Breaking News

ការទិញដើម្បីទទួលសេចក្កីស្រលាញ់ ហូសេ ៣: ១ - ៤:១៩

សេចក្តីផ្តើម៖កាលពីឆ្នាំទៅខ្ញុំបានឮនិស្សិតច្បងម្នាក់ គាត់បានប្រាប់ខ្ញុំអំពីកន្លែងដែលគាត់បានទៅធ្វើ
ព័ន្ធកិច្ចនៅ តាមភូមិនៃក្រុមកោសិកា។ គាត់ថាមានគ្រួសារដែលនៅជិតផ្ទះពួកជំនុំគាត់ ដែលគាត់តែងតែទៅបង្រៀន ក៏ដូចជាសួរសុខទុក្ខជារាល់សប្តាហ៍ ក្រុមគ្រួសារនោះមានសមាជិក៣នាក់ មានឪពុក ម្តាយ នឹងកូនម្នាក់។ ថ្ងៃមួយពេលដែលគាត់បានបង្រៀនដល់ពួកជំនុំរបស់គាត់ អំពីមេរៀនមួយដែលលើកទឹកចិត្ត​គឺមិនត្រូវឲ្យ មានការផិតក្បត់គ្នាឡើយ គឺត្រូវស្មោះត្រង់នឹងគ្នាទៅវិញទៅមក នៅពេលដែលគាត់បានបង្រៀនចប់ ពួក ជំនុំគាត់បាននិយាយរឿងប្រាប់គាត់អំពី គ្រួសារដែលនៅជិតផ្ទះគាត់ ដែលប្រពន្ធនៅផ្ទះ ហើយប្តីជាកម្មករ សំណង។ រៀងរាល់ថ្ងៃប្តីតែងតែទៅធ្វើការសំណង ហើយប្រពន្ធមិនដែលធ្វើអីទេ នៅតែផ្ទះ ហើយជាញឹក ញាប់គាត់តែងឧស្សាហ៍មើលស្ត្រីជាប្រពន្ធនោះ ថ្ងៃមួយពេលប្តីទៅធ្វើការបាត់ ស្ត្រីជាប្រពន្ធបានខលហៅ មិត្តប្រុស ដែលគាត់តែនិយាយទូរស័ពជាមួយ​ នៅពេលដែលប្តីមិននៅផ្ទះ ដើម្បីមកដេកជាមួយគាត់។

ហើយជាញឹកញាប់ពេលប្តីមិននៅ គាត់តែងតែឃើញម្នាក់ប្រុសនោះមកលេងស្រី្តជាប្រពន្ធ នឹងដេកនៅជា មួយគ្នារហូត។ រហូតស្ត្រីនោះមានផ្ទះពោះ បុរសជាប្តីនោះហាក់ដូចជាសង្ស័យថាហេតុបានជាប្រពន្ធគាត់ មានផ្ទះពោះ ព្រោះគាត់ដឹងថា រាល់យប់ពេលដែលគាត់ដេកនៅជាមួយប្រពន្ធ គាត់មិនដែលធ្វើអ្វីដល់ប្រ ពន្ធគាត់ទេ រយះពេលជិតមួយឆ្នាំមកហើយ តែបើគាត់ធ្វើ ក៏គាត់ការពារដែរ ព្រោះគាត់គិតថា កូនដំបូងនៅ តូចនៅឡើយ។ ពេលមុនមានបញ្ហាអ្នកភូមិគាត់លូចប្រាប់បុរសជាប្តីហ្នឹងដែរ តែប្តីហាក់សូវជឿ តែពេល មានរឿងនោះកើតឡើង ប្តីលួចមើល តែប្រាប់ថាទៅធ្វើការ ពេលនោះប្តីក៏បានឃើញប្រពន្ធនាំប្រុសមក ដេកមួយមែន។ រហូតដល់ថ្ងៃមួយ ប្រពន្ធដឹងខ្លួនថាប្តីបានចាំឃ្លាំមមើល តែដោយសារតែចិត្តមិនស្មោះត្រង់ នឹងប្តី ស្រី្តជាប្រពន្ធនៅតែបន្តការហ្នឹងទៀត រហូតពេលមួយប្តីនៅក្រោមផ្ទះ ប្រពន្ធដេកជាមួយប្រុសក្មេង នៅលើផ្ទះ។ ចំនែកឯប្តី ពិតជាមានអារម្មណ៍ខូចចិត្តខ្លាំងណាស់ដែលប្រពន្ធធ្វើបែបមិនស្មោះត្រង់ជាមួយ តែដោយសារតែសេចក្តីស្រលាញ់នឹងមិនអាចបោះបង់ចោលបាន នោះប្តីនៅតែបន្តយកប្រពន្ធខ្លួនដដែល ដោយមិនធ្វើអ្វីអាក្រក់ទៅទង្វើរបស់ប្រពន្ធឡើយ ទ្រាំឈឺដោយសារតែស្រលាញ់ប្រពន្ធខ្លួនខ្លំាងពេក ហើយគាត់នៅតែទ្រាំរស់នៅជាមួយប្រពន្ធរហូតដល់សព្វថ្ងៃ ហើយប្រពន្ធគាត់មានកូនម្នាក់ទៀត ដែលគាត់គិតថាមិនមែនជាកូនជាមួយគាត់ទេ។ នេះជារឿងពិតដែលកើតមាននៅក្នុងសង្គមសព្វថ្ងៃនេះ ហើយរឿងនេះបានកើតមាននៅជិតកន្លែងដែលសិស្សច្បងគឺ និស្សិត បូន នាក់ គាត់ធ្វើព័ន្ធកិច្ច។ ពិតណាស់នៅក្នុងសម័យបច្ចុប្បន្ន ពិតជាមានមែនរឿងបែបនោះ គឺមានច្រើនណាស់ ជួនកាលប្រុសក្បត់ ស្រី  ហើយជួនកាលស្រីក្បត់ប្រុស។ តើរឿងការក្បត់គ្នាបែបនេះ មានតែក្នុងពេលបច្ចុប្បន្នចេះឬទេ? អត់ទេ គឺធ្លាប់មានតាំងពីដើមមកម្លេះ ហើយនៅក្នុងព្រះគម្ពីរហូសេគឺមានរឿងនេះកើតឡើងមែន គឺប្រពន្ធគាត់ បានក្បត់គាត់មានប្រុសថ្មីដែរ។

ចំណងជើងៈ  ការទិញដើម្បីទទួលសេចក្កីស្រលាញ់
     (បទគម្ពីរៈ ហូសេ ៣: -:១៩)
            (សង្ខេបបទគម្ពីរសិន)

          សំនួរស្នូល

          ហេតុអ្វីបានជាព្រះទ្រង់ឲ្យលោកហូសេទៅទិញប្រពន្ធដែលជាស្រ្តីសំផឹងផឹងក្បត់មកវិញ? តើ សេចក្តីស្រលាញ់ដែលលោកហូសេមានចំពោះប្រពន្ធគាត់ធំប៉ុន្មាន? ហើយតើព្រះមានសេចក្តីស្រលាញ់ធំ ប៉ុណ្ណាដែរចំពោះរាស្រ្តរបស់ទ្រង់?







v  រចនាសម្ព័ន្ធ

          I.      សេចក្តីស្រលាញ់ដែលស្ថិតស្ថេរ (៣:-៥)

1.    ព្រះបង្គាប់ឲ្យហូសេទៅធានាប្រពន្ធមកវិញ

         II.      អីស្រាអែលបោះបង់សេចក្តីស្រលាញ់ពិតរបស់ព្រះ (៤:-១៩)

1.   អំពើបាប នាំឲ្យមានរឿងក្តីជាមួយព្រះព្រះ

. ការទាស់ប្រឆាំងរបស់ព្រះចំពោះរាស្រ្តទ្រង់ (៤:-១០)
. ការភិតក្បត់របស់អីស្រាអែល (៤:១១-១៤)
. ការប្រមានរបស់ព្រះលើអីស្រាអែល (៤:១៥-១៩)

v  តួសេចក្តី

I.          សេចក្តីស្រលាញ់ដែលស្ថិតស្ថេរ (៣:-៥)

1.    ព្រះបង្គាប់ឲ្យហូសេទៅធានាប្រពន្ធមកវិញ

នៅក្នុងព្រះគម្ពីរហូសេជំពូក៣នេះទាំងមូល ពិសេសក្នុងខ១ យើងបានឃើញនៅព្រះរាជ្យបញ្ជា របស់ព្រះជាម្ចាស់ ទៅកាន់លោកហោរាហូសេ ដើម្បីឲ្យគាត់ទៅស្រលាញ់ស្រីមូយទៀតធ្វើជាប្រពន្ធ ហើយ ស្រីមួយទៀតនោះ គឺមិនមែនជាស្រីដែលបរិសុទ្ធ ឬក៏ស្រីថ្មីអ្វីនោះដែរ តែជាអតីតធ្លាប់ជាប្រពន្ធគាត់ពីមុន រួចហើយ ប៉ុន្តែនាងបានក្បត់គាត់ ទៅមានប្រុសថ្មីផ្សេងទៀត។ នៅក្នុងព្រះគម្ពីរបកប្រែចាស់​ គេបកលើព្រះ បន្ទូលព្រះបង្គាប់ទៅហូសេថា ចូរឯងទៅស្រលាញ់ស្រីមួយទៀតចុះ គឺជាស្រីដែលមានអ្នកដទៃ ស្រលាញ់ ហើយ ក៏ជាស្រីសំផឹងផង ប៉ុន្តែក្នុងសញ្ញាថ្មីគេប្រែថា ចូរទៅរួមរ័ក្សជាមួយស្រីដែលមានគូស្មេហ៍ ជាស្រី ផឹតក្បត់នេះ សាជាថ្មីចុះ ពាក្យសារជាថ្មីមានន័យថា គាត់ធ្លាប់រួមរស់ជាមួយម្តងហើយ  ហើយព្រះអង្គ បង្គាប់ឲ្យហូសេ ទៅយកនាងមកវិញ មកស្រលាញ់ម្តងទៀត។ ទោះពីមុនជាប្រពន្ធ ហើយឥឡូវជាស្រី សំផឹងក៏ដោយ លោកអ្នកបងប្អូនយើងប្រហែលជាយើងគិតថា តើក្នុងសម័យនោះក្រស្រីក៏អី បានជា ព្រះឲ្យហូសេទៅ ស្រលាញ់ស្រីសំផឹងនោះ? បើយើងនិយាយអំពីស្រីសំផឹងក្នុងព្រះគម្ពីរ ជាស្រីដែល មិនស្អាត មិនបរិសុទ្ធ  តែនិយាយជាទូទៅថា ជាស្រីដែលមានប្រុសច្រើន ជាស្រីដែលក្បត់ប្តីមានប្រុសថ្មី។

 តែប្រហែលជាព្រះមិនចង់ឲ្យហូសេក្លាយទៅជាបុរសដែលមានប្រពន្ធច្រើន ដូចជាប្រពន្ធគាត់ឬមិនដឹង ឬក៏ចង់ឲ្យហូសេស្មោះមួយទល់មួយ។ ពិតប្រាកដណាស់ ជាមួយគ្នាដែលព្រះឲ្យហូសេទៅយកប្រពន្ធវិញ ដើម្បីផ្តល់ឲ្យក្តីស្រលាញ់សារជាថ្មីនោះ ព្រះអង្គក៏មិនភ្លេចពីអ៊ីស្រាអែលដែរ នៅចុងខ១ ព្រះអង្គបានប្រៀប ធៀបទៅនឹងរាស្រ្តរបស់ទ្រង់ ដែលធ្លាប់ជាមនុស្សក្បត់ទ្រង់ នឹងទៅថ្វាយបង្គំថ្វាយដង្វាយដល់ព្រះដទៃ ប៉ុន្តែតាមរយះសេចក្តីដ៏ស្មោះត្រង់   នឹងមិនចេះប្រែប្រួលរបស់ទ្រង់ នោះទ្រង់ក៏នៅតែស្រលាញ់គេ នឹងចង់ បានគេមកធ្វើជារាស្រ្តរបស់ទ្រង់ដដែលមិនចង់ឲ្យគេទៅណាឡើយ។  យ៉ាងណាមិញយើងបានស្តាប់ឮពី រឿងដែលខ្ញុំបានិយាយពីខាងដើម ពីបុរសជាកម្មករសំណង ព្រមយកប្រពន្ធដែលមានប្រុសថ្មី យើងអាច វិច្ឆ័យគាត់ថា គាត់ពិតជាមនុស្សស្មោះត្រង់ខ្លាំងណាស់។ ហើយចំពោះលោកហូសេដែលយល់ព្រមយក ប្រ ពន្ធដែលផឹកក្បត់នឹងខ្លួនមានប្រុស នោះយើងក៏អាចថា ហូសេក៏ពិតជាស្មោះត្រង់ខ្លាំងណាស់ដែរ។ ចុះបើ ព្រះជាម្ចាស់វិញ? នៅពេលដែលអ៊ីស្រាអែលក្បត់ទ្រង់ នឹងបានទៅថ្វាយបង្គំព្រះបាល តែទ្រង់ក៏ស្រលាញ់ គេដូចដើម នឹងចង់យកគេមកវិញ ដើម្បីនឹងមានទំនាក់ទំនងល្អជាមួយគ្នាវិញ តើព្រះអង្គស្មោះត្រង់ឬទេ? ពិតណាស់សេចក្តីស្មោះត្រង់របស់ទ្រង់ពិតជាមិនចេះប្រែប្រួលឡើយ គឺតាំងតែពីពួកឭយុកោពួកគេម្លេះ។ នៅក្នុងជំពូក : ២០  បាននិយាយថាទ្រង់ ក៏នឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្តីស្មោះត្រង់”” នេះ មានន័យថា បើទ្រង់ឃើញគេក្បត់ តែមិនបានទៅយកគេមកវិញ នោះមានន័យទ្រង់មិនបានស្មោះត្រង់ ឡើយ ចំពោះអ្វីដែលទ្រង់ធ្លាប់មានបន្ទូលថា គេគឺជារាស្រ្តរបស់ទ្រង់ ហើយទ្រង់គឺជាព្រះរបស់គេនោះ។ ដូច្នេះយើងនឹងមើលជាមួយគ្នាទៅមុខទៀត ថាតើពេលដែលព្រះទ្រង់បង្គាប់មកដល់ហូសេហើយ តើហូសេ ធ្វើដែរទេ?

ពិតប្រាកដណាស់ទោះព្រះគម្ពីរហូសេនេះមិនបាននិយាយថា លោកហូសេជាមនុស្សសុចរិតដូច និយាយអំពីលោកណូអេ អ័ប្រាហាំ ឬដូចយ៉ូបក៏ដោយ ប៉ុន្តែនៅក្នុងខបន្ទាប់យើងឃើញថា លោកពិតជា បានទៅទិញ ដើម្បីនឹងលោះប្រពន្ធមកធ្វើជាប្រពន្ធខ្លួនវិញមែន។ តើទិញមកពីណា? បើតាមរយះពត៌ មានដែលយើងបានឃើញនៅខាងមុខកណ្ឌគម្ពីរហូសេ (គម្ពីរសំរាប់សិក្សា) អ្នកនិពន្ធបានប្រាប់យើងថា ហូសេគឺជាអ្នកដឹងនាំក្នុងសម័យដែលអ៊ីស្រាអែលខាងជើង ត្រូវអន្តរាយដោយសត្រូវគឺពួកអាសសើរ ហើយប្រពន្ធរបស់ហូសេប្រហែលត្រូវពួកអាសសើរចាប់យកទៅធ្វើជាទាសករបំរើនៅទីនោះ យើងអាច ឃើញក្នុង ហូសេ ៧:១១ អេប្រាអិម​ក៏​ដូច​ជា​ព្រាប​អាប់​ឥត​ប្រាជ្ញា ហើយ​ឥត​យោបល់ គេ​ហៅ​រក​សាសន៍​អេស៊ីព្ទ តែ​គេ​ទៅ​ឯ​ស្រុក​អាសស៊ើរ​វិញ ក្នុង ៨:ដ្បិត​គេ​បាន​ឡើង​ទៅ​ឯ​ស្រុក​អាសស៊ើរ ដូច​ជា​លា​ព្រៃ​ដែល​នៅ​តែ​ឯង អេប្រាអិម​បាន​ជួល​ពួក​សហាយ។ យើងដឹងថាលោកហូសេ មីកា នឹងអេសាយ គាត់ទាំង បីធ្វើការក្នុងពេលតែមួយដូចគ្នា ប៉ុន្តែតំបន់ខុសគ្នា អេសាយ គាត់នៅអ៊ីស្រាអែលខាងត្បូង ឯហូសេ នឹងមីកានៅខាងជើង។  ហើយនៅក្នុងខ២ យើងបានឃើញលោក ហូសេគាត់បានទៅទិញប្រពន្ធខ្លួនពីប្តី ថ្មីវិញ គឺពួកអាសសើរ ដើម្បីនឹងធ្វើការផ្សះផ្សារគ្នាសារជាថ្មីវិញ។ ហើយនៅក្នុងខ២ផងដែរ យើងបាន ឃើញថាលោកហូសេគាត់ពិតជាបានទៅទិញកូមើមកវិញពិតមែន គឺក្នុងតម្លៃប្រាក់ ១៥ដូង នឹងស្រូវឱក១ ថាំងកន្លះ ជាធម្មតាប្រាក់១៥ដួងនេះ តម្លៃមួយថ្លៃគួរសម វាស្មើរនឹងតម្លៃពាក់កណ្តាលនៃតម្លៃខ្លួនរបស់ ទាសករម្នាក់ ដែលយើងឃើញក្នុង (និក្ខ. ២១:៣២ តែ​បើ​គោ​នោះ​បាន​ជល់​ដល់​បាវ​ប្រុស​ឬ​បាវ​ស្រី​គេ​វិញ នោះ​ត្រូវ​សង​តែ​ប្រាក់​៣០​រៀល​ទៅ​ចៅហ្វាយ​វា​បាន​ហើយ ឯ​រូប​គោ​ត្រូវ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ ”) ឬតម្លៃ លោះខ្លួននៅក្នុងការធ្វើបំណន់​សំរាប់មនុស្សស្រី (លេវី.២៧ : បើ​ជា​ស្រី​វិញ ត្រូវ​គិត​ថ្លៃ​៣០​រៀល) ហើយ ចំណែកស្រូវឱក ១ថាំងកន្លះនេះ គឺស្មើរនឹងធុងទឹកដែលមានចំណុះ ៤៩៥ លីត្រ ដែលលោកហូសេបាន ពាំនាំរបស់ទំាងនោះទៅលោះយកប្រពន្ធខ្លួនមកវិញ ដែលតម្លៃសរុបទាំងអស់ ស្មើរនឹងប្រាក់៣០ដួង ដែល ស្មើរនឹងតម្លៃដែល យ៉ូដាស់អ៊ីស្រារីយ៉ុតលក់ព្រះយេស៊ូវ ដើម្បីឲ្យគេធ្វើគត (ម៉ាថ. ២៦:១៤-១៥ នៅ​គ្រា​នោះ មាន​ម្នាក់​ក្នុង​ពួក​១២​នាក់ ឈ្មោះ​យូដាស-អ៊ីស្ការីយ៉ុត វា​ទៅ​ឯ​ពួក​សង្គ្រាជ​សួរ​ថា បើ​ខ្ញុំ​បញ្ជូន​អ្នក​នោះ​មក​លោក តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ រួច​គេ​សំរេច​នឹង​ឲ្យ​ប្រាក់​៣០​រៀល​ដល់​វា)


            ដូច្នេះយើងនឹងបន្តទៅសិក្សានៅខ៣ ដល់ខ៥បន្តទៀត។ នៅក្នុងនេះ យើងឃើញអំពីការវិល ត្រឡប់មកវិញរបស់ប្រពន្ធលោកហូសេ បន្ទាប់ពីត្រូវបានទិញ ឬក៏លោះរួចហើយនោះ  ហើយក្នុងខ៣ យើងឃើញថាលោកហូសេហាក់មិនទាន់ទទួលកូមើរជាប្រពន្ធខ្លួនជាលក្ខណះពេញសិទ្ធនៅឡើយ គឺនៅ អប់រំ ទូន្មានសិន ប្រាប់សិន  គាត់ថានែកុំទៅរកប្រុសថ្មី ប្រុសក្មេងទៀត ត្រូវនៅសំរាប់អញ មិនត្រូវឲ្យអញ នៅតែម្នាក់ឯងទៀតទេ ប្រហែលជាបងប្អូនមួយចំនួនដែលមានគ្រួសារ យល់អារម្មណ៍ខ្លួនឯងដែលនៅ ប្រពន្ធអត់នៅជាមួយ។  គាត់បើមិនដូច្នោះទេ អញមិនប្រព្រឹត្តយ៉ាងល្អចំពោះឯងដូចមុនទៀតទេ ហូសេ និយាយ បែបជាការអប់រំ ហើយបែបកំរាមដែរ។ យ៉ាងណាមិញ អ្វីដែលលោកហូសេចង់បានគឺការស្មោះ ស្ម័គ្រមួយទល់នឹងមួយ ដោយមិនគេចកែឡើយ។ ដូចមើលនៅក្នុងខ៤ នឹង៥ទៀត នៅទីនេះជាការលើក ឡើងលើកទីពីរនៅក្នុងជំពូក៣ នេះដែលនិយាយអំពីអ៊ីស្រាអែលជាថ្មីម្តងទៀត បន្ទាប់ពីនិយាយនៅចុង ខ១ នៅទៅនោះនិយាយថា ពួកអ៊ីស្រាអែលនឹងគ្មានអ្នកដឹងនាំសំរាប់គេទៀតទេ ទោះទាំងស្តេច ចៅហ្វាយ ហើយនៅពេលដែលគេគ្មានអ្នកដឹកនាំ នោះគេក៏នឹងគ្មានរបៀបណាដែលនាំឲ្យគាតថ្វាយយញ្ញូបូជាដល់រូប ព្រះ ឬអ្វីទៀតដែលធ្វើឲ្យគេភ្លេចព្រះពិតទៀតដែរ។ ហើយក្នុងខ៥ និយាយថា ពេលនោះគេនឹងវិលត្រឡប់ មករកព្រះជាម្ចាស់វិញ គេនឹងប្រែចិត្តដើម្បីនឹងស្វែងរកព្រះជាម្ចាសវិញ ហើយគេនឹងដើរតាមស្តេចដែល ព្រះលើកតាំងសំរាប់គេ(ដាវីឌ) នោះទៅទីបញ្ចប់នោះមិនអាចនឹងគេចផុតពីការពឹងជ្រកលើព្រះជាម្ចាស់  នឹងទទួលសេចក្តីសប្បុរសរបស់ទ្រង់ឡើយ។ ហើយពាក្យថា នៅជាន់ក្រោយបង្អស់គេនឹងពឹងជ្រកព្រះ នៅ ទីនេះ គឺចង់មានន័យថា គេមិនអាចគេចផុតពីការប្រែចិត្តទទួលសេចក្តីប្រោសលោះ​នឹងសប្បុរសរបស់ព្រះ យេស៊ូវដែលប្រសូត្រតាមរយះស្តេចដាវីឌឡើយ គេនឹងពឹងលើស្តេចមួយអង្គនោះតែមួយ។

II.         អីស្រាអែលបោះបង់សេចក្តីស្រលាញ់ពិតរបស់ព្រះ(៤:-១៩)

         ក្នុងចំនុចទីពីរសំរាប់នៃសេចក្តីអធិប្បាយរបស់ខ្ញុំ គឺជាវគ្គ បានស្វាយណាយក្រូច  ហើយក៏ជាចំនុច នៃការចាប់ផ្តើមនូវផ្នែកទីពីរផងដែរនៅក្នុងព្រះគម្ពីរហូសេ គឺពីជំពូក ៤ដល់់ជំពូក៨ ដែលមានទាំងទាំងបូន ផ្នែក។ នេះជំពូក៤នេះ គឺត្រូវបានប្តូរសាច់រឿងហើយ គឺលែងនិយាយអំពីបទពិសោធន៍របស់លោក ហូសេជាមួយប្រពន្ធហើយ ប៉ុន្តែគឺរឿងត្រូវបានសង្កត់ធ្ងន់លើពួកអ៊ីស្រាអែលម្តង។ ដូច្នេះយើងនឹងមើលជា មួយគ្នាថា តើអ៊ីស្រាអែលគេឆ្លើយតបយ៉ាងដូចម្តេចចំពោះសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់?

      . អំពើបាប នាំឲ្យមានរឿងក្តីជាមួយព្រះ

ការពីឆ្នាំ២០១២ បងប្រុសច្បងខ្ញុំគាត់បានយកប្រពន្ធ ហើយម្តាយក្មេងគាត់ គឺជាមនុស្សដែលអាចរាប់បានថា ស្វិតនៅក្នុង លំដាប់កំពូលនៅក្នុងភូមិ ពីរឿងឆ្នាស់ ជេរ កាច់ជាងម្តាយខ្ញុំទៅទៀត។ ផ្ទះខ្ញុំនឹងផ្ទះ ប្រពន្ធគាត់មិនឆ្ងាយពីគ្នាទី ប្រហែលជា៣ , ៤រយ ម៉ែត្រពីគ្នា ថ្ងៃមួយគាត់បានផឹកស្រាស្រវឹង ហើយដោយ សារតែទើបបានគ្នាដំបូងបានប្រហែល២ខែ បងខ្ញុំគាត់ក្លាយចិត្តម្តាយ នឹងឪពុក ក្មេងក៏សុំប្រពន្ធគាត់មក ដេកផ្ទះ (ម្តាយបង្កើត) ពេលនោះប្រពន្ធក៏មិនឲ្យមក ព្រោះគាត់គិតថាយប់ហើយ ប្រហែលម៉ោង៩ទេ។​ ពេល នោះគាត់ស្រវឹង គាត់ថាអត់ទេ ខ្ញុំសុំទៅដេកផ្ទះម្តាយខ្ញុំ ប្រពន្ធគាត់ក៏ចេះឃាត់ ឯងមិនបាញ់ទៅទេ ដេកនៅនេះហើយ។ បងខ្ញុំក៏ចេះតែ ថា ខ្ញុំទៅដេកនៅនោះវិញ ខ្លាចចិត្តមែ ឪ (ខ្លាចក្អួត) ពេលប្រពន្ធឃាត់ នឹងទាញមិនឲ្យទៅ គាត់ក៏រលាសដៃគាត់ពីការចាប់របស់ប្រពន្ធ នឹងធ្វើឲ្យប្រពន្ធគាត់ដួល។ ពេលបានរបូតដៃហើយ នោះបងខ្ញុំក៏ដេកមកផ្ទះម្តាយខ្ញុំ ដេកមួយយប់ទល់ភ្លឺ ។ ពេលព្រឹកឡើងម្តាយក្មេក គាត់ខឹង ព្រោះធ្វើឲ្យកូនគាត់ដូលរបក់ជង្គង់ ពេលនោះគាត់ដើរមកដល់មុខផ្ទះខ្ញុំចាប់ផ្តើមជេរតែម្តង មិនត្រឹមជេរតែបងខ្ញុំទេ ដល់ម្តាយខ្ញុំ នឹងដល់ពូជអំបូរទៀត។ ពេលបងខ្ញុំខឹង គាត់ថាបើថាតែគាត់ទៅអត់អីទេ​ តែនេះជ្រុលពេកដល់ពូជ ពេលនោះគាត់ក៏ទៅវិញ​ គាត់ថាកើត អីក៏កើតទៅ គាត់ទៅវិញ  គ្រាន់តែដួលរបក់ជង្គងបន្តិចសោះ ជេរឯងដល់ម្លឹងហើយ។ គាត់សំរេចចិត្តអត់ទៅវិញ ហើយប្រពន្ធគាត់ក៏អត់​មកផ្ទះម្តាយខ្ញុំដែរ។  ពេលនោះម្តាយក្មេកគាត់ចាប់ផ្តើមខឹង ហើយប្តឹងបងប្រុសខ្ញុំ មុនដំបូងដល់ឃុំ តែចាញ់បងប្រុសខ្ញុំ គាត់មិនសុខចិត្ត ក៏បន្តរឿងក្តីទៅដល់ស្រុកទៀត តែក៏នៅតែចាញ់ក្តីបងប្រុសខ្ញុំ។ បងប្រុសខ្ញុំបាននិយាយនៅក្នុងសាលាស្រុកថា បើម្តាយក្មេកគាត់ទៅសុំ ទោសដល់យាយតា បងប្អូនខាងខ្ញុំទាំងអស់ ដែលគាត់បានជេរ ទាំងសរុបទាំងពូជនោះ បងខ្ញុំនឹងទៅរស់នៅជាមួយប្រពន្ធវិញ។ ធម្មតា ខ្មែរយើងគឺគោរពពូជអំបូរណាស់។ តែពេលនោះម្តាយក្មេកបងប្រុសខ្ញុំ គាតមិនទៅសុំទោស ទោះបីគាត់ចាញ់ក្តីពីរកន្លែងក៏ដោយ។  ពេលនោះបងប្រុសខ្ញុំក៏បានធ្វើតាមអ្វីដែលគាត់និយាយ គឺអត់ទៅយកកូនគាត់វិញទេ  គឺបានដាច់គ្នាតាំងពីពេលនោះមកដល់ឥឡូវ។ យ៉ាងណាមិញ ពេលខ្លះរឿងបណ្តឹងរបស់មនុស្សយើងពេលខ្លះ យើងមិនដឹងប្រាកដថា នរណាខុស នរណាត្រូវទេ ដូចបងខ្ញុគ្រាន់តែវាយប្រពន្ធរបូសតិច មែក្មេកជេរដល់ពូជ ដល់ពេលប្តឹចាញ់បងខ្ញុំ។ ដូចនេះ យើងនឹងមើលពីបណ្តឹងរបស់ព្រះជាមួយអ៊ីស្រាអែលម្តង  ព្រះអង្គប្តីគេ តើគេធ្វើអ្វីបានជាព្រះអង្គប្តី?

. ការទាស់ប្រឆាំងរបស់ព្រះចំពោះរាស្រ្តទ្រង់ (៤:-១០)

ជាការពិតណាស់ព្រះជាម្ចាស់ទ្រង់ពេញដោយភាពបរិសុទ្ធគ្មានបាប ហើយទ្រង់ស្អប់អ្នកណាស់ ដែលធ្វើបាបទាស់នឹងទ្រង់ តែទ្រង់ចង់ឲ្យគេបានប្រែចិត្តចេញពីការអាក្រក់នោះមករកព្រះ។ ហើយអ្នកណា ដែលមិនព្រមប្រែចិត្តរកព្រះអង្គ ទំាងខំប្រព្រឹត្តគ្រប់បែបយ៉ាងដោយការអាក្រក់នៃអំពើបាប នោះគេកំពុង នាំខ្លួន​គេឲ្យមានរឿងក្តីជាមួយនឹងទ្រង់ហើយ។ ហើយពួកអ៊ីស្រាអែលក៏បានធ្វើអំពើបាប ដែលទាស់នឹង ព្រះ នាំឲ្យព្រះអង្គខឹងគេ នៅក្នុងខ១ ព្រះអង្គមានបន្ទូលថា ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ចុះ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​ពួក​អ្នក​ស្រុក​នេះ ពី​ព្រោះ​គ្មាន​សេចក្ដី​ពិត ឬ​សេចក្ដី​សប្បុរស​ក៏​ឥត​មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ””  ហើយក្នុងគម្ពីរសម្រាយថា ឱជន ជាតិអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ព្រះអម្ចាស់កំពុងតែប្តឹងនឹងអ្នកស្រុកនេះ ដ្បិត នៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្តិភាព ហើយក៏គ្មាននរណាស្តាល់ព្រះជាម្ចាស់ដែរ នៅក្នុង នាមជាអ្នកនាំសាររបស់ព្រះ នោះលោកហូសេបានធ្វើការចោទប្រកាន់ដល់អ៊ីស្រាអែលថា គេគឺជាមនុស្ស មិនស្មោះត្រង់ នឹងធ្វើអ្វីខុសពីសេចក្តីបង្គាប់របស់ផងព្រះ។ ដែលយើងអាចឃើញពីខ២ដល់ខ១0 ហើយ ព្រះកំពុងតែតតាំងជាមួយគេ  អេសាយ ៣:១១-១៣ (វេទនា​ដល់​មនុស្ស​អាក្រក់​គេ​នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ​នឹង​បាន​សង​ដល់​គេ​វិញ ឯ​រាស្ត្រ​របស់​អញ គឺ​ជា​កូន​ក្មេង​ដែល​សង្កត់​សង្កិន​គេ ហើយ​គឺ​ជា​ពួក​ស្រី‍ៗ​ដែល​មាន​អំណាច​ត្រួត​ត្រា​លើ​គេ​ដែរ ឱ​រាស្ត្រ​របស់​អញ​អើយ ពួក​អ្នក​ដែល​នាំ​មុខ​ឯង គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​ឯង​ដើរ​ដែរ ព្រះ​យេហូវ៉ា​ទ្រង់​កំពុង​ឈរ ដើម្បី​តវ៉ា ទ្រង់​ឈរ​ដើម្បី​ជំនុំ​ជំរះ​ជន​ជាតិ​ទាំង​ឡាយ)  គម្ពីរមីកា ៦: ថា ម្នាល​ភ្នំ​ទាំង​ឡាយ នឹង​ឯង​រាល់​គ្នា ជា​ឫស​នៃ​ផែន​ដី​ដ៏​ស្ថិត​ស្ថេរ​អើយ ចូរ​ស្ដាប់​រឿង​ក្ដី​របស់​ព្រះ​យេហូវ៉ា​ចុះ ដ្បិត​ព្រះ​យេហូវ៉ា​បាន​កើត​ក្ដី​នឹង​រាស្ត្រ​ទ្រង់ គឺ​ទ្រង់​នឹង​តវ៉ា​នឹង​ពួក​អ៊ីស្រាអែល


ពិតប្រាកដណាស់នៅត្រង់នៅបានបញ្ជាក់ថា អ៊ីស្រាអែលគេគ្មានសេចក្តីស្រលាញ់ទេ គេបានបោះបង់ចោល នឹងបានរលាយដូចជាទឹកសន្សឹមនៅពេលព្រឹកព្រលឹមហើយ។ ខ ២ ប្រាប់ថា ពួកគេ បានប្រព្រឹត្តការមិនស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក នឹងបាននសំឡាប់គ្នាដោយមិនប្រណី។ តែក្នុងខ៣ ប្រាប់ថា ដោយសារតែការទុច្ចរិតទំាងនោះហើយ បានធ្វើពួកគេជួបនៅភាពរាំងស្ងួត នឹងការអត់ឃ្លាន ដែលកំពុងតែមាននៅពេលនោះ ព្រះអង្គមិនផ្គត់ផ្គង់គេឡើយ។ យើងនឹងមើលបន្តថា នៅក្នុង ខ៤ដល់ខ៦ នៅទីនេះឃើញថាព្រះទ្រង់មិនគ្រាន់ទេខឹងតែលើពួកអ៊ីស្រាអែលមួយនោះទេ គឺរាលដាលដល់ពួកសង្ឃ ទៀត ទ្រង់ថាអ្នកដែលត្រូវខឹងខ្លាំងគឺអាពួកហ្នឹងម៉ង​​  ដោយសារពួកវាមិនព្រមបង្រៀនអ្វីដល់ ពួកគេអំពី បញ្ញត្តិរបស់អញ អត់ជួយកែតម្រូវគេសោះ បានជារាស្រ្តអញចេះតែធ្វើ តាមតែអំពើចិត្ត បើឯងធ្វើឲ្យ រាស្រ្តជាត្រូវមហនរាយ នោះឯងក៏ត្រូវជួយការនោះដែរ ព្រោះឯងមិនបង្រៀនគេ (ខ៦) មីកា ២: គេ​ថា កុំ​ទាយ​ឲ្យ​សោះ អើ ពួក​ហោរា​នឹង​លែង​ទាយ​ដល់​ពួក​យ៉ាង​នេះ​ហើយ តែ​សេចក្ដី​ដំនៀល​នឹង​មិន​ផុត​ឡើយហើយក្នុង អេសាយ ៥០: ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា សំបុត្រ​លះ​លែង​ដែល​អញ​ឲ្យ​ដល់​ម្ដាយ​ឯង ដើម្បី​បណ្ដេញ​ចេញ នោះ​តើ​នៅ​ឯ​ណា ឬ​តើ​អញ​បាន​លក់​ឯង​ដល់​ម្ចាស់​បំណុល​របស់​អញ​ណា​មួយ មើលដែល​ឯង​ត្រូវ​លក់​ទៅ​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឯង​ទេ ហើយ​ដែល​ម្ដាយ​ឯង​ត្រូវ​បណ្ដេញ​នោះ ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​ឯង​រាល់​គ្នា​ដែរក្នុងខ៧- ផ្ទុយពីការបង្រៀនឲ្យដើរតាមព្រះ បន្ទូលព្រះ ពួកសង្ឃគេលើកទឹកចិត្ត នឹងស្វាគមន៍ឲ្យពួកអ៊ីស្រាអែល កាន់តែធ្វើអាក្រក់ឡើងវិញ  ព្រោះអ្វី? គឺដើម្បីបានប្រយោជន៍ខ្លួន ពេលពួកអ៊ីស្រាអែលរកមានមក គេយកដង្វាយទៅថ្វាយ ហើយពួកបាន ស៊ីដោយដង្វាយនឹងឯង ពេលអ៊ីស្រាអែល កាន់តែធ្វើអំពើបាបកាន់តែខ្លាំង នោះពួកសង្ឃកាន់តែទទួល ដង្វាយកាន់តែច្រើន (ដើមខ៧ វា​រាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា នោះ​ក៏​បាន​ធ្វើ​បាប​នឹង​អញ​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ) ហើយដើមខ៨ថា គេ​ចិញ្ចឹម​ជីវិត​ដោយ​អំពើ​បាប​របស់​រាស្ត្រ​អញ។ ក្នុងខ៩ដល់១០ ព្រះអង្គមានបន្ទូលថា ពួកសង្ឃក៏មិនខុសពីពួកអ៊ីស្រអែលឡើយ គេមិនបានធ្វើឲ្យខ្លួនគេនៅតែស្អាត ចំពោះព្រះទេ ពេលអ៊ីស្រាអែលធ្វើបាប ពួកសង្ឃគេធ្វើបាបជាមួយគេដែរ។ ដូច្នេះបើ អ៊ីស្រាអែលទទួល ការជំនុំជំរះ នោះគេក៏ត្រូវតែទទួលដូចគ្នា ព្រោះតែពួកសង្ឈស្វាគមន៍ឲ្យគេធ្វើកាន់តែច្រើន ដើម្បីបាន ដង្វាយច្រើនទៀត។ បងប្អូនទាំងអស់គ្នាសូមប្រយ័ត្ននៅក្នុងនាមយើងជាអ្នកដឹង កុំព្យាយាមចង់ឲ្យពួកជំនុំ មានដង្វាយចូលវិហារ តែមិនមើលការងារគេនោះឡើយ។ ត្រូវបង្រៀនគេឲ្យគេចេះរកស៊ីដោយសុចរិត បើមិនអញ្ចឹងទេ​ បើពួកជំនុំធ្លាក់នរក យើងក៏ធ្លាក់នរកតាមដែរ ព្រោះយើងគ្រាំទ្រឲ្យគេធ្វើ។

. ការភឹតក្បត់របស់អ៊ីស្រាអែល (៤:១១-១៤)

          នៅក្នុងចំនុចនេះ យើងឃើញថា តាមរយះការមើលដៃរបសពួកសង្ឃ ដែលមិនបង្រៀនពួកគេអំពី ផ្លូវរបស់ព្រះ នោះអំពើអាក្រក់ នឹងការកំផឹតត្រូវបានសាយភាយពេញស្រុកតែម្តង។ គេចាប់ផ្តើមធ្វើពិធី សាសន៍អាក្រក់ផ្សេងៗ ពិសេសគេព្យាយាមរកសុភមង្គលតាមរយះការទៅគោរពរូបព្រះដែលធ្វើអំពីឈើ ពិភាក្សាជាមួយរូបឈើនោះឯង  រកគ្រួទាយពីជីវិត។ ពេលនេះពួកគេកាន់តែធ្លាក់ខ្លួនជ្រៅទៅៗហើយ ពួកគេកាន់តែលែងស្គាល់ព្រះ។ គេតាំងឲ្យអាសនានៅលើភ្នំ ហើយថ្វាយដង្វាយដល់ព្រះបាល ហើយក៏ គោរពឈើធំៗ ត្រជាក់ៗ ពិសេសដើមណាធំៗដែលមានម្លុបត្រជាក់ស្រួល គេនាំគ្នា ដាក់អាសនាសំរាប់នឹង គោរពសុំសេចក្តីសុខនៅទីនោះ ក្នុងសង្គមខ្មែររាល់ថ្ងៃកំពុងតែមាននៅអ្វីដែលពួកអ៊ីស្រាអែល ធ្វើ នេះ តែអ្នកខ្លះមិនត្រឹម តែគោរពដើមឈើធំៗ ត្រជាក់ៗនោះទេ រហូតដល់ដើមឈើនោះ ត្រូវបានកាប់ដូលនៅសល់តែគល់ក៏នៅឆ្គួត គោរពទៀត  (ខេត្តសៀមរាប) ហើយពួកកូនស្រីរបស់គេក៏នាំ គ្នាបែកគំនិតធ្វើជាស្រីពេស្យាអស់  ប្រហែលពួកគេ ចង់រកលុយតាយរយះការលក់នៅរបស់សំខាន់របស់ខ្លួន (ព្រហ្មចារី)ហើយ ព្រោះនៅក្នុងខ១៤ ព្រះអង្គមានបន្ទូលថា ពូកស្រីៗបម្រើផ្លូវភេទនេះល្មមៗទេ មិនសូវខឹងប៉ុន្មានទេ ដែលខឹងខ្លាំងគឺពួក ប្រុសៗនឹងហ្មង ដោយសារពួកវានឹងហើយបាននាំឲ្យមានស្រីៗរកស៊ីផ្លូវភេទ។ ដោយវាទើបធ្វើឲ្យស្រី ក្លាយទៅជាស្រីពេស្សាបំរើផ្លូវភេទអស់រលីង គឺនៅកន្លែងថ្វាយដង្វាយនឹងហ្មង ដោយគេគិតថាការធ្វើបែប នោះនៅកន្លែងថ្វាយអាសនាដល់ព្រះបាល នោះជាពិធីសាសនាមួយដ៏ល្អរបស់ពួក។ ចេះធ្វើពាស់វាល ពាសកាលចឹងកើត អត់ដណ្តឹងការឲ្យល្អសោះ។  គេព្យាយាមថ្វាយបង្គំព្រះដែលមិនចេះនិយាយ (ទំនុក. 115: 5) ហើយបោះបង់ចោលព្រះដែលចេះនិយាយ ទំនាក់ទំនងជាមួយគេ (អេស . 40:5 ; 55:11) ដូច្នេះ យើងទៅមើលចំនុចចុងក្រោយជាមួយគ្នាមួយទៀត តើព្រះទ្រង់ធ្វើអ្វីបន្តទៀត?

. ការប្រមានរបស់ព្រះលើអ៊ីស្រាអែល (៤:១៥-១៩)
          បន្ទាប់ពីព្រះអង្គឃើញថាពួកអ៊ីស្រាអែលគេបានធ្វើបាបយ៉ាងច្រើនទាស់នឹងព្រះ គេលែងស្គាល់អ្វី ទៅជាព្រះបន្ទូលរបស់ព្រះ នោះនៅខ១៥ ព្រះអង្គធ្វើការការប្រមានរបស់ព្រះទៅចំពោះអ៊ីស្រាអែល ហើយ ក៏ធ្វើការរំលឹកដាស់តឿនដល់យូដាដែរ។ ទ្រង់មានបន្ទូលទៅអ៊ីស្រាអែលថា នែអ៊ីស្រាអែលបើឯងឆ្គួត សូម ឆ្គួតតែម្នាក់ឯងបានហើយ កុំនាំគេឲ្យឆ្គួតដែរ ប្រយ័ត្នឲ្យហើយ បើគេមិនខុសទេ កុំនាំគេឲ្យខុសតាម បើគេអត់មានទោសកុំធ្វើឲ្យគេមានទោសតាម!! ភាសាខ្មែរយើងថា ប្រយ័ត្នទោសធ្ងន់ជាងខ្មោចឪ ។ ហើយព្រះអង្គក៏រំឮកដល់យូដាដែរថា ឯងក៏អញ្ចឹងដែរកុំឆ្គួតតាមគេ ឲ្យវាឆ្គួតតែម្នាក់ឯងបានហើយ ប្រយ័ត្ន ទៅជាមានទោសដូចគេ!! មានន័យថា បើអ៊ីស្រាអែលនាំទៅថ្វាយបង្គំរូបព្រះ កុំទៅតាមគេឲ្យសោះ កុំថ្វាយបង្គំអញផង ហើយទៅរកកន្លែងផ្សេងៗ ដើម្បីនឹងថ្វាយបង្គំព្រះបាលផងនោះឡើយ គម្ពីរនិក្ខ ២០:; ចោទិ ៥: កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ។ បើឯងធ្វើដូចអ៊ីស្រាអែល អញមិន ប្រទានពរឲ្យឯងទេ ព្រោះអ៊ីស្រាអែលគេរឹងចចេសណាស់ អញថាមិនចេះស្តាប់ទេ ដូចដោតកន្លុសគោ ក្រមុំដំបូងចឹង ពិបាកដឹងណាស់ ក្រាញ់យកគ្នាម៉ង មិនចេញតាម ដោយស្រួលទេ ទាល់តែវាយវាយទើប ទៅបានតិច រូចក្រាញ់ទៀត។ យូដាបើឯងទៅដែរ ប្រហែលដូចគ្នាហើយ។ បើឯងធ្វើដូចគេ អញមិនចិញ្ចឹម ឯងទេ មិនឃ្លាលរក្សាឯងទេ ក៏មិនផ្គត់ផ្គងឯងដែរ ប៉ុន្តែអញនឹងឲ្យឯងវេទនា រងទុក្ខ អាម៉ាស់ដូចគេវិញ (១៧-១៩)។

សរុបសេចក្តី

សរុបមកវិញ លោកហូសេហ៊ានលះបង់កិត្តិយស់ របស់ខ្លួនក្នុងនាមជាអ្នកនាំសាររបស់ព្រះពិត ដោយសារស្រីសំផឹងម្នាក់ ព្រោះតែសេចក្តីស្មោះត្រង់ នឹងភាពមិនផ្លាស់ប្តូរនៃសេចក្តីស្រលាញ់របស់ខ្លួន សុខចិត្តទៅទិញនាងពីប្តីចុងនាងវិញ ដើម្បីនឹងមានឱកាសរួមរសជាមួយគ្នាសារជាថ្មី គាតមិនត្រឹមតែ ស្មោះត្រង់ប៉ុណ្ណោះ តែគាត់ស្លាប់បង្គាប់ព្រះដែរពេលព្រះឲ្យគាត់ទៅយកប្រពន្ធខ្លួនវិញ។  តែឯប្រពន្ធចិត្ត អប្រីយ ហ៊ានលះបង់ក្រូចដ៏ផ្អែម ទៅរកស្វាយដ៏ជូរ គឺហ៊ានលះ បង់សេចក្តីស្រលាញ់ដ៏ស្ម័គ្រស្មោះរបស់ប្តី ទៅយកប្តីថ្មីដែលជាប្តីបោក។ រីឯអ៊ីស្រាអែលវិញដូចគ្នា ពួកគេហ៊ានលះបង់ចោលសេចក្តីស្រលាញ់ ដែលមិនចេះប្រួលប្រួល ក្តីស្រលាញ់យ៉ាងស្មោះស្ម័គ្ររបស់ព្រះ ទៅស្រវាយកព្រះដូចដុំថ្មដែលមិនចេះ និយាយអ្វីសោះធ្វើជាព្រះនៃខ្លួន។ នឹងធ្វើការអាក្រក់គ្រប់យ៉ាងដើម្បីចង់ឲ្យខ្លួនបានសេចក្តីសុខសុភមង្គល ដោយមិនគិតថាការនោះ ជាអំពើបាបដែលមានឲ្យមានទំនាស់ជាមួយព្រះឡើយ។ រីឯព្រះជាម្ចាស់វិញ ដោយសារតែមិនអាចទំលាក់ចោលនូវសេចក្តីស្មោះត្រង់ សេចក្តីយុត្តិធម៌ ព្រមទាំងសេចក្តីមេត្តារបស់ទ្រង់ ពិសេសសេចក្តីស្រលាញ់ដ៏មិនចេះប្រែប្រួលរបស់ទ្រង់ចំពោះរាស្រ្តទ្រង់ផ្ទាល់ ដែលទ្រង់បានសន្យាតាំង ពីដើមមកថាគេជារាស្រ្តរបស់អញ នោះស៊ូរទ្រាំការឈឺចាប់ដោយសារតែអំពើបាប ភាពកំផឹតរបស់គេ នឹងចង់បានគេមកវិញ ដែលគេមិនគួរនឹងទទួលនូវសេចក្តីប្រោលោះនេះសោះ ទោះបីគេដាច់ចេញដោយ អំពើបាបគេតែព្រះទិញគេមកវិញ ដើម្បីឲ្យពួកគេមានទំនាក់ទំនងសារជាថ្មីជាមួយព្រះអង្គ។ គម្ពីរ និក្ខ ១៩:ប្រាប់ថា អ៊ីស្រាអែលពួកគេពិតជាមនុស្សសំខាន់សំរាប់ព្រះមែនទែន គេគឺជាសង្ឍដែលនឹង នាំឲ្យប្រជាជាតិ ផ្សេងទទួលព្រះជាម្ចាស់តាមរយះពួកគេ  នឹងជាសាសន៍បរិសុទ្ធរបស់ព្រះ នៅក្នុងការរស់ នៅដើម្បីឲ្យសាសន៍ដទៃបានឃើញពីសិរីល្អរបស់ព្រះជាម្ចាស់ដែរ។ ទោះជាយ៉ាងណាទ្រង់មិនបោះបង់គេ ចោលឡើយ  ទ្រង់ស្មោះត្រង់នឹងគេរហូត ​​គឺតាំងពីអាដាម ធ្វើបាបមកម្លេះ ទោះបីគេប៉ះបោរមិនស្តាប់បង្គាប់ ដល់ទ្រង់ នោះទ្រង់មិនដែលនឹងបោះបង់ចោលគំរោងការសង្រ្គោះគេឡើយ។

v  ទេវសាស្ត្រ

តាមរយះលក្ខណះរបស់អ៊ីស្រាអែល យើងក៏អាចមើលដឹងពីលក្ខណះរបស់មនុស្សយើងផងដែរ ជូនកាលយើងមានចរិកដូចជាអ៊ីស្រាអែលដែរ ដែលព្យាយាមធ្វើអ្វីដោយខ្លួនឯង គេព្យាយាមសេរេប៉ុស្តិ ដោយខ្លួន ចងមានន័យថាគេខំស្វែករកសុភមង្គលដោយខ្លួនឯង អត់ពឹងព្រះទេ។ ព្រះជាម្ចាស់ទ្រង់ចង់ បានគេមកវិញ ដើម្បីនឹងមានទំនាក់ទំនងល្អជាមួយទ្រង់វិញ មិនចង់ឲ្យមនុស្សមានរឿងក្តីជាមួយទ្រង់ ឡើយ ព្រោះបើគេចាញ់ក្តីរបស់ទ្រង់ នោះគេនឹងត្រូវវិនាស។

 ចុះព្រះយេស៊ូវវិញ  ព្រះអង្គដ៏មានលក្ខណះ ដូចទៅនឹងព្រះជាម្ចាស់ដែរ ដោយសារតែសេចក្តីស្រលាញ់ឥតប្រួលប្រែរបស់ទ្រង់ នឹងភាពមើលឃើញ នៅអំពើបាបចង់រុំដល់មនុស្សក្នុងចំណងរបស់សាតាំង នឹងលោកីយទាំងមួល នោះទ្រង់យាងមកដើម្បី នឹងទិញគេ លោះគេពីភាពជាទាសករនៃអំពើបាប នឹងលោកីយនោះ ដោយលះបង់កិត្តិយល់ជាព្រះ ដើម្បីនឹងសុគតនៅលើឈើឆ្កាង ប្រយោជន៍តែចង់នាំឲ្យគេមានទំនាក់ទំនងថ្មីជាមួយទ្រង់វិញ។ អេភេ. 1:7ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​នោះ ដោយ​សារ​ព្រះ​លោ​ហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស​តាម​ព្រះ​គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​នៃ​ទ្រង់) ហើយក្នុង ១ពេ. :១៩ គឺ​បាន​លោះ​ដោយ​សារ​ព្រះ​លោ​ហិត​ដ៏​វិសេស​របស់​ព្រះ​គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម

កិច្ច. 20:28ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន​ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ​លោ​ហិត​ព្រះ​អង្គ​ទ្រង់​ចុះ នេះមានន័យថាដោយសេចក្តីស្រលាញ់របស់ព្រះយេស៊ូវ នោះទ្រង់ បានទិញ អ្នកជឿពីលោកីយ ដោយសារមើលឃើញថាគេ នឹងត្រូវវិនាស ឲ្យគេបានទីសង្រ្គោះដោយសារ ជឿលើទ្រង់ លើព្រះលោហិតរបស់ទ្រង់។

ការអនុវត្តន៍

នៅពេលដែលខ្ញុំជឿព្រះ ហើយខ្ញុំសម្លឹងទៅមើលជីវិតខាងក្រោយរបសខ្ញុំ នោះខ្ញុំគិតថា ខ្ញុំដូចជាដុំថ្ម  មួយដុំដែលអ្នករ៉េរ៉ែបោះចោលចឹង ប៉ុន្តែតាមរសេចក្តីស្រលាញ់របស់ទ្រង់ នោះទ្រង់បានរើសខ្ញុំមក ដើម្បីនឹងច្នៃ នឹងដុសខាត់ទៅជាថ្មជ្រុងមួយយ៉ាងមានតម្លៃសំរាប់ក្រុមគ្រួសារខ្ញុំ នឹងសង្គមជាតិខ្ញុំ។ ទ្រង់ ទិញខ្ញុំពីការរស់នៅក្នុងពិភពនៃអំពើបាប មកស្គាលសេចក្តីសង្រ្គោះ នឹង សេចក្តីពិតរបស់ទ្រង់។  តាមពិត យើងទាំងអស់ គ្នាដ៏ដូចជាខ្ញុំដែរ បើយើងទៅផ្សារ យើងមិនទិញបន្លែអត់ៗ មកធ្វើម្ហូបទេ។ ប៉ុន្តែព្រះយេស៊ូវ មិនចឹងទេ ទ្រង់ទិញអាវ៉ល់ៗនឹងឯង ហេតុអ្វី? រ៉ូម ៣:២៣.ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ ព្រោះគ្មានមួយណាល្អសោះ។ ព្រោះគ្មានផ្សារណាមួយមានបន្លៃល្អៗ គឺមានតែអាវ៉លៗនឹង បើមិនទិញមានតែអត់  តែព្រះយេស៊ូវអត់ទិញ លោកអ្នកនឹងខ្ញុំធ្លាក់នរកទាំងអស់គ្នា។


  គួរសរសើហើយ អរព្រះគុណព្រះទេ?  ទ្រង់ទិញយើងដោយ  កូល. 1:14  យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ​រាជ​បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្ដាច់​បាប ដោយ​សារ​ព្រះ​លោ​ហិត​ទ្រង់។ ជាងនេះសោតនៅពេលដែលព្រះអង្គ បានទិញយើងមក នោះពិតជាមិនចាត់ទុកយើងជាមនុស្សឥតប្រយោជន៍ គឺទ្រង់ថាយើងពិតជាមានតម្លៃ សំរាប់ទ្រង់ នឹងអាណាចក្ររបស់ទ្រង់។ ដូច្នេះនៅក្នុងមានយើងជាកូនរបស់ទ្រង់ ជាថ្មជ្រុងដែលព្រះយេស៊ូវ បានខាត់យ៉ាងស្អាត់  ជាត្បូងដែលព្រះអង្គបានរើសមក តើយើងទាំងអស់គ្នាគួរធ្វើអ្វីសំរាប់ព្រះ? ចំរៀង (២០៦) យើងគួរធ្វើជាត្បួងរបស់ព្រះ ដែលទ្រង់បានច្នៃ ហើយចាំងឆ្លុះដល់មនុស្សដទៃទៀត ឲ្យគេឃើញ ពីសិរីល្អព្រះ។ យើងឃើញនៅក្នុង ១ពេ. នូវអ្វីដែលគ្រីស្ទានយើងត្រូវតែមាន សំរាប់បំពេញគោលបំណង របស់ព្រះ។

0 Comments

Type and hit Enter to search

Close