I.សេចក្ដីផ្ដើម
ប្រហែលជាឆ្នាំ២០០២
មានដំណឹងមួយដែលបានប្រកាសប្រាប់ទូទាំងស្រុកបាភ្នំពីវត្តមាននៃ
សម្តេចហ៊ុនសែនដែលជាប្រមុខនៃរាជរដ្ឋាភិបាលរាជាណាចក្រកម្ពុជាដែលនិងមកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ។
ខ្ញុំ
នឹកចាំថាអ្នកភូមិរបស់ខ្ញុំតែងតែជុំគ្នានិយាយពីថ្ងៃនោះមកដល់ថានិងធ្វើដំណើរយ៉ាងម៉េច
ហើយពេលដែលទៅថ្ងៃនោះត្រូវចាំគ្នាមិនទៅចោលគ្នាទេ។ អ្នកភូមិបានរង់ចាំថ្ងៃនោះមកដល់
ហើយពួកគេបានទៅទីកន្លែងដែលសម្តេចនិងមកតាំងពីព្រលឹម ហើយរង់ចាំនៅទីនោះ។
ខ្ញុំក៏បានទៅជាមួយនិងលោកឪពុករបស់ខ្ញុំផងដែរ
ពេលដែលទៅដល់ខ្ញុំឃើញមានមនុស្សច្រើនមែនទែន ដែលភាគច្រើនជាមនុស្សចាស់ៗដែលខ្ញុំមិនដែលស្គាល់។
ខ្ញុំចាំបានទៀតថាសម្តេចហ៊ុនសែនមិនបានមកពីព្រលឹមឡើយគឺជិតថ្ងៃត្រង់ឯណោះ ទើបសម្តេចបានមកដល់។
ពេលនោះមនុស្សម្នាមានការអត់ធ្មត់ក្នុងការរង់ចាំយ៉ាងយូ តែពួកគេមិនបានទៅផ្ទះនោះទេ
ដោយគេជឿថាសម្តេចនិងមកជាប្រាកដ។ ត្រង់កន្លែងនេះយើងមើលឃើញពីការរង់ចាំរបស់ពួកគាត់ ដែលស្រដៀងគ្នានិងពួកសិស្សរបស់ព្រះយេស៊ូវដែលព្រះអង្គបានសន្យាថានិងចាត់ព្រះវិញ្ញាណបរិសុទ្ធអោយមកគង់នៅជាមួយនិងពួកគេ
ដូច្នេះហើយពួកសិស្សទ្រង់បានរង់ចាំ ហើយជាពិតប្រាកដនៅក្នុងកិច្ចការជំពូក២:១-១៣នេះបាននិយាយពីវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដែលបានយាងមកនៅថ្ងៃបុណ្យទី៥០។
សំណួរស្នូល៖ ដូច្នេះហើយយើងនិងមើលជាមួយគ្នាថាតើមានអ្វីបានកើតឡើងខ្លះ
នៅពេលដែលមានការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធ? ហើយវត្តមាននៃព្រះវិញ្ញាណបរិសុទ្ឋបានបញ្ជាក់យ៉ាងដូចម្តេចខ្លះដល់ពួកសិស្សដែលកំពុងតែរង់ចាំ?
សង្ខេបបទគម្ពីរ៖ ព្រះយេស៊ូវគ្រីស្ទបានផ្តាំដល់ពួកសិស្សទ្រង់អោយពួកគេបានរង់ចាំវត្តមាននៃព្រះវិញ្ញាណបរិស្ឋព្រះអង្គឃាត់ពួកគេមិនអោយចេញពីក្រុងយេរូសាឡឹមឡើយ។
ព្រះអង្គមានបន្ទូលសន្យាដល់ពួកសិស្សទ្រង់ថានៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើរូបគេ
នោះពួកគេនិងមានអំណាចក្នុងការបំពេញពន្ធ័កិច្ចថ្វាយដល់ព្រះអង្គ។
ជាពិតប្រាកដនៅថ្ងៃបុណ្យទី៥០ គឺកំពុងតែគេប្រជុំគ្នានោះស្រាប់តែមានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ឋបានយាងមកសណ្ឋិតលើគេគ្រប់គ្នាយ៉ាងអស្ចារ្យ
ហើយពួកគេបានពេញដោយព្រះវិញ្ញាណក៏បានទទួលនូវអំណោយទានក្នុងការនិយាយភាសាដ៏ទៃរៀងៗខ្លួន។
ពួកគេក៏ចាប់តាំងអធិប្បាយជាភាសាដែលអ្នកស្តាប់អាចស្តាប់តាមភាសារបស់គេបាន
ហើយគេនឹកអស្ចារ្យក្នុងចិត្តជាខ្លាំង។
រចនាសម្ព័ន្ធ
១. ការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃបុណ្យទី៥០ ( ខ១-៤)
- លក្ខណះនៃការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធ (ខ ១-៣)
- ការយាងមកបំពេញនិងប្រទានទៅតាមអំណោយទាន(ខ៤)
២.អំណាចដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធបំពេញដល់ពួកសិស្ស (ខ៥-១៣)
-ពួកសិស្សអធិប្បាយជាភាសាផ្សេងៗ (ខ៥-៦)
-ព្រះបានប្រើប្រទានអំណោយទានជាការថ្វាយសិរីល្អដល់ទ្រង់(ខ៧-១៣)
II. ការកាត់ស្រាយ
១. ការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃបុណ្យទី៥០
( ខ១-៤)
- លក្ខណះនៃការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធ (ខ ១-៣) : ព្រះជាម្ចាស់មានបន្ទូលសន្យាថាទ្រង់នឹងចាត់វិញ្ញាណរបស់ទ្រង់ទៅលើគ្រប់ទាំងមនុស្ស
ហើយគេនឹងបានឃើញការជាក់ស្ដែងពីលក្ខណះដែលសំដែងការអស្ចារ្យពីលើមេឃមានខ្យល់បក់គំហុក និងមានអណ្តាតភ្លើងផង(យ៉ូអែល២:២៨-៣២)
-ការយាងមកបំពេញនិងប្រទានទៅតាមអំណោយទាន(ខ៤): ការដែលបានទទួលព្រះវិញ្ញណមកបំពេញហើយក៏បានទទួលពីព្រះជាម្ចាស់ដោយការប្រើទៅតាមអំណោយទានដែលខ្លួនមាន(១កូរិនថូស១៤:១៣-១៩)
ឧទាហរណ៏: កាលពីសប្តាហ៏មុននេះមានក្រុមសរសើរតម្កើងព្រះមួយក្រុមដែលមកពីប្រទេសហុងកុង
ពួកគេបានមកធ្វើកម្មវិធីប្រគុំតន្រ្តីមួយនៅព្រះវិហារគ្រីស្តបរិសទ័ភ្នំពេញ។ក្រុមរបស់ពួកគេមានគ្នា៨នាក់
ដែលពួកគេមានអំណោយទានខុសៗគ្នាមានអ្នកខ្លះលេងស្គរ លេងហ្គីតាបាស លេងអក អ្នកច្រៀង
ហើយនិង គ្រូអធិប្បាយ
ពួកគេបានប្រើនូវអំណោយទានខុសគ្នារបស់ពួកគេក្នុងការបម្រើព្រះជាម្ចាស់។
២.អំណាចដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធបំពេញដល់ពួកសិស្ស
(ខ៥-១៣)
-ពួកសិស្សអធិប្បាយជាភាសាផ្សេងៗ (ខ៥-៦)
-ព្រះបានប្រើអំណោយទានជាការថ្វាយសិរីល្អដល់ទ្រង់(ខ៧-១៣)
ឧទាហរណ៏: មានក្មេងប្រុសម្នាក់គាត់ជាអ្នកដែលជឿលើព្រះហើយគាត់មានបញ្ហាស្វិតជើងមិនអាចដើររួច
ដូច្នេះហើយគាត់ត្រូវការរទេះរុញក្នុងជួយដល់គាត់ពេលទៅណាមកណា
ហើយគាត់បានទៅរៀននៅសាលាសំរាប់ជនពិការ ដែលធ្វើអោយគាត់ដឹងពីរបៀបទំនាក់ទំនងជាមួយនិងជនពិការ។
មានថ្ងៃមួយលោកគ្រូគង្វាលចង់នាំដំណឹងល្អដល់ជនពិការដែលពួកគេអាចស្តាប់ព្រះបន្ទូលបាន។
ក្មេងប្រុសម្នាក់នោះបានជួយដល់លោកគ្រូក្នុងការផ្សាយដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ។
ហើយនៅថ្ងៃនោះមានជនពិការប្រហែលជាជិតដប់អ្នកដែលពួកគេបានថ្វាយខ្លួនទទួលជឿលើទ្រង់។
ត្រង់សាច់រឿងនេះបានប្រាប់ពីអំណោយទានដ៏ពិសេសរបស់ក្មេងប្រុសម្នាក់នេះដែលអាចធ្វើការថ្វាយដល់ព្រះបាន។
III.សេចក្តីបញ្ចប់
សរុបសេចក្តីមក: យើងឃើញថាសេចក្តីសន្យារបស់ព្រះគ្រីស្ទពិតជាបានកើតឡើងយ៉ាងពិតប្រាកដមែនគឺវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធបានយាងមកក្នុងលក្ខណះជាខ្យល់បក់យ៉ាងខ្លាំង
និងមានភ្លើងលេចចេញមកអោយពួកសិស្សបានឃើញ។
ព្រះវិញ្ញាណបានយាងមកបំពេញដល់ពួកគេហើយក៏ប្រទាននៅអំណោយទានអោយគេបានអធិប្បាយតាមភាសាផ្សេងៗ
ដែលធ្វើអោយបណ្តាជនមានការអស្ចារ្យក្នុងចិត្តជាខ្លាំង។
-ព្រះជាម្ចាស់
ព្រះជាម្ចាស់ទ្រង់មានផែនការប្រោសលោះដល់មនុស្សព្រះអង្គចង់អោយមនុស្សគ្រប់ទាំងជាតិសាសន៏បានលឺដំណឹងល្អទ្រង់
ព្រះអង្គជាព្រះដែលមានគ្រប់ទាំងអំណាចព្រះចេស្តាទ្រង់គង់ជាមួយហើយប្រទានអំណាចដល់គេក្នុងការបំពេញពន្ធ័កិច្ចថ្វាយដល់ទ្រង់
- ព្រះគ្រីស្ទ ព្រះយេស៊ូវគ្រីស្ទទ្រង់មានអំណាចក្នុងការរស់ពីការសុគតហើយព្រះអង្គបានបំពេញពន្ធ័កិច្ចរបស់ទ្រង់បានចប់សព្វគ្រប់
តែទ្រង់មានសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់គ្នាបានជាទ្រង់សន្យាដល់ពួកគេអោយពួកគេមានចិត្តក្លាហានក្នុងការធ្វើការបន្តនៅមហាបេសកកម្មរបស់ទ្រង់
ព្រះអង្គជ្រាបពីតំរូវការរបស់មនុស្ស ថាមនុស្សត្រូវការកម្លាំងនិងជំនួយពីទ្រង់(កិច្ចការ១:៨)។ - មនុស្ស
មនុស្សមានភាពទន់ខ្សោយ ហើយតែងតែបាក់ទឹកចិត្ត
គឺគេត្រូវការកម្លាំងចិត្តក្នុងការធ្វើការអ្វីមួយ។ មនុស្សមិនអាចធ្វើអ្វីបានដោយគ្មានកម្លាំងពីព្រះនោះទេ
គេត្រូវការព្រះត្រូវការអំណាចព្រះចេស្តារបស់ទ្រង់មកបំពេញដល់ពួកគេ។
ចំណុចអនុវត្តន៏
យើងត្រូវអធិស្ធានសូមព្រវិញ្ញណនៃព្រះបានមកបំពេញដល់ជិវិតរបស់យើងបន្ថែមទៀត
សូមព្រះអង្គបានប្រទាននូវដូងចិត្តឆេះឆួលក្នុងការបម្រើដល់ទ្រង់រាល់ថ្ងៃសូមកុំអោយយើងមានការភ័យខ្លាចក្នុងការប្រកាសពីព្រះនាមទ្រង់។
ជាពិសេសទៅទៀតសូមអោយយើងបានប្រើអំណោយទានដែលយើងមានក្នុងការជួយក្នុងពន្ធ័កិច្ចនៃព្រះ។
0 Comments