Breaking News

ការត្រៀមខ្លួនធ្វើបេសកកម្មរបស់ព្រះយេស៊ូវ ម៉ាថាយ ៣:១-១៧

សេចក្តីផ្តើម៖ជាធម្មតានៅពេលមានការប្រកួតកីឡារត់ប្រណាំង នោះគ្រូបង្វឹកតែងតែត្រៀមជើង
ប្រួលមុន ដើម្បី ត្រៀមខ្លួនចូលរត់ប្រណាំងនៅទីលានប្រយុទ្ធ។ មុនពេលប្រកួតមកដល់កីឡាករទាំងអស់ត្រូវហាត់រត់ ព្រម រៀនពីយុទ្ធសាស្រ្តរត់ធ្វើយ៉ាងណាឲ្យរត់ដល់គោលដៅ ដើម្បីទទួលរង្វាន់។ ហេតុនេះ កីឡាករត្រូវតែលត់ដំ ខ្លួនមួយខែមុនចូលប្រកួតក្នុងទីលានប្រយុទ្ធ ត្រូវមានចិត្តអត់ធ្មត់តស៊ូរហូតដល់ទីបំផុត ស្តាប់គ្រូបង្វឹក បង្រៀនអំពីច្បាប់វិន័យលក្ខខណ្ឌនៃការរត់ប្រណាំង។ តាមរយៈការរត់ប្រណាំងនេះ យើងឃើញថា មុនរត់ ប្រណាំងកីឡាករត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីរត់ប្រណាំង ដូចគ្នាផងដែរ ចំពោះកណ្ឌគម្ពីរម៉ាថាយ ៣:-១៧ នេះបានបង្ហាញពីការត្រៀមខ្លួនដូចគ្នា 

តើព្រះយេស៊ូវត្រៀមខ្លួនធ្វើបេសកកម្មរបស់ទ្រង់យ៉ាងដូច ម្តេច?





    II.        សង្ខេបបទគម្ពីរ

ជាក់ស្តែងនៅក្នុងព្រះគម្ពីរម៉ាថាយ ៣:-១៧ ជាសាច់រឿងមួយដែលនិយាយរៀបរាប់អំពីយ៉ូហាន បាទីស្ទរៀបចំផ្លូវថ្វាយដល់ព្រះយេស៊ូវ ដោយគាត់ប្រកាសឲ្យមនុស្សទាំងអស់ប្រែចិត្តហើយទទួលពិធី ជ្រមុជទឹកពីគាត់។ នៅពេលគាត់កំពុងតែធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេ ស្រាប់ព្រះយេស៊ូវទ្រង់យាងមកពី ស្រុកកាលីឡេប្រាប់ឲ្យយ៉ូហានបាទីស្ទធ្វើបុណ្យជ្រមុជទឹកឲ្យទ្រង់ នេះបង្ហាញពីគំរូល្អសំរាប់មនុស្សដទៃ ទៀតធ្វើតាមទ្រង់ដែរ។

   III.        រចនាសម្ព័នបទគម្ពីរ

1.    ការរៀបចំផ្លូវថ្វាយដល់ទ្រង់ (ខ.១-១២)
2.    ព្រះយេស៊ូវធ្វើពិធីបុណ្យជ្រមុជទឹក (ខ. ១២-១៧)

តើព្រះយេស៊ូវត្រៀមខ្លួនធ្វើបេសកកម្មរបស់ទ្រង់យ៉ាងដូច ម្តេច?

  IV.        កាត់ស្រាយ

1.    ការរៀបចំផ្លូវថ្វាយដល់ទ្រង់ (ខ.១-១២)
2.    ព្រះយេស៊ូវធ្វើពិធីបុណ្យជ្រមុជទឹក (ខ. ១២-១៧)

    V.        សេចក្តីបញ្ចប់

តើព្រះយេស៊ូវត្រៀមខ្លួនធ្វើបេសកកម្មរបស់ទ្រង់យ៉ាងដូចម្តេច?   ព្រះយេស៊ូវត្រៀមខ្លួនធ្វើបេសក កម្ម គឺត្រូវការរៀបចំផ្លូវថ្វាយដល់ទ្រង់ ព្រះជាម្ចាស់បានបញ្ជូនយ៉ូហានបាទីស្ទមកមុនព្រះយេស៊ូវ ដើម្បី ប្រកាសដំណឹងល្អឲ្យមនុស្សប្រែចិត្ត ហើយនៅមនុស្សបែ្រចិត្តពីអំពើបាប នោះនឹងបានចូលក្នុងនគររបស់ ព្រះ ព្រមទាំងទទួលពិធីបុណ្យជ្រមុជទឹកពីយ៉ូហានបាទីស្ទ ជាពិសេសព្រះយេស៊ូវបានធ្វើពិធីបុណ្យជ្រមុជ ទឹកជាគំរូដល់មនុស្សផ្សេងទៀត ប៉ុន្តែព្រះយេស៊ូវធ្វើបុណ្យជ្រមុជទឹកមិនមែនមានន័យថា ព្រះយេស៊ូវមាន បាបនោះទេ តែធ្វើពីព្រោះតាមសេចក្តីបង្គាប់របស់ព្រះវរបិតារបស់ទ្រង់ ហើយទ្រង់ត្រៀមខ្លួនក្នុងការ ប្រលោកក្នុងព័ន្ធកិច្ចរបស់ទ្រង់ផងដែរ។

  VI.        ទេវសាស្រ្ត

·         ព្រះជាម្ចាស់ទ្រង់ធ្វើបេសកកម្មតាំងពីដើមដំបូងដែលព្រះជាម្ចាស់បានបង្កើតមនុស្ស និង របស់អ្វីៗទាំងអស់នៅលើផែនដីនេះមកម្ល៉េះ (លោកុប្បត្តិ ជំពូក ១និង២) ហើយព្រះអង្គធ្វើរហូតដល់ សម័យបច្ចុប្បន្ននេះ ទ្រង់នូវតែបន្តធ្វើបេសកកម្ម ដោយសារមនុស្សធ្លាក់ចូលក្នុងអំពើបាប (លោកុប្បត្តិ ៣)។ ហើយព្រះជាម្ចាស់ក៏ធ្វើបេសកកម្មជាមួយមនុស្សតាមរយៈពួកហោរារបស់ទ្រង់។

·         ព្រះយេស៊ូវទ្រង់ត្រៀមខ្លួនជាស្រេចក្នុងការធ្វើបេសកកម្មថ្វាយដល់ព្រះជាម្ចាស់ ពេលដែល ទ្រង់ទទួលការជ្រមុជទឹករួចហើយ (ម៉ាថាយ ៣:១៦-១៧)។ ព្រះយេស៊ូវធ្វើបេសកកម្មដើម្បីបង្រៀនដល់ពួក គេ (ម៉ាថាយ ជំពូក៥-៧)។ ហើយព្រះយេស៊ូវធ្វើបេសកកម្មដើម្បីរស្វែងរកមនុស្សដែលបាត់បង់ (លូកា ១៩:១០)។ ម្យ៉ាងវិញទៀត ព្រះយេស៊ូវចង់ឲ្យមនុស្សជាតិបានស្គាល់របៀបការថ្វាយបង្គំព្រះដ៏ពិត (យ៉ូហាន ៤:២៤) ហើយទ្រង់ក៏ចង់ឲ្យមនុស្សបានស្គាល់ទ្រង់ជានរណផងដែរ (យ៉ូហាន ១:-៥)។

·         មនុស្សពេលខ្លះយកលេសរវល់ ឬក៏ធ្វើបេសកកម្មថ្វាយព្រះជាម្ចាស់ពិបាក ឬក៏ចង់ធ្វើ បេសកកម្មតែម្តង ឬក៏គេចមិនចង់ធ្វើបេសកកម្ម យើងអាចមើលឃើញពីគំរូមិនល្អរបស់លោកយ៉ូណាស (យ៉ូណាស ១:-៣)។ តែយើងក៏ឃើញពីជីវិតរបស់ពួកសាវ័ក និងលោកប៉ុល ជាពិសេសព្រះយេស៊ូវតែម្តង ដែលបានត្រៀមខ្លួនចូលប្រយុទ្ធជាមួយមហាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយម្យ៉ាងវិញទៀតជាក់ស្តែង ព្រះយេស៊ូវមានសេចក្តីបង្គាប់ឲ្យយើងដែលជាអ្នកដើរតាមទ្រង់ត្រូវតែធ្វើបេសកកម្ម (ម៉ាថាយ ២៨:១៨-២០)។

 VII.        អនុវត្តន៍

ដូច្នេះ យើងត្រូវបង្រៀនពួកជំនុំ រួចហើយឲ្យគាត់ទទួលធ្វើបុណ្យជ្រមុជទឹកតាមបង្គាប់របស់ ព្រះយេស៊ូវគ្រីស្ទ។

0 Comments

Type and hit Enter to search

Close