Breaking News

លោកុប្បត្តិ ១២:១-២០ ព្រះជាម្ចាស់ត្រាស់ហៅអាប់រ៉ាមដើម្បីបំពេញបេសកកម្ម

សេចក្តីផ្តើម៖ព្រះជាម្ចាស់បានត្រាស់ហៅបុរសម្នាក់ឈ្មោះសុខ ឲ្យទៅបំពេញបេសកកម្មរបស់ទ្រង់
នៅភូមិ កោះទេរ ស្ថិតនៅក្នុងខេត្តកំពុងស្ពឺដែលគាត់មិនស្គាល់ពីមុននោះទេ ប៉ុន្តែគាត់បានឆ្លើយតបទៅការ ត្រាស់របស់ព្រះជាម្ចាស់។ ហើយប្រជាជនដែលរស់នៅក្នុងភូមិកោះទេរ​នោះ ភាគច្រើនមានជំនឿលើព្រះ ពុទ្ធសាសនា តែពួកគេក៏មានជំនឿផ្សេងៗទៀតដែរ ដូចជាជឿលើអារក្សអ្នកតា កុងម៉ា លើវិញ្ញាណ។ ពេល ដែលសុខទៅដល់ទីកន្លែងនោះ គាត់បាននាំដំណឹងល្អរបស់ព្រះយេស៊ូវប្រាប់ទាំងមនុស្សចាស់ទាំងក្មេងឲ្យ ពីសេចក្តីពិត ដើម្បីផ្លាស់ប្តូរផ្នត់គំនិតដែលខុសឆ្គង។ បីឆ្នាំក្រោយមក មានមនុស្សមួយចំនួនបានទទួលជឿ លើអង្គព្រះយេស៊ូវ ហើយសុខចាប់ផ្តើមនាំប្រជាជនដែលរស់នៅភូមិកោះទេរថ្វាយបង្គំព្រះជាម្ចាស់រាល់ថ្ងៃ អាទិត្យ។ តាមរយៈសាច់រឿងនេះ យើងឃើញថា ព្រះជាម្ចាស់បានត្រាស់ហៅសុខ ដើម្បីបំពេញបេសកកម្ម ថ្វាយព្រះជាម្ចាស់ ដូចគ្នាដែរ ចំពោះព្រះគម្ពីរលោកុប្បត្តិ ១២:-២០ ក៏មានសាច់រឿងស្រដៀងគ្នា ដែល ព្រះជាម្ចាស់បានត្រាស់ហៅអាប់រ៉ាមទៅបំពេញបេសកកម្មថ្វាយព្រះជាម្ចាស់ នៅស្រុកកាណានដែលជា​ កន្លែងថ្វាយបង្គំរូបព្រះជាច្រើន។
តើមូលហេតុអ្វីបានជាព្រះជាម្ចាស់ត្រាស់ហៅអាប់រ៉ាមទៅបំពេញបេសក កម្ម?
    II.        សង្ខេបបទគម្ពីរ
ជាក់ស្តែងនៅក្នុងព្រះគម្ពីរលោកុប្បត្តិ ១២:-២០ បាននិយាយអំពីព្រះជាម្ចាស់បានត្រាស់ហៅ លោកអាប់រ៉ាមឲ្យទៅបំពេញបេសកកម្មរបស់ព្រះជាម្ចាស់ ដើម្បីឲ្យលោកអាប់រ៉ាមធ្វើជាអ្នកទីបញេ្ចញពរ ដល់គ្រប់ជាតិសាសន៍។ ហើយក្នុងការធ្វើដំណើរនោះ លោកអាប់រ៉ាមតែងតែសង់អាសនៈដើម្បីថ្វាយបង្គំ ដល់ព្រះជាម្ចាស់។ ដោយសារតែនៅស្រុកកាណានមានបញ្ហាទុភិរក្សកើតឡើងក្នុងស្រុកដូច្នេះ អាប់រ៉ាម បានក្រុមគ្រួសារមកប្រទេសអេស៊ីព្ទវិញ។






   III.        រចនាសម្ព័ន្ធបទគម្ពីរ
1.    អាប់រ៉ាមក្លាយជាអ្នកទីបញ្ចេញពរដល់គ្រប់ជាតិសាសន៍ (ខ.១-៥)
2.    បង្ហាញរបៀបថ្វាយបង្គំដ៏ត្រឹមត្រូវដល់ស្រុកកាណាន (ខ.៦-៩)
3.    ឧបសគ្គក្នុងការធ្វើបំពេញបេសកកម្ម (ខ.១០-២០)
តើមូលហេតុអ្វីបានជាព្រះជាម្ចាស់ត្រាស់ហៅអាប់រ៉ាមទៅបំពេញបេសកកម្ម?
  IV.        កាត់ស្រាយបទគម្ពីរ
1.    អាប់រ៉ាមក្លាយជាអ្នកទីបញេ្ចញពរដល់គ្រប់ជាតិសាសន៍ (ខ.១-៥)
2.    បង្ហាញរបៀបថ្វាយបង្គំដ៏ត្រឹមត្រូវដល់ស្រុកកាណាន (ខ.៦-៩)
3.    ឧបសគ្គក្នុងការធ្វើបំពេញបេសកកម្ម (ខ.១០-២០)
    V.        សេចក្តីបញ្ចប់
តើមូលហេតុអ្វីបានជាព្រះជាម្ចាស់ត្រាស់ហៅអាប់រ៉ាមទៅបំពេញបេសកកម្ម?  ពីព្រោះដើម្បីឲ្យ អាប់រ៉ាមក្លាយជាអ្នកទីបញ្ចេញពរដល់គ្រប់ជាតិសាសន៍ទាំងអស់ឲ្យស្គាល់ព្រះពិត ហើយតាមរយៈជីវិត របស់អាប់រ៉ាមនិង ក្រុមគ្រសាររបស់លោក ធ្វើឲ្យគ្រប់ជាតិសាសន៍ទាំងអស់បានឃើញរបៀបថ្វាយបង្គំព្រះ ដ៏ពិតប្រាកដ ហើយក្នុងការបំពេញបេសកកម្មនេះ ក៏មានឧស័គ្គបានកើតឡើងសំរាប់ជីវិតរបស់លោកអាប់ រ៉ាមផងដែរ ដូចជាការបៀតបៀនពីជនជាតិកាណាន ស្ថានភាពភូមិសាស្រ្ត របៀបការរស់នៅ វប្បធម៌ ទំនៀមទំលាប់។
  VI.        ទេវសាស្រ្ត
·         ព្រះជាម្ចាស់ទ្រង់ធ្វើការត្រាស់ហៅមនុស្សគ្រប់ជាតិសាសន៍ទាំងអស់ដើម្បីចូលរួមចំណែកក្នុងការធ្វើបេសកកម្មដល់ទ្រង់ ព្រះជាម្ចាស់ទ្រង់មានទំនាក់ទំនងជាមនុស្សតាមរយៈការធ្វើបេសកកម្មនេះ ដូចជា ព្រះជាម្ចាស់បានត្រាស់ហៅ អ័ប្រាហាំ (លោកុប្បតិ្ត ១២) ដើម្បីធ្វើទីបញ្ចេញពរ ហើយត្រាស់ហៅ ម៉ូសេ (និក្ខមនំ ៣) ទៅរំដោះរាស្រ្តទ្រង់ចេញពីទាសករ ព្រមទាំងត្រាស់ហៅពួកហោរា ដើម្បីនាំព្រះរាជសារ ទៅកាន់រាស្រ្តរបស់ទ្រង់។
·         ព្រះយេស៊ូវទ្រង់យាងផែនដីនេះ ដើម្បីត្រាស់ហៅមនុស្សឲ្យចូលរួមចំណែកបេសកកម្ម​របស់ព្រះជាម្ចាស់ ដើម្បីមនុស្សស្គាល់ទ្រង់ថាជានរណា (យ៉ូហាន ៧:២៧-២៩) ហើយដើម្បីឲ្យមនុស្ស មានបាបមានឱកាសចូល ក្នុងរបស់ព្រះជាម្ចាស់ ពីព្រោះព្រះយេស៊ូវជាផ្លូវ ជាសេចក្តីពិត ជាជីវិត (យ៉ូហាន ១៤:៦) ម្យ៉ាងវិញទៀតអ្នកដែលជឿលើ អង្គព្រះយេស៊ូវគ្រីស្ទនឹងទទួលបានសេចក្តីសង្រ្គោះ (យ៉ូហាន ៣:១៦) ព្រមទាំងឲ្យពួកគេបានស្គាល់ថ្វាយបង្គំដល់ព្រះពិត (យ៉ូហាន ៤:២៤) ហើយព្រះយេស៊ូវមាន គោលបំណងចង់ឲ្យមនុស្សដើរតាមទ្រង់នាំដំណឹងល្អទៅប្រកាស ដល់មនុស្សផ្សេងៗ ទៀតគ្រប់ទីកន្លែង ទាំងអស់ (ម៉ាថាយ ២៨:១៩:២០)។
·         មនុស្សនៅពេលដែលព្រះជាម្ចាស់ត្រាស់ហៅមកដើម្បីធ្វើបេសកកម្ម តែបែរជាបដិសេធជា មួយព្រះជាម្ចាស់ទៅវិញ (យ៉ូណាស ១:-៣)។
 VII.        អនុវត្តន៍
ដូចនេះនៅពេលព្រះជាម្ចាស់ត្រាស់ហៅយើងម្នាក់ៗ សូមកុំរួញរា ឬក៏យឺតនឹងឆ្លើយតបជាម្ចាស់ នោះ តែយើងត្រូវរហ័សនឹងឆ្លើយដោយភាពម៉ឺងម៉ាត់ចេញទៅកុំរួញរាឡើយ ដូចជា ព្រះយេស៊ូវទ្រង់បាន ត្រាស់ហៅពួកសិស្សរបស់ទ្រង់ ពេត្រុស អនទ្រេ យ៉ាកុប និង យ៉ូហាន  (ម៉ាថាយ ៤:២២-២២)។

0 Comments

Type and hit Enter to search

Close