ម្នាក់ ដោយសារ តាមានភាពជរាណាស់ហើយ នោះគ្រប់កិច្ចការទាំងអស់ គេគឺចៅប្រុសជាអ្នកធ្វើ។ ចៅប្រុសនោះពិតជា មានការស្តាប់បង្គាប់ដល់លោកតាខ្លាំងណាស់។ ហើយលទ្ធិផលនៃការស្តាប់បង្គាប់នឹងធ្វើតាមរបស់ចៅ ប្រុសសំណប់នោះ គឺត្រូវបានលោកតាពេញចិត្ត នឹងមានការស្រលាញ់ខ្លាំងមែនទែន។
សង្ខេបបទគម្ពីរ : នៅក្នុងគម្ពីរលោកុប្បត្តិ
១២:១-៥ នេះគឺព្រះជាម្ចាស់បានត្រាស់ហៅលោកអាប្រាហាំ
ដើម្បីឲ្យគាត់ចេញពីញ្ញាតិសន្តានខ្លួន ដើម្បីនឹងទៅកន្លែងដែលព្រះទ្រង់នឹងឲ្យទៅ។ ទន្ទឹមនឹងការប្រាប់ឲ្យ
ទៅនោះ ព្រះអង្គបានផ្តល់ជាព្រះបន្ទូលសន្យាដល់អាប្រាហាំ ចំនួន៤ធំៗ
គឺឲ្យលោកមាននគរ១យ៉ាងធំពី គាត់ ទ្រង់នឹងឲ្យពរដល់គាត់ ហើយក៏ទ្រង់នឹងលើកឈ្មោះលោកឲ្យបានកាន់តែធំឡើយង
មិនតែប៉ុណ្ណោះ ទ្រង់សន្យាថា តាមរយះលោកមនុស្សនឹងទទួលបានព្រះពរ។ នោះលោកក៏បានចេញទៅតាមបង្គាប់
របស់ព្រះជាម្ចាស់ ដោយបាននាំយកទាំងប្រពន្ធ កូន ក្មួយនឹងទ្រព្យទៅជាមួយផង។
សំនួរស្នូល:
តើធ្វើដូចម្តេចដើម្បីឲ្យឲ្យក្លាយជាទីបញ្ចេញពរដល់អ្នកផ្សេងទៀត?
ចំនុចកាត់ស្រាយ
- ការត្រាស់ហៅឲ្យចេញពីស្រុកកំណើត
(១២:១)
ព្រះជាម្ចាស់បានត្រាស់ហៅលោកអ័ប្រាហាំដើម្បីនឹងគាត់ចេញពីញ្ញាតិសន្តានគាត់
ព្រមទាំងពីផ្ទះ ឪពុកគាត់ផង ហើយទៅកន្លែងដែលព្រះទ្រង់នឹងផ្តល់ឲ្យ។ ទ្រង់ហៅឲ្យគាត់ចេញដើម្បីនឹងធ្វើបេសកកម្ម
ថ្វាយដល់ព្រះអង្គ។
ឧទាហរណ៍ៈ
នៅពេលដែលបុរសទៅរៀបការគេមានប្រពន្ធ នោះតាមប្រពៃណីរបស់របស់ខ្មែរ កូន
ប្រុសត្រូវទៅលាចេញពីផ្ទះម្តាយ ឪពុកខ្លួនទៅនៅផ្ទះខាងប្រពន្ធខ្លួន
ដែលមិនទាន់ដឹងច្បាស់ពីទំនៀម ទំលាប់ ឬរបៀបរស់នៅរបស់គ្រួសារខាងប្រពន្ធឡើយ។
- ព្រះពរបន្ថែមលើការត្រាស់ហៅ
(១២:២-៣)
ទន្ទឹមនឹងការប្រាប់
នឹងបង្ហាញពីផ្លូវឲ្យទៅរបស់ព្រះដល់អ័ប្រាហាំ នោះទ្រង់បានផ្តល់នូវសេចក្តី សន្យាដល់អ័ប្រាហាំ
ដើម្បីឲ្យគាត់មានអភ័យឯកសិទ្ធក្នុងការទទួលបានឈ្មោះល្បីល្បាញ មានប្រជាជាតិ
យ៉ាងច្រើនចេញពីលោកទៅ ហើយក៏ទទួលបានព្រះពរដ៏ច្រើនសន្ធឹកពីព្រះ
ព្រមទាំងគាត់មានឯកសិទ្ធក្នុង ការបញ្ចេញព្រះពរដល់អ្នកដទៃផងដែរ ព្រះពររបស់ព្រះចេញពីលោកទៅ។
លោកយេរាមា
ព្រះមិនត្រឹមតែត្រាស់ហៅគាត់ឲ្យចេញធ្វើបេសកកម្មប៉ុណ្ណោះ នោះទ្រង់ក៏ប្រាប់ថា
ឲ្យគេក្លាហាន ហើយទ្រង់បានដាក់ព្រះបន្ទូលទ្រង់នៅក្នុងមាត់របស់យេរេមា (យេរេមា ១:៧-៩)។
ឧទាហរណ៍ៈ នៅក្នុងសង្គម ឬនៅក្នុងពិភពលោកបច្ចុប្បន្ន
ដើម្បីឲ្យគេមានមុខមាត់ធំ មានដំណែង ដើម្បីឲ្យអ្នកឯទៀតស្គាល់ ឬមានលុយច្រើនបាន
នោះមនុស្សមួយចំនួយ ឬមន្រ្តីមួយចំនួន គេយកលុយ ទៅទិញ តំណែងបុណ្យស័ក្តិ
ដើម្បីឲ្យគេមានឈ្មោះល្បីល្បាញ នឹងគេស្គាល់ច្រើនបាន។
- ការចេញទៅដោយឥតលក្ខខណ្ឌ (១២:៤-៥)
លោកអ័ប្រាហាំគាត់ពិតជាមានការប្តេជ្ញាខ្ពស់មែនទែន
ទោះបីកន្លែងដែលគាត់នឹងទៅនោះ គាត់មិន ដឹងទាល់តែសោះក៏ដោយ ក៏គាត់មានជំនឿថា ព្រះនឹងរៀបផ្លូវសំរាបគាត់
ហើយគាត់បានចេញពីញ្ញាតិ ពីផ្ទះ ឪពុកទៅកន្លែងដែលព្រះឲ្យទៅដោយឥតបារម្ភឡើយ។
លោកយ៉ូណាស
នៅពេលដែលព្រះឲ្យគាតទៅនីនីវ៉េ ព្រះប្រាប់ពីគោលបំណងរបស់ទ្រង់យ៉ាងច្បាស់
ក្នុងការប្រាបក្រុងនោះពីសេចក្តីជំនុំជំរះរបស់ព្រះនឹងមកដល់ពួកគេ
ប៉ុន្តែគាត់មិនបានស្តាប់បង្គាប់ នឹងទៅ តាមការបង្គាប់របស់ព្រះឡើយ (យ៉ូណ.
១:១-៣)។
ខុសស្រឡះពីអ័ប្រាហាំគាត់ទៅទាំងមិនដឹងច្បាសសោះ
•
ចំនុចដំបូងដើម្បីអាចក្លាយជាទីបញ្ចេញពរបាន
គឺជាការដែលទាមទារឲ្យមានការចេញទៅ តាមអ្វីដែលព្រះបង្គាប់ដោយឥតលក្ខខណ្ឌ។
IV.
សរុបសេចក្តី
ឃើញថាទោះបីអ័ប្រាហាំមិនដឹងថាព្រះឲ្យគាត់ទៅណា
ធ្វើអ្វីច្បាស់ នោះគាត់នៅតែស្តាប់បង្គាប់ នឹងធ្វើ តាមការត្រាស់ហៅរបស់ព្រះ
ដោយឥតសង្ស័យ។
V.
ទេវសាស្រ្ត'
ព្រះជាម្ចាស់ទ្រង់ជ្រាបគ្រប់ទាំងអស់
ហើយទ្រង់តែងតែប្រើអ្នកបំរើទ្រង់ឲ្យធ្វើបេសកកម្ម ព្រមទាំង កំណត់ត្រើយ នឹងរៀបចាំផ្លូវសំរាប់គេ (សុភា.
១៦:១)។ ព្រះយេស៊ូវយាងមក
ដើម្បីផ្តល់ឲ្យមនុស្សទទួល បានព្រះពរ គឺយាងមកសំរាប់សុគតសង្រ្គោះបាបគេ (ម៉ាកុ.១៥:៣៧-៣៨)
ហើយនៅពេលដែលគេជឿនោះ ព្រះពររបស់គេនគរស្ថានសួគ៌ (កូល. ៣:២៤; ម៉ាថ. ១៩:២៩; លូក. ២៣:៣៩-៤៣)។ តែមនុស្សពេលខ្លះ គេមិនមានការស្តាប់
នឹងទុកចិត្តដូចករណីអ័ប្រាហាំឡើយ។ ប្រសិនបើមិនមានអ្វីដែលជាសេចក្តីសង្ឃឹម ពិត
ឬគោលដៅជាក់លាក់ នោះគេមិនធ្វើឡើយ ពិសេសពេលនរណាម្នាក់ណែនាំគឺមិនទៅ។
VI.
ការអនុវត្តន៍
ដូច្នេះខ្ញុំនឹងពួកជំនុំ
ពួកយើងគួរតែនឹងទុកចិត្ត ហើយយល់ព្រមស្តាប់តាមការត្រាស់ហៅរបស់ព្រះ
សំរាប់បំរើឲ្យបេសកកម្មដំណឹងល្អរបស់ព្រះ ឲ្យមនុស្សគេបានព្រះពរ
នឹងជីវិតតាមរយះយើងដែរ។
0 Comments