Breaking News

ការអត់ទោសរបស់យ៉ូសែប ( លោកុប្បត្តិ៤៥:១ -១៥ )


                                                
            សេចក្តីផ្តើម
          មានយុវជនម្នាក់ដែលរស់នៅក្នុងគ្រួសារដែលមានជីវភាពមានគួរសម ហើយមានសមាជិក៣នាក់ មានឪពុក នឹង មានបងប្រុសម្នាក់ ពេលថ្ងៃមួយបុរសនោះគាត់បានសុំទ្រព្យពី
ឪពុកខ្លួន ពោលគឺជាចំនែក ទ្រព្យដែលគាត់គិតថា ជារបស់ខ្លួនដែលឪពុកនឹងឲ្យ។ គាត់បានសុំទ្រព្យនោះពីឪពុកខ្លួន ដោយនិយាយថា គាត់នឹងយកទ្រព្យនោះចេញទៅរកស៊ីដើម្បីឲ្យបានទ្រព្យច្រើនទៀត។ ដោយសារតែស្រលាញ់កូន ឪពុកក៏ ឲ្យនូវទ្រព្យដែលខ្លួនបំរុងនឹងចែកឲ្យនោះទៅកូនខ្លួន បន្ទាប់ពីទទួលបានទ្រព្យសម្បត្តិដែលជាចំនែករបស់ ខ្លួនហើយ បុរសនោះក៏បានចេញពីផ្ទះឪពុកខ្លួនទៅ។  មិនបានប៉ុន្មានថ្ងៃក្រោយមក បុរសនោះបានចាយ លុយដែលឪពុកឲ្យនោះអស់ទាំងមិនបានធ្វើតាមអ្វីដែលខ្លួនបានប្រាបឪពុកថា យកទៅរកស៊ីបន្ថែម តែ គាត់បានយកទ្រព្យនោះទៅចាយ ដោយមិនទទួលបានលទ្ធិផលអ្វីឡើយ គឺគាត់បានយកទៅលេងស្រី ផឹក ស្រា នឹងលេងល្បែងរហូតអស់លុយពីខ្លួន។  កាលគាត់ចាយលុយអស់ នោះចំពេលដែលមានអំណត់ គាត់ គ្មានលុយសំរាប់នឹងទិញអាហារហូបឡើយ ពេលនោះគាត់គាត់បានទៅសុំការងាធ្វើពីថៅកែម្នាក់ដែលគាត់ មានកសិដ្ឋានចិញ្ចឹមជ្រូក គាប់ពេលដែលគាត់បានដាក់បាយឲ្យជ្រូកស៊ី នោះគាត់ក៏ឃ្លានរហូតចង់ស៊ី អាហាររបស់ជ្រូក ប៉ុន្តែគាត់បានគិតថាកាលពីអញនៅជាមួយឪពុកអញដូចជាមិនដូច្នេះសោះ សូម្បីតែអ្នក បំរើក៏មានស៊ីគ្រប់គ្រាន់ដែរ។ ខណៈពេលដែលគាត់បានគិតបែបនឹង គាត់ក៏បានសំរេចចិត្តវិលទៅរកឪពុក ខ្លួនវិញ។ ឪពុកនៅពេលដែលឃើញកូន នោះគាត់ក៏រត់ទៅអោបកូន ហើយថើបកូន តែបុរសនោះប្រាប់ ឪពុកថា តាមកំហុសរបស់ខ្ញុំ សូមកុំយកខ្ញុំធ្វើជាកូនទៀតអី សុំត្រឹមធ្វើជាអ្នកបំរើបានហើយ តែឪពុកបាន អត់ទោសឲ្យកូន លើកលែងដល់កូន ដោយមិនគិតពីអ្វីដែលគេបានធ្វើខុសលើខ្លួនឡើយ ដោយបានទទួល យកបុរសនោះជាកូនខ្លួនវិញ។ រឿងដែលខ្ញុំលើកយកមកធ្វើការឧទាហរណ៍ប្រៀបធៀបទៅនឹងសេចក្តី អធិប្បាយនៅខាងក្រោមនេះ គឺជារឿងដែលយកមកពីព្រះគម្ពីរ លូកា ១៥:១១- ៣២ រឿងកូនពៅវង្វេង ដែលបានធ្វើខុសដាក់ឪពុក រួចមកបានត្រឡប់មកវិញ ហើយបានទទួលការអត់ទោសពីឪពុករបស់ខ្លូនវិញ។ ​

Ø      សង្ខេបអត្ថបទគម្ពីរ
 នៅក្នុងបរិបទនេះ យ៉ូសែបមានការក្តួលអាណិតនៅពេលដែលគេនិយាយអំពីឪពុក  ហើយលោកបានយំនៅចំពោះមុខបងៗគាត់ហើយបានប្រាប់ដល់បងៗថាគាត់នេះហើយគឺជាយ៉ូសែប ដែលអ្នករាល់គ្នាបានលក់មកស្រុកអេស៊ីព្ទ នៅពេល ដែលបងៗគេបានឮបែបនេះគេមានភាពស្រឡាំងកំាង និយាយមិនចេញ។ ប៉ុន្តែនៅពេលនោះយ៉ូសែប បាននិយាយដោយការលើកទឹកចិត្តថា កុំបារម្ភអី ខ្ញុំនឹងមិនធ្វើអ្វីដល់អ្នករាល់គ្នាទេ ព្រោះនេះគឺជាគំរោងការណ៍របស់ព្រះដែលទ្រង់បានរៀបចំលោកឲ្យមកធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទ ដើម្បីការពារ នឹងជួយសង្រ្គោះរាស្ត្រទ្រង់កុំឲ្យបាត់បង់ពីផែនដី ដោយសារតែភាពអត់ឃ្លានក្នុងរវាង៧ឆ្នាំ។  យ៉ូសែបបានប្រាប់ឲ្យបងប្អូនគាត់ទៅអញ្ជើញដល់ឪពុកខ្លួន គឺយ៉ាកុបមកអេស៊ីព្ទ ដើម្បីនឹងបានរស់នៅជួប ជុំនឹងបានជិតលោកផង។
            តួយ៉ាងតើសាច់រឿងលើនេះ វាមានទំនាក់ទំនងអ្វីទៅនឹងសេចក្តីអធិប្បាយរបស់ខ្ញុំ  ដូចនេះហើយ នៅថ្ងៃនេះយើងនឹងរៀនជាមួយគ្នា ៖
·                  សំនួរស្នូល៖     តើការអត់ទោសមានន័យដូចម្តេច?  ហេតុអ្វីបានជាយ៉ូសែបអត់ទោសដល់បងប្អូនរបស់គាត់ដែល បានធ្វើខុសចំពោះគាត់?     តើគ្រីស្ទបរិស័ទគួរតែអត់ទោសចំពោះបងប្អូនដែលធ្វើខុសដាក់ខ្លួនដូចជាយ៉ូសែបឬទេ?   តើនរណាជាគំរូនៃការអត់ទោសពិតប្រាកដ ?




  • រចនាសម្ព័ន្ធ
I.          យ៉ូសែបបង្ហាញខ្លួនឲ្យបងប្អូនស្គាល់ (៤៥:  -៤)
II.         ផែនការរបស់ព្រះសំរាប់សង្រ្គោះរាស្ត្រទ្រង់ ( ៤៥:-៨)​​
III.           យ៉ូសែបចង់ឲ្យក្រុមគ្រួសាររស់នៅជុំគ្នា ( ៤៥: -១៥)
          តួសេចក្តី
I.          យ៉ូសែបបង្ហាញខ្លួនឲ្យបងប្អូនស្គាល់ (៤៥ : -៤)
        នៅក្នុងខមួយបានប្រាប់ថា បន្ទាប់ពីយ៉ូសែបបានឮអំពីការរាយរាប់របស់បងប្រុសឈ្មោះយូដា អំពីឪពុក ខ្លួន នោះគាត់ចាប់ផ្តើមមានអារម្មណ៍ថាប់ក្នុងចិត្តចង់យំ តែមិនអាចយំបានព្រោះមានអ្នកបំរើគាត់ដែល ជាជនជាតិអេស៊ីព្ទច្រើននៅទីនោះ។ ហេតុអ្វីបានជាគាត់ចង់យំ ? ប្រហែលជាគាត់គិតថា ឪពុកខ្លួនពិតជា សោកស្តាយខ្លាំងហើយ ពេលបាត់បាត់បង់កូនជាទីស្រលាញ់ គឺរូបលោក។ ម្យ៉ាងវិញទៀត ប្រហែលជា គាត់គិតថា លោកគួរតែបង្ហាញខ្លួនឲ្យពួកគេបានដឹងថា គាត់មិនទាន់ស្លាប់ដូចអ្វីដែលបងប្អូនទាំងអស់ នឹង ឪពុកបានគិតនោះទេ។ ប្រហែលជាមានបងប្អូនខ្លះធ្លាប់មានរឿងសំងាត់ស្រដៀងនឹងយ៉ូសែប ចង់ប្រាប់ ដល់អ្នកណាម្នាក់ ប៉ុន្តែមិនអាចប្រាប់បានព្រោះមានអ្នកស្តាប់ច្រើន ហើយបន្ទាប់ពីគេចេញផុតក៏ប្រាប់រឿង សំងាត់ដល់អ្នកនោះភ្លាម។ ប៉ុន្តែរឿងយើងមិនដឹងពិតប្រាកដថា លោកយ៉ូសែបខំអត់ទប់អារម្មណ៍ ព្រោះតែ​ តែអាណិតដល់បងប្អូន នឹងឪពុក ឬចង់ទំលាយរឿងរបស់ខ្លួនដល់ពួកគេ  ប្រហែលជារឿងទាំងពីរនេះរួម ផ្សំគ្នា ទើបធ្វើឲ្យគាត់ទប់អារម្មណ៍ស្មើរមិនជាប់។ បន្ទាប់ពីគាត់បានដេញអ្នកដែលចាំបំរើដលគាត់ចេញទៅ ក្រៅរួចហើយ តើគាត់ធ្វើអ្វីទៀត?គឺលោកបានបន្លឺសំលេងយំ នៅពេលនោះប្រហែលជាគាត់យំខ្លាំងៗ  បានជាសំលេងនោះមិនត្រឹមតែឮនៅក្នុងកន្លែងរបស់ប៉ុណ្ណោះ តែសំលេងយំបានឮទៅដល់ដំណាក់ផារ៉ោនទៀត។   ឧទាហរណ៍ :  មានរឿងមួយស្រដៀងគ្នានឹងរឿងរបស់យ៉ូសែបនេះដែរ មានអ៊ុំស្រីម្នាក់ គាត់មានកូនបីនាក់ កូនទី ពីរ នឹងទីបីនៅជាមួយគាត់ ឯកូនទី១ គឺគាត់បានទៅធ្វើជាទាហានតាំងពីឆ្នំា១៩៨៥ គាំងពីកូនប្រុសរបស់ គាត់ទៅធ្វើជាទាហាន ​អ៊ុំស្រីមិនដែលជួបមុខ ក៏មិនអាចទាក់ទងរកកូនសោះ រហូតមានពេលមួយ នៅឆ្នាំ១៩៩៩ មេបានឲ្យកូនគាត់មកលេងផ្ទះ បងប្រុសនោះមិនចាំផ្ទះខ្លួនឯងទេ ចាំតែភូមិ នៅពេល ដែលគាត់បានរកឃើញផ្ទះរបស់គាត់ដោយសួរអ្នកភូមិពីឈ្មោះរបស់ម្តាយរបស់គាត់ នោះអ្នកភូមិក៏បាន ប្រាប់ ហើយគាត់ក៏បានចូលទៅផ្ទះ ពេលនោះអ៊ុំស្រីគាត់មិនចាំមុខកូនទេ ព្រោះយូរពេកគឺ១៩ឆ្នាំឯណោះ គាត់គិតស្មានថាកូនរបស់គាត់បានស្លាប់បាត់ហើយ  នៅពេលដែលកូនបានជំរាប់សួរម៉ែ ម៉ែសុខសប្បាយជា ទេ  កូនមកផ្ទះវិញហើយ ពេលនោះលោកអ៊ុំគាត់បានយំខ្លាំងៗ ហើយអោបកូនគាត់ ហើយគាត់សប្បាយចិត្ត មែនទែនពេលដែលបានកូនមកវិញ។ 

លោកយ៉ូសែបប្រហែលគាត់ដូចជាលោកអ៊ុំស្រីម្នាក់នោះដែរ នៅពេលដែលយូដាប្រាប់ថាឪពុកពិត ជាស្រលាញ់គាត់ខ្លាំង នឹងមានការសោកស្តាយដែលបាត់បង់គាត់ រហូតឪពុកមិនចង់ឲ្យបេនយ៉ាមិនជាកូន ជាទីស្រលាញ់ម្នាក់ចុងក្រោយឃ្លាតបាត់ពីខ្លួនទៀតទេ។ គាត់យំព្រោះតែឮរឿងនោះ  ហើយនៅក្នុងខ៣ លោកយ៉ូសែបបានសំរេចចិត្តនៅក្នុងការប្រាប់ការពិតដល់បងៗរបស់គាត់ថាខ្ញុំនេះហើយជាយ៉ូសែប  ជា អ្នកដែលអ្នករាល់គ្នាបានលក់ឲ្យទៅពួកអីសម៉ាអែល (លោកុ ៣៧:២៧) ហើយរហូតគេលក់តមកដល់ អេស៊ីព្ទនេះ (លោកុ ៣៩:១) លោកបានសួររកយ៉ាកុបជាឪពុកនៅរស់ឬទេ តែសំនូររបស់គាត់មិនទទួល បានចម្លើយនោះទេ ព្រោះបងៗរបស់គេបានភ្លឹកស្មារតី ស្រឡំាងកាំងមិននិយាយមិនចេញសោះពេល បានឮថា អ្នកដែលពួកគាត់កុំពុងតែគោរព នោះជាយ៉ូសែបប្អូនប្រុសរបស់ខ្លួន។  ពួកគេកាំងនិយាយ មិនកើត ដូចជាអ្នកដែលបានឃើញខ្លានៅនឹងមុខ ឬបានឃើញរូបភាពអ្វីមួយនៅនឹងមុខដែលធ្វើឲ្យពួកគេ និយាយមិនចេញ។  ប្រហែលជាពួកគេមានការភ័យខ្លាចរួមផងដែរ ព្រោះតែពួកគេធ្លាប់បានធ្វើបាបនឹង បំរុងសំឡាប់ដោយភាពច្រណែនរបស់ខ្លួន ដែលយ៉ាកុបជាឪពុកស្រលាញ់យ៉ូសែបជាង។   ឧទាហរណ៍: មានបងប្រុស ម្នាក់គាត់ជាទាហាននៅជំនាន់ពលពត គាត់បានសំឡាប់មនុស្សច្រើនដែលពលពតបញ្ជាឲ្យសំឡាប់ ក្នុងនោះរួមទាំងមនុស្សដែលគាត់ស្គាល់ផងដែរ ពេលគាត់សំឡាប់ម្នាក់នោះ ហើយទុកចោលក្នុងព្រៃ តែម្នាក់នោះមិនស្លាប់ ពេលក្រោយមកប្រហែល ១៥ឆ្នាំក្រោយ អ្នកដែលគាត់បានសំឡាប់នោះបានជួប គាត់ ហើយពេលនោះគាត់ភ័យខ្លាចមែនទែន គាត់គាំងរកនិយាយមិនកើត ព្រោះខ្លាចបុរសនោះនឹងសំឡាប់វិញ ប៉ុន្តែក្រោយមកបុរសនោះថា មិនអីទេព្រោះគាត់ដឹងថាគាត់មិនធ្វើតាមអ្វីដែលគាត់ចង់ធ្វើទេ តែតាម បង្គាប់របស់មេនៅសម័យនោះ ហើយអ្នកទាំងពីរមានទំនាក់ទំនងមករាល់ថ្ងៃ បុរសនោះបានអត់ទោសឲ្យ។
         ដូច្នេះបងយ៉ូសែបគាត់ប្រហែលជាភ័យបែបនឹងដែរ គាត់ខ្លាចយ៉ូសែបសំឡាប់សងសឹកពួកគេវិញ។ ប៉ុន្តែ ការនោះបានត្រឡាប់ជាល្អសំរាប់ពួកវិញ។  តើយ៉ូសែបបានឆ្លើយតបចំពោះអំពើអាក្រក់របស់ពួក គេយ៉ាងណា?
II.         ផែនការរបស់ព្រះសំរាប់សង្រ្គោះរាស្ត្រទ្រង់ ( ៤៥:- ៨)​​
នៅក្នុងវគ្គពីខ៥ ដល់ ខ៨ នេះជាសេចក្តីអំណរមួយដែលយ៉ូសែបបានធ្វើឲ្យបងៗរបស់គាត់ លែង បារម្ភឬភ័យខ្លាចថា គាត់នឹងសងសឹកសំឡាប់ពួកគេវិញ។ យ៉ូសែបដឹងពីចិត្តរបស់បងៗគាត់ពិតជាភ័យ ហើយគាត់បានប្រាប់ថាកុំឲ្យភ័យ ដោយព្រោះអ្នករាល់គ្នាចង់សំឡាប់ នឹងលក់លោកនោះឡើយ តែគាត់ បែរជាថា វាមិនមែនជាគំរោងការរបស់ពួកគេនោះទេ តែគ្រប់យ៉ាងជាគំរោងការបស់ព្រះសំរាប់សង្រ្កោះ នឹងរក្សារាស្ត្ររបស់ទ្រង់អំពីភាពអត់ឃ្លានវិញ (អ៊ីស្រាអែល)។   លោកយ៉ូសែបដូចជាចង់ប្រាប់ថា អ្វីគ្រប់ យ៉ាងវាជាការរៀបចំរបស់ព្រះជាម្ចាស់់សំរាប់លោក ហើយព្រះអង្គនឹងធ្វើការតាមរយៈការច្រណែន នឹងទង្វើរដ៏ព្រៃផ្សៃរបស់បងៗរបស់គាត់ធ្វើមកលើរូបគាត់ ដើម្បីនឹងសំរេចទៅតាមបំណងព្រះហឫទ័យ របស់ទ្រង់។  យ៉ាងណាមិញយើងបានឃើញអំពីជីវិតរបស់លោកយ៉ូសែប ទោះបីលោកត្រូវបងៗចង់ សំឡាប់ តែព្រះអង្គការពារគាត់ រក្សាគាត់ដោយរៀបចាំឲ្យមានអ្នកគាត់នឹង គឺអីសស្មាអែល ហើយបងៗ បានស្រងគាត់ចេញអណ្តូង លក់ឲ្យអីសស្មាអែល បើមិនមែនជាការរៀបចំរបស់ព្រះអង្គទេ នោះលោក នឹងស្លាប់តាំងពីនៅក្នុងអណ្តូងមកម្លេះ (លោកុ ៣៧: ២៣-២៨)។   រហូតព្រះអង្គនៅតែបន្តថែរក្សាគាត់ ហើយគង់ជាមួយគត់ មិនឲ្យនៅតែមួយកន្លែងទេ តែត្រូវពួកអីសស្មាអែលលក់ឲ្យទៅមេទ័ពប៉ូទីផា ហើយ​ព្រះបានធ្វើឲ្យគាត់បានចំរើន តែសារតែគាត់ស្អាត នោះប្រពន្ធប៉ូទឹផាស្រលាញ់ នឹងបានមួលបង្កាច់គាត់ ដោយសារតែគាត់មិនព្រមទៅគេងជាមួយ រហូតប៉ូទីផាយកទៅដាក់គុក ប៉ុន្តែពេលទៅដល់ក្នុងគុក គាត់ក៏ ត្រូវមេគុកលើកឲ្យគាតធ្វើជាអ្នកគ្រប់គ្រងលើអ្នកទោស។ ហើយមិនតែប៉ុណ្ណោះព្រះបានគត់ជាមួយគាត់ ឲ្យគាត់មានប្រាជ្ញានៅក្នុងការកាត់សុបិនរបស់អ្នកថ្វាយពែងរបស់ផារ៉ោន រហូតដល់ដំណឹងនេះបានឮដល់ ផារ៉ោនហើយបានមកចូលក្នុងដំណាក់ផារ៉ោនដើម្បីនឹងកាត់ស្រាយសុបិនរបស់ទ្រង់ ហើយគាត់បានក្លាយ ទៅជាអ្នកដែលស្តេចផារ៉ោនលើកឲ្យធ្វើជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ នឹងស្រុកអេស៊ីព្ទទាំងមួលផង។
 លោកយ៉ូសែបថាវាជាផែនការរបស់ព្រះដែលនឹងនាំឲ្យខ្ញុំមកអេស៊ីព្ទនេះ ដើម្បីនឹងជួយជួយ សង្គ្រោះដល់រាស្ត្ររបស់ព្រះអង្គកុំឲ្យបាត់ផងបង់ពីផែននេះទៅ​ ដោយសារតែគ្រោះអត់ឃ្លាន ខ្លះអាហារ ក្នុងរយៈពេល ៧ឆ្នាំ។ ហើយម្យ៉ាងទៀតលោកបានប្រាប់បងៗគាត់ថា គឺព្រះដែលទ្រង់នាំឲ្យគាត់មកអេស៊ីព្ទ ដើម្បីនឹងតាំងឲ្យខ្ញុំបានធ្វើជាឪពុកដល់ផារ៉ោន តើមានន័យថាដូចម្តេចធ្វើជាឪពុកផារ៉ោន ?   នៅត្រង់ទីនេះគឺសំខាន់ណាស់ចង់ មានន័យថា គាត់នឹងបានធ្វើជាអ្នកត្រួតត្រាទាំងអស់នៅក្នុង (លោកុ ៤១:៤៣) ព្រមទាំងត្រួតលើមន្ត្រី ផ្សេងៗនៅក្នុងដំណាក់ផារ៉ោនផង។  ប្រសិនបើយើងជាបងរបស់លោកយ៉ូសែប ប្រហែលជាយើងមាន ការរំភើពខ្លាំងនៅពេលដែលបានឮអ្នកដែលយើងធ្លាប់ធ្វើបាបគេនិយាយយ៉ាងសេចក្តីមេត្តា នឹងមិនមាន ប្រកាន់ទោសលើអំពើអាក្រក់ដែលយើងបានធ្វើ។ ហើយខ្ញុំគិតថា បងៗរបស់យ៉ូសែបគាត់មានអារម្មណ៍ អរហួសថ្លែងមិនបាន ពេលបានឮប្អូនដ៏មានចិត្តសន្តោសមិនប្រកាន់ទោសចំពោះខ្លួន។ ដូច្នេះយើងនឹង មើលបន្តទៀតថា បន្ទាប់ពីការអត់ទោសរបស់យ៉ូសែប ចំពោះបងៗដែលធ្វើខុសលើខ្លួន នឹងបានត្រឡប់ថា វាជាគំរោងការរបស់ព្រះសំរាប់គាត់ហើយ។​ នេះប្រសិនបើមិនមែនជាផែនការព្រះ ព្រះមិនជួយគាត់ នោះប្រហែលជាគាត់ស្តាប់បាត់ហើយ គឺតាំងពីបងៗវាយ ហើយបោះចូលអណ្តូងមកម្លេះ មិនបានមកដល់ ស្រុកអេស៊ីព្ទនោះទេ។  តើលោកយ៉ូសែបគាត់បានផ្តល់ជាទំនុកចិត្តអ្វីទៀតសំរាប់បងៗនឹងគ្រួសារ?
III.          យ៉ូសែបចង់ឲ្យក្រុមគ្រួសាររស់នៅជុំគ្នាជាមួយគាត់ ( ៤៥:  -១៥)
នៅក្នុងចំនុចនៃទីបីនេះ គឺជាការផ្តល់នូវសេចក្តីសង្ឃឹមមួយទៀតដែលយ៉ូសែបបានឲ្យដល់បងៗ មិនត្រឹមតែបានអត់ទោសប៉ុណ្ណោះទេ។ លោកបានមានចិត្តអន្ទះសារចង់ជួបឪពុកខ្លួន ដោយប្រាប់ដល់បងៗ របស់គាត់ប្រញាប់ទៅប្រាប់ឪពុកទៅ អំពីអ្វីដែលគាត់នៅរស់នៅឡើយទេ ហើយក៏មិនភ្លេចប្រាប់ថា គាត់ បានក្លាយជាធំនៅស្រុកអេស៊ីព្ទនេះ សូមទៅដើម្បីនឹងនាំឪពុកមករស់នៅជិតលោកនៅស្រុកកូសែន។ នេះយើងអាចនិយាយបានថា គាត់ជាមនុស្សដែលដឹងគុណចំពោះឪពុកខ្លាំងណាស់ ទោះបីគាត់បានឃ្លាត ឪពុកយូរណាស់ហើយក៏ដោយ។ បើគិតពីពេលដែលគាត់ត្រូវបងៗវាយនឹងលក់ឲ្យអីសស្មាអែល ពេល នោះគាត់នៅជំទងនៅឡើយទេ ប្រហែលជាអាយុ១៩ឆ្នាំហើយ  ហើយនៅដែលគាត់បានជួបបងៗ នៅអេស៊ីព្ទនេះ បើគិតទៅគាត់មានចំណាស់ដែរ គឺមានអាយុ៣៩ ព្រោះនៅពេលដែលគាត់ទទួលបានមុខ ងារពីផារ៉ោនដើម្បីនឹងគ្រប់គ្រង់អេស៊ីព្ទដំបូងគាត់អាយុ ៣០ ឆ្នាំ ហើយបូកឆ្នាំដែលគាត់ដឹកនាំប្រមួលផល ឆ្នាំសំបូរ៧ឆ្នាំ ហើយនៅពេលដែលគាត់ជួបបងៗគាត់នោះ ជាឆ្នាំទី២នៃភាពអំណត់។ គាត់បានបែកឪពុក យូរណាស់ ហើយពេលនោះប្រហែលជាគាត់នឹងដល់ឪពុក ទើបមានការអន្ទះសារចង់ជួបឪពុក នឹងចង់ឲ្យ មករស់នៅជិតគាត់ នៅស្រុកកូសែន ជាទីន្លែងដែលសំបួរទៅដោយដីដែលមានជីជាតិ (លោកុ៤៥១៨)។ តាមពិតស្រុកកូសែន ស្ថិតនៅខាងកើតនៃទន្លេនីល   ហើយសព្វថ្ងៃវាទីកន្លែងដែលមានឈ្មោះល្បីល្បាញ។
នៅពេលនោះលោកយ៉ូសែបគាត់មានសិទ្ធិនៅក្នុងការចាត់ចែងអ្វីៗទាំងអស់នៅអេស៊ីព្ទ ហើយ គាត់បានអនុញ្ញាតិឲ្យទឹកដីដែលមានជីជាតិដល់ឪពុក នឹងក្រុមគ្រួសារទាំងអស់របស់ឪពុក។ លោកបាន ថាឲ្យកាត់មកខ្ញុំ មកកុំខ្លាចអី មកចុះកុំបារម្ភថាស្លាប់ដោយសារអំណត់អី ព្រោះគាត់នឹងធានាចិញ្ចឹម ទាំងអស់ មិនឲ្យបារម្ភឡើយ។ បើមិនមកទេទាំងឪពុក ហើយនឹងក្រុមគ្រួសារពិតជាស្លាប់មិនខាង ព្រោះ នៅពេលនោះឆ្នាំនៃអំណត់ទើបតែកន្លែងបាន២ឆ្នាំប៉ុណ្ណោះ គឺនៅ៥ឆ្នាំទៀត។  ក្នុងគោលបំណងរបស់ គាត់ប្រហែលជាចង់បញ្ជាក់ថា កុំឲ្យនៅទោះអី បើមិនអីចឹងទេ ទាំងឪពុកហើយនឹងអ្នកទាំងអស់ ដែលនៅជាមួយលោក ឪពុកនឹងត្រូវវិនាសដោយសារភាពអំណត់ដែលអូរបន្លាយយូរនេះមកខាន។ លោក យ៉ូសែបហាក់ដូចជា បង្ហាញអំពីទំនុកចិត្តយ៉ាងខ្លាំងទៅចំពោះបងៗ ដើម្បីនឹងនាំឪពុកមករស់ជាមូលលោក ដែលលោកនឹង ធានារាប់រងថានឹងចិញ្ចឹមទាំងអស់អ្វីដែលជារបស់លោកឪពុក។  បន្ទាប់ពីយ៉ូសែបបាន និយាយយ៉ាងមានចិត្តសន្តោសដល់បងៗរបស់គាត់រូចហើយ នោះពួកគេហាក់ដូចជាមានចិត្តសប្បាយរីក រាយ ហើយបានចាប់ផ្តើមនិយាយទៅកាន់យ៉ូសែបវិញដោយអំណររុះរាយជាមួយគ្នា ពួកគេមានការរំភើប ចំពោះអ្វីដែលយ៉ូសែបធ្វើមកលើខ្លួនដោយមិនមានការសងសឹកនោះទេ។
 តែលោកបានធ្វើឲ្យទំនាក់ទំនងនោះ បានល្អប្រសើរយ៉ាងមានអំណរជាមួយគ្នាម្តងទៀត បន្ទាប់ពីបានបែកគ្នាអស់រយៈពេល ២០ឆ្នាំ។   
           ឧទាហរណ៍ ព្រះអង្គបានអត់ទោសបាបដល់យើងហើយ ព្រះអង្គចង់ឲ្យយើងបានអត់ទោសមនុស្សដែលបានធ្វើខុសចំពោះយើងដែរ។ យើងត្រូវអត់ទោសឲ្យគេរហូត គ្រប់ពេលវេលាទាំងអស់។ បើយើងមិនអត់ទោសឲ្យគេទេ នោះព្រះអង្គនឹងមិនអត់ទោសឲ្យយើងដែរ។

      សរុបសេចក្តី
          សរុបមកវិញនៅក្នុងអត់បទគម្ពីរនេះគឺបាននិយាយអំពី ការអត់ទោសរបស់លោកយ៉ូសែចំពោះ  បងៗរបស់គាត់ដែលធ្វើធ្លាប់បានធ្វើខុសមកលើគាត់ដោយភាពច្រណែន ហើយបានប៉នប៉ងសំឡាប់ តែមិនបានសំឡាប់ក៏បានលក់គាត់ទៅឲ្យអីសស្មាអែល។ លោកយ៉ូសែបមិនត្រឹមតែបានអត់ទោសឲ្យ បងៗរបស់គាត់ប៉ុណ្ណោះ តែគាត់បានផ្តាត់នៅទីសង្ឃឹមមួយដែលបានធ្វើឲ្យពួកគេ ឈប់ឲ្យមានការភ័យ  ខ្លាច ចំពោះការសងសឹកពីសំណាក់លោកយ៉ូសែបវិញ។ នៅនេះជាការផ្សះផ្សាយមួយដែលយ៉ូសែបបាន ធ្វើសំរាប់ទំនាក់ទំនងដ៏ល្អជាមួយបងៗរបស់គាត់ឡើងវិញដោយមិនគិតពីអតីតកាលរបស់ពួកគេដែលបាន ធ្វើអំពើមិនល្អដល់ខ្លួន។ លោកបានធ្វើការអត់ទោសដល់បងៗ យ៉ាងមានចិត្តសន្តោសដល់ពួកគេ ហើយ បានព្យាយាមធ្វើឲ្យទំនាក់ទំនងដែលធ្លាប់ជាបងប្អូនពីមុនបានត្រឡប់មកដូចដើម។ 
           ទោះបីលោកដឹងថា បងៗ ច្រណែនចំពោះលោក រហូតចង់សំឡាប់លោកក៏ពិតមែន ប៉ុន្តែអ្វីដែលគាត់ឆ្លើយតបទៅកាន់បងៗ គឺទាំងអស់នោះវាមិនមែនជាគំរោងការរបស់ពួកគេទេ តែវាជាគំរោងការបស់ព្រះដែលទ្រង់មានគំរោងការសំរាប់ឲ្យ លោកត្រូវរងទុក្ខ ជួបបញ្ហាបែបនេះ គឺដើម្បីសង្រ្គោះដល់រាស្ត្រទ្រង់នៅក្នុងគ្រាដែលមានអំណត់រយៈ៧ឆ្នាំ ដើម្បីកុំឲ្យពួកគេស្លាប់បាត់ពីផែនដីនេះ ដោយសារការអត់ឃ្លាននោះ។  ជាការពិតណាការអត់ទោសរបស់លោកយ៉ូសែប  គឺជាមេរៀនមួយដែលអាចបង្រៀនដល់គ្រីស្ទបរិស័ទទាំងអស់ឲ្យពួកគេមានការអត់ទោ​សដល់គ្នានឹងស្រលាញ់គ្នាទៅវិញទៅមក។ ដូចដែលលោកយ៉ូ សែបគាត់បានទទួលបងៗ របស់គាត់ដោយសេចក្តីស្រលាញ់នឹងការអត់ទោសនោះដែរ។ តែយើងដឹងថា​នេះជាគំរូមួយដែលយើងទទួលបានពីការអត់ទោសរបស់យ៉ូសែប ប៉ុន្តែដោយយើងដឹងថាមនុស្សយើងតែងតែ ខ្សោយ គេមិនអាចនឹងធ្វើការអត់ទោសគ្រប់ជំពូកបាននោះឡើយ។   
           ដូច្នេះហើយ តើអ្នកណាដែលជាគំរូនៃការអត់ទោសយ៉ាងពិតប្រាកដសំរាប់ឲ្យគ្រីស្ទបរិស័ទគួរតែយកគំរូតាមនោះ?
          ជាការពិតដែលគ្រីស្ទបរិស័ទគួរយកគំរូតាមនោះ គឺជាអង្គព្រះយេស៊ូវគ្រីស្ទ។ ជីវិតរបស់លោកយ៉ូសែបព្រះមានផែនការឲ្យគាតរង់ទុក្ខត្រូវបងៗលក់ដើម្បីនឹងបាន ជួយសង្រ្គោះរាស្ត្ររបស់ព្រះអង្គ រួចគាត់បានអត់ទោសឲ្យបងៗថានោះមិនមែនជាគំរោកការណ៍របស់គេទេ ដូចគ្នាព្រះជាម្ចាស់ទ្រង់មានព្រះណិតដល់មនុស្សខ្លាំងណាស់ ហើយទ្រង់ស្រលាញ់គេខ្លាំងណាស់(យ៉ូន៣:១៦) ដោយសារតែគេមានបាប នោះបានធ្វើឲ្យគេមិនអាចនឹងជួយខ្លួនឯងបានឡើយ គេត្រូវប្រឈមនឹង សេចក្តីស្លាប់អស់កល្ប (រ៉ូម ៣:២៣ ; :២៣)។ តែព្រះជាម្ចាស់ទ្រង់បានមានផែនការដើម្បីនឹង ឲ្យគេបានរួច អំពីចំណងនៃបាបនោះ ហើយបានទៅឯព្រះអង្គទទួលជីវិតពីព្រះអង្គវិញ គឺទ្រង់បានផ្តល់ឲ្យគេបុត្រារបស់ ទ្រង់ គេព្រះយេស៊ូវដើម្បីនឹងធ្វើផ្សះផ្សាយគេ ហើយនឹងអត់ទោសអំពើបាបរបស់គេទាំងប៉ុន្មានដែលគេមិន ធ្វើទាស់នឹងព្រះអង្គ (កូល៉ុស ១:១៩-២០)។  គំរោងការរបស់ទ្រង់សំរាប់អ៊ីស្រាអែល ដោយការធ្វើឲ្យយ៉ូសែប រកទុក្ខ បន្ទាប់មកទ្រង់បានធ្វើការទុក្ខរបស់គាត់ទៅជាមានសេចក្តីអំណដល់បងប្អូនរបស់គាត់។ 
              ដូចគ្នាព្រះពេលដែលទ្រង់ឃើញមនុស្សគេមានបាបនោះ ទ្រង់ក៏មានគំរោងការដើម្បីសង្រ្គោះគេដែរ គឺតាមរយៈ ការបញ្ជូន ព្រះយេស៊ូវឲ្យរង់ទុក្ខជំនួសអំពើបាបរបស់គេ​ គឺដោយការយកចិត្តទុកដាក់នេះ ទ្រង់បានឲ្យព្រះរាជបុត្រាតែ មួយ ដែលជាទីស្រលាញ់របស់ព្រះអង្គមកសុគត់ជំនួសគេ ហើយដើម្បីឲ្យមនុស្សគេមានសេចក្តីអំណវិញ។  ដូចដែលលោកយ៉ូសែបត្រូវរង់ទុក្ខដើម្បីនឹងនាំឲ្យក្រុមគ្រួសារបានសេចក្តីអំណ ដើម្បីនឹងរស់នៅក្នុងទឹកដី ដែលមានជីជាតិដែរ (ស្រុកកូសែន)។ ហើយព្រះយេស៊ូវយាងមករង់ទុក្ខលើឈើឆ្កាង ដែលមនុស្សគេបាន ធ្វើអំពើព្រៃផ្សៃដាក់ទ្រង់ក្នុងគោលបំណងដើម្បីនឹងជួយសង្រ្គរាស្ត្រទ្រង់ពីបាប (កិច្ចការ ២: ២៣ ;:២៨)។ គឺទ្រង់បានធ្វើការនោះដើម្បីនឹងសំរេចនៅផែនការរបស់ទ្រង់ក្នុងការជួយដល់អ្នកមានបាបបានជួយពីសេចក្តីស្លាប់ នឹងបានទៅទីកន្លែងដ៏ស្រស់ស្អាតគឺស្ថានសួគ៌ តែមិនមែនជាផែនការរបស់អ្នកដែលធ្វើទុក្ខព្រះអង្គ នោះទេ។ ​នេះជាគំរូនៃការអត់ទោសដែលយើងគួរតែនឹងយកតាម ដែលទ្រង់មិនត្រឹមតែស្រលាញ់ប៉ុណ្ណោះ តែទ្រង់បានសុគតជំនួសបាបយើងទៀត ដើម្បីឲ្យតែយើងបានរួចពីចំណងនៃអំពើបាប។ ព្រះយេស៊ូវបាន ផ្តល់នូវសេចក្តីសង្ឃឹមដល់មនុស្សទាំងអស់ ដើម្បីឲ្យគេមានភាពរីករាយ ហើយបានទទួលទ្រង់ធ្វើជាព្រះ អង្គសង្គ្រោះនៃខ្លួនគេម្នាក់ៗ។
Ø  ទេវសាស្ត្រ
          ព្រះជាម្ចាស់   ព្រះអង្គទ្រង់មានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលបាន វង្វេងបែរចេញពីព្រះអង្គដោយព្រោះតែអំពើបាប(លោកុប្បត្តិ៥០១៧)។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ព្រះអង្គនឹងអត់ទោស ដល់អ្នកដែលស្វែងរកទ្រង់ ហើយព្រះអង្គនៅតែមានផែនការដើម្បីសង្រ្កោះពួកគេពីអំពើរំលងនោះ។  ដូចជាលោកយ៉ូសែប គាត់បានអត់ទោសដល់បងៗគាត់ដែលបានធ្វើខុសចំពោះគាត់ដែរ។ ដោយមិនប្រកាន់ទោសកំហុសរបស់បងៗដែលបានធ្វើខុសកាលពីមុនឡើយ។
          ព្រះយេស៊ូវ  បើទោះបីមនុស្សស្អប់ព្រះអង្គ មិនចូលចិត្តព្រះអង្គក៏ដោយ ក៏បន្តែដោយសេចក្តីសេចក្តី ស្រលាញ់ នឹងសេចក្តីអាណិតអាសូរបស់ព្រះអង្គ នោះទ្រង់មិនប្រកាន់ទោសចំពោះពួកគេទេ(លូកា២៣:៣៤   ម៉ាថាយ២០:២៣)។ តែផ្ទុយទៅវិញ ព្រះអង្គបានអត់ទោសបាបរបស់ពួកគេ ដោយមិនគិតពីកំហុសរបស់ពួកគេឡើយ។ ហើយតាម រយៈការសុគតនៅលើឈើឆ្កាងនោះ នោះទ្រង់បានអត់ទោសអំពើបាបមនុស្ស ហើយសង្រ្គោះគេតាមរយៈ ព្រះលោហិតទ្រង់។ ដូចជានៅក្នុងរឿងនេះជាដើម លោកយ៉ូសែបបានអត់ទោសនៅសេចក្តីកំហុសរបស់ បងៗដែលបានធ្វើខុសមកលើគាត់ក៏ដោយ។ 
          មនុស្ស  មនុស្សភាគច្រើនគេតែងតែមានចិត្តច្រណែនឈ្នានីសចំពោះគ្នាទៅវិញទៅមក ឈ្លោះប្រកែក ចង់គំនុំ នឹងកាប់សំឡាប់គ្នា។ ដូចជាបងៗយ៉ូសែបដែលបានច្រណែន ហើយបានប៉នប៉ងសំឡាប់យ៉ូសែប។ ប្រសិបមិនមានការដឹងនាំដ៏ល្អណាមួយអំពីព្រះ នោះគេមានការយោគយល់គ្នាបានតិចណាស់ គេនឹង សងសឹកគ្នាទៅវិញទៅមកជាមិនខាន់។  ដូចជាលោកយ៉ូសែប ប្រសិបមិនមានព្រះជាម្ចាស់គង់ជាមួយគាត់ ហើយ ផ្តល់នូវការល្អសំរាប់សងអ្វីដែលគាត់ជួយការអាក្រក់ជាច្រើននោះទេ នោះប្រហែសជាគាត់មិនអាច នឹងអត់ទោសឲ្យបងៗរបស់គាត់ឡើយ(លោកុប្បត្តិ៣៧:១៧-២៥)
Ø  ការអនុវត្តន៍
ដូច្នេះតើលោកអ្នកយើងនឹងខ្ញុំគួរតែធ្វើដូចម្តេច តើមេរៀននេះបានជួយអ្វីខ្លះដល់យើងទាំងអស់គ្នា ដែលជារាស្ត្ររបស់ព្រះអង្គ? ជាការពិតគំរូដែលលោកយ៉ូសែបបានធ្វើចំពោះបងប្អូនរបស់គាត់ វាជាគំរូ សំរាប់យើងផងដែរក្នុងការរស់នៅប្រកបទំនាក់ទំនងជាមួយបងប្អូនយើង ហើយធ្វើការអត់ទោសដល់បង ប្អូនយើងដែលបានធ្វើខុសចំពោះយើងម្នាក់ៗ តែដោយយើងបានហើយថា លោកយ៉ូសែបចំពោះអ្វីដែល គាត់បានធ្វើនោះមិនមែនជាចិត្តរបស់គាត់នោះទេ តែគ្រប់យ៉ាងព្រះជាម្ចាស់ជាអ្នកជួយឲ្យគាតអាចនឹងធ្វើ គារផ្សះផ្សាយជាមួយនឹងបងប្អូនគាត់ ហើយអត់ទោសឲ្យពួកគេ។ ដូច្នេះដើម្បីឲ្យបានភាពនៃការអត់ទោស យ៉ាងពិតប្រាកដមកកាន់យើង នោះយើងក៏ត្រូវការរៀន នឹងសិក្សា ព្រមទាំងយកគំរូតាមលោកយ៉ូសែប ហើយអ្វីដែលយើងត្រូវខំនឹងធ្វើតាមនោះ គឺយកគំរូព្រះយេស៊ូវដែលទ្រង់គឺជាគំរូយ៉ាងពិតប្រាកដសំរាប់ការ អត់ទោសមនុស្សមានបាប ឲ្យគេមានសេចក្តីអំណរីករាយ នឹងបានសង្រ្គោះតាមរយៈជំនឿរបស់គេលើ ព្រះអង្គ។ មិនមែនមានន័យថា យើងបានអត់ទោសឲ្យបងប្អូនយើង ដើម្បីឲ្យគេបានអត់ទោសរួចពីបាប ដូចដែលព្រះអង្គអត់ទោសឲ្យយើងនោះទេ តែយើងអត់ទោសដើម្បីនឹងផ្សះផ្សាយបងប្អូនយើងដើម្បីនឹង អាចមានទំនាកទំនងយ៉ាងល្អវិញជាមួយគ្នា  ព្រោះការរាប់មិត្ត គឺប្រសើរជាងសត្រូវ យើងគួរតែស្រលាញ បងប្អូនយើង ទោះបីមិនបានពាក់កណ្តាលទ្រង់ស្រលាញ់យើង នឹងអត់ទោសឲ្យយើងពីបាបក៏ដោយ តែយើងត្រូវតែព្យាយាមដើម្បីបង្កើតនូវសេចក្តីស្រលាញ់ នឹងការយោគយល់ ព្រមទាំងធ្វើការអត់ទោស ឲ្យគ្នាទៅវិញទៅមក។ ការនោះយើងដែលព្រះអង្គទ្រង់សព្វព្រះហឫទ័យ ទ្រង់មិនគិតថាយើងអាចធ្វើបាន ដូចជាទ្រង់នោះទេ តែទ្រង់ចង់ឲ្យយើងបានស្រលាញ់បងប្អូនយើង អ្នកជិតខាងយើងប្រកបដោយ ភាពអាណិតអាសូរដល់គ្នា។


ឯសារពិគ្រោះ
1.   វចនានុក្រមសំរាប់សិក្សាព្រះគម្ពីរ
2.   ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា សញ្ញាចាស់ នឹង សញ្ញាថ្មី
3.   ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរ
4.   គន្ថះធិប្បាយព្រះគម្ពីរ
5.   ឯកសារមេរៀនរៀនរបស់លោកគ្រូ Mark (មុខវិជ្ជាៈ ពួកជំនុំសំរាប់សង្គមជាតិ)

0 Comments

Type and hit Enter to search

Close