Breaking News

បេសកកម្មនាំមនុស្សឲ្យទទួលជឿព្រះសង្គ្រោះ កិច្ចការ ១០:៣៤-៤៨


សេចក្តីផ្តើម៖រឿងបុរសចែកចាយថ្នាំការពារជំងឺៈ    មានបុរសម្នាក់ពីមុនជាអ្នកកើតជំងឹអាសន្ត
រោគ បន្ទាប់ពីបាន ព្យាយាមដោយថ្នាំពេទ្យដ៏អស្ចារ្យមួយគាត់ក៏ជា ហើយបានត្រឡប់ទៅជាអ្នកចែកចាយថ្នាំការពារជំងឺនោះ គាត់ខំប្រាប់គេអំពីគុណភាពថ្នាំ មានប្រសិទ្ទភាពខ្លាំងណាស់ មនុស្សគេក៏មករកគាត់ ហើយក៏បានជា។
        សង្ខេបបទគម្ពីរ
        លោកពេត្រុសបានអធិប្បាយព្រះបន្ទូលថា ព្រះមិនមុខអ្នកទេ បើគេខុសនោះនឹងមានទោស តែបើ សុចរិតនឹងបានជីវិត។ គាត់ប្រាប់អំពីដំណើរនៃការសុគតនឹងការរស់ឡើងវិញរបស់ព្រះយេស៊ូវដល់អ្នក ស្តាប់នៅផ្ទះនីកូលាស។ នោះព្រះវិញ្ញាណបានមកគង់លើអ្នកស្តាប់ ហើយគេក៏បានជឿគ្រប់គ្នា។
        សំនួរស្នូលៈ តើគូរធ្វើយ៉ាងដូចម្តេចដើម្បីនាំមនុស្សបាបឲ្យមករកសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ?






        ចំនុចកាត់ស្រាយ
I.          ការថ្លែងព្រះបន្ទូលរបស់ពេត្រុល (១០:៣៤-៤៣)
. សេចក្តីប្រោសលោះចំពោះអ្នកដែលកោតខ្លាចព្រះ (ខ៣៤-៣៥ , ៤២_៤៣)៖ ព្រះមិនបាន មើលអំពីមនុស្សនូវឋានៈរបស់គេហើយឲ្យសេចក្តីសង្គ្រោះឡើយ តែបើគេសុរិតគោរពដល់ព្រះនោះគេ នឹងបានជីវិត ទ្រង់គាប់ព្រះទ័យ ហើយបានរួចអំពីបាបដោយសារទ្រង់។
/. លោកណូអេទទួលបានការប្រោសលោះដោយសារតែគាត់កោតខ្លាចព្រះ (លោកុ.:-៩)
. ការថ្លែងពីដំណើរនៃកិច្ចការនៃអ្វីដែលព្រះយេស៊ូវជួបប្រទះ (ខ៣៦-៤១)៖  លោកពេត្រុសបាន ប្រាកាសប្រាប់អំពីបេសកកម្មរបស់ព្រះយេស៊ូវ ដែលព្រះអង្គពេញដោយចេស្តា បានយាងមកសំរាប់ការល្អ ដើម្បីធ្វើមនុស្សបានជាពីជំងឺ ហើយទ្រង់បានសុគតព្រោះតែបាបមនុស្ស ប៉ុន្តែគឺបានរស់ឡើងវិញ ជាទី សង្ឃឹម ទ្រង់បានបង្ហាញ់ដល់ពួកអ្នកបំរើទ្រង់។ ចំនុចដំបូងដើម្បីឲ្យគេទទួលព្រះសង្រ្គោះបាន គឺត្រូវថ្លែង ព្រះបន្ទូលទៅកាន់អ្នកនោះដោយមិនរើសអើង ត្រូវប្រាប់គេអំពីអ្វីដែលព្រះធ្វើសំរាប់តែសង្រ្គោះគេ។
/.ព្រះយេស៊ូវមកមិនមែនឲ្យគេបំរើ ហើយឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើន (ម៉ាថ. ២០:២៨)។
II.         ព្រះវិញ្ញាណបរិសុទ្ធមកសណ្ឋិតលើអ្នកស្តាប់ព្រះបន្ទូល
. សាសន៍ដទៃទទួលបានព្រះវិញ្ញាណបរិសុទ្ធ (ខ៤៤-៤៦)៖ កំពុងតែលោកពេត្រុសអធិប្បាយ នោះព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើអ្នកដែលកំពុងស្តាប់ជាសាសន៍ដទៃនោះ គេក៏ជឿព្រះ។
/. ព្រះយេស៊ូវមិនបានគិតថាសាសន៍ដទៃជាមនុស្សមិនគួរទទួលព្រះពរឡើយ (យ៉ូន.:២១-២៦; កិច្ច. ១០:២៥)។
. ពេត្រុសធ្វើពិធីជ្រមុជទឹកឲ្យអ្នកទទួលជឿ (ខ៤៧-៤៨)៖  ពេលនោះពេត្រុសបានធ្វើពិធីជ្រមុជទឹកឲ្យ ដល់អ្នកដែលជឿជាសាសន៍ដទៃនោះ។
ពេត្រុសមានភាពខុសពីលោកហោរាយ៉ូណាស ព្រោះពេត្រុសឃើញអ្នកជឿជាសាសន៍ដទៃ គាត់ សប្បាយចិត្តខ្លាំង នឹងទទួលគេ នឹងធ្វើពិធីជ្រមុជទឹកឲ្យ  ប៉ុន្តែយ៉ូណាសមិនទេគាត់ខឹងគេចង់ឲ្យគេទទួល ការជំនុំជំរះជាងបានសង្រ្គោះពីព្រះជាម្ចាស់ (យ៉ូណ. :-៤)។
III.សរុបសេចក្តី
            លោកពេត្រុសបានអធិប្បាយអំពីសេចក្តីសង្រ្គោះ នឹងសេចក្តីស្រលាញ់របស់ព្រះយេស៊ូវ ដែលទ្រង់ បានបំពេញបេសកកម្មនៅផែនដីដោយមិនបានប្រកាន់ពួជសាសន៍ឡើយ។ ទ្រង់មានសុគត នឹងបានរស ឡើងវិញ ហើយបានបង្ហាញឲ្យអ្នកបំរើទ្រង់បានឃើញ នឹងធ្វើបន្ទាប់ពីអំពីការនោះ។ ពេលមនុស្សគេបាន ជឿលោកពេត្រុសបានធ្វើពិធីជ្រមុជទឹកឲ្យគេដើម្បីតាមព្រះរាជ្យបំណងរបស់ទ្រង់(ម៉ាថ.១៨:១៩-២០)។
IV.ទេវសាស្រ្ត
ព្រះជាម្ចាស់ជាព្រះដែលមិនប្រកាន់វណ្ណះ (យ៉ូណ.-; អេសេ. ៤៧:២៣) ហើយព្រះយេស៊ូវក៏មិន ប្រកាន់ពូជសាសន៍ដែរ ព្រះអង្គស្រលាញ់មនុស្សទាំងអស់ ហើយចង់ឲ្យគេបានទទួលសេចក្តីសង្រ្គោះ ពីទ្រង់ដើម្បីជៀសផុងពីការស្លាប់ ដោយអំពើបាបរបស់ពួកគេ (យ៉ូន. :១៦)។ តែមនុស្សគឺតែងតែប្រកាន់ ថាអ្នកនេះសាសន៍នេះមិនគួរ ទទួលសេចក្តីសង្រ្គោះរបស់ព្រះឡើយ គេចង់រក្សាព្រះពរតែម្នាក់ឯង ករណីពេត្រុសពីមុននឹងយ៉ូណាសជាដើម។ មិនព្រមនិយាយពីព្រះបន្ទូលព្រះឡើយ ពេលខ្លះមនុស្សគេ ចូលចិត្តក្នុងការកុហកអ្នកដទៃ ថាខ្លួនមិនបានជឿព្រះទេ ពិសេសនៅពេលដែលជួបប្រឈមនឹងការបៀត បៀន (ម៉ាកុស ១៤:៦៦-៧២)។
V.ការអនុវត្តន៍
            ដូច្នេះយើងជាពួកជំនុំ ជាកូនរបស់ព្រះ នោះអ្វីដែលព្រះយេស៊ូវចង់ឲ្យយើងធ្វើ គឺយើងគួរតែស្តាប់ បង្គាប់ មិនត្រូវគិតថា អ្នកនេះមិនសមទទួល ឬអ្នកនោះសមទទួលដំណឹងល្អឡើយ គឺគ្រប់គ្នាជាមនុស្ស មានបាប ទ្រង់ចង់ឲ្យយើងនាំអ្នកបាបនោះថ្វាយទ្រង់ ទទួលសេចក្តីស្រលាញ់ពីទ្រង់ទាំងអស់គ្នា។ ប្រាប់គេ អំពីការសុគតនឹងការរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយពេលគេជឿក៏ធ្វើពិធីជ្រមុជទឹកឲ្យគេផងដែរ។

0 Comments

Type and hit Enter to search

Close