Breaking News

បេសកកម្មដ៏លំបាករបស់ហោរាអេសាយ (អេសាយ ៦:១-១០)



I.សេចក្ដីផ្ដើម
          មានតំបន់ដាច់ស្រយ៉ាលមួយដែលជាតំបន់ដែលមានមនុស្សរស់នៅក្នុងជីវភាពក្រីក្របំផុតគ្មានទឹកស្អាត គ្មានមន្ទីរពេទ្យ និងសាលារៀន។ មានថ្ងៃមួយកូនតូចៗរបស់អ្នកភូមិមានជំងឺអាសន្នរោគបានឆ្លងត
គ្នាៗកាន់តែច្រើនឡើង។ពេលនោះមានការប្រកាសរកក្រុមគ្រូពេទ្យដើម្បីចុះទៅព្យាបាលដល់ជំងឺរបស់អ្នកភូមិ។ នេះជាបេសកកម្មមួយដែលអាចនិងគ្រោះថា្នក់ដល់គ្រូពេទ្យដែលចុះទៅទីនោះផងដែរ ព្រោះជំងឺអាសន្នរោគនេះបានឆ្លងយ៉ាងសាហាវប្រសិនណាមិនបានប្រយត្នទេនោះ។ ដូច្នេះហើយតើអ្នកណានិងទៅទីនោះ   ហើយលះបង់ទាំងជិវិតរបស់ខ្លួន។ ស្របគ្នាផងដែរពួកយូដា និង អ៊ីស្រាអែលក្នុងសម័យហោរាអេសាយ ពួកគេបានប្រព្រឹត្តអំពើបាបយ៉ាងអាក្រក់ចំពោះព្រះជាម្ចាស់ ពួកគេមិនស្តាប់ការអំពាវនាវអោយត្រលប់មកព្រះវិញនោះទេ ពួកគេកំពុងតែឈឺជំងឺធ្ងន់ជាងជំងឺអាសន្នរោគនេះទៅទៀត គឺពួកគេទាំងអស់បានធ្វើបាបទាស់និងព្រះជាម្ចាស់ដោយគ្មាននរណាម្នាក់ល្អសោះ។ 

សំណួរស្នូលដូច្នេះហើយតើហោរាអេសាយមានអាកប្បកិរិយាយ៉ាងដូចម្តេចខ្លះចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ ហើយអ្វីទៅដែលជាបេសកកម្មដ៏លំបាកដែលលោកនិងជួបប្រទះ?






សង្ខេបបទគម្ពីរ:
          ព្រះជាម្ចាស់បានបើកសម្តែងអោយហោរាអេសាយបានឃើញពីសិរីរុងរឿងនៃព្រះដែលទ្រង់គង់លើបល្លង័្ក និងពួកសេរភីមដែលបម្រើទ្រង់ហើយពេញដោយភាពបរិសុទ្ធនៃព្រះដែលគ្មានបាបសោះ។ពេលនោះលោកអេសាយបានសារភាពថាលោកជាមនុស្សដែលពេញដោយបាប ហើយព្រះជាម្ចាស់បានសម្អាតអំពើបាបដល់គាត់។ព្រះជាម្ចាស់បានមានបន្ទូលថាតើព្រះអង្គនិងចាត់នរណាអោយចេញទៅប្រកាសប្រាប់ដល់អ៊ីស្រាអែល ដែលពេញដោយបាប ភ្លាមៗនោះហោរាអេសាយបានស្មគ្រ័ចិត្តក្នុងការធ្វើការថ្វាយដល់ព្រះ ។ ព្រះអង្គបានប្រាប់ដល់អេសាយអោយបានដឹងពីបេសកកម្មដ៏លំបាករបស់គាត់ពីព្រោះតែរាស្រ្តរបស់ទ្រង់គេនិងមិនស្តាប់លោកឡើយ ទោះបីជាអេសាតខិតខំប្រាប់គេច្រើនប៉ុណ្ណាដ៏ដោយគឺគេនិងបដិសេធជាមិនខាន ហើយពួកគេនិងកាន់តែធ្វើបាបខ្លាំងឡើងដែលជាការលំបាកក្នុងការហៅពួកគេអោយមកព្រះអង្គវិញ។
រចនាសម្ព័ន្ធ
   .ការបើកសម្តែងរបស់ព្រះចំពោះហោរាអេសាយ (ខ១-៤)
​​   -ការមើលឃើញនូវសិរីរុងរឿងរបស់ព្រះជាម្ចាស់
  ២.ការសំអាតបាបរបស់លោកអេសាយមុនធ្វើបេសកកម្ម (ខ៥-៧)
  ក. ការទទួលស្គាល់ពីភាពមានបាបរបស់អេសាយ (ខ៥)                                                                       
  ខ.ការអត់ទោសបាបរបស់ព្រះចំពោះលោកអេសាយ(៦-៧) 
 ៣.ការឆ្លើយតបរបស់អេសាយ និងការធ្វើបេសកកម្មដ៏លំបាករបស់អេសាយ(៨-១០)                 ​​          ​​     
   .ទូលបង្គំនៅទីនេះ សូមចាត់ទូលបង្គំ(ខ៨)
    .បេសកកម្មដ៏លំបាករបស់លោកអេសាយ (ខ៩-១០)  ​​
II. ការកាត់ស្រាយ                                                                                 ​​    ​​​           ​​  
១.ការបើកសម្តែងរបស់ព្រះចំពោះលោកអេសាយ (ខ១-៤)                  ​ ​​ ​  ​​​ ​​​​​​​                    ​ ​ ​​               ​ ​ 
-ការមើលឃើញនូវសិរីរុងរឿងរបស់ព្រះជាម្ចាស់                                 
 ២.ការសំអាតបាបរបស់លោកអេសាយមុនធ្វើបេសកកម្ម (ខ៥-៧)
  ក. ការទទួលស្គាល់ពីភាពមានបាបរបស់អេសាយ (ខ៥)                                                                   
  ខ.ការអត់ទោសបាបរបស់ព្រះចំពោះលោកអេសាយ(៦-៧)                                            
ឧទាហរណ៏:          មានក្រុមគ្រួសារមួយជាក្រុមគ្រួសារដែលឪពុកហើយនិងកូនប្រុសៗចូលចិត្តហូបស្រាខ្លាំងបំផុត តែមានកូនប្រុសម្នាក់ដែលមិនចំណូលស្រា។ ឪពុកនិងកូនប្រុសដែលនិយមហូបស្រានោះពួកគេផឹកគ្រប់ទីកន្លែងដែលគេបានទៅ​ទើបបានជាល្បីយ៉ាងខ្លាំងអោយតែគេរំលឹកឈ្មោះឪពុកនោះគេក៏និយាយដល់កូនតែម្តងថាកំពូលអ្នកផឹកដល់ថ្នាក់ឆ្កែលិទ្ធមាត់គឺស្រវឹងគ្មានដឹងស្មារតីអ្វីសោះ។ ថ្ងៃមួយកូនប្រុសម្នាក់ដែលមិនហូបស្រាបានទៅចូលស្តីដណ្តឹងដល់កូនអ្នកភូមិក្បែរផ្សេង គ្រាន់តែគេលឺឈ្មោះឪពុកគាត់ភ្លាមគេក៏បដិសេធមិនអោយកូន ព្រោះគេគិតថាគាត់ក៏ហូបស្រាដូចឪពុករបស់គាត់ដែរ។​     
៣.ការឆ្លើយតបរបស់អេសាយ និងការធ្វើបេសកកម្មដ៏លំបាករបស់អេសាយ(៨-១០)                                
   ក.ទូលបង្គំនៅទីនេះ សូមចាត់ទូលបង្គំ(ខ៨)
   ខ.បេសកកម្មដ៏លំបាករបស់លោកអេសាយ (ខ៩-១០)     
  ឧទាហរណ៏: មានបេសកកជនម្នាក់គាត់បានទៅធ្វើ បេសកកម្មនៅប្រទេសមួយ ហើយគាត់បានទៅរស់នៅក្នុងកុលសម្ពន្ធ័មួយដែលពួកគេតែងតែកាប់គ្នាហើយមានជំលោះគ្នាហើយក៏កាប់សម្លាប់ដល់គ្នាជាញឹកញាប់។ មិនតែប៉ុណ្ណោះពួកគេតែងតែយកសាច់របស់មនុស្សស្លាប់មកធ្វើជាអាហារ។ នៅពេលដែលគាត់មានឱកាសចែកចាយដំណឹងល្អ គាត់បានប្រាប់ពួកគេពីព្រះយេស៊ូវគ្រីស្ទ តែប្រជាជននៅទីនោះបានច្រានចោលអ្វីដែលគាត់និយាយ ហើយថែមទាំងទាស់ប្រឆាំងជាមួយនិងបេសកកជននោះថែមទៀត។ ដោយគេមិនយល់អំពីដំណឹងល្អនោះទេ តែគេគិតថាជាវប្បធម៌ផ្សេងដែលនិងមកផ្លាស់ប្តូរអ្វីដែលគេធ្លាប់ធ្វើកន្លងមក។                                                                                     ​​​  ​​ ​​​​​​      
III.សេចក្តីបញ្ចប់                                                                           ​​​​​ ​       

សរុបសេចក្តីមក: ហោរាអេសាយបានឃើញពីសិរីល្អរបស់ព្រះដែលទ្រង់បរិសុទ្ធ ហើយរងើកភ្លើងនៃព្រះបានមកប៉ះមាត់របស់លោកអេសាយ ហើយសំអាតនូវអំពើបាបរបស់លោកផងដែរ។អេសាយបានឆ្លើយតបចំពោះព្រះជាម្ចាស់ក្នុងការថ្លែងព្រះបន្ទូលព្រះទៅប្រាប់ រាស្រ្តរបស់ព្រះអង្គតែបេសកកម្មរបស់គាត់និងជួបប្រទះនូវទុក្ខលំបាកជាខ្លាំងដោយព្រោះតែពួកគេនិងមិនស្តាប់ និងមិនអាចយល់ ហើយក៏មិនទទួលយកព្រះបន្ទូលរបស់ទ្រង់នោះទេ ដោយគេមានចិត្តរឹង។                       
 -ព្រះជាម្ចាស់ ៖ ព្រះជាម្ចាស់ទ្រង់ជាព្រះដ៏បរិសុទ្ធ ព្រះអង្គចង់អោយមនុស្សបានប្រែចិត្តវិលមករក ព្រះអង្គវិញ បានជាទ្រង់តែងតែចាត់បញ្ជូនអោយមានអ្នកដែលទៅប្រាប់អោយគេបានលឺ (អេសាយ៦:៣)។
-ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមកផែនដីនេះ ហើយបានបំពេញនូវមហាបេ
សកកម្មដ៏លំបាកនៅលើផែនដីនេះ តែទ្រង់ជាគំរូមួយយ៉ាងល្អក្នុងការប្រកាសដំណឹងល្អ ពីសេចក្តី សង្រ្គោះទៅកាន់មនុស្សគ្រប់ជាតិតសាសន៏ទ្រង់បានលះបង់ទាំងព្រះជន្មរបស់ទ្រង់ក្នុងការបំពេញនូវមហាបេសកកម្មដ៏លំបាកនេះ ម៉ាថាយជំពូក២៧។
-មនុស្ស ៖ មនុស្សទាំងអស់សុទ្ធតែមានចំណែកក្នុងការធ្វើបេសកកម្មថ្វាយដល់ព្រះ តែនិស្ស័យ ជាមនុស្សគឺតែងតែបដិសេធមិនចង់ធ្វើ គឺចង់តែរត់គេចពីផែនការនៃទ្រង់។ មនុស្សមិនចង់ធ្វើអ្វី ដែលជាការលំបាកនោះទេ គេចង់តែធ្វើអ្វីដែលស្រួលៗប៉ុណ្ណោះ។ ហើយមនុស្សតែងតែមានចិត្តរឹងក្នុងការបដិ សេធដល់ព្រះ គេបានខ្វាក់ខាងវិញ្ញាណ។
ចំណុចអនុវត្តន៏
   យើងជាអ្នកជឿលើព្រះអង្គនៅតែទុកចិត្តដល់ព្រះក្នុងការបម្រើដល់ទ្រង់ទោះបីជាយើងជួបនៅទុក្ខលំ
បាកនិងសេចក្តីបៀតបៀនដោយព្រោះតែព្រះនាមទ្រង់យ៉ាងណាក៏ដោយព្រោះយើងដឹងច្បាស់ថាលោ
កិយនេះបានពេញទៅដោយអំពើបាប មនុស្សបានវង្វេងមិនស្គាល់សេចក្តីពិត តែយើងជឿជាក់ថាព្រះអង្គតែងតែគង់ជាមួយនិងយើងគ្រប់ពេលទាំងអស់ទ្រង់ជាកម្លាំងនៃយើង។

0 Comments

Type and hit Enter to search

Close