Breaking News

លក្ខណៈរបស់អ្នកដឹកនាំ ១ធីម៉ូថេ៣:១-១៣


សេចក្ដីផ្ដើម៖  រឿងបុរសម្នាក់មិនក្លាចស្លាប់ជួយប្រពន្ធកូនក្នុងភ្លើង
ឃ្លាភ្ជាប់ តាមរយៈសាច់រឿងនេះបានបង្ហាញពីអត្ដរបស់បុរសម្នាក់ជាអ្នកដឹកនាំគ្រួសារហ៊ានស្លាប់
ដើម្បីជួយប្រពន្ធនឹងកូនជាទីស្រលាញ់របស់ខ្លួន។ នៅក្នុងរឿងនេះប្រហែលជាបងប្អូនធ្លាប់ជួបឬឆ្លងកាត់ប្រហែលជាមាននៅក្នុងសង្គមយើងដែរចុះអ្នកដឹកនាំនៅក្នុងអត្ដគម្ពីរនេះព្រះជាម្ចាស់ទ្រង់បានបង្រៀនពីអ្វី?
សង្ខេបបទគម្ពីរ
          លោកប៉ុលបានបង្រៀនណែនាំដល់លោកធីម៉ូថេអ្នកដឹកនាំ ត្រូវមានលក្ខណះប្រព្រឹត្ដិដោយឥតកន្លែងបន្ទោសបានមានប្រពន្ធតែមួយដឹងខ្នា តមានចិត្ដធន់ចៅរ៉ៅមិនចំនូលសា្រមិនស៊ីសំណូកម្យ៉ាងចេះគ្រប់គ្រង់ផ្ទះខ្លួនឯងឲ្យបានល្អទើបអាចថែរក្សាពួកជំនុំបានអ្នកទើបជឿព្រះថ្មី មិនលើកទឺកចិត្ដធ្វើជាអ្នកដឹកនាំនោះឡើយ។អ្នកជំនួយរបស់អ្នកដឹកនាំក៏ត្រូវមានលក្ខណៈស្រដៀង នឹងអ្នកដឹកនាំត្រូវតែធ្វើដែរអ្នកណាដែលជួយយ៉ាងល្អបានថ្នាក់ល្អសំរាប់ខ្លួន។
សំនួស្នូលតើអ្នកដឹកនាំគួរមានលក្ខណៈបែបណា?




រចនាបទ
A.   លក្ខណៈរបស់អ្នកដឹកនាំ(:-)
រឿងលីបីជាអ្នកដឹកនាំទ័ពយ៉ាងអស្ចារ្យមិនខ្លាចស្លាប់(ក្នុងរឿងសាមកុក)    គាត់ជាមនុស្ស
ដែលបានបង្ហាញថាគាត់ជាអ្នកដឹកនាំម្នាក់ដែលមានលក្ខណៈ    ធ្វើឲ្យអ្នកដើរតាមហ៊ានស្លាប់ជាមួយគាត់។
លោកសាវកប៉ុលគេរកសម្លាប់គេសម្លាប់ធ្លាប់ជាប់គុកលិចសំពៅ អ្វីដែលគាត់បានធ្វើជាច្រើនទៀតបាន បង្ហាញថាគាត់ជាម្នាក់ដែលលក្ខណៈជាអ្នកដឹកនាំដែឡមនុស្សច្រើនរៀនតាមគាត់។
B.   លក្ខណៈមិនលើកទឹកចិត្ដឲ្យធ្វើជាអ្នកដឹកនាំ(:-)
ឧទាហណ៏បើក្មេងនៅតូចគេមិនឲ្យលេងកំបិតឡើយព្រោះវាអាចមុតឬមានគ្រោះថ្នាក់
ខគម្ពីរនេះមិនមែនសំដៅលើអាយុឬវ័យនោះទេតែសំដៅលើភាពចាស់ទុំខាងប្រលឹងវិញ្ញាណវិញព្រោះលោកសាវកប៉ុលបានលើកទឹកចិត្ដធីម៉ូថេថាកុំគេមើលមកថាឯងក្មេងឡើយ(១ធីម៉ូថេ៤:១២)
C.   លក្ខណៈរបស់អ្នកជំនួយរបស់អ្នកដឹកនាំ(:-១៣)
លោកុប្បត្ដិ៣:ព្រោះថាអ្នកជំនួយជាផ្នែកមួយបណ្ដាលនាំឲ្យធ្លាក់ក្នុងសេចក្ដីល្បួងដែរ

សរុបសេចក្ដី
          អ្នកដឹកនាំម្នាក់ដើម្បីដឹកនំពួកជំនុំមានភាពល្អប្រសើរបានគឺ អ្នកដឹកនាំត្រូវត្រៀមនិងរៀបចំខ្លួនជាស្រេចក្នុងការធ្វើជាអ្នកដឹកនាំរបស់ពួកជំនុំឬកន្លែងណាមួយហើយ អ្នកដែលមានភាពវ័យក្មេងឬមិនទាន់មានគំនិតចាស់ទុំក៏មិនលើកទឹកចិត្ដឲ្យធ្វើជាអ្នកដឹកនាំឡើយលើសពីនេះ ទៅទៀតអ្នកជំនួយរបស់អ្នកដឹកនាំក៏ត្រូវមានភាពចាស់ទុំដែរ។
អនុវត្ដន៏
ព្រះជាម្ចាស់
            ព្រះជាម្ចាស់ទ្រង់ជាព្រះដែលមានក្ខណៈជាអ្នកដឹកនាំដ៏ឥតខ្ចោះយើង ក៏បានមើលឃើញពីស្នាមប្រហស្បត្ដ៍ដែលទ្រង់បានធ្វើទាំងការបង្កើតគឺសុទ្ធតែអស្ចារ្យ(លោកុ១និង២)។ អ្វីដែលទ្រង់បានរៀបចំនិងធ្វើសុទ្ធតែមានសណ្ដាប់ធ្នាប់ល្អប្រពៃអ្វីៗនៅលើផែនដីគ្មានអ្នកសោះឡើយដែលអាចធ្វើបានដូចជាទ្រង់។
ព្រះគ្រីស្ទ
            មនុស្សវិញទេតើជាអ្នកបំផ្លាញភាពអស្ចារ្យ ដែលព្រះជាម្ចាស់ទ្រង់បានបង្កើតមនុស្សក៏បានធ្លាក់ចុះដូច្នេះហើយដោយក្ដីមេត្ដាករុណាព្រះជាអ្នកគ្រប់គ្រង ទ្រង់មិនចង់ឃើញស្នាមប្រហស្នរបស់ព្រះអង្កត្រូវបាត់បង់នោះឡើយ បានជាព្រះអង្គបានចាត់ព្រះរាជបុត្រារបស់ទ្រង់ដើម្បីធ្វើជាអ្នកដឹកនាំគ្រូបង្ហាញដល់មនុស្សទាំងអស់បានដឹងថាលក្ខណៈរបស់ព្រះអង្គល្អឥតខ្ចោះ។
មនុស្ស
            មនុស្សទាំងអស់នៅលើផែនដីនេះ គ្មានអ្នកណាម្នាក់ដែលបានធ្វើជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះឡើយសូម្បីតែដាវីឌជាអ្នកដឹកនាំដ៏ល្បីនៅចំពោះព្រះក៏ទ្រង់បានប្រព្រឹត្ដិខុសដែរ(១សាំ១១:-២១)។ ដូច្នេះហើយមនុស្សមិនអាចពឹងលើសម្ថតិភាពរបស់ខ្លួនឯង ដើម្បីធ្វើជាអ្នកដឹកនាំមានលក្ខណៈល្អគ្រប់គ្រាន់នោះទេមានតែព្រះតែប៉ុនណ្ណោះដូច្នេះមនុស្សត្រូវការព្រះ។
            ដូច្នេះហើយដើម្បីក្លាយជាអ្នកដឹកនាំហើយបានប្រព្រឹត្ដិទៅឲ្យសមជាអ្នកដឹកនាំឲ្យល្អម្នាក់ មនុស្សមិនអាចធ្វើឲ្យល្អបាន១០០%នោះទេ មានតែព្រះជាម្ចាស់តែប៉ុណ្ណោះដែលទ្រង់មានលក្ខណៈជាអ្នកដឹកនាំពិតប្រាកដហើយមនុស្សត្រូវតែយកគ្រូតាមព្រះអង្គ និងរៀនព្រះបន្ទូលរបស់ព្រះអង្គហើយប្រព្រឹត្ដិនោះប៉ុណ្នោះព្រោះគ្រប់ទាំងមនុស្សទាំងអស់គ្មានណាល្អគ្រប់ទាំងអស់នោះទេ។

0 Comments

Type and hit Enter to search

Close