Breaking News

ការបដិសេធចំពោះបេសកកម្ម យ៉ូណាស ១០ : ១-១៦



I.សេចក្ដីផ្ដើម
           មាននិស្សិតម្នាក់ដែលទើបតែរៀនចប់នៅសាលាគម្ពីរហើយជាពេលដែលគាត់ត្រូវបម្រើព្រះពេញពេល នៅព្រះវិហារដើមរបស់គាត់។ តែថ្ងៃមួយមានបេសកកជនម្នាក់បានណាត់គាត់ទៅហូបអា

ហារថ្ងៃត្រង់ជាមួយនិងនិស្សិតម្នាក់នោះ។ ពេលដែលហូបអាហារបណ្តើរបេសកកជនបាននិយាយលើកទឹកចិត្តដល់និស្សិតនោះថា លោកគ្រូពិតជាចង់ចាត់អោយគិរីទៅបម្រើព្រះនៅខេត្តដាច់ស្រយ៉ាលមួយពីព្រោះទីនោះពុំទាន់ មានដំណឹងល្អទៅដល់នោះទេ ហើយមានមនុស្សរស់នៅច្រើនណាស់ដែលត្រូវការដំណឹងល្អ។ គិរីបានឆ្លើយមកវិញដោយមិនបង្អង់សោះ ទាំងទឹកមុខមិនសប្បាយចិត្ត សូមទោសលោកគ្រូខ្ញុំចង់រស់នៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះព្រោះទីនេះមានការរស់នៅស្រួលហើយខ្ញុំចង់រៀនភាសារអង់គ្លេសបន្ថែម ខ្ញុំមិនចង់ទៅ រស់នៅតំបន់ដែលគ្មានទឹកស្អាត គ្មានភ្លើងអគ្គិសនីគ្មានភាពទាន់សម័យទាល់តែសោះ។ រឿងមួយនេះគ្រាន់ តែជារឿងប្រឌិតរបស់ខ្ញុំប៉ុណ្ណោះ តែប្រហែលអាចនិងកើតឡើងជាក់ស្តែងផងដែរ។ តាមរយះសាច់រឿងមួយនេះបានបង្ហាញប្រាប់ពីនិស្សិតម្នាក់ដែលបានបដិ
សេធក្នុងការបម្រើព្រះនៅឯខេត្តដាច់ស្រយ៉ាលឆ្ងាយ ពីទីក្រុង ដូចគ្នាផងដែរនៅក្នុងព្រះគម្ពីរយ៉ូណាស ១ :១-១០ បានប្រាប់ពីការបដិសេដរបស់លោកយ៉ូណាសចំពោះការត្រាស់ហៅ របស់ព្រះជាម្ចាស់ទៅទីក្រុងនីនីវេផងដែរ។

សំណួរស្នូល យើងនិងសឹក្សាជាមួយគ្នាថាតើលោកយ៉ូណាសបានឆ្លើយតបយ៉ាងដូចម្តេចចំពោះការត្រាស់ហៅរបស់ព្រះ? តើយ៉ូណាសបានជួបនិងហេតុការណ៏អ្វីខ្លះ?





សង្ខេបបទគម្ពីរ:
          ព្រះជាម្ចាស់បានត្រាស់ហៅលោកយ៉ូណាសអោយទៅក្រុងនីនីវេដើម្បីប្រកាសពីអំពើអាក្រក់ដែល គេបានប្រព្រឹត្តទាស់និងព្រះជាម្ចាស់។ ក៏ប៉ុន្តែលោកយ៉ូណាសបានបដិសេធហើយរត់គេចពីព្រះជាម្ចាស់ ដោយការជិះនាវាទៅក្រុងតើសីសវិញ។ កំពុងតែនៅលើនាវានោះព្រះជាម្ចាស់បានធ្វើអោយមានខ្យល់ ព្យុះយ៉ាងខ្លាំងបានបក់បោកបានជាអ្នកជិះនាវាទាំងអស់បានភ័យហើយស្វែងរកមូលហេតុដែលនាំអោយមានហេតុការណ៏នេះកើតឡើងបានជាពួកគេនាំគ្នាចាប់ឆ្នោតក៏ប៉ះចំលោកយ៉ូណាស​។ យ៉ូណាសបាននិយាយប្រាប់ពួកគេតាមត្រង់ថាលោកបានគេចពីព្រះជាម្ចាស់ ដូច្នេះសូមបោះលោកចូលទៅក្នុងទឹកសមុទ្រ នោះសមុទ្រនឹងបានស្ងប់ ពេលនោះពួកគេបានធ្វើតាមលោកយ៉ូណាស​ហើយសមុទ្រក៏បានស្ងប់មែន។        
រចនាសម្ព័ន្ធ
  I.ព្រះត្រាស់ហៅយ៉ូណាសតែយ៉ូណាសបដិសេធដោយការត់គេច (១-៣)                                          
   ក. ព្រះត្រាស់ហៅយ៉ូណាសទៅនីនីវេ
  ខ. យ៉ូណាសបានរត់គេចពីព្រះជាម្ចាស់
  II.លទ្ធផលចំពោះការបដិសេធការត្រាស់ហៅរបស់ព្រះ (៤-១៦)                                                                
  ​ ក.ព្រះប្រទានមេរៀនមួយចំពោះអ្នកដែលបដិសេធទ្រង់                           
ខ. ការមិនស្តាប់បង្គាប់របស់យ៉ូណាសត្រូវបានបើកបង្ហាញ               
គ.យ៉ូណាសត្រូវទទួលទោសកំហុស  
  II. ការកាត់ស្រាយ                                                                                                                           ​ ​​         
I.ព្រះត្រាស់ហៅយ៉ូណាសតែយ៉ូណាសបដិសេធដោយការត់គេច (១-៣)                                        
   ក. ព្រះត្រាស់ហៅយ៉ូណាសទៅនីនីវេ
  ខ. យ៉ូណាសបានរត់គេចពីព្រះជាម្ចាស់                                                                                     

ឧទាហរណ៏: មានរឿងមួយបានកើតឡើងក្នុងថ្ងៃរៀបការស្រាប់តែបាត់កូនក្រមុំដ៏ស្រស់ស្អាត មានគេនិយាយតគ្នាថាកូនក្រមុំបានរត់គេចពីមង្គលការបាត់ហើយ ដោយព្រោះតែកូនក្រមុំមិនបានស្រលាញ់កូនកម្លោះសោះ ហើយនាងត្រូវឪពុកម្តាយនាងបានបង្ខំ។ មិនតែប៉ុណ្ណោះកូនក្រមុំស្គាល់កូនកម្លោះច្បាស់ថាជាបុរសមានវ័យចាស់ និងមានរូបអាក្រក់។
  II.លទ្ធផលចំពោះការបដិសេធការត្រាស់ហៅរបស់ព្រះ (៤-១៦)                                                               
   ក.ព្រះប្រទានមេរៀនមួយចំពោះអ្នកដែលបដិសេធទ្រង់                           
   ខ. ការមិនស្តាប់បង្គាប់របស់យ៉ូណាសត្រូវបានបើកបង្ហាញ              
   គ.យ៉ូណាសត្រូវទទួលទោសកំហុស                                                                                                  

ឧទាហរណ៏: កាលពីសប្តាហ៏មុនក្នុងកម្មវិធីយុវជនខ្ញុំបានដឹកនាំយុវជនលេងល្បែងកំសាន្ត ពេលនោះខ្ញុំត្រូវការជ្រើស រើសមនុស្សពីរនាក់ ហើយដើម្បីធ្វើការជ្រើសរើសដោយយុត្តិធម៌ ខ្ញុំបានឈរនៅកណ្តាលហើយបង្វិលដប ទឹកសុទ្ធ។ ប្រសិនជាខ្ញុំបង្វិលដបទឹកសុទ្ធហើយក្បាលដបទឹកសុទ្ធនោះឈប់ចំនរណា អ្នកនោះហើយដែល ជាអ្នកដែលខ្ញុំត្រូវជ្រើសរើស។ បន្ទាប់ពីឆ្នោតត្រូវចាប់ចំលោកយ៉ូណាស។                           

III.សេចក្តីបញ្ចប់                                                                                                                                              

សរុបសេចក្តីមក ៖ យ៉ូណាសបានបដិសេធការត្រាស់ហៅរបស់ព្រះ ហើយបានរត់គេចពីព្រះជាម្ចាស់ តែគាត់មិនអាចលាក់ខ្លួនពីព្រះអង្គបានឡើយ។ដោយព្រោះតែការមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ទើប យ៉ូណាសត្រូវជួបនិងខ្យល់ព្យុះមកបក់បោកនាវាដែលគាត់ជិះដូច្នេះដើម្បីអោយព្យុះនោះបានស្ងប់យ៉ូណាសត្រូវទទួលទោស។ជាចុងក្រោយនៃជំពូកមួយនេះយ៉ូណាសបានលះបង់ជិវិតរបស់ខ្លួនដើម្បីជួយដល់អស់អ្នកដែលជិះនៅក្នុងនាវាទាំងអស់ដោយយល់ព្រមអោយគេបោះរូបលោកចូលទៅក្នុងសមុទ្រ។

-  ព្រះជាម្ចាស់ : ព្រះជាម្ចាស់ទ្រង់ស្អប់អំពើបាបដែលមនុស្សបានប្រព្រឹត្តតែព្រះអង្គមានសេចក្តីមេត្តាករុ
ណាដល់មនុស្ស ព្រះអង្គទុកឱកាសដល់មនុស្សមានបាបក្នុងការប្រែចិត្តមករកព្រះអង្គវិញ   យ៉ូណាស  : ១០។
 -ព្រះយេស៊ូវគ្រីស្ទ : ព្រះយេស៊ូវគ្រីស្ទទ្រង់ស្រលាញ់ដល់មនុស្សទាំងអស់ព្រះអង្គបានយាងមកសង្រ្គោះ
  ដល់គ្រប់ទាំងសាសន៏អោយតែគេបានទទួលយកព្រះអង្គមកធ្វើជាព្រះអង្គសង្រ្គោះនោះគេនិងបានរួច
  ពីអំពើបាប ម៉ាថាយ៩: ១៣។

-មនុស្ស : មនុស្សត្រូវការសេចក្តីមេត្តាករុណានិងការអត់ទោសពីព្រះជាម្ចាស់បើសិនជាព្រះជាម្ចាស់មិនទុកឱកាស ហើយទ្រង់រាប់ទោសកំហុសរបស់មនុស្ស នោះមនុស្សនិងមិនអាចឈរនៅចំពោះទ្រង់បាន មនុស្សត្រូវការព្រះគុណនៃព្រះ។ក្នុងចិត្តរបស់មនុស្សតែងតែមានចិត្តចង្អៀតចង្អល់ស្រលាញ់តែជាតិសាសន៏ខ្លួន ហើយមានចិត្តស្អប់ដល់គ្នាទៅវិញទៅមកគឺចង់អោយគេវិនាស។

​​ ​​​       ​​​​​ 
ចំណុចអនុវត្តន៏:  

       យើងជាអ្នកដែលបម្រើដល់ទ្រង់ត្រូវមានចិត្តស្រលាញ់ដល់គ្រប់មនុស្សទាំងអស់ហើយរីករាយសាទរនៅពេលដែលបានឃើញជាតិសាសន៏ជាច្រើនបានប្រែចិត្តមករកព្រះអង្គវិញ។ មិនត្រូវមានចិត្តរើសអើងឡើយហើយត្រូវមានចិត្តស្តាប់បង្គាប់ដល់ព្រះអង្គក្នុងការធ្វើការថ្វាយព្រះអង្គទោះបីជាកិច្ចការនោះយើងមិនចង់ធ្វើក៏ដោយពីព្រោះថាការគិតរបស់យើងអាចមិនត្រឹមត្រូវតែព្រះជាម្ចាស់ទ្រង់មិនដែលសម្រេចចិត្តខុសនោះទេ។


0 Comments

Type and hit Enter to search

Close