សេចក្តីផ្តើម៖មានក្មេងប្រុសម្នាក់ម្តាយប្រាប់ថា
ឲ្យទៅឃ្លាលក្របី ហើយកុំរវល់លេង នោះក្មេង
ប្រុសនោះ មិនស្តាប់ តាមម្តាយប្រាប់
ហើយនឹងនាំមិត្តភក្តិលេង ឡើងដើមឈើ រហូតធ្លាក់ពីដើមឈើ ក្រេចឈើ ដើរមិនរូច ហើយក្របីដែលឃ្វាលក៏បានអស់ពីរក្បាលទៀត។
សង្ខេបបទគម្ពីរ៖
ពេលព្រះជាម្ចាស់បានបង្គាប់ដល់យ៉ូណាស
ឲ្យទៅប្រកាស់ពីសេចក្តីជំនុំជំរះរបស់ព្រះដល់ក្រុងនីនីវ៉េ នោះគាត់មិនបានស្តាប់តាម
នោះគាត់បានរត់គេចពីព្រះ ទៅក្រុងតើសីស។ តែព្រះជាម្ចាស់ធ្វើឲ្យមានព្យុះ ក្នុងដំណើរលើសមុទ្រដោយនាវានោះ
មនុស្សក្នុងនាវាគេភ័យ តែយ៉ូណាសធ្វើមិនដឹង ក៏មិនសូមដល់ព្រះ ដែរ។ ពេលគេរកឃើញថារឿងកើតពីយ៉ូណាស
នោះគាត់សារភាព ហើយឲ្យគេទំលាក់គាត់ក្នុងសមុទ្រ ដើម្បីដោះស្រាយបញ្ហា។
សំនួរស្នូល៖
ហេតុអ្វីបានជាបេសកជនយ៉ូណាសរត់គេចពីបេសកកម្មនៃការត្រាស់របស់ព្រះ?
តើព្រះ មានផែនការណ៍យ៉ាងដូចម្តេចចំពោះអ្នកដែលទ្រង់ត្រាស់ហៅ តែគេបានរត់គេច?
ចំនុចកាត់ស្រាយ
I.
បេសកជនដែលមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់
(១:១-៣)
យ៉ូណាសគាត់មិនស្តាប់បង្គាប់ព្រះជាម្ចាស់ឲ្យទៅនីនីវ៉េ
គាត់ធ្វើតាមគំនិតខ្លួនឯង នឹងបានរត់គេចពីព្រះ។ មានមូលហេតុមួយដែលធ្វើឲ្យយ៉ូណាស់មិនទៅនីនីវ៉េ
គឺនីនីវ៉េគេជាសាសន៍ដទៃ ហើយគាត់មិនចង់ឲ្យគេ បានទទួលការប្រោសលោះ ពេលគេទទួលគាត់ខឹង (៤:១) គាត់មិនចង់ចែកព្រះពរឲ្យអ្នកដទៃឡើយ។
ឧ/.
បុរសនេសាទម្នាក់ ពេលគាត់រកត្រីបានច្រើនក្នុងបឹងមួយ ហើយគាត់មានបាន នោះមានគេ មកសុំនេសាទដែរ
នោះគាត់មិនឲ្យគេនេសាទឡើយ ខ្លាចអស់ត្រីក្នុងបឹងនោះ អាត្មានិយម។
II.
លទ្ធិផលនៃការមិនស្តាប់បង្គាប់ព្រះ
(១:៤-១៦)
១.
ព្រះជាម្ចាស់ធ្វើឲ្យមានខ្យល់ព្យុះ (ខ ៤- ៦)៖ ដោយសារការមិនស្តាប់បង្គាប់
ហើយរត់គេច នោះព្រះ បានធ្វើឲ្យមានព្យុះយ៉ាងខ្លាំងបោកបក់លើនាវា
ធ្វើឲ្យមនុស្សដែលមិនអីគេភ័យដោយសារបាបយ៉ូណាស់។
ឧ/.
ស្តាប់បង្គាប់ទទួលព្រះពរ មិនស្តាប់បង្គាបទទួលបណ្តាសារ (ចោទិ.
១៣:១៥-១៩)។
២.
ការសារភាពអំពើបាបរបស់យ៉ូណាស (ខ ៧-១៦)៖ នៅពេលដែលគេរកឃើញថាកំហុសមកពីយ៉ូ ណាស់
នោះគាត់សារភាព ហើយសំរេចចិត្តឲ្យគេបោះចូលក្នុងសមុទ្រ នោះពួកគេក៏រួចជីវិត។ ផែនការ របស់ព្រះសំរាប់អ្នកដែលរត់គេច
គឺព្រះអង្គហៅគេមកវិញ គឺគេចមិនអាចគេចបានឡើយ។
ឧ/.
លទ្ធិផលមិនគោរពរូបព្រះសាដ្រាក ម៉ៃសាក់ នឹងអបីនីកោត្រូវគេបោះចោលក្នុងគុងភ្លើង(ដានី.៣:20)
III. សរុបសេចក្តី
ការរត់គេចពីព្រះជាម្ចាស់របស់យ៉ូណាស
នោះបាននាំការលំបាកដល់គាត់ ហើយក៏បង្កឲ្យអ្នកផ្សេង ទៀតដែលមិនដឹងអីគេរង់ទុក្ខជាមួយ
គាត់មានគំនិតអាត្មានិយមលើនីនីវ៉េជាសាសន៍ដទៃ មិនចង់ឲ្យគេ ទទួលការប្រោសលោះដែរ
ចង់ក្តោបព្រះពរម្នាក់ឯង។ តែគាត់រត់គេចពីព្រះភ័ក្រ្ករបស់ព្រះមិនបានសំរេច ទេ
ព្រោះទ្រង់គង់គ្រប់កន្លែង។ ទ្រង់ឲ្យមានព្យុះជាធំលើនាវា មនុស្សក្នុងនាវាគេបានរកឃើញថាយ៉ាង
ណាសជាអ្នកមានកំហុស
នោះគេអាណិតដោយមិនចង់សំឡាប់យ៉ូណាសដោយទំលាក់ទឹកទេ តែគ្មាន ជំរើនោះគេក៏ទំលាក់។ បើព្រះមានផែនការប្រើគាត់
នោះគាត់មិនអាចនឹងរត់បានទេទោះទៅទីណាក្តី។
IV.ទេវសាស្រ្ត
ព្រះជាម្ចាស់ជាម្ចាស់លើរបស់ទាំងអស់
ដោយសាររបស់ទាំងនោះទ្រង់បង្គើមមក (លោកុ ១:១-៣១)។ ទ្រង់ស្រលាញ់មនុស្សទាំងអស់មិនមែនតែអ៊ីស្រាអែលឡើយ
សាសន៍ដទៃក៏ទ្រង់ចង់ឲ្យបានសង្រ្គោះដែរ។ ឯព្រះយេស៊ូវវិញទ្រង់ក៏មានអំណាចលើគ្រប់ទាំងអស់ដែរ
(ម៉ាកុស ៤:៣៦-៣៧; លូកា ៨:២៣) ព្រះអង្គ មិនដែលគេចពីបេសកកម្មឡើយ
ទោះបីលំបាកក៏ដោយ ហើយទ្រង់ស្រលាញ់មនុស្សគ្រប់គ្នា នឹងចង់ឲ្យ គេមានជីវិតអស់កល្ប(យ៉ូន
៣:១៦: លូកា ៦:៣៥)
។ តែមនុស្សវិញគេតែងតែរងរត់គេចពីការរបស់ព្រះ ពីការផ្សាយដំណឹងល្អរបស់ព្រះ គេអើសអើងគ្នាមិនចង់ឲ្យរបស់ល្អដល់អ្នកណាឡើយពិសេសសត្រូវ។
V.ការអនុវត្តន៍
ក្នុងនាមខ្ញុំ
នឹងពួកជំនុំយើងជាអ្នកបំរើព្រះយេស៊ូវ នោះយើងមិនគួររត់គេចពីព្រះជាម្ចាស់ឡើយ តែផ្ទុយ
ទៅវិញគឺត្រូវស្តាប់បង្គាប់ព្រះ កុំរត់ព្រោះកាន់តែរត់កាន់តែជួប
ព្រោះព្រះគង់នៅគ្រប់កន្លែង។ ហើយបើ រត់គេចពីបញ្ហា នោះទ្រង់នឹងឲ្យបញ្ហាកាន់តែធំទៀតដូចករណីយ៉ូណាសជាដើម។
យើងមិនត្រូវមានគំនិត អាត្មានិយមដូចជាយ៉ូណាស់ចង់ក្តោបព្រះពរតែឯង មិនចែកអ្នកដទៃឡើយ។
ត្រូវស្រលាញ់អ្នកដទៃដូចជា ស្រលាញ់គ្នាឯង(ម៉ាថ.២២:៣៨)។
0 Comments