I.
សេចក្ដីផ្ដើម
មានបុរសម្នាក់គាត់តែងតែងផ្សាយដំណឹងល្អនិច្ច
នៅភូមិរបស់គាត់ហើយថ្ងៃមួយមានស្ដេចមួយអង្គបានឃើញគាត់
ហើយចង់សម្លាប់ដោយថាគាត់ជាអ្នកក្បត់សាសនា។ ស្ដេចបានទុកពេល
អោយគាត់និយាយទៅកាន់មនុស្សទាំងអស់ថា
គាត់មិនមែនជាគ្រីស្ទានទៀតទេ តែបុរសនោះមិនព្រមនិយាយហើយចុងក្រោយស្ដេចបានសម្លាប់គាត់ទៅ
តែក្រោយមកគាត់ក្លាយជាទីបន្ទាល់ដល់មនុស្សជាច្រើនបានជឿព្រះ។
សាច់រឿងខាងលើនេះនិយាយស្រដៀងទៅនិង ១ធីម៉ូថេ
៦:១១-១៦
ដែរទាកទង់ទៅនិងទីបន្ទាល់ និងជំនឿលើព្រះដ៏ពិត។
សំណួរស្នូលៈ
តើជំនឿនិងទីបន្ទាល់យ៉ាងដូចម្ដេចដែលព្រះសព្វព្រះហឬទ័យ?
សង្ខេបបទគម្ពីរ៖
១ធីម៉ូថេ ៦:១១-១៦ នេះ និយាយអំពីការត្រូវមានភាពខ្ជាប់ខ្ជួននូវជំនឿក្នុងព្រះគ្រីស្ទ
ដោយធ្វើជាទីបន្ទាល់ដ៏ល្អដូចជាព្រះគ្រីស្ទទ្រង់ធ្វើទីបន្ទាល់
ហើយដោយទុកចិត្តលើព្រះអង្គ។
II.
តួសេចក្ដី
១. រត់ចេញពីបាប ហើយស្វែងបំណងព្រះហឬទ័យព្រះ (១១-១២)
Ø
ឈប់ប្រព្រឹត្តការអាក្រក់ តែមានជំនឿខ្ជាប់ខ្ជួន (ខ១១)
Ø
ដើរតាមជំនឿដែលផ្ដល់ជីវិតអស់កល្ប
(ខ១២)
ឧទាហរណ៍ៈ លោកយ៉ូសែបនៅពេលដែលប្រពន្ធមេទ័ពហៅគាត់ឲ្យដេកជាមួយ
ឲ្យប្រព្រឹត្តបាបជាមួយ តែគាត់បានរត់ចេញវិញ។
២. ទីបន្ទាល់និងការទុកចិត្តលើព្រះគ្រីស្ទ (១៣-១៤)
Ø
រក្សាជំនឿដោយឥតបន្ទោសបាន
(ខ១៣-១៤)
Ø
ពឹងអាងលើព្រះចេស្ដាព្រះ
(ខ១៥-១៦)
ឧទាហរណ៍ៈ
មានបុរសមា្នក់កូនរបស់គាត់ឈឺខ្លាំង
ហើយគាត់ក្រខ្សត់គ្មានលុយទៅពេទ្យទេ គាត់បានអធិស្ឋានជាច្រើនដោយទុកចិត្តព្រះ
បន្ទាប់មកមានម្នាក់ជួយចេញថ្លៃឲ្យគាត់។
III.
សេចក្ដីបញ្ចាប់
សរុបមកៈ ជំនឿដែលព្រះសព្វព្រះទ័យ
គឺស្វែងរកព្រះហឬទ័យរបស់ព្រះហើយ ព្យាយាមថយចេញពីអំពើបាប
រស់នៅប្រកបដោយការកោតខ្លាចព្រះ។ ក៏ជាជំនឿមិនចេះរាថយចំពោះឧបសគ្គណាមួយឡើយ គឺតែងតែទុកចិត្តដល់ព្រះចេស្ដាព្រះជានិវច្ចវិញ។
ទេវសាស្ត្រៈ ព្រះជាម្ចាស់ទ្រង់ជាព្រះដ៏ធំ ទ្រង់បានធ្វើទីបន្ទាល់និងការអស្ចារ្យជាច្រើនដល់មនុស្ស
ហើយព្រះយេស៊ូវគ្រីស្ទទ្រង់ក៏ជាទីបន្ទាល់មួយដ៏អស្ចារ្យ
ដែលអោយមនុស្សទាំងអស់បានរួចផុតពីអំពើបាប (១ធីម៉ូថេ២:៦)។
មនុស្សៈ មនុស្សមិនមានទីបន្ទាល់ល្អទេ
តែពួកគេបែរជាទៅប្រព្រឹត្តការអាក្រក់ កាប់សម្លាប់ លួចប្លន់ ដែលខុសពីទីបន្ទាល់ព្រះចង់បាគឺភាពស្មោះត្រង់។
អនុវត្តន៍ៈ
ជាការពិតណាស់យើងត្រូវមានសេចក្ដីជំនឿស្មោះត្រង់ចំពោះព្រះអង្គ
ត្រូវធ្វើជាទីបន្ទាល់ល្អ ទោះបីយើងធ្លាក់ខ្លួនក្រ ឬឈឺធ្ងន់យ៉ាងណាក៏ដោយ
តែយើងនៅតែទុកចិត្តជានិច្ច។ ហើយទោះបីជាយើងត្រូវស្លាប់ដោយសារជំនឿក៏ដោយក៏យើងព្រមដែលព្រោះយើងដឹង
យើងមានជីវិតអស់កល្បនៅស្ថានសួគ៌ ហើយ។
0 Comments