Breaking News

ការកាត់ទោសរាស្ត្រដែលផិតក្បត់ (ហូសេ ៩:១-១៧)

 I.  សេចក្ដីផ្ដើម:  នៅថ្ងៃមួយមានមេទ័ពម្នាក់គាត់តែងតែមានការមមាញឹកជានិច្ច ក្នុ្ងងការដើរល្បាតជុំវិញព្រំដែននៃអាណាចក្ររបស់គាត់ ថ្ងៃមួយគាត់បានជួបបុរសម្នាក់ បុរសនោះរស់នៅដាច់
ស្រយ៉ាលតែឯងព្រោះកូនប្រពន្ធគាត់ត្រូវបានគេសំលាប់អស់ហើយ ជីវិតរបស់គាត់រស់នៅពោលពេញដោយភាពឈឺចាប់និងស្រែកឃ្លាន​។ ដោយលោកមេទ័ពឃើញទិដ្ឋភាពជីវិតគាត់លំបាក់ពេក គាត់មានចិត្តអាណិតមេត្តាជាខ្លាំង ហើយក៏បានយកបុរសកំសត់ម្នាក់នោះ មកនៅក្នុងជំរុំទ័ពជាមួយគាត់ ដោយចាត់ទុកបុរសកំសត់នោះដូចជាកូន។ ក៏ប៉ុន្តែលោកមេទ័ពគាត់មាន  លកខ័ណ្ឌមួយជាមួយបុរសនោះថា នៅពេលដែលអ្នកនៅជាមួយខ្ញុំអ្នកត្រូវមានភាពស្មោះត្រង់ ហើយកុំមានទំនាក់ទំនងជាមួយពួកកូនចៅប្រទេសជិតខាងជាប់យើងនេះ បន្តិចទៀតគេព្យាយាមមកស្និទ្ធស្នាលជាមួយឯង ដោយព្រោះឃើញឯងជាកូនរបស់យើង ឯងត្រូវចាំថាកាលដែលគេចង់មានទំនាក់ទំនងជាមួយឯង ចង់ភពប្រសព្វជាមួយឯង គេមិនមែនស្មោះត្រង់ទេ គឺគេចង់ដឹងការសំងាត់ពីជំរុំយើង គេចង់អូសទាញឯងអោយចុះចូលជាមួយទ័ពគេ គោលបំណងគេគឺមានតែមួយគត់ គឺគេចង់បំបាក់ទឹកចិត្តទាហ៊ានយើង ហើយចង់លេបត្របាក់ទឹកដីយើងទាំងមូល។ លោកមេទ័ព បាននិយាយពាក្យមួយឃ្លាថា ខ្ញុំមិនខ្លាចទេការយុទ្ធ តែការប្រយុទ្ធដែលខ្ញុំខ្លាចជាងគេគឺការប្រយុទ្ធជាមួយកូនទ័ពខ្លួនឯង។ មួយរយៈពេលក្រោយមក បុរសកំសត់គាត់រស់នៅយ៉ាងសំបូរសប្បាយ មានម្ហូបអាហារបរិភោគឆ្ងាញ់ៗ មិនខ្វះអ្វីទាំងអស់ក្នុងជំរុំលោកមេទ័ព។ មិនយូប៉ុន្មានបុរសកំសត់នោះចាប់ផ្ដើមមានអំណួតលើ ខ្លួនឯង ភ្លេចគិតពីកន្លែងគេរស់នៅ និងម្ហូបអាហារគេសព្វថ្ងៃជារបស់អ្នកណា? មិនតែប៉ុណ្ណោះក៏បានក្បត់នឹងលោកមេទ័ពហើយចូលដៃជាមួយខ្មាំងសត្រូវនៅជុំវិញ។ ហើយលោកមេទ័ពក៏បានដឹងពីការក្បត់នេះ គាត់ខឹងយ៉ាងខ្លាំងក៏បានចាប់បុរសកំសត់នោះ អោយនិរទេសយ៉ាងលំបាក ហើយចុងក្រោយបុរសនោះត្រូវរស់នៅយ៉ាងវេទនា ដោយសារតែការផិតក្បត់ ការមិនស្ដាប់បង្គាប់តាមលោកមេទ័ពនោះ។
            សាច់រឿងខាងលើនេះបើយើងមើលទៅដូចជាកម្រមាន ប៉ុន្តែស្រដៀងទៅនិងបញ្ហារបស់ពួក   អ៊ីស្រាអែលដែរ គឺទាក់ទងទៅនឹងភាពមិនស្មោះត្រង់ជាមួយព្រះជាម្ចាស់ ការទៅរកព្រះដទៃ ការភ្លេចពីព្រះពរ និងព្រះគុណដែលព្រះបានផ្ដល់អោយពួកគេ ដែលនេះជាហេតុនាំឲ្យមានជំនុំជំរះ។ ដូចជាយើងបានឃើញយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ ហូសេ ៩:-១៧ ដែលនិយាយអំពីការកាត់ទោសចំពោះសេចក្ដីកំផិតរបស់អ៊ីស្រាអែល។
       តើព្រះជាម្ចាស់នឹងកាត់ទោសចំពោះសេចក្ដីកំផិតរបស់អ៊ីស្រាអែលយ៉ាងដូចម្ដេចខ្លះ?
 II.   សង្ខេបបទគម្ពីរ
នៅហូសេ ៩:-១៧ គឺចង់និយាយពីពួកអ៊ីស្រាអែលដែលរស់ក្នុងសេចក្ដីកំផិត ដែលសប្បាយក្នុងអំពើបាប ជាមួយព្រះដទៃ។ ហើយព្រះជាម្ចាស់នឹងកាត់ទោសពួកគេអោយរស់នៅក្នុងភាពអត់ឃ្លាន ហើយទ្រង់នឹងកាត់បន្ថោយចំនួនប្រជាជនគេ ជីវិតពួកគេនឹងលែងមានអំណរទៀតហើយ ព្រោះត្រូវនិរទេសចេញពីប្រទេសរបស់ខ្លួន ដោយសារការមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ។
III. រចនាសម្ព័ន្ធ

 . ព្រះនឹងជំនុំជំរះជីវិតកំផិតរបស់អ៊ីស្រាអែល (៩:-៩)

a. ភាពអត់ឃ្លាត នឹងការបាត់បង់សេរីភាពរបស់ពួកអ៊ីស្រាអែល (ខ១-)
                     
b.ព្រះជាម្ចាស់នឹងកាត់ទោសរាស្ត្រដែលពេញដោយអំពើបាប(ខ-៩)
       
. ការបង្ហាញពីអំពើបាប និងការជំនុំជំរះពូជពង្សដែលមិនស្ដាប់បង្គាប់ (ខ១០-១៧)
                  
  a. អ៊ីស្រាអែលគោរពព្រះបាល-ពេអរ (ខ១០)

b. ការបំផ្លាញជីវិត និងការនិរទេសរបស់ពួកអ៊ីស្រាអែល (ខ ១១-)





IV. ការកាត់ស្រាយ
. ព្រះនឹងជំនុំជំរះជីវិតកំផិតរបស់អ៊ីស្រាអែល (៩:-៩)
      a. ភាពអត់ឃ្លាត នឹងការបាត់បង់សេរីភាពរបស់ពួកអ៊ីស្រាអែល (ខ១-)
បើយើងមើលនៅក្នុងខ១ យើងឃើញពីសេចក្ដីប្រកាសប្រាប់ដល់ពួកអ៊ីស្រាអែល ថាកុំឲ្យសប្បាយចិត្តរីករាយ ដូចជាសាសន៍ដទៃដែលគេអត់ជឿលើព្រះយេហូវ៉ានោះឡើយគេធ្វើអ្វីតាមតែចិត្តគេទេ​ តែអ៊ីស្រាអែលជាសាសន៍ដ៏បរិសុទ្ធមិនត្រូវប្រព្រឹត្តកំផិតដូចជាសាសន៍ដទៃទេ (ចោទិយកថា ២៦១៩,២៨:) ជារាស្ត្រដែលទ្រង់បានជ្រើសរើសសំរាប់ព្រះអង្គ។ សេចក្ដីកំផិតកន្លែងនេះគឺចង់និយាយសេចក្ដីកំផិតខាងវិញ្ញាណ ដែលអ៊ីស្រាអែលគេគោរពថ្វាយបង្គំព្រះបាល ដោយព្រះគេគិតថារូបព្រះនោះអាចជួយអោយដំណាំផលផ្លែគេល្អប្រសើរ ប្រហែលជាដំណាំគេល្អមែន ស្រូវអង្ករគេបរបូរគេពេញចិត្តនឹងរង្វាន់ដែលទាំងនោះណាស់ តែនេះជាទង្វើផិតក្បត់ដែលគេពឹងអាង គេគោរពទុកចិត្តលើព្រះដទៃ (ហូសេ២:១២-១៣)។ ហើយការទទួលរង្វាន់នៅគ្រប់ទីលានស្រូវនេះ ប្រហែលអាចសំដៅទៅលើការផិតក្បត់ខាងសាច់ឈាមផងដែរ ព្រោះជាពេលមួយដែលពួកប្រុសៗគេបញ្ជាន់ស្រូវនៅថ្ងៃបង្ហើយ ហើយគេជប់លាងគេយាមនៅកន្លែងស្រូវនោះពេញមួយយប់ ហើយនោះក៏ជាពេលដែលពួកស្រីសំផឹងរកស៊ីនៅកន្លែងនោះដែរ (នាងរស់ ៣:-៣) យើងឃើញថាពួកអ៊ីស្រាអែលចូលចិត្តទទួលរង្វាន់មួយដែលព្រះទ្រង់បានហាម ព្រះទ្រង់មិនសព្វព្រះហឬទ័យ ដូចជានៅ (ចោទិយកថា ២៣:១៨)  បាននិយាយដែលថាព្រះយេហូវ៉ាស្អប់ខ្ពើមនៅទង្វើកំផិតបែបនេះណាស់។ បើយើងមើលនៅខ២វិញ នេះលទ្ធផលនៃខ១ ដោយសារតែសេចក្ដីកំផិតរបស់ពួកគេកន្លែងទីលានស្រូវនោះ ព្រះជាម្ចាស់ទ្រង់បានដាក់ទោសគេទ្រង់ឈប់ប្រទានពរចំពោះស្បឿងអាហាររបស់ពួកគេ ដូចជាស្រូវប្រហែលគ្រាន់តែលាស់មកសត្វល្អិតស៊ី ឬកើតក្រា ឬស្កក់មិនអាចបង្កើតផលបានគ្រាប់គ្រាន់ ហើយចំពោះដើមទំពាំងបាយជូរវិញ ប្រហែលគ្រាន់តែក្ដិបមកស្វីតអស់ ហើយមានដង្កូបមកស៊ីបំផ្លាញ (មីកា ៦:១៤-១៥) ពួកគេនិងរស់នៅដោយមានធ្មេញស្អាត ធ្មេញស្អាតមិនមែនដោយសារពួកគេឧស្សាហ៍ដុសធ្មេញ ប្រើថ្នាំដុស ធ្មេញ Colgate ឬផ្កាឈូកពីរទេ តែគេគ្មានអ្វីបរិភោគ  គឺពួកអ៊ីស្រាអែលរស់នៅដោយភាពស្រែកឃ្លានបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះថ្ងៃ (អេម៉ុស ៤:)
មិនតែប៉ុណ្ណោះនៅ ខ៣ បាននិយាយថាពួកគេលែងបានរស់នៅស្រុករបស់ព្រះយេហូវ៉ាទៀតហើយ (ទឹកដីសន្យា) គឺគេនឹងទៅនៅស្រុកអេស៊ីព្ទវិញ ហើយបរិភោគអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសើរ នៅខនេះដូចជាកំពុងគម្រាមពួកអ៊ីស្រាអែល អំពីការនិរទេសទៅកាន់ទឹកដីសាសន៍ដទៃ ហើយនៅទីនោះគឺគ្មានព្រះវិហារសំរាប់ថ្វាយញ្ញាបូជាទេ ហើយភោគផលទាំងប៉ុន្មានដែលគេទទួលបានសុទ្ធតែជារបស់មិនស្អាត ដោយព្រោះផលទាំងនោះបានមកពីការដឹងគុណ របស់ព្រះសាសន៍ដទៃ(ហូសេ៧:១៦,:)។ មួយទៀតពួកអ៊ីស្រាអែលកាលណាឭសម័យមួយដែលគេរស់នៅក្នុងប្រទេស  អេស៊ីព្ទ គឺគេស្គាល់ពីភាពលំបាក ការត្រូវជិះជាន់ សង្កត់សង្កិន ហើយជាពិសេសទៀតនោះ គឺរស់នៅពោពេញដោយសេចក្ដីស្រែកឃ្លានវេទនាមែនទែន ជីវិតរស់នៅគេនៅសម័យអតីតកាលនោះ (និក្ខមនំ ៣:)។ ប្រហែលស្រដៀងនឹងប្រទេសខ្មែរយើងដែរ ដែលកាលណានិយាយពីរបបរកម្ពុជា              ប្រជាធិបតេយ្យ ឬក៏សម័យប៉ុលពត គឺយើងនឹកចាំពីការសំឡាប់រង្គាល និងការរស់នៅដោយភាពអត់ឃ្លាន ស្គមស្គាំរីងរី ជារស់ជាតិជីវិតដ៏ជូរចត់បំផុត។ ប្រហែលបងប្អូន ឬលោកគ្រូអ្នកគ្រូមួយចំនួននៅទីនេះធ្លាប់ឆ្លងកាត់នូវសម័យនោះផ្ទាល់គឺស្គាលច្បាស់ពីទិដ្ឋភាពដែលបានកើតឡើយ បើម្ដាយខ្ញុំវិញពេលណាឭពីសម័យប៉ុលពតគាត់ភ័យខ្លាច បាក់ស្បាត។   បន្តទៅទៀតខ៤វិញគឺបានបញ្ចាក់បន្ថែមថាពួកអ៊ីស្រាអែល នឹងត្រូវមានសាសន៍ដទៃគេមកគ្រប់គ្រង ហើយនៅពេលដែល ពួកសាសន៍ដទៃគេគ្រប់គ្រង់នោះ នោះពួកអ៊ីស្រាអែលនឹងគ្មានសិទ្ធិសេរីភាពគោរព ប្រត្តិបត្តិ តាមជំនឿតទៅទៀតបានទេ ជាពិសេសការថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា។ គេមានត្រឹមតែជានំបុ័ងរបស់អ្នកកាន់ទុក្ខ ដូចជានំបុ័ងនៅក្នុងផ្ទះដែលមានមនុស្សស្លាប់ ក្លាយជារបស់ស្មោគគ្រោក ហើយបើតាមក្រិតវិន័យលោកម៉ូសេ អ្នកណាដែលប៉ះរបស់មិនស្អាត នោះក៏ថាជាមិនស្អាត (លេវីវិន័យ ១៩:១៤, ចោទិយកថា ២៦:១៤) ហើយព្រះជាម្ចាស់ទ្រង់បរិសុទ្ធ គឺទ្រង់មិនសព្វព្រះទ័យនឹងដង្វាយណា ឬរបស់អ្វីមួយចូលទៅឯដំណាក់ទ្រង់ដោយមានភាពស្មោគគ្រោកឡើយ (និក្ខមនំ ១៩:,១០,២២-២៣)ខ៥ អ្នក និពន្ធបាន ប្រើសំណួរសួរទៅដល់អ្នកស្ដាប់ តើឯងនឹងធ្វើដូចម្ដេចនៅថ្ងៃបុណ្យនៃព្រះយេហូវ៉ា? ពួកអ៊ីស្រាអែលគេដឹងយ៉ាងច្បាស់ថាបុណ្យនៃព្រះយេហូវ៉ាគឺសំខាន់ ប្រហែលជាក្នុងនោះមានបុណ្យដូចជា បុណ្យសម្ពោទ្យ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សំរាក់ជាដើម (ហូសេ ២:១១) គឺជាបុណ្យដែលមានពេលសប្បាយរីករាយជាមួយប្រជាជាតិរបស់គេ ហើយមានការថ្វាយដង្វាយ ឬយញ្ញបូជាដល់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលពួកគេនឹងត្រូវនិរទេសទៅស្រុកដទៃ គឺគ្រប់យ៉ាងគឺស្ងាត់ គ្មានអ្វីថ្វាយដល់ព្រះទេ ពួកគេលែងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ទៀតហើយ ប្រហែលជាមានអ្នកខ្លះគេភ្លេចពីថ្ងៃបុណ្យនោះផងក៏មិនដឹង ពីព្រោះពួកគេរស់នៅជាទាសករ គ្មានសិទ្ធិនឹងសម្រេចអ្វីដោយខ្លួនឯងឡើយ។ ជាការពិតណាស់នៅនៅខ៦ បានសង្កត់ធ្ងន់បន្ថែមទៀតយ៉ាងច្បាស់ថា ពួកអ៊ីស្រាអែលនឹងមិនអាចរួចផុតចេញពីការនិរទេសឡើយ គឺពួក     អេស៊ីព្ទនឹងកៀងគេយកទៅស្រុករបស់ខ្លួនប្រហែលជាឲ្យធ្វើទាសករម្ដងទៀត (ហូសេ ៨:១៣)។ នៅពេលនោះជីវិតរបស់ពួកអ៊ីស្រាអែលទាំងអស់ គឺស្ថិតក្រោមការជិះជាន់របស់គេ  ពួកអ៊ីស្រាអែលនឹង ត្រូវស្លាប់វិនាសអន្តរាយ ហើយសាកសព្វរបស់ពួកគេនឹងត្រូវ បញ្ចុះនៅឯក្រុងណូព ហើយទោះជាមាស ប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចរំដោះពួកគេ អោយរួចពីវាលពិឃាតនេះបានដែរ ហើយគ្រប់ទាំងរបស់ដែលគេពេញចិត្តសង្វាតចង់បាននឹងក្លាយទៅជាឥតប្រយោជន៍សំរាប់ជីវិតគេវិញ។ ហើយផ្ទះសំបែងរបស់ពួកគេដែលធ្លាប់ជូបជុំ អរសប្បាយ អូអរ ជាមួយគ្នា ទាំងប៉ុន្មាននឹងត្រូវចោលស្ងាត់ជ្រៀប ដូចជា អេសាយ ៣៤:១៣-១៥ បាននិយាយថា ស្រុករបស់ពួកគេនឹងប្រែក្លាយជាជម្រកសត្វព្រៃ
  b. ព្រះជាម្ចាស់នឹងកាត់ទោសរាស្ត្រដែលមានពេញដោយអំពើបាប(ខ-៩)
          បើយើងសម្លឹងមើលនៅខ៧ គឺវាផ្ដើមឡើងដោយការប្រកាសអោយពួកអ៊ីស្រាអែលបាន ភ្ញាក់ខ្លួន ថាគ្រាស្នងទោសបានមកដល់ វាដូចជាបានបញ្ចាក់បន្ថែមថាអ៊ីស្រាអែលពិតជាបានប្រព្រឹត្តបាប ហើយទាមទាអោយមានការប្រែចិត្តជាបន្ទាន់។ នៅក្នុងខ៧នេះដដែលនេះគឺបានបង្ហាញថា ថ្ងៃនៃការជំនុំជំរះបានជិតមកដល់មែនទែនហើយសំរាប់អ៊ីស្រាអែល ដែលនេះជាសារដ៏សំខាន់របស់ហូសេ      សំរាប់ប្រជាសជនអ៊ីស្រាអែល  តែផ្ទុយទៅវិញពួកអ៊ីស្រាអែលគេបែរជាមិនស្ដាប់ ធ្វើប្រអើយកន្តើយ មិនយកចិត្តទុកដាក់ចំពោះសារនោះឡើយ មិនតែប៉ុណ្ណោះពួកគេបានចោទលោកហូសេនិងហោរាដទៃថាជាហោរាដែលឆ្កួត តែគាត់ឆ្កួតក៏ព្រោះតែចង់ប្រាប់ទង្វើដ៏ឆ្កួតដ៏ទុច្ចរិតរបស់ពួកអ៊ីស្រាអែល ដែលគេគ្មានសេចក្ដីសប្បុរស គ្មានសេចក្ដីយុត្តិធម៌  មានតែការកាប់សំលាប់ លួចប្លន់ សង្កត់សង្កិន កេញប្រវ័ញ បាទដៃពួកគេប្រឡាកពេញទៅដោយឈាម ដែលនេះជាអំពើដែលព្រះទ្រង់ស្អប់ជាខ្លាំង (ហូសេ ៤:១២,មីកា ២:,:-៣)។ ពួកអ៊ីស្រាអែលគេថាលោកហូសេឆ្កួតពីព្រោះគាត់បាននិយាយពីអ្វីដែលជាសេចក្ដីពិតប្រឆាំងនឹងអំពើបាបដ៏ផុងជ្រៅរបស់ប្រជាជាតិ។ ពីព្រោះពួកអ៊ីស្រាអែល  គេឥឡូវកំពុងតែ   ងប់ងុលក្នុងអំពើបាប គេមើលអ្វីមិ​នឃើញសោះប្រៀបដូចជារស់នៅក្នុងភពមួយដ៏ខ្មៅងងឹត ហើយអ្វីដែលជាបញ្ហាមួយទៀតនោះគឺពួកគេមិនបានទទួលស្គាល់ថាគេរស់នៅក្នុងភាពងងឹតទេ។ ស្រដៀងគ្នាដែលបើយើងនៅ មីកា៣:៨ ក៏និយាយដែលថាហោរាមីកាជាអ្នកពេញដោយព្រះវិញ្ញាណ ហើយលោកក៏ជា ហោយរាម្នាក់ដែលតែងតែក្រើនរំលឹង ឲ្យពួកអ៊ីស្រាអែលស្គាល់ពីអំពើបាបះហើយអោយពួក      អ៊ីស្រាអែលគេប្រែចិត្តដែរ។ ខ្ញុំនឹកចាំពីកាលខ្ញុំនៅរៀនថ្នាក់ទី៩ ទី១០ ខ្ញុំស្គាល់យុវជនម្នាក់គេមាន  មិត្តភ័ក្តិមួយចំនួនហើយពួកគេដើរលេងជាមួយគ្នា បើសិនជាអត់ចូលរៀនពួកគេអត់ចូលរៀនទាំងអស់គ្នា ហើយពេលយប់វិញអោយតែឭសម្លេងធុងបាសនៅ ពួកគេទៅមើលជាមួយគ្នា ហើយក្រុមគេបង្កបញ្ហាជាច្រើននៅក្នុង ភូមិ។​ ហើយថ្ងៃមួយឪពុកយុវជននោះបាននិយាយថា ហ្ហេង កុំដើរលេងជាមួយមិត្តភ័ក្តិទាំងនោះទៀតពួកវា សុទ្ធតែជាក្មេងអត់ល្អ ក្មេងពាល ពួកជើងកាង ដើរលេងជាមួយពួកគេបន្តទៀតប្រយ័ត្នបូលិសចាប់ ហើយគាត់បានណែនាំជាច្រើន។ ហើយយុវជននោះឭអញ្ចឹងមានអារម្មណ៍ខឹងឪពុកគាត់ យុវជននោះថាអត់ល្អណាពួកខ្ញុំដើរលេងស្រលាញ់គ្នា ហើយមិត្តភ័ក្តិម្នាក់ៗសុទ្ធរាប់អានជិតស្និទ្ធគ្នា មើលទៅពួកគេល្អគ្មានអ្វីជាបញ្ហាផង។ ហើយបានប៉ុន្មានសប្តាហ៍ក្រោយមក ប៉ូលិសបានចាប់ខ្លួនពួកគេមែនដោយសារតែពួកគេ បានវាយគ្នាក្នុងរោងការមួយ។ យើងឃើញថាយុវជនទាំងនេះគេអត់ដែលគិតថាពួកគេ ជាក្មេងជើងកាងទេ ពីព្រោះពួកគេប្រព្រឹត្តទង្វើអាក្រក់ដូចតែគ្នា។ គឺវាស្រដៀងទៅនិងពួកអ៊ីស្រាអែល គឺពួកគេមិនដែលគិតថាគេរស់នៅក្នុងអំពើបាបនោះទេ ពីព្រោះមនុស្សក្នុងសង្គមគេដែលនៅជុំវិញខ្លួនគេប្រព្រឹត្តបាបដូចៗគ្នា ពួកគេមិនអាចបែងចែកខុសត្រូវបានទេ។  

មែនហើយបើយើងមើលទៅខ៨ បន្តទៅទៀត យើងឃើញថាលោកហូសេគាត់ដូចជាកំពុងប្រៀធៀបខ្លួនឯងទៅនឹងអ្នកចាំយាមដ៏ស្មោះត្រង់របស់ព្រះ ដែលជាឃ្លាំមើលខ្មាំងសត្រូវរបស់ខ្លួន ហើយពាក្យដែលគាត់និយាយគ្រប់យ៉ាងគឺសុទ្ធតែជាព្រះបន្ទូលរបស់ព្រះ ប៉ុន្តែពួកអ៊ីស្រាអែលគេមិនព្រមស្ដាប់តាមឡើយ គឺគេតែងទាស់ប្រឆាំងជំទាស់ គេស្អប់ជានិច្ចជាមួយហូសេ(អ្នកចាំយាម)ដែលជាម្នាក់ដែលព្រះបានតាំងអោយប្រកាសប្រាប់ពីគ្រោះថ្នាក់ដ៏ធំ ដែលនឹងត្រូវមកដល់ប្រជាជាតិអ៊ីស្រាអែល។ ប្រហែលជាបងប្អូនអង្គុយនៅទីនេះធ្លាប់ផ្សាយដំណឹងល្អ ហើយត្រូវគេបដិសេធន៍ ឬគេថេប្រមាថ តើមានអារម្មណ៍យ៉ាងណា?ប្រហែលជាយើងមានអារម្មណ៍អន់ចិត្ត ឬ ខឹង ដែលយើងចង់បង្ហាញផ្លូវគេ  អោយស្គាល់ពីបាប យើងចង់ជួយគេអោយរួចផុតចេញពីការជំនុំជំរះនៃអំពើបាប ចុះទម្រាំតែលោក   ហូសេ តើគាត់មានចិត្តខឹងនឹងពួកអ៊ីស្រាអែលយ៉ាងណា ដែលពួកគេមិនព្រមប្រែចិត្តសោះ។  ត្រលប់មកវិញនៅខ៩ លោកហូសេបានលើយកការប្រព្រឹត្តបាបជាប្រវត្តិសាស្ត្រមួយ ដែលពួកអ៊ីស្រាអែលបានធ្វើនៅគីបៀរ គីបៀរជាកន្លែងមួយដែលមានការរំលោភប្រពន្ធរបស់សង្ឃលេវីរហូតដល់ស្លាប់ ហើយសង្ឃលេវីនោះទៀត បានយកកាំបិតទៅកាត់សាកសព្វជា១២កំណាត់ចែកដល់កុលសម្ព័នទាំង១២(ចៅហ្វាយ១៩-២១) ដែលនេះជាអំពើបាបមួយដែលព្រះជាម្ចាស់ទ្រង់ស្អប់មែនទែន ទ្រង់នឹកចាំហើយទ្រង់បានកាត់ទោសពួកគេ។ ហើយលោកហូសេបានលើកយកឧទាហរណ៍នេះ ដើម្បីមកពន្យល់អ៊ីស្រាអែលថា ឥឡូវនេះពួកគេកំពុងតែធ្វើបាបស្រដៀងនៅគីបៀរនោះហើយ ពួកគេកំពុងតែសប្បាយក្នុងបាបហើយ   ហើយព្រះនឹងជំនុំជំរះពួកគេយ៉ាងឆាប់ៗ  បើតាមឯងសារខ្លះបាននិយាយថាព្រះនឹងដាក់ទោសពួកគេឲ្យនិរទេសទៅស្រុកអាសើរ។

     . ការបង្ហាញពីអំពើបាប និងការជំនុំជំរះពូជពង្សដែលមិនស្ដាប់បង្គាប់ (ខ១០-១៧)
          a. អ៊ីស្រាអែលគោរពព្រះបាល-ពេអរ (ខ១០)
            នៅក្នុងខ១០ បើយើងមើលទៅលោកហូសេដូចជាចាប់ផ្ដើមនិយាយនូវផ្នែកថ្មីមួយទៀត នៅខនេះលោកហូសេបានប្រៀបធៀបពួកអ៊ីស្រាអែល ដូចជាផ្លែទំពាំងបាយជូរ និងផ្លែល្វាដែលទុំមុនគេនៅ រដូវដំបូង ជាការពិតផ្លែងល្វាទុំមុនគេគឺវាពិតជាពិសេសណាស់ គឺវាមានរស់ជាតិឆ្ងាញ់ គួជាទីចាប់អារម្មណ៍ចង់បរិភោគ (អេសាយ ២៨:,មីកា៧:)។ មានន័យថាព្រះទ្រង់បានចាត់ទុកពួកអ៊ីសា្រអែល ជារាស្ត្រដែលពិសេស ជារាស្ត្រដែលព្រះអង្គត្រូវការ តែផ្ទុយទៅវិញពួកអ៊ីស្រាអែល បានធ្វើអោយព្រះទ្រង់អស់សង្ឃឹម ហើយទ្រង់ក្រោធដោយពួកគេបានទៅគោរពព្រះបាលទៅវិញ (ជនគណនា ២៥:-) ពាក្យថាគោរពព្រះបាលកន្លែងនេះ តាមឯងសារខ្លះបានសរសេរថា ពួកប្រុសៗរបស់ពួកអ៊ីស្រាអែលបានទៅ រួមរ័ក្សជាមួយពួកស្រ្តីសាសន៍ម៉ូអាប និងស្រ្តីសាសន៍ម៉ាឌាន ពីព្រោះពួកគេគិតថាការដែលធ្វើបែបនេះព្រះបាលនឹងសប្បាយចិត្ត ហើយប្រទានពរដល់ភោគផលដំណាំរបស់ពួកគេអោយកាន់       សំបូហូរហៀ ប៉ុន្តែទង្វើដល់អាក្រក់បែបនេះវាជាការថ្វាយខ្លួនដល់ព្រះដទៃ វាជាការគោរពដល់ព្រះ    បាលដែលជាព្រះក្លែងក្លាយ លើសពីនេះទៅទៀតពួកអ៊ីស្រាអែលគេបានបំផ្លាញ ពីការតាំងសញ្ញា(ភ្នំស៊ីណាយ)ជាមួយព្រះ(ឯងជារាស្ត្រអញ) ប្រៀដូចជាប្ដីប្រពន្ធដែលថាស្មោះត្រង់ជាមួយគ្នាមួយទល់មួយ ដែលជាកម្មសិទ្ធគ្នានិងគ្នា តែឥឡូវនេះអូនបានក្បត់បងហើយ គឺអ៊ីស្រាអែលបានក្បត់ព្រះជាម្ចាស់ទៅរកព្រះដទៃហើយ (ចោទិយកថា២៦:១៨)

     b. ការបំផ្លាញជីវិត និងការនិរទេសរបស់ពួកអ៊ីស្រាអែល (ខ ១១-)
   តើព្រះនឹងបំផ្លាញពួកអ៊ីស្រាអែលដោយរបៀបណា?
            ជាការពិតណាស់នៅខ១១-១២ បាននិយាថា« ចំណែក​អេប្រាអិម សិរី​ល្អ​របស់​គេ​នឹង​ហើរ​បាត់​ទៅ​ដូច​ជា​សត្វ​ស្លាប នឹង​ឥត​មាន​ការ​សំរាល ឬ​មាន​ទំងន់ ឬ​ការ​ចាប់​ទុំ​ផ្ទៃ​ទៀត​ឡើយ »  សិរីល្អនៅនេះគឺ ចង់សំដៅទៅលើចំនួនមនុស្សរបស់គេ ដោយចំនួនមនុស្សរបស់ពួកគេនិងត្រូវធ្លាក់ចុះ ដោយឥតមានការចាប់កំណើតឬការចាប់ទុំផ្ទៃអ្វីទេ ដែលនេះជាការដាក់ទោសមួយយ៉ាងឈឺចាប់ដែលអាចប្រឈមមុខទៅនិងបាត់បង់នូវប្រជាជាតិរបស់ពួកគេទាំងស្រុង ហើយខ១២បាននិយាយបន្ថែមថា ទោះបើគេមានកូនធំក៏ដោយក៏ព្រះជាម្ចាស់និងបំផ្លាញកូនរបស់ពួកគេចោលដែរ នៅខនេះមិនបានបញ្ចាក់ថាទ្រង់សំលាប់ពួកគេដោយរបៀបណានោះទេ តែការដាក់ទោសនេះប្រាកដជាកើតឡើងដល់អ៊ីស្រាអែល។ ហើយនៅចុងខ១២បាននិយាយថានៅ អញចាកចេញពីគេ យើងឃើញពីជីវិតរបស់ពួកអ៊ីស្រាអែល គឺព្រះតែងតែគង់ជាមួយពួកគេ ព្រះទ្រង់ការពារពួកគេ ទ្រង់ផ្គត់ផ្គង់ពួកគេ ហើយនៅពេលនេះទ្រង់មានបន្ទូលថាទ្រង់នឹងមិនគង់ជាមួយពួកគេទៀតទេ ដូច្នេះប្រហែលជាខ្មាំងសត្រូវអាចវាយពួកគេយ៉ាងងាយស្រួល ហើយដំណាំផលផ្លែគេដែលធ្លាប់តែទទួលបានផលល្អ ឥឡូវត្រូវទទួលបានទិន្នផលទាបមែនទែន ប្រហែលគ្មានទឹកភ្លៀងគ្រប់គ្រាន់ ហើយទឹកស្រះក៏រីងស្ងួតអស់ ហើយហ្វូងសត្វគេគ្មានទឹកសំរាប់ផឹក ហើយកើតមានជំងឺអាសន្នរោគផ្សេងៗ(អេម៉ុស៤:-១០)។ ដោយសារតែព្រះជាម្ចាស់លែងគង់ជាមួយពួកគេ ហើយទ្រង់ក៏មិនថែរក្សាឬផ្ដល់ព្រះពរដល់ពួកគេទៀតដែរ ព្រោះទ្រង់ស្អប់ចំពោះការផិតក្បត់របស់ពួកគេខ្លាំងណាស់    ( ហូសេ៤:១០,ចោទិយកថា ២៨:២០) បាននិយាយថាពួកអ៊ីស្រាអែលនិងត្រូវវិនាស ដោយសារទង្វើដ៏អាក្រក់របស់គេ។  ចំណែកឯខ១៣វិញ គឺបាននិយាយអំពីទីក្រុងទីរ៉ុសដែលជាទីក្រុងមួយដែលសំបូរទៅដោយធនធានឬទ្រព្យសម្បត្តិ ព្រមទាំងមានសន្តិសុខយ៉ាងល្អដែលគួអោយចាប់អារម្មណ៍  (អេសេគាល ២៧:-២៥) តែទោះបើគេនៅកន្លែងដែលមានសុវត្តិភាពយ៉ាងណាក៏ដោយ ក៏កូនៗរបស់ពួកគេនិងស្លាប់តាម​រយ:ខ្មាំងសត្រូវគេដដែល គឺពួកអ៊ីស្រាអែលមិនអាចមានសមត្ថភាពថែរក្សាកូនរបស់ពួកគេបានទេ (ចោទិយកថា២៨:៥៣)

លើសពីនេះទៅទៀតបើយើងមើលនៅខ១៤វិញ អត្ថន័យវាស្រដៀងទៅនឹងខ១១ដែរ ប៉ុន្តែនៅទីនេះលោកហូសេបានកំពុងតែអធិស្ឋានដល់ពួកអ៊ីស្រាអែល គឺគាត់មិនមែនសូមព្រះប្រទានពរដល់   អ៊ីស្រាអែលទេ តែគាត់អិធស្ឋានសូមអោយព្រះបានដាក់ទោសអ៊ីស្រាអែលអោយរលូតកូន យើងឃើញជាការដាក់ទោសសាហាយមែនទែន ទារកមានសំណាងត្រឹមតែចាប់ទុំផ្ទៃ តែមិនអាចមានសំណាងបានឃើញពន្លឺថ្ងៃនោះទេ។ បើយើងមើលនៅក្នុងគ្រួសារមួយ បើសិនជាដឹងថាប្រពន្ធមានផ្ទៃពោះគឺពួកគេសប្បាយចិត្ត មានអំណរខ្លាំង ប្រហែលជាប្ដីមិនអោយប្រពន្ធធ្វើការដែលធ្ងន់ ហើយគិតគូថ្នាំបង្កា ហើយឲ្យប្រពន្ធបរិភោគអាហារណាដែលជំនួយដល់សុខភាពទាករ តែបើទាករនោះមិននៅនោះអំណររបស់ពួកគេនិងត្រូវ បាត់ទាំងស្រុងតែមួយបព្រិចភ្នែក។ ហើយនេះជាការសោកស្ដាយមួយដ៏ធំធេង ដែលនិងត្រូវមកដល់អ៊ីស្រាអែល។  មួយវិញទៀតហើយទោះបើទារកតូចរបស់អ៊ីស្រាអែល កើតមក យ៉ាងល្អឥតរលូតក៏ដោយ តែនៅចុងខ១៤ថា ទឹកដោះនិងរីងស្ងួត  មានន័យថាម្ដាយរបស់ទារកគ្មាន សារជាតិចិញ្ចឹមគ្រប់គ្រាន់ សំរាប់កូនតូចរបស់ពួកគេទេ ប្រហែលជាម្ដាយទារកនោះមានជំងឺ ឬក៏ទាស់ អត់មានទឹកដោះឲ្យកូនបៅ នៅ(ចោទិយថា ២៨:១៨,២០) ក៏បាននិយយាដែលថាកូនចៅរបស់ពួកគេនិងត្រូវវិនាស ត្រូវបណ្ដាសា ដោយព្រះពួកគេបានធ្វើការអាក្រក់លះចោលព្រះយេហូវ៉ា។ បើយើងមើលនៅខ១៥វិញ គឺបាននិយាយទាក់ទងទៅនឹង អំពើអាក្រក់ពីអតីតកាល របស់ពួកអ៊ីស្រាអែលដែលបានប្រព្រឹត្តនៅ គីលកាលដែលវាជាកន្លែងដែលឆ្លងកាត់ពីទន្លេយ៍ដាន៍ទៅឯព្រះបាលវានៅក្បែងក្រុងយេរីខូរ (ហូសេ២:១៥,១២:១២ យ៉ូស្វេ ៤:១៩)   ហើយកន្លែងនោះឯងដែលពួកអ៊ីស្រាអែលទៅថ្វាយបង្គំព្រះដទៃធ្វើ​អោយព្រះជាម្ចាស់ស្អប់ (អេម៉ុស ៤:,:៥)។ ហើយលទ្ធផលនោះគឺព្រះជាម្ចាស់និងបណ្ដេញពួកអ៊ីស្រាអែល ចេញពីព្រះវិហាររបស់ព្រះអង្គ (ព្រះវិហារកន្លែនេះប្រហែលសំដៅទៅលើទឹកដី) ព្រះអង្គនិងមិនស្រលាញ់គេទៀតទេពីព្រោះពួកអ៊ីស្រាអែលគេក្បត់ព្រះអង្គពួកគេប្រៀបដូចជាប្រពន្ធដែលផិតប្ដី។ គីលកាលក៏ជាកន្លែងដែលសូលត្រូវបានតាំងធ្វើជាស្ដេច ហើយក៏ជាកន្លែងដែលសូលមិនស្ដាប់បង្គាប់ព្រះផងដែរ ព្រះបានឲ្យបំផ្លាញអ្វីៗគ្រប់ទាំងរបស់សាសន៍អាម៉ាលេក តែសូលទុកហ្វូងសត្វហើយយកលេសថាទុកថ្វាយព្រះដង្វាយដល់ព្រះ (១សាំយ៉ូអែល១១:១៥,១៥:,២១-២៣)។ ដែលនេះបង្ហាញពីការមិនស្ដាប់បង្គាប់ដ៏ព្រះជាម្ចាស់ សូលមិនបានធ្វើជាអ្នកដឹននាំដែលល្អនោះទេ។  ជាការពិតណាស់បើយើងមើលនៅខ១៦-១៧ដែលជាខចុងក្រោយ គឺនៅតែបន្តនិយាយពីការដាស់ទោសដល់អ៊ីស្រាអែលដដែល ដោយសំលាប់កូនចៅរបស់ពួកគេ ពីព្រោះអ្វី? ពីព្រោះពួកគេអត់ស្ដាប់បង្គាប់ព្រះ ហើយលទ្ធផលនៃការមិនស្ដាប់បង្គាប់ព្រះនោះគឺទ្រង់អោយគេនិរទេសចេញពីប្រទេសរបស់ខ្លួន ពួកគេគ្មានសំណាងរស់នៅ ក្នុងប្រទេសរបស់ខ្លួនឯងទៀតទេ ជីវិតពួកគេនឹងត្រូវរសាត់អណ្ដែត ប្រៀបដូចជាពពកផ្សែងដែលគ្មានទិសដៅច្បាស់លាស់ ជីវិតពួកគេនិងដូចជាការអ៊ីនដែលប្រព្រឹត្តបាប  ហើយព្រះទ្រង់បានបណ្ដេញគេចេញនៅកណ្ដាលអស់ទាំងសាសន៍ គឺពួកគេបាត់បង់ភាពពឹងជ្រក ភាពពឹងអាង ដ៏វិសេសដែលគេធ្លាប់មាន គឺជាព្រះជាម្ចាស់  (លោកុប្បត្តិ ៤:១២)
.
ទេវសាស្ត្រ
    នៅក្នុងហូសេជំពូក៩នេះទាំងមូល យើងឃើញពីទង្វើផិតក្បត់របស់ពួកអ៊ីស្រាអែលជាច្រើនដែលព្រះជាម្ចាស់ទ្រង់មិនសព្វព្រះហឬទ័យ ហើយព្រះជំនុំជំរះ។ តែផ្ទុយទៅវិញបើយើងពីជិវិតរបស់ព្រះយេស៊ូវគ្រីស្ទទ្រង់មិនអញ្ចឹងទេ ព្រះទ្រង់យាមមកលើផែនដី គឺទ្រង់មានពេញទៅដោយភាពស្មោះត្រង់តាំងពីដើមរហូតដល់ចប់ ទ្រង់សុចរិតត្រឹមត្រូវជានិច្ច ហើយព្រះអង្គទើបជាពូជអ៊ីស្រាអែលដែលស្ដាប់បង្គាប់ដ៏ពិតប្រាកដ  លើសពីនេះទៅទៀតព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកមិនមែន ដើម្បីជំនុំជំរះមនុស្សលោកទេ តែព្រះអង្គយាងមកគឺមានពេញទៅដោយសេចក្ដីស្រលាញ់ និងសេចក្ដី មេត្តាករុណាដ៏លើសលប់ ជាពិសេសមួយទៀតនោះគឺទ្រង់បានយាងមកដើម្បីផ្ដល់សេចក្ដីសង្រ្គោះមកកាន់មនុស្សទាំងអស់ តាមរយៈមហាពលិកម្មដ៏ខ្ពង់ខ្ពស់នៅលើឈើឆ្កាងរបស់ព្រះអង្គ ប្រយោជន៍អោយយើងទាំងអស់គ្នារួចចេញផុតពីអំពើបាប ដូចជា ១ថែស្សាឡូនីច ៥:៩ បាននិយាយថា ដ្បិត​ព្រះ​ទ្រង់​មិន​បាន​ដំរូវ​យើង ទុក​  សំរាប់​សេចក្ដី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​វិញ ដោយ​សារ​ព្រះ​យេស៊ូវ ​គ្រីស្ទជា​ព្រះ​អម្ចាស់​នៃ​យើងដែល​ទ្រង់​សុគត​ជំនួស​យើង។ អរព្រះគុណព្រះអង្គទោះបីជាមនុស្សគេ មានបាប គេសប្បាយចិត្តក្នុងការប្រព្រឹត្តបាប តែព្រះអង្គនៅតែមានសេចក្ដីស្រលាញ់ជានិច្ចចំពោះរាស្ត្រព្រះអង្គ។

សរុបសេចក្ដី
       និយាយរួមមកនៅក្នុងហូសេជំពូក៩នេះចង់និយាយថាពួកអ៊ីស្រាអែលគេរស់នៅ សប្បាយជាមួយ ការផិតក្បត់ទាំងវិញ្ញាណ និងសាច់ជាមួយពួកសាសន៍ដទៃ គឺពួកគេមានការគោរពរូបព្រះដោយ ព្រោះ គេគិតថារូបព្រះនោះ អាចជួយអោយភោគផលដំណាំកសិកម្មរបស់គេ ទទួលបានទិន្ធផលខ្ពស់ដោយ សាររូបព្រះទាំងនោះជាអ្នកប្រទានពរអោយ។ ដោយសារពួកគេបានភ្លេចពីប្រវត្តិសាស្ត្រនៃការ ប្រោសលោះ និងប្រវត្តិសាស្ត្រនៃការផ្គត់ផ្គង់គឺមានតែព្រះយេហូវ៉ាទេដែលជាអ្នកប្រទានពរអោយពួក គេ។  ហើយទោះបីជាព្រះជាម្ចាស់បានចាត់ហោរាហូសេ អោយចេញទៅប្រកាសប្រាប់ដល់ពួកគេក៏ ដោយក៏ពួកគេមិនព្រមប្រែចិត្តដែរ ពួកគេមិនព្រមទទួលស្គាល់ថាខ្លួនគេកំពុងតែប្រព្រឹត្តបាបទាស់ ប្រឆាំងនិងព្រះជាម្ចាស់ឡើយ ហើយពួកអ៊ីស្រាមិនត្រឹមតែមិនស្ដាប់លោកហូសេ ប្រកាសពីអំពើបាប របស់ខ្លួនគេប៉ុណ្ណោះទេ តែពួកគេថែមទាំងស្ដីបន្ទោសដល់លោកហូសេថាជាមនុស្ស ដែលឆ្កួតទៀត ផង។ ជាការពិតណាស់ដោយសារអំពើបាបរបស់ពួកអ៊ីស្រាអែល នោះព្រះជាម្ចាស់និងដាក់ទោសពួកគេ ដោយពួកអ៊ីស្រាអែលនឹងត្រូវរស់ដោយភាពស្រែកឃ្លាន ពួកគេនិងគ្មានអាហារបរិភោគគ្រប់គ្រាន់ ហើយសូម្បីតែនំបុ័ងថ្វាយដល់ព្រះយេហូវ៉ានោះក៏គ្មានផង ដោយសារពួកគេនិងត្រូវនិរទេសទៅកាន់ ទឹកដីសាសន៍ដទៃ ហើយទឹកដីដែលគេកំពុងរស់នឹងត្រូវចោលស្ងាត់ឈឹង។ លើពីនេះទៅទៀតព្រះអង្គ និងជំនុំជំរះដោយកាន់បន្ថោយចំនួនពួករបស់ពួកគេ ជាពិសេសគឺទារកតូចៗគឺទ្រង់និងបំផ្លាញចោល ដោយសារតែអំពើបាបរបស់ពួកគេ ហើយព្រះអង្គនិងអោយពួកអ៊ីស្រាអែលរស់នៅដោយជ្រកកោន ប្រទសដទៃ គឺពួកគេនិងត្រូរសាត់អណ្ដែតដូចជាផ្សែងរេរៀតាមខ្យល់ គ្មានទិសដៅពិតប្រាកដ។
ការអនុវត្តន៍
   យើងឃើញក្នុងហូសេនេះនិយាយច្រើនពីអំពើបាបរបស់ពួកអ៊ីស្រាអែល ពេលខ្លះជីវិតយើងក៏ដូចគ្នាដែរ យើងដើរតាមព្រះស្គាល់ព្រះហើយ តែយើងនៅតែចង់ធ្វើអ្វីដែលព្រះបានហាម ចង់ធ្វើអ្វីដែលព្រះទ្រង់ស្អប់ តែព្រះបន្ទូព្រះអង្គនៅត្រង់នេះចង់លើកទឹកចិត្តយើងថា នៅពេលណាដែលធ្វើបាប យើងត្រូវ ចូលទៅជិតព្រះអង្គដោយបន្ទាបខ្លួនសូមការអត់ទោសពីព្រះអង្គជាបន្ទាន់។ ពីព្រោះព្រះទ្រង់សព្វ ព្រះហឬទ័យ ដល់អស់អ្នកណាសារភាពនូវអំពើបាប។ ១យ៉ូហាន១:៩ បាននិយាយថា « បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយនឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង » អំពើបាបវាស្ដែងចេញនូវរូបភាពជាច្រើន ពេលខ្លះយើងដូចជាមានអំណួតលើខ្លួនឯង ជាគ្រូ ឬអ្នកដឹកនាំដែលល្អវិសេសជាគេក្នុងពួកជំនុំ ឬក៏ជា សិស្សដែលរៀនពូកែជាងគេនៅក្នុងថ្នាក់រៀន ឬជាមនុស្សមានសុខភាពល្អ នៅពេលដែលយើង គិតថាភាពល្អប្រពៃនោះ វាកើតឡើងមកដោយសារតែជាសមត្ថភាពរបស់យើង ពីប្រាជ្ញា ពីចំណេះដឹង របស់យើង នោះយើងក៏កំពុងស្ថិតនៅក្នុងផ្នែកមួយនៃអំពើបាបដែរ ពីព្រោះយើងមិនបានថ្វាយសិរីល្អ ដល់ព្រះ យើងភ្លេចពីអ្វីដែលទ្រង់បានឲ្យ យើងភ្លេចពីព្រះពរ និងព្រះគុណដែលព្រះអង្គ តែងតែថែរក្សា យើង បង្វឹកបង្វើនយើង ផ្គត់ផ្គង់យើង ហើយស្រលាញ់យើង។ ពេលខ្លះជីវិតយើងរស់នៅស្រួលពេក យើងភ្លេចពីព្រះគុណព្រះអង្គដែលបានប្រទានអោយ។

0 Comments

Type and hit Enter to search

Close