សេចក្តីផ្តើម៖មេសារស់នៅក្នុងភូមិក្រាំងហុង
ហើយក៏បានជួបនឹងលោកគ្រូគង្វាលឌីណា
មកពីភ្នំពេញ។ លោក គង្វាលឌីណាក៏ចាប់ផ្តើមសំណេះសំណាលគ្នាប្រហែលជាមួយម៉ោង បន្ទាប់មកទៀតគ្រូគង្វាលឌីណាក៏សួរ ទៅមេសាថា នៅភូមិក្រាំងហុងប្រជាជនចូលចិត្តធ្វើអ្វីខ្លះ មេសាឆ្លើយថា ពួកគេចូលចិត្តធ្វើស្រែចំការ ហើយគ្រូគង្វាលឌីណាសួរទៅមេសាថា តើពួកគេមានជំនឿលើអ្វី? មេសាឆ្លើយថា ពួកគេមានជឿលើគ្រូ មន្តអាគមន៍ ជឿលើវិញ្ញាណដើមឈើ នៅពេលដែលកូនចៅឈឺ ពួកគេជឿថា ប្រាកដជាកូនចៅរបស់ ពួកគេបានធ្វើមួយខុសនិងវិញ្ញាណដើមឈឺបានជាកូនចៅរបស់ពួកគេធ្លាក់ខ្លួនឈឺដូច្នេះ ហើយពួកគេបាន នាំគ្នាទិញក្បាលជ្រូកសែនឲ្យវិញ្ញាណដើមឈើ ដើម្បីឲ្យកូនចៅរបស់ពួកគេជាពីជំងឺ។ មិនតែប៉ុណ្ណោះ ពួក គេបាននាំគ្នាបង់ស្រន់ដុំថ្ម ពួកគេគិតថា មានអ្នកតានៅក្នុងដុំថ្ម លោកគ្រូឌីណាសួរទៅមេសាថា តើពួកគេ ធ្វើបែបនេះត្រឹមត្រូវឬទេ? មេសាឆ្លើយថា មិនត្រឹមត្រូវនោះទេ វាជាការប្រព្រឹត្តិនូវអំពើបាប។ តាមរយៈ សាច់រឿងនេះបានបង្ហាញថាប្រជាជននៅភូមិក្រាំងហុងបានធ្លាក់ចូលក្នុងអំពើបាប ហើយនៅព្រះគម្ពីរ លោកុប្បត្តិ ៣:១-២៤ នេះក៏ជាសាច់រឿងមួយដែលបង្ហាញអំពីដើមហេតុរបស់មនុស្សធ្លាក់ក្នុងអំពើបាបដែរ តើដើមហេតុនៃការធ្វើបេសកកម្មជាអ្វី?

II.
សង្ខេបបទគម្ពីរ
ជាក់ស្តែងនៅក្នុងព្រះគម្ពីរលោកុប្បត្តិ
៣:១-២៤ នេះប្រាប់អំពីអ័ដាម និង អេវ៉ាបានធ្លាក់ចូលក្នុង
អំពើបាប ដោយសារតែចាញ់ការបោបញ្ឆោតរបស់អារក្សសាតាំងលួងលោមឲ្យពួកគេញ៉ាំដើមឈើដឹងខុស
ត្រូវដែលព្រះជាម្ចាស់បានហាមពួកគេមិនឲ្យញ៉ាំ។
ក្រោយមកព្រះជាម្ចាស់បានមករកពួកគេទាំងពីរនាក់ តែពួកគេបានរត់ពួនពីព្រះជាម្ចាស់
តែទ្រង់នៅតែបន្តហៅពួកគេទាំងពីរនាក់ទៀត ពួកគេឆ្លើយថាពួកគេនៅ អាក្រាត
ព្រះម្ចាស់សួរពួកគេថា ហេតុអ្វីបានជាឯងដឹង នរណាប្រាប់ឯង? តែពួកគេមិនមានទំនួលខុសត្រូវ
នោះទេ បែរជាឆ្លើយដាក់គ្នាទៅវិញទៅមក ជាលទ្ធផលទាំងពួកគេ
និងសត្វពស់ត្រូវបណ្តាសាទាំងអស់ គ្មាននរណាលើកលែងបាននោះទេ
ពួកគេទាំងពីរត្រូវបានបណ្តេញចេញពីសួនច្បារអេដែន។ តែ
ព្រះជាម្ចាស់នូវតែផ្តល់ព្រះគុណដល់អ័ដាម និង អេវ៉ា ដោយទ្រង់
ធ្វើសំលៀកបំពាក់សំរាប់បាំងរាងកាយ របស់ពួកគេ ព្រមទាំងសន្យាជាមួយពួកគេថែមទាំងផង។
III.
រចនាសម្ព័ន្ធបទគម្ពីរ
1.
ការធ្លាក់ចុះក្នុងអំពើបាប
(ខ.១-៨)
2.
លទ្ធផលនៃអំពើបាប
(ខ.៩-១៩)
3.
ព្រះគុណរបស់ព្រះជាម្ចាស់
(ខ.២០-២៤)
តើដើមហេតុនៃការធ្វើបេសកកម្មជាអ្វី?
IV.
កាត់ស្រាយបទគម្ពីរ
1.
ការធ្លាក់ចុះក្នុងអំពើបាប
(ខ.១-៨)
ឧទាហរណ៍ មកដល់ត្រង់ចំណុចនេះ ខ្ញុំនឹកចាំមិត្តភក្តិរបស់ខ្ញុំពីរនាក់
នៅថ្ងៃមួយ ឪពុកម្តាយរបស់ ពួកគាត់បានដេញពួកគាត់ទៅរៀន ហើយឪពុកម្តាយប្រាប់ទៅពួកគាត់ទាំងពីរថា
ពេលដើរទៅរៀនកុំ ដើរលេងផ្តេសផ្តាស ហើយពេលត្រឡប់មកពីសាលាវិញត្រូវឲ្យមកដល់ផ្ទះ
ម្យ៉ាងវិញទៀត នៅពេលញ៉ាំ បាយ ឪពុកម្តាយនិយាយអប់រំកូនទាំងពីរថា
កុំទៅប៉ះពាល់គ្រាប់បែក ឬគ្រាប់មីន ដែលមិនទាន់ផ្ទុះឲ្យ សោះ ប្រសិនបើកូនប៉ះវា
នោះវានឹងបណ្តាឲ្យផ្ទុះអាចបំផ្លាញអាយុជីវិតរបស់កូនបានទៀតផង។ ក្រោយ មក
កូនទាំងពីររបស់គាត់បានកុហកឪពុកម្តាយថាទៅរៀន ហើយក៏បានបបួលមិត្តភក្តិពីរនាក់ទៀត ទៅជា
មួយ ដើម្បីទៅមើលកន្លែងគ្រាប់បែកមិនផ្ទុះនៅឯវាលស្រែខាងក្រោយផ្ទះប្រហែលជា២គីឡូម៉ែត្រ។
ពេល ដល់កន្លែងគ្រាប់បែកមិនទាន់ផ្ទុះ មិត្តភក្តរបស់ខ្ញុំពីរនាក់ក៏យកដំបងទៅវាយវា
តែត្រូវមិត្តភក្តិដែលទៅជា មួយពួកគាត់ឃាត់ ពួកគាត់បាននិយាយថា បើចង់វាយវា
ចាំពួកយើងដើរទៅឆ្ងាយបន្តិចសិន។ មិត្ត ភក្តិដែលទៅជាមួយពួកគេបានដើរចំងាយប្រហែល ១០
ម៉ែត្រ ស្រាប់តែមិត្តភក្តរបស់ខ្ញុំបានវាយគ្រាប់បែក នឹងដំបង ហើយគ្រាប់បែកក៏ផ្ទុះឡើងរំពងលឺដល់ជិតខាង
គ្រាប់បែកធ្វើមិត្តភក្តិរបស់ខ្ញុំពីរនាក់ត្រូវបាត់បង់ ជីវិត
ហើយមិត្តភក្តិពីរនាក់ទៀតដែលទៅជាមួយពួកគាត់ស្ទើរតែបាត់ជីវិតទៅហើយ។
2.
លទ្ធផលនៃអំពើបាប
(ខ.៩-១៩)
ឧទាហរណ៍៖ នៅថ្ងៃមួយពីរនាក់បងប្អូនរស់នៅផ្ទះក្បែរខ្ញុំ
វិចិ្ឆកាជាបង ហើយដារ៉ាជាប្អូន។ វិច្ឆកាមានផ្លែស្វាយញ៉ាំ
ហើយដារ៉ាមើលឃើញបងកំពុងញ៉ាំស្វាយ ក៏ស្រកទឹកមាត់លឺសូរក្អឹកៗ ក៏ដាច់ចិត្តសុំបងញ៉ាំដែរ
វិច្ឆិកាក៏ឲ្យញ៉ាំដែរ។ ស្រាប់តែដល់ពេលល្ងាចឡើងដរ៉ាក៏ឈឺពោះរត់ចូលបង្គន់ជា ញឹកញាប់ពេករហូតដល់អស់កំលាំង
ហើយឪពុកមើលឃើញដារ៉ាហាក់បីដូចជាទន់ដៃទន់ជើងក៏សួរកូនថា “កូនឯងកើតអ្វី” ដារ៉ាឆ្លើយថា
ឈឺ ពោះពុក ឪពុកក៏សួរដារ៉ាបន្តទៀតថា “តើព្រឹកមិញកូនបានញ៉ាំអ្វីខ្លះ?” ដារ៉ាឆ្លើយថា
មកពីបងវិច្ឆិកាឲ្យថ្វាយ កូនញ៉ាំព្រឹកមិញ បានជាកូនឈឺពោះដូច្នេះពុក។
3.
ព្រះគុណរបស់ព្រះជាម្ចាស់
(ខ.២០-២៤)
V.
សេចក្តីបញ្ចប់
តើដើមហេតុនៃការធ្វើបេសកកម្មជាអ្វី? ដើមហេតុនៃការធ្វើបេសកកម្ម គឺមកពីមនុស្សធ្លាក់ចុះក្នុង
អំពើបាប ដោយសារអ័ដាម និង អេវ៉ាមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ ពួកគេហ៊ានបះបោរប្រព្រឹត្តិអំពើបាប
ប្រឆាំងជាមួយព្រះជាម្ចាស់ ម្យ៉ាងវិញទៀត
លទ្ធផលនៃអំពើបាបគឺជាត្រូវតែដាច់ចេញពីព្រះជាម្ចាស់
ហើយទ្រង់ត្រូវតែជំនុំជំរះអំពើបាបរបស់ពួកគេដែលបានប្រព្រឹត្ត
លទ្ធផលនៃអំពើបាបគឺជាសេចក្តីស្លាប់ មានន័យថា ពួកគេស្លាប់ខាងឯព្រលឹងវិញ្ញាណ
លែងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដូចពីមុនទៀត ហើយ មិនមែនមានន័យថា
ពួកគេស្លាប់ខាងរូបកាយនោះទេ តែបើគេមិនព្រមប្រែចិត្តចេញពីអំពើបាប
ទៀតពួកគេអាចស្លាប់ខាងរូបកាយថែមទៀត ទោះបីយ៉ាងណា ព្រះជាម្ចាស់នូវតែផ្តល់ព្រះគុណ និង
សេចក្តីសន្យាដល់ពួក ថាព្រះជាម្ចាស់ប្រទានសេចក្តីសង្រ្គោះតាមរយៈពូជរបស់ពួកគេ។
VI.
ទេវសាស្រ្ត
·
ព្រះជាម្ចាស់ស្អប់អំពើបាប
ព្រោះព្រះជាម្ចាស់ទ្រង់បរិសុទ្ធ អំពើបាបមិនអាចនៅជាមួយ ទ្រង់បាននោះទេ
មានន័យថាព្រះជាម្ចាស់ស្អប់នូវទង្វើរបស់មនុស្សដែលបាន ប្រព្រឹត្តអំពើបាបបានប្រឆាំង
ទាស់ជាមួយទ្រង់ តែព្រះអង្គនូវតែស្រឡាញ់ដល់ពួកគេជានិច្ច ដោយប្រទាន នូវសេចក្តីសន្យាដល់ពួកគេ។
·
ព្រះយេស៊ូវយាងមកផែនដីនេះ
ដើម្បីធ្វើការផ្សះផ្សាព្រះជាម្ចាស់ជាមួយមនុស្សឲ្យជានាជា មួយគ្នាវិញ
តាមរយៈបេសកកម្មរបស់ទ្រង់ ព្រមទាំងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ វាអាចនាំមនុស្ស
ឲ្យវិលត្រឡប់បែរទៅរកព្រះជាម្ចាស់វិញ។
·
មនុស្សចូលចិត្តប្រព្រឹត្តិអំពើបាបដូចអ័ដាម
និង អេវ៉ា ហើយក៏មិនមានទំនួលខុសត្រូវចំពោះ នូវអ្វីដែលខ្លួនបានប្រព្រឹត្តដែរ។
មនុស្សចូលចិត្តបដិសេធជាមួយដំណឹងល្អ ក៏ដូចជាបដិសេធជាមួយ ព្រះយេស៊ូវដែរ
លទ្ធផលនៃការបដិសេធគឺជាអំពើបាប លទ្ធផលនៃអំពើបាបគឺទទួលការជំនុំជំរះ ហេតុនេះ
ដើម្បីឲ្យគេចពីការជំនុំជំរះ ផ្លូវមានតែមួយគត់គឺត្រូវទទួលជឿលើព្រះយេស៊ូវគ្រីស្ទ។
VII.
អនុវត្តន៍
0 Comments