សេចក្ដីផ្ដើម
បើសិនជាយើងចង់ទៅអាមេរិក ឬកាណាដា
វាមិនមែនជាការងាយស្រួលនោះទេ បើសិនជាយើងមិនស្គាល់អ្នកនៅអាមេរិក ឬកាណាដា
ដូច្នេះបើសិនជាយើងទៅស្ថានសួគ៌នោះយើងមិន
អាចទៅបានដោយខ្លួនឯងបានឡើយ
ទាល់តែមានម្នាក់មកពីស្ថានសួគ៌នាំទៅទើបយើងអាចទៅ
ដូច្នេះព្រះយេស៊ូវទ្រង់មកដើម្បីនាំមនុស្សទៅស្ថានសួគ៌។
សង្ខេបអត្ថបទគម្ពីរៈ ព្រះជាម្ចាស់ទ្រង់បានបង្កើតគ្រប់ទាំងអស់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់
ហើយព្រះបន្ទូលនោះគឺជា ព្រះដ៏នៅអស់កល្បជានិច្ច។
លោកយ៉ូហានបាបទីស្ទបានមកដើម្បីធ្វើបេសកកម្ម តែគាត់មិនមែនជាពន្លឺលោកិយនោះទេ ពន្លឺលោកិយដ៏ពិតប្រាកដនោះគឺជា
ព្រះបន្ទូលដែលត្រលប់មកជាសាច់ឈាម។
សំនួរស្នូលៈ តើព្រះបន្ទូលដែលត្រលប់ជាសាច់ឈាមមានសារៈសំខាន់យ៉ាងដូចម្ដេច?
តួសេចក្ដី
ក.
ព្រះបន្ទូលជាព្រះ (ខ១-៥)
·
ព្រះបន្ទូលជាព្រះដ៏នៅអស់កល្បជានិច្ច(ខ១-២)
·
ព្រះបន្ទូលជាព្រះអទិករដែលបង្កើតគ្រប់ទាំងអស់មក(ខ៣)
·
ព្រះបន្ទូលមានជីវិតដែលជាពន្លឺបំភ្លឺដល់មនុស្សលោក(ខ៤)
·
ភាពងងឹតមិនយល់ដល់ពន្លឺនៃព្រះបន្ទូលបានឡើយ(ខ៥)
o
ឧទាហរណ៍ រឿង”ការបង្កើតរបស់ព្រះជាម្ចាស់”ព្រះជាម្ចាស់ទ្រង់បង្កើតគ្រប់ទាំងអស់
គឺទ្រង់បង្កើតដោយសារព្រះបន្ទូលរបស់ទ្រង់(លោកុប្បត្តិ១:១-៣១)
ខ.
បេកកម្មនៃព្រះបន្ទូល(ខ៦-១៣)
·
លោកយ៉ូហានបាបទីស្ទមិនមែនជាពន្លឺនោះទេ
ប៉ុន្តែជាអ្នកធ្វើបន្ទាល់នៃពន្លឺ(ខ៦-៨)
·
បេសកកម្មនៃព្រះបន្ទូលគឺមកធ្វើជាពន្លឺ(ខ៩-១០)
·
ទ្រង់យាងមកដើម្បីអោយអ្នកដែលជឿព្រះអង្គបានត្រលប់ជាកូនព្រះ(ខ១១-១៣)
គ. ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម(
ខ១៤-១៨)
·
ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម
និងស្នាក់នៅជាមួយមនុស្ស ទ្រង់គឺជា សិរីល្អនៃព្រះវរបិតា (ខ១៤)
·
ព្រះបន្ទូលគឺជា
ព្រះយេស៊ូវគ្រីស្ទដែលមានពេញដោយព្រះគុណ(ខ១៥-១៧)
·
ព្រះយេស៊ូវទ្រង់ជាអ្នកដែលស្គាល់ព្រះវរបិតា(ខ១៨)
o
ឧទាហរណ៍ ព្រះយេស៊ូវប្រៀបដូចអនិកជនដែលមកពីអាមេរិក
ឬកាណាដានាំមនុស្សដែលមិនស្គាល់អាមេរិក ឬកាណាដាទៅរស់នៅទីនោះ ព្រះយេស៊ូវគឺជា
ម្ចាស់ស្ថានសួគ៌ដែលនាំមនុស្សអោយទៅនគរស្ថានសួគ៌។
សេចក្ដីបញ្ចប់
សរុបសេចក្ដីៈ
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទ្រង់ជាអទិករដែលមកយកកំណើតជាមនុស្ស មានសាច់ឈាម
ដើម្បីនាំមនុស្សទៅឯព្រះវរបិតាវិញ។
ទេវសាស្រ្តៈ
ព្រះជាម្ចាស់ៈ ព្រះជាម្ចាស់ទ្រង់គឺជា
ព្រះអទិករដែលបង្កើតគ្រប់របស់ទាំងអស់មក ទ្រង់បង្កើតមកដោយព្រះបន្ទូលរបស់ទ្រង់
ហើយទ្រង់ក៏ចាត់ព្រះបន្ទូលទ្រង់អោយមកធ្វើបេសកកម្មក្នុងការសង្រ្គោះមនុស្សជាតិ
ដោយការយកនិស្ស័យជាសាច់ឈាម។
ព្រះគ្រីស្ទវិទ្យាៈ ព្រះយេស៊ូវទ្រង់គឺជា ព្រះបន្ទូលរបស់ព្រះវរបិតា ទ្រង់គឺជា
ព្រះអទិករដែលបង្កើតគ្រប់របស់ទាំងអស់មក។
ទ្រង់យាងមកផែនដីដើម្បីសង្រ្គោះមនុស្សដែលមានជំនឿទៅលើព្រះអង្គ(អេភេសូ២:៨-៩) ការសុគតនៅលើឈើឆ្កាង និងការរស់ឡើងគឺជា
បេសកកម្មដ៏ល្អឥតខ្ចោះរបស់ព្រះអង្គ។
មនុស្សៈ មនុស្សតែងតែមានអំនួត
ហើយមិនចង់បន្ទាបខ្លួនក្នុងការធ្វើបេសកកម្មជាមួយអ្នកក្រីក្រនោះទេ
គេមិនបានយកគំរូពីព្រះយេស៊ូវគ្រីស្ទសម្រាប់ការអនុវត្តសព្វថ្ងៃនោះទេ។
អនុវត្តន៍ៈ
ព្រះយេស៊ូវទ្រង់បានយាងមកដើម្បីធ្វើបេសកកម្ម
ហើយទ្រង់ក៏បានបញ្ជូនយើងរាល់គ្នាដែលជាអ្នកជឿព្រះអង្គអោយធ្វើបេសកកម្មថ្វាយព្រះអង្គដែរ(យ៉ូហាន២០:២១, ម៉ាថាយ២៨:១៨-២០)។
0 Comments