Breaking News

ការចងសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ ជាមួយនិងរាស្រ្តរបស់ព្រះ (បទគម្ពីរ៖ និក្ខមនំ១៩ : ១-៩)



I.សេចក្តីផ្តើម៖                                                                                                                
 កាលពីរមួយឆ្នាំមុនខ្ញុំបានទៅចូលរួមពីធីមង្គលការមិត្តភក្តិរបស់ខ្ញុំដែលពួកគេបានរៀបការក្នុងព្រះអង្គម្ចាស់។ ខ្ញុំចាប់អារម្មណ៏នៅពេលដែលលោកគ្រូគង្វាលអោយកូនកម្ល៉ោះ និងកូនក្រមុំធ្វើកិច្ចសន្យាជាមួយគ្នា
ទៅវិញទៅមកថាបងស្រឡាញ់ដល់អូន ហើយអូនវិញក៏ស្រលាញ់ដល់បងផងដែរបើទោះបីជាថ្ងៃក្រោយទៅមានជំងឺឈឺឬក៏ជា​ មានបញ្ហាអ្វី ធ្លាក់ខ្លួនក្រយ៉ាងណាក៏ដោយ ហើយរូបរាងខាងក្រៅប្រែប្រួលស្បែកជ្រីជ្រួញក៏បងមិនបោះបង់អូនចោល ហើយអូនវិញក៏មិនបោះបង់បងចោលដូចគ្នា ។ ហើយជាបន្ទាប់មកទៀតខ្ញុំបានលឺលោកគ្រូបានប្រកាសដល់ពួកគាត់ទាំងពីរថាបានក្លាយជាប្តីប្រពន្ធនិងគ្នាដោយស្របច្បាប់មានការផ្សំផ្គុំពីព្រះជាម្ចាស់និង សាក្សីដែលជាភ្ញៀវចូលរួមដោយប្រកាសថាអ្នកទាំងពីរក្លាយជាគូស្វាមីភរិយាចាប់ពីពេលនោះតទៅ។ដូចគ្នាផងដែរនៅក្នុងព្រះគម្ពីរនិក្ខមនំជំពូក១៩ :-៩ នេះក៏បាននិយាយពីការធ្វើសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ និងរាស្រ្តអ៊ីស្រាអែល គឺព្រះជាម្ចាស់និងក្លាយជាព្រះរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលនិងធ្វើជារាស្រ្តរបស់ផងព្រះ។ 
សំណួរស្នូល៖​ តើការចងសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ជាមួយនិងរាស្រ្តអ៊ីស្រាអែល​វាមានអត្ថន័យយ៉ាងដូចម្តេចខ្លះ? ហើយបន្ទាប់ពីពួកគេចងសម្ពន្ធមេត្រីជាមួយនិងព្រះជាម្ចាស់ តើគេមានតួនាទីអ្វីខ្លះ?  




សង្ខេបបទគម្ពីរ នៅពេលដែលអ៊ីស្រាអែលបានចាកចេញពីប្រទេសអេស៊ីប ហើយកំពុងតែធ្វើដំណើរនៅទីរហោស្ថាននៃភ្នំស៊ីណាយនោះព្រះជាម្ចាស់បានមានបន្ទូលនិងលោកម៉ូសេដើម្បីអោយប្រាប់ដល់
បណ្តាជនដើម្បីនិងចងសម្ពន្ធមេត្រីជាមួយនិងព្រះអង្គ ថាបើសិនណាជាពួកគេស្តាប់តាមទ្រង់ហើយកាន់តាមសេចក្តីសញ្ញារបស់ព្រះអង្គ នោះពួកគេនិងបានក្លាយជាកម្មសិទ្ធរបស់ទ្រង់ ហើយព្រះអង្គគឺជាព្រះរបស់ពួកគេ។ មិនតែប៉ុណ្ណោះរាស្រ្តអ៊ីស្រាអែលនិងមានតួនាទីយ៉ាងពិសេសក្នុងការធ្វើជាសង្ឃ ជាសាសន៏បរិសុទ្ធ​ ហើយរាស្រ្តអ៊ីស្រាអែលបានយល់ព្រមធ្វើតាមគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់។រចនាសម្ព័ន្ធ
១. ព្រះជាម្ចាស់បានធ្វើសន្ធិសញ្ញាជាមួយនិងរាស្រ្តអ៊ីស្រាអែល (ខ ១-៦)                          
ក. ការធ្វើសន្ធិសញ្ញារបស់ព្រះបានទាមទារការស្តាប់បង្គាប់                                                  
ខ. អ៊ីស្រាអែលជារាស្រ្តរបស់ព្រះដែលមានតួនាទីយ៉ាងពិសេស (ខ ៦)                
-  បានដាច់ជារបស់ផងព្រះ
-  ធ្វើជាសង្ឃរបស់ព្រះ   
ជាសាសន៏បរិសុទ្ធ   
                                                                                            ​      
. ការឆ្លើយតបរបស់រាស្រ្តអ៊ីស្រាអែលចំពោះព្រះជាម្ចាស់(ខ៧-៩)                                             ​​​​          
II. ការកាត់ស្រាយ                                                    ​​          ​​   ​​​  ​​​​​​​​   ​ ​    ​​​​           ​ ​                ​​   
. ព្រះជាម្ចាស់បានធ្វើសន្ធិសញ្ញាជាមួយនិងរាស្រ្តអ៊ីស្រាអែល (ខ ១-៤)                             
ក. ការធ្វើសន្ធិសញ្ញារបស់ព្រះបានទាមទារការស្តាប់បង្គាប់                                                             
ខ. អ៊ីស្រាអែលជារាស្រ្តរបស់ព្រះដែលមានតួនាទីយ៉ាងពិសេស (ខ ៦)                  
-  បានដាច់ជារបស់ផងព្រះ
-  ធ្វើជាសង្ឃរបស់ព្រះ                   
 -  ជាសាសន៏បរិសុទ្ធ                                                                               ​​  
ឧទាហរណ៏: បើសត្វកង្កែបមិនស្តាប់តាមសត្វទង់នោះវានិងរបូតមាត់ធ្លាក់មកដល់ដីស្លាប់ជាមិនខាន។ ដូចគ្នាដែរអ៊ីស្រាអែលត្រូវតែស្តាប់តាម ព្រះជាម្ចាស់គ្រប់ទាំងព្រះបន្ទូលនៃ
ព្រះជាម្ចាស់ដោយការជឿនិងធ្វើតាមផង នោះពួកគេនិងបានរស់នៅសុខសាន្តក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ។
     . អ៊ីស្រាអែលជារាស្រ្តរបស់ព្រះដែលមានតួនាទីយ៉ាងពិសេស (ខ ៦)                                         ​​    
-  បានដាច់ជារបស់ផងព្រះ        
-  ធ្វើជាសង្ឃរបស់ព្រះ               
-  ជាសាសន៏បរិសុទ្ធ                  ​ ​                            ​​                    ​​​ ​        ​​​                                               
        .  ការ ឆ្លើយតបរបស់រាស្រ្តអ៊ីស្រាអែលចំពោះព្រះជាម្ចាស់(ខ៧-៩)                               
-អ៊ីស្រាអែលបានយល់ព្រមក្នុងការធ្វើតាមព្រះបន្ទូលព្រះ                                    ​​    
   III.សេចក្តីបញ្ចប់                                                                                                
     សរុបសេចក្តីមក : ព្រះជាម្ចាស់ទ្រង់បានចងសម្ពន្ធមេត្រីជាមួយនិងអ៊ីស្រាអែលគឺអ៊ីស្រាអែលនិងបានក្លាយជាកម្មសិទ្ធរបស់ព្រះអង្គហើយព្រះអង្គម្ចាស់បានជ្រើសរើសពួកគេមកយ៉ាងវិសេសដោយ អោយពួកគេក្លាយជាសង្ឃជាសាសន៏បរិសុទ្ធដែលនិងនាំព្រះពរទៅដល់សាសន៏ដ៏ទៃទៀត។ កិច្ចព្រមព្រៀងនេះតំរូវអោយអ៊ីស្រាអែលបានស្តាប់តាមនិងធ្វើតាមគ្រប់ទាំងព្រះបន្ទូលនៃទ្រង់។ ក៏ប៉ុន្តែគួរ    អោយសោកស្តាយបំផុតដែលអ៊ីស្រាអែលមិនបានធ្វើតាមគ្រប់ទាំងព្រះបន្ទូលនៃទ្រង់នោះទេ គឺពួកគេបានភ្លេចសេចក្តីសន្យារបស់ពួកគេចំពោះព្រះ។         
-ព្រះជាម្ចាស់ : ព្រះជាម្ចាស់គឺជាព្រះដែលបរិសុទ្ធ ព្រះអង្គជាព្រះដែលពេញដោយសេចក្តីស្រលាញ់បានជាទ្រង់មកបន្ទាបអង្គទ្រង់ ក្នុងការចងសម្ពន្ធ័មេត្រីជាមួយនិងមនុស្ស ហើយទ្រង់ចង់អោយរាស្រ្តរបស់ទ្រង់បានពរ និងស្តាប់បង្គាប់ដល់ទ្រង់។                                            
-ព្រះយេស៊ូវគ្រីស្ទ: ព្រះយេស៊ូវគ្រីស្ទទ្រង់ជាសម្ពន្ធ័មេត្រីថ្មី ដែលព្រះអង្គបានយាងមកផែនដីនេះព្រះអង្គ
ចង់មានទំនាក់ទំនងជាមួយនិងមនុស្ស (ហេព្រើ ៨:៦)។
-មនុស្ស : មនុស្សតែងតែបរាជយ័ គឺពួកគេមិនអាចធ្វើតាមសេចក្តីសន្យារបស់គេបាន ដោយគេ តែងតែភ្លេច។ ហើយមនុស្សបានភ្លេចពីតួនាទីរបស់ពួកគេ ផ្ទុយមកវិញគេធ្វើអ្វីទៅតាមចិត្តរបស់ ពួកគេ។ ពួកគេបានវង្វេងចេញពីព្រះ គេត្រូវការព្រះគុណការអត់ទោស និងការដឹកនាំពីព្រះជាម្ចាស់។
ចំណុចអនុវត្តន៏ : អ៊ីស្រាអែលជារាស្រ្តយ៉ាងវិសេសដែលព្រះទ្រង់បានជ្រើសរើសពួកគេ តែពួកគេបានភ្លេចសេចក្តី សន្យារបស់គេចំពោះព្រះ។ យើងដូចគ្នាដែរដែលយើងបានក្លាយជាកូនព្រះអង្គ ដែលមានតួនាទី ក្នុងការធ្វើជាទីបន្ទាល់នៃលោកិយ ជាអ្នកដែលបញ្ចេញពរ តែយើងមិនបានប្រាប់គេអោយបាន ស្គាល់ទ្រង់នោះទេ។ តែយើងបានភ្លេច ហើយក៏រក្សាព្រះពរនោះតែម្នាក់ឯងដោយមិនខ្វាយខ្វល់ ចំពោះលោកិយដែលកំពុងតែវង្វេងចេញពីព្រះ។

0 Comments

Type and hit Enter to search

Close