សេចក្ដីផ្ដើមៈនៅក្នុងសហរដ្ឋាអាមេរិចមានបុរសម្នាក់ឈ្មោះ
Jonh គាត់ជាគ្រីស្ទាន
ហើយគាត់តែងតែទៅព្រះវិហារស្ដាប់ព្រះបន្ទូលព្រះរាល់ថ្ងៃអាទិត្យ
ហើយនៅថ្ងៃអាទិត្យមួយព្រះបន្ទូលបានបះ
ពាល់ចិត្តគាត់ ដោយព្រោះគ្រូគង្វាលម្នាក់អធិប្បាយថា
យើងជាគ្រីស្ទានយើងមិនត្រូវយកដំណឹងល្អទុកតែម្នាក់ឯងទេ
យើងត្រូវតែចែកដំណឹងល្អនៃព្រះគ្រីស្ទទៅអ្នកដទៃដែលមិនទាន់ស្គាល់ទ្រង់។ បន្ទាប់ពីអធិប្បាយចប់
លោកJonh បានមកជួបគ្រូគង្វាលថាខ្ញុំចង់ធ្វើជាអ្នកផ្សាយដំណឹងល្អ
ខ្ញុំចង់ធ្វើជាអ្នកនាំសារ ទៅកន្លែងមិនទាន់ឭដំណឹងល្អទោះបីខ្ញុំទៅត្រូវស្លាប់ក៏ដោយ
គ្រូគង្វាលក៏បានចាត់អោយគាត់ទៅ។ រឿងនេះ ស្រដៀងនិងសាច់រឿងរបស់អ័ប្រាហាំដែរ
គឺគាត់ស្គាល់ការត្រាស់ហៅរបស់ព្រះជានិច្ចក្នុងការបំរើ។
សំណួរស្នូល: តើបុគ្គលដែលស្គាល់ការត្រាស់ដ៏ពិតមានសកម្មភាពយ៉ាងដូចម្ដេច?
សង្ខេបបទគម្ពីរៈ លោកុប្បត្តិ ១២:១-១០ ព្រះជាម្ចាស់ទ្រង់ត្រាស់ហៅអ័ប្រាហាំ ហើយសន្យាប្រទានពរដល់គាត់និងពូជពង្សរបស់គាត់
ហើយអ័ប្រាហាំក៏ាបានស្ដាប់បង្គាប់តាម ក៏ចេញទៅធ្វើការថ្វាយព្រះ។
II. តួសេចក្ដី
១. ការលះបង់របស់អ័ប្រាហាំ (ខ១-៦)
Ø ការទុកចិត្តចំពោះព្រះបន្ទូលព្រះអង្គ
(ខ១-៣)
Ø ការស្ដាប់បង្គាប់ដោយឥតសង្ស័យ (ខ៤-៦)
ឧទាហរណ៍ៈ
មានប្ដីប្រពន្ធមួយគូរៀបការថ្មីថ្មោង ប្រពន្ធជាកូនអ្នកមានតែប្ដីជាកូនអ្នកក្រ
ប្រពន្ធសុខចិត្តលះបង់អ្វីៗអស់ទៅតាមប្ដី នៅទីបញ្ចាប់គ្រួសារគេក្លាយជាអ្នកមានដោយការខំប្រឹងប្រែរបស់ប្ដី។
២. ទំនាក់ទំនងជាមួយព្រះ
និងស្គាល់ការរងទុក្ខ (ខ៧-១០)
Ø ការសាងអាសនានិងថ្វាយបង្គំព្រះ
(ខ៧-៩)
Ø ការអត់ទ្រាំចំពោះភាពលំបាកក្នុងការធ្វើដំណើរ
(ខ១០)
ឧទាហរណ៍ៈ
មានកង្កែបមួយព្យាយាមកាយដីយ៉ាងលំបាក
ដើម្បីអោយមានទឹកចូលមកសំរាប់កូនតូចៗដែលទើបនឹងញាស់អោយាមានជីវិត
ទីបំផុតការខិតខំនោះក៏សម្រេចបាន។
III.សេចក្ដីបញ្ចប់
សរុបមកៈ
បុគ្គលដែលស្គាល់ត្រាស់ហៅគឺជាមនុស្សដែលមានការលះបង់ ហើយទុកចិត្តព្រះ
មានការស្ដាប់បង្គាប់ហើយតស៊ូជានិច្ចក្នុងការងាព្រះអង្គ។
ទោះបីជាអ័ប្រាហាំមិនបានមើលឃើញសញ្ញាអ្វីជាក្ដីសង្ឃឹមក៏គាត់នៅ
មានជំនឿលើព្រះជាម្ចាស់ជានិច្ច។
ទេវសាស្ត្រៈ
ព្រះជាម្ចាស់ទ្រង់មានក្ដីស្រលាញ់ដល់អ្នកលះបង់គ្រប់យ៉ាងដើរតាមព្រះអង្គ ហើយព្រះយេស៊ូវគ្រីស្ទជាព្រះដែលស្មោះត្រង់
ទ្រង់លះចាក់ស្ថានសួគ៌ហើយមកបំរើយ៉ាងតស៊ូក្នុងព័ន្ធកិច្ចរបស់ទ្រង់ដោយព្រោះសេចក្ដីស្រលាញ់ដល់មនុស្សលោក (យ៉ូហាន៣:១៦)។
មនុស្សៈ
មនុស្សមិនស្គាល់ត្រាស់ហៅរបស់ព្រះជាម្ចាស់
ពួកគេចូលចិត្តបដិសេធន៍ហើយមិនចូល រួមក្នុងការងារព្រះព្រះជាម្ចាស់។
អនុវត្តន៍ៈ
យើងជាគ្រីស្ទានយើងត្រូវតែចេះទុកចិត្តព្រះក្នុងការរំរើទ្រង់
យើងត្រូវដឹងថាព្រះជាម្ចាស់ទ្រង់រៀបចំដំណើរជីវិតយើងរួចស្រេចទៅហើយ។
0 Comments