សេចក្តីផ្តើម៖មានមិត្តភក្តិបួននាក់រៀននៅសាលាព្រះគម្ពីរជាមួយគ្នាឆ្នាំទី៤។
នៅថ្ងៃមួយពួកគេមាន
ពេលទំនេរ ពីការសិក្សា
ហើយពួកគេក៏ធ្វើការណាត់ជួបគ្នានៅផ្សារទំនើបញ៉ាំភីហ្សាជុំគ្នា។ នៅពេលភីហ្សាមិនទាន់
លើកយកមក ពួកគេទាំងបួននាក់ក៏ចាប់ផ្តើមសួរគ្នាថា នៅពេលរៀនចប់នៅសាលាព្រះគម្ពីរ
តើយើងទាំង អស់គ្នាមាននិម្មិតចង់ធ្វើអ្វី? មិត្តទី១ឆ្លើយថា ចង់ធ្វើបេសកជន មិត្តទីចង់ធ្វើជាគ្រូបង្រៀននៅសាលា
ព្រះគម្ពីរ មិត្តទី៣ ចង់ធ្វើជាគ្រូគង្វាល ហើយនិងមិត្តទី៤ ឆ្លើយថា
ចង់បង្កើតពួកជំនុំ។ ក្រោយមកមិត្តទាំង៤ នាក់បានរៀនចប់នៅសាលាព្រះគម្ពីរ
ពួកគេទាំងបួននាក់ក៏បានធ្វើតាមនិម្មិតរបស់ពួកគេរៀងខ្លួន។ ទោះបី
ជាសាច់រឿងនេះមាននិម្មិតបួនក៏ដោយ
ក៏ប៉ុន្តែក្នុងចំណោមនិម្មិតទាំងបួនមានមិត្តទីបួនគោលបំណងដូចគ្នា
ក្នុងព្រះគម្ពីរម៉ាថាយ ២៨:១៦-២០ ដែលនិយាយអំពីការចេញទៅដាំពួកជំនុំ
តើមូលហេតុអ្វីបានជាត្រូវការ
ចេញទៅដាំពួកជំនុំដូច្នេះ?
II.
សង្ខេបបទគម្ពីរ
ជាក់ស្តែងក្នុងព្រះគម្ពីរម៉ាថាយ
២៨:១៦-២០
នៅពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើង វិញហើយ ព្រះយេស៊ូទ្រង់នៅពេល៤០ថ្ងៃនៅផែនដី
ទ្រង់បានមកជួបសិស្សរបស់ទ្រង់ ដើម្បីឲ្យពួកគេមាន សេចក្តីសង្ឃឹម
ព្រមទាំងចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយបង្រៀនដល់ពួកគេ បង្កើតសិស្ស
ព្រមទាំងធ្វើពិធីបុណ្យទឹកឲ្យពួកគេផង។
III.
រចនាសម្ព័នបទគម្ពីរ
1. ពួកសិស្សឃើញព្រះយេស៊ូវជាថ្មីម្តងទៀត
(ខ.១៦-១៧)
2. ព្រះយេស៊ូវបង្គាប់ឲ្យប្រកាសដំណឺងល្អគ្រប់ទីកន្លែង
(ខ.១៨-២០)
តើមូលហេតុអ្វីបានជាត្រូវការចេញទៅដាំពួកជំនុំដូច្នេះ?
IV.
កាត់ស្រាយ
1. ពួកសិស្សឃើញព្រះយេស៊ូវជាថ្មីម្តងទៀត
(ខ.១៦-១៧)
2. ព្រះយេស៊ូវបង្គាប់ឲ្យប្រកាសដំណឺងល្អគ្រប់ទីកន្លែង
(ខ.១៨-២០)
V.
សេចក្តីបញ្ចប់
តើមូលហេតុអ្វីបានជាត្រូវការចេញទៅដាំពួកជំនុំដូច្នេះ? មូលហេតុបានជាត្រូវការចេញទៅដាំពួក ជំនុំពីព្រោះ
ពួកសិស្សឃើញព្រះយេស៊ូវជាថ្មីម្តងទៀត ដែលជំរុញឲ្យពួកសិស្សមានកំលាំងចិត្តក្នុងការ
បង្កើតសិស្ស ប្រកាសដំណឹងល្អ បង្រៀន មានសង្ឃឹមដើរទៅមុខដោយគ្មានការភ័យខ្លាច
ហើយម្យ៉ាងវិញ ការបង្កើតពួកជំនុំនេះជាសេចក្តីបង្គាប់របស់ព្រះយេស៊ូវគ្រីស្ទ
ដែលទ្រង់បង្គាប់ឲ្យប្រកាសដំណឹងល្អគ្រប់ទី កន្លែងទាំងអស់។
VI.
ទេវសាស្រ្ត
·
ព្រះយេស៊ូវចាប់ផ្តើមធ្វើមហាបេសកកម្ម ក្នុងគោលបំណងបង្កើតពួកជំនុំ
ព្រះអង្គដើរ ប្រកាសពីនគររបស់ទ្រង់ឲ្យមនុស្សគ្រប់ជាតិសាសន៍បានលឺ
ហើយទ្រង់ធ្វើការបង្រៀនដល់ពួកគេថែម ទៀត ដើម្បីឲ្យពួកគេយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់
(ម៉ាថាយ ជំពូក៥-៧)។
·
មនុស្ស
ការបង្កើតពួកជំនុំវាមិនងាយស្រួលនោះ តែយើងអាចឃើញពីពួកសាវ័កបានរង់ចាំ
ព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីបង្គាប់របស់ព្រះយេស៊ូវ
ពេលព្រះវិញាណបរិសុទ្ធទ្រង់យាងមកផែនដី ទើបពួកសាវ័កចាប់ផ្តើមបន្តការដាំពួកជំនុំ
(កិច្ចការ ១:៨) ហើយក៏មើលពីលោកប៉ុលបានចេញទៅបង្កើត
ពួកជំនុំ។
VII.
អនុវត្តន៍
ការបង្កើតសិស្សពិតជាសំខាន់ណាស់ ហើយក៏ជាសេចក្តីបង្គាប់របស់ព្រះយេស៊ូវ
ទោះបីជាការ បង្កើតសិស្សវាមិនងាយស្រួលទេ
តែយើងជាសិស្សរបស់ព្រះយេស៊ូវចាំបាច់ត្រូវតែធ្វើ តាមរយៈការបង្កើត
សិស្សនេះក៏ជួយដល់ដំណឹងល្អភាយសាយដែរ។
0 Comments