Breaking News

លក្ខណ:នៃភាពជាស្រ្តីគ្រប់លក្ខណ: តាមព្រះគម្ពីរ​​ សុភាសិត៣១:១០ - ៣០

 សេចក្តីផ្តើម: មានរឿងខ្មែរមួយគឺ ស្រីគ្រប់លក្ខណ៍ និងស្រីខាតលក្ខណ៍ និយាយពីស្រីគ្រប់លក្ខណ៍
នាងជាស្រីដែលល្អ គ្រប់សព្វមិន ប្រកាន់ខ្លួនរើសអើងការងាឡើយ នាងជាប្រពន្ធដ៏ល្អដល់ប្តី និងជាម្តាយល្អដល់កូនផង ដែលបាននាំឲ្យគ្រួសារុងរឿង សុខសាន្តដោយសានាង ដែលផ្ទុយពីស្ត្រីខាតលក្ខណ៍ ដែលមិនចេះធ្វើអី ក្រៅពីតែងខ្លួន ឆ្លុះកញ្ចក់ផ្អៀងផ្អងមិនឈប់ទេ។
·         សំនួរស្នូល: តើក្នុងព្រះគម្ពីរចែងថា ស្រ្តីបែបណា ជាស្ត្រីគ្រប់លក្ខណ៍?






·         សង្ខេបបទគម្ពីរ:
ស្រ្តីគ្រប់លក្ខណ៍ជាស្ត្រីដែលពិបាកនិងរកបាន នាងមានតម្លៃជាងត្បូងទទឹមទៅទៀត នាងធៀបដូចជានាវាដឹកទំនិញ នាងតែងគិតគួនិងផ្គត់ផ្គង់ដល់គ្រូសាមិនខ្ជិលច្រអូសម្តងណាឡើយ ។នាងនឹងនាំឲ្យគ្រូសាទាំងមូលបានក្តិយស មានគេសរសើរដោយសានាង។
·         រចនាសម្ពន្ធ័
1.   គុណតម្លៃនៃ ស្រ្តីគ្រប់លក្ខណ៍(៣១:១០-១២)
2.   ឥរិយាបថនៃស្ត្រីគ្រប់លក្ខណ៍(៣១: ១៣- ២៩)
·         តួសេចក្តី:
1.   គុណតម្លៃនៃស្រ្តីគ្រប់លក្ខណ៍(៣១:១០-១២)
              ស្រ្តីគ្រប់លក្ខណ៍ជាស្រ្តីដែលពិបាករកបាន មានតម្លៃជាងត្បូងទទឹម នាំមកនូវសេចក្តីបរិបូណ៍ដែលជាទីទុកចិត្តដល់ប្តី។ គឺប្តីនិងបានសេចក្តីល្អអស់ពេញមួយជីវិតដោយសានាង។
2.   ឥរិយាបថ នៃស្រ្តីគ្រប់លក្ខណ៍ (៣១: ១៣-២៩)
              នាងជាស្ត្រីដែលកោតខ្លាចព្រះ នាងតែងតែក្រោបពីព្រលឹមចាត់ចែងកិច្ចការទាំងក្នុងនិងក្រៅផ្ទះយ៉ាងម៉ត់ចត់។ មានចិត្តសប្បុរស ជួយដល់អ្នកក្រីក្រ នាងពេញដោយប្រាជ្ងា​អណ្តាតនាង ពោលតែសេចក្តីល្អៗ។
·         សេចក្តីបញ្ចាប់:
           បើមានតែរូបឆោមឆាយ តែខ្វះប្រាជ្ញា និងសេចក្តីកោតខ្លាចព្រះនោះ ជាការអត់ប្រយោជន៍ទទេៗ ។ស្រ្តីគ្រប់លក្ខណមិនមែនសំដៅទៅលើតែសំបកខាងក្រៅ ដែលមានសម្រស់ស្រស់ស្អាតនោះទេ។ តែផ្ទុយទៅវិញជាការសំខាន់បំផុតគឺការកោតខ្លាចដល់ព្រះ និងនាំយកសេចក្តីល្អ ដល់គ្រួសា ផ្ទះសំបែង។

·         ផ្នែកទេវសាស្រ្ត:
       -ព្រះជាម្ចាស់ :
         ព្រះជាម្ចាស់ទ្រង់គ្រប់លក្ខណ៍ មានតែមួយ មិនអាចរកបានផ្សេងទៀតឡើយ។
-ព្រះយេស៊ូវគ្រីស្ទ:
ទ្រង់ល្អ ស្តាប់បង្គាប់ព្រះជាម្ចាស់ ដ៏គ្រប់លក្ខណ៍។
-មនុស្ស:
គ្មានអ្នកណាម្នាក់សុចរិតសោះសូម្បីតែម្នាក់ក៏គ្មានផង ។
·         ការអនុវត្តន៍:
       ត្រូវកោតខ្លាចព្រះ ស្តាប់បង្គាប់តាមទ្រង់មានសេចក្តីឧស្សាហ៍ព្យាយាមដើរតាមព្រះបន្ទូលទ្រង់ ។

0 Comments

Type and hit Enter to search

Close