមោចមួយហ្វូងវាខំប្រឹងរកចំណីស្តុបទុកសំរាប់រដូវប្រាំង
តែសត្វអង្រក់វិញវាមិនខ្វល់ខ្វាយពីរដូវប្រាំងដែលតែងតែជួបភាពអត់ឃ្លាននោះទេ
គឺវាដើរលេង ច្រៀងរាំ ហើយពេលរដូវ
ប្រាំងមកដល់ វាជាមកសុំអាហារពីស្រមោចតែស្រមោចមិនអោយព្រោះទុកសំរាប់តែខ្លួនគេទេ។
ហើយនៅ កិច្ចការ៦:១-៧ ក៏បាននិយាយផងដែរ សេចក្ដីជំនឿយើងត្រូវមានព្រះបន្ទូលជានិច្ច។
សំណួរស្នូលៈ តើការបង្ហាញពីក្ដីសប្បុរស
និងព្រះបន្ទូលព្រះមួយណាសំខាន់ជាង?
សង្ខេបបទគម្ពីរៈ
កិច្ចការ៦:១-៧ ពួកហេលេនទាស់ជាមួយពួកសិស្ស ដោយព្រោះមិនសូវគិត
ពីស្ត្រីមេម៉ាយ តែការដែលបង្រៀនព្រះបន្ទូលនោះសំខាន់ជាង នោះសាវកក៏ចាត់អោយរើសមនុស្ស
មួយចំនួនដើម្បីផ្សាយដំណឹងល្អគឺបំរើផ្នែកព្រះបន្ទូល។
II.
ការតាត់ស្រាយ
១.
ព្រះបន្ទូលជាគោលជាងសេចក្ដីសប្បុរស (ខ១-២)
Ø
ការរីកចំរើនដោយព្រះបន្ទូល
(ខ១)
Ø
ការយកព្រះបន្ទូលជាទីមួយ
(ខ២)
ឧទាហរណ៍ៈ
មានអង្កការគ្រីស្ទានមួយគេតែងតែផ្ដល់អំណោយជាច្រើនដល់អ្នកក្រីក្រ
ពួកគេធ្វើសកម្មភាពនោះយូៗទៅ គេភ្លេចពីគោលបំណងពិតរបស់គេ ក៏មិនបានធ្វើជាទីបន្ទាល់ដែរ។
២.
ការជ្រើរើសអ្នកបំរើផ្នែកព្រះបន្ទូល (ខ៣-៧)
Ø
អ្នកបំរើទាំង៧នាក់
(៣-៥)
Ø
ការបង្កើតសិស្សតាមរយៈព្រះបន្ទូល
(ខ៦-៧)
ឧទាហរណ៍ៈ មានគ្រូម្នាក់គាត់ពូកែបង្រៀនណាស់
ហើយមានសិស្សជាច្រើន ដើរតាមគាត់ ដោយសារគាត់និយាយពីសេចក្ដីពិតនៃព្រះបន្ទូល។
III.
សេចក្ដីបញ្ចាប់
សរុបមកៈ
ព្រះបន្ទូលពិតជាសំខាន់ណាស់
ពីព្រោះធ្វើអោយពួកជំនុំមានភាពរីកចំរើន ដើរតាមសេចក្ដីជំនឿត្រឹមត្រូវ
ហើយក៏ធ្វើអោយដំណឹងល្អមានភាពរីកចំរើនផងដែរ
ព្រះបន្ទូល់ទ្រង់គឺជារបស់ដ៏វិសេសដែលអាចផ្លាស់ប្ដូរមនុស្សអោយកែរប្រែជីវិតថ្មីបាន។
ទេវសាស្ត្រ ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទ្រង់គឺមានអំណាចគ្រប់យ៉ាង
ដូចគ្នាដែរចំពោះព័ន្ធកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទមិនមែនផ្ដោតទៅលើតែសេចក្ដីសប្បុរស
ប៉ុណ្ណោះទេ តែទ្រង់ផ្ដោតទៅលើការបង្រៀនព្រះបន្ទូលយ៉ាងជ្រាវជ្រៅ
ដល់មនុស្សទាំងអស់ដែលស្ដាប់ទ្រង់(យ៉ូហាន១៤:២៤)។
មនុស្សៈ មនុស្សគិតតែពីការចែកទានគិតតែពីការចែកទានគិតតែពីសេចក្ដីសប្បុរស ហើយគេភ្លេចពីព្រះបន្ទូលទ្រង់
ដែលតែងតែបំប៉ងខាងព្រលឹងវិញ្ញាណ។
ការអនុវត្តន៍ៈ
ដូច្នេះក្នុងនាមយើងជាគ្រីស្ទានយើងមិនត្រូវ
អោយតម្លៃលើភាពសេចក្ដីសប្បុរសអោយហួសហេតុ ហើយយភ្លេចគិតពីព្រះបន្ទូលព្រះនោះទេ
ត្រូវដឹងថាព្រះបន្ទូលព្រះគឺមានសារៈសំខាន់ណាស់ សំរាប់ផ្លាស់ប្ដូរជីវិតយើង
ហើយអោយដំណឹងល្អរីកចំរើន។
0 Comments