Breaking News

ការត្រាស់ហៅដើម្បីនាំរាស្រ្តទ្រង់ចូលទឹកដីសន្យា យ៉ូស្វេ ១:១-១១


សេចក្តីផ្តើម៖កាលពីឆ្នាំពី២០១២ ខ្ញុំបានទទួលជឿលើព្រះយេស៊ូវ ហើយរហូតខ្ញុំបានជឿរយះ
ពេល១ឆ្នាំ នោះព្រះ បានត្រាស់ហៅខ្ញុំតាមរយះបេសកជនម្នាក់ធ្វើការនៅក្នុងព្រះវិហារខ្ញុំ ដើម្បីឲ្យខ្ញុំមានឱកាលមករៀនព្រះ បន្ទូលរបស់ព្រះនៅសាលាព្រះគម្ពីរ។ ហើយនៅឆ្នាំ២០១៣ បេសកជននៅវិហារខ្ញុំបាននាំខ្ញុំមកចូលរៀន​សាលាព្រះគម្ពីរ ទាំងគាត់មិនបានប្រាប់ខ្ញុំថាគាត់នាំខ្ញុំមករៀនសាលាគម្ពីរឡើយ គ្រាន់តែថានាំទៅរៀនត។

សង្ខេបបទគម្ពីរៈ នៅពេលម៉ូសេស្លាប់ នោះព្រះបានប្រើលោកយ៉ូស្វេជាអ្នកជំនួយលោកម៉ូសេពីមុន ឲ្យធ្វើជាអ្នកនាំសាររបស់ព្រះ នឹងធ្វើកិច្ចការបន្តពីម៉ូសេគឺនាំរាស្រ្តរបស់ព្រះចូលទឹកដីសន្យា។ ទ្រង់បាន ផ្តល់ឲ្យយ៉ូស្វេមានអំណាចគ្មាននរណាឈ្នះ ហើយអាចធ្វើអ្វីៗដែលព្រះឲ្យគាត់។ ព្រះជាម្ចាស់មិនត្រូវការ អ្វីផ្សេងពីយ៉ូស្វេឡើយ ក្រៅពីឲ្យគាត់រឹងមាំ នឹងឲ្យមានចិត្តក្លាហាន ព្រមទាំងស្តាប់នឹងធ្វើតាមព្រះបន្ទូល របស់ទ្រង់ ក្នុងដំណើរនៃការនាំអ៊ីស្រាអែលចូលទឹកដីសន្យានោះ។ 
       សំនូរស្នូលៈ  ហេតុអ្វីបានជាពួកអ៊ីស្រាអែលចាំបាច់ត្រូវការអ្នកនាំគេចូលក្នុងទឹកដីសន្យា? តើលោក យ៉ួស្វេគាតឆ្លើយតបយ៉ាងដូចម្តេចចំពោះការត្រាស់ឲ្យធ្វើបេសកកម្មនោះ?






ចំនុចកាត់ស្រាយ

I.          ព្រះឲ្យយ៉ូស្វេនាំអ៊ីស្រាអែលឆ្លងចូលទឹកដីសន្យា (១:-៥)
ដោយសារម៉ូសេស្លាប់គ្មានអ្នកដឹងនាំ នោះព្រះចង់ឲ្យយ៉ូស្វេបន្តផែនការរបស់ទ្រងក្នុងការនាំរាស្រ្តទ្រង់ ចូលទឹដីសន្យាតាមសន្យារបស់ទ្រង់នឹងឯយុកោគេ។ ទ្រង់ប្រាប់យ៉ូស្វេថា កុំបារម្ភអីគ្មាននរណានឹងយក ឈ្នះគាត់បានទេ សូមចូលរស់នៅទីនោះដោយសុខស្រួល ព្រោះតែទ្រង់មិន ទៅណាចូលគាត់ឡើយ។
ដាវីឌមនុស្សតូចអាចយកឈ្នះកូលីយ៉ាងមាឌធំដូចយក្ស (១សាំ.១៧:៤០-៤៩) គ្មាននរណាឈ្នះយ៉ូស្វេ បាន ព្រោះទ្រង់ជួយគាត់។ ទ្រង់ឲ្យមានអ្នកនាំរាស្ត្រទ្រង់ចូលទឹកដីសន្យា​ព្រោះពួកគេមិនអាចចូលបានទេ។
II.         ព្រះផ្តល់ទំនុកចិត្តឲ្យដល់យ៉ូស្វេក្នុងការធ្វើបេសកកម្ម (១:-៩)
ដើម្បីអាចឆ្លងបាន នឹងរឹងមាំបាន នោះយ៉ូស្វេគាត់ត្រូវគោរពនូវលក្ខខណ្ឌបីយ៉ាង ទីមួយគឺគាត់ត្រូវមាន ចិត្តក្លាហ៊ាន មិនត្រូវខ្លាច នឹងមិនស្រយុតចិត្តពេលមានបញ្ហា(ខ៦.៩) ព្រះប្រាប់ដានីយែល(ដានី. :៦) ទីពីរគាត់ត្រូវស្តាប់តាមអ្វីដែលព្រះបង្គាប់ កុំឲ្យរវល់តែធ្វើអ្វីផ្សេង ហើយភ្លេចក្រឹត្យវិន័យរបស់ព្រះ (ខ៧) នឹងទីបី គាត់ត្រូវសញ្ជឹងគិតលើព្រះ បន្ទូលរបស់ព្រះគ្រប់ជំពូកកុំខាន (ខ៨)។
  នៅពេលដែលប្រជាជនអ៊ីស្រាអែលគេធ្វើបាប ហើយដើម្បីឲ្យគេបានរួចពីបាបបាន លោះត្រាណាតែ គេបានសំអាចចិត្តគេ រួចហើយយកដង្វាយមកថ្វាយដល់ពួកសង្ឃដើម្បីជាលោះបាបគេ នេះជាលក្ខខណ្ឌ (លេវី. :-៣)។
/   រាល់មនុស្សប្រុសភាគច្រើនពិសេសនៅប្រទេលខ្មែរយើង ដើម្បីយកប្រពន្ធបានលក្ខខណ្ឌដ៏ចាំ បាច់គឺមនុស្សប្រុសនោះត្រូវតែមានលុយការ ឬមានការងារសំរាប់ឲ្យមនុស្សស្រីគេមានទីពឹងសិន។
III.        ការត្រៀមខ្លួនចូលទឹកដីសន្យា (១:១០-១១)
នៅពេលដែលបានទទួលព្រះរាជ្យបញ្ជាភ្លាម នោះយ៉ូស្វេគាត់ចាប់ផ្តើមរូតរះក្នុងការបញ្ជាដល់កូនចៅ នឹងពួកនាយកគ្រប់គ្រងទាំងអស់ដើម្បីនឹងត្រៀមសំភារះ នឹងស្បៀងសំរាប់នឹងចូលទៅចាប់យកស្រុកដែល ព្រះបានបង្គាប់ឲ្យទៅយកនោះ ជាទឹកដីដែលព្រះបានសន្យា គឺជាស្រុកកាណាន។  គាត់ប្រញាប់ធ្វើដូចជា កូនដែលស្តាប់បង្គាប់ឪពុកខ្លាំងណាស់ ឬដូចជាទាហានដែលស្តាប់ដល់មេបញ្ជាការដែរ។
IV.        សរុបសេចក្តី
ឃើញថានៅពេលដែលម៉ូសេគាត់បានស្លាប់ នោះបេសកកម្មក្នុងការដឹងនាំរាស្រ្តទ្រង់បន្តគឺធ្លាក់មកលើ យ៉ូស្វេ។ ទ្រង់ផ្តល់នូវទំនុចិត្តដល់គាត់ កុំបារម្ភថាមានអ្នកមករំខានសេចក្តីសុខគាត់ គ្មាននរណាហ៊ានទេ។ ទ្រង់នឹងជួយ នឹងថែរក្សាគាត់។
V.         ទេវ​សាស្ត្រ
        ព្រះជាម្ចាស់ទ្រង់តែងតែស្រលាញ់ដែលរាស្រ្តរបស់ទ្រង់ ទោះបីគេមិនស្តាប់បង្គាប់ក៏ដោយ តែទ្រង់នៅតែអោបក្រសោបគេ ផ្តើលសេចក្តីសង្ឃឹមដល់គេ តួយ៉ាងទ្រង់ក៏នៅតែឲ្យគេបានចូលក្នុងទឹក ដីដែលទ្រង់សន្យាតាំងពីដើមនឹងឯយុកោគេ សេចក្តីស្មោះត្រង់ទ្រង់មិនប្រែប្រួល (ម៉ាឡា.:៦)។ ចំពោះ ព្រះយេស៊ូវវិញ ទ្រង់បានសន្យាដល់អ្នកដែលដើរតាម ទ្រង់ជាព្រះអង្គសង្គ្រោះថា នគរស្ថានសួគ៌គឺជា ទឹកដីដែលព្រះអង្គសន្យានឹងឲ្យដល់គេ មិនមែនទឹកដី​កាណាន តែជាស្ថានសួគ៌ទុកជាមរដកវិញ (កូល. :២៤; ម៉ាថ. ១៩:២៩)។ ឯមនុស្សគេតែងតែខ្សោយ ពេលជាច្រើនគេមិនស្តាប់បង្គាប់ទ្រង់ឡើយ។
VI.        ការអនុវត្តន៍
ដូច្នេះក្នុងមានខ្ញុំ នឹងអ្នកពួកជំនុំព្រមទាំងបងប្អូនគ្រីស្ទបរិស័ទទាំងអស់ យើងគួរតែបានស្តាប់បង្គាប់ទ្រង់ ហើយសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ហើយដើរក្នុងការទុកចិត្តលើការរៀបចំរបស់ទ្រង់ ដោយ ចងចំាថា គ្រប់កាលៈទេសៈទាំងអស់ព្រះយេស៊ូវគង់ជាមួយ ចាំជួយ ហើយយើងត្រូវតស៊ូវក្នុងជីវិតដែលសំ លឹងមើលទៅរកសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ នឹងគោលដៅដែលទ្រង់បានសន្យាទុកឲ្យនៅសា្ថនសូគ៌ ដោយសារតែមនុស្សគេរស់នៅក្នុងអំពើបាប នោះព្រះអង្គចង់ឲ្យយើងជាពួកជំនុំ នឹងជាអ្នកបំរើទ្រង់ ចេញ ទៅហើយនាំគេមកឯព្រះអង្គ ប្រាប់គេឲ្យទទួលទ្រង់ នោះគេនឹងបានជីវិត ហើយបានទឹកដីដែលទ្រង់សន្យា គឺជានគរស្ថានសួគ៌។

0 Comments

Type and hit Enter to search

Close