I.
សេចក្ដីផ្ដើម
នៅក្នុងពួកជំនុំមួយមានការរីកចំរើនមែនទែន អ្នកដឹកនាំចាស់ៗគិតថែពីបំរើព្រះយ៉ាងយក
ចិត្តទុកដាក់ ខិតខំផ្សាយដំណឹងល្អទាំងយប់ទាំងថ្ងៃ។ តែគួអោយសោកស្ដាយពួកគាត់ភ្លេចបង្វឹក
បង្វើនអ្នកជំនាន់ក្រោយអោយស្នងដំណែងគាត់
ហើយពេលគាត់ចាស់ជរាអស់ទៅនោះពួកជំនុំត្រូវបិទទ្វា ព្រោះគ្នាអ្នកដឹកនាំដ៏ល្អ។ តែលូកា
១០:១-១១ និយាយថាព្រះគ្រីស្ទបង្វឹកបង្វើនពួកសិស្សទ្រង់។
សំណួរស្នូលៈ
តើព្រះយេស៊ូវបង្វឹកពួកសិស្សទ្រង់យ៉ាងដូចម្ដេចក្នុងការធ្វើព័ន្ធកិច្ច?
សង្ខេបបទគម្ពីរៈ លូកា ១០:១-១១ គឺនិយាយអំពីព្រះយេស៊ូវបង្វឹកពួកសិស្សអោយចេះផ្សាយដំណឹងល្អ
ហើយដំណឹងល្អនេះផ្ដល់ក្ដីសុខសាន្តអ្នកណាដែលទទួលតែប៉ុណ្ណោះ អ្នកដែលមិនទទួលគេ
និងមិនចូលក្នុងនគរព្រះបានទេ ហើយនគរជិតមកដល់ហើយ។
II.
ការកាត់ស្រាយ
១. ព្រះយេស៊ូវបង្វឹកពួកសិស្សឲ្យអនុវត្តន៍
(ខ១-៤)
Ø
មនុស្ស៧០បានចេញទៅផ្សាយដំណឹងល្អ
(ខ១)
Ø
ការសូមព្រះពរពីព្រះជាម្ចាស់
(ខ២)
Ø
ចេះប្រយ័ត្នខ្លួន
(ខ៣-៤)
ឧទាហរណ៍ៈ អ្នកវិទ្យាសាស្ត្របានរកឃើញថា
សាលាដែលមានគុណភាពខ្ពស់ មិនមែនជាសាលាដែលបង្រៀនត្រឹមតែទ្រឹស្ដីតែប៉ុណ្ណោះទេ
ប៉ុន្តែជាសាលាដែលមានទាំងទ្រឹស្ដីនិងអនុវត្តន៍ផ្ទាល់។
២. កិច្ចការដែលត្រូវធ្វើពេលផ្សាយដំណឹងល្អ (ខ៥-១១)
Ø
នាំភាពសុខសាន្តដល់អ្នកដែលត្រូវការ
(ខ៥-៧)
Ø
ប្រោសជំងឺឲ្យជានិងជួយអធិស្ឋានដល់អ្នកដែលជឿថ្មី
(ខ៨-៩)
Ø
ថយចេញពីផ្ទះអ្នកមិនទទួលដំណឹងល្អ
(ខ១០-១១)
ឧទាហរណ៍ៈ
បុរសម្នាក់ប្រពន្ធគាត់ប្រើអោយទៅទិញថ្នាំឲ្យកូន តែគាត់បែរជាទៅទិញម្ហូបអាហារវិញ ហើយប្រពន្ធគាត់ខឹងព្រោះវាខុសពីគោលបំណងនិងស្ថានភាពពិតនៃបញ្ហា។
III.
សេចក្ដីបញ្ចប់
សរុបសេចក្ដី:
ព្រះយេស៊ូវបង្វឹកពួកសិស្សឲ្យចេះផ្សាយដំណឹងល្អខ្លួនឯង
ហើយជួយថែបំប៉នសេចក្ដីជំនឿនិងបង្រៀនដល់អ្នកណាដែលទទួលដំណឹងល្អ
ត្រូវចេះរងទ្រាំនូវការឆ្លើយតបអវិជ្ជមាន
ហើយត្រូវដឹងថាព្រះជាម្ចាស់ទ្រង់ជាអ្នកជំនួយជានិច្ចក្នុងការទៅផ្សាយដំណឹងល្អ។
ទេវសាស្ត្រៈ ព្រះជាម្ចាស់ទ្រង់ជាព្រះដែលតែងតែបង្វឹកបង្វឺនដល់អ្នកបំរើរបស់ផងព្រះ
ហើយព្រះយេស៊ូវទ្រង់ជាអ្នកហ្វឹកហ្វើនដែរ ទ្រង់បានវឹកហាត់ដល់សិស្សមានជំនឿរឹងមាំ ហើយឲ្យគេហ្វឹកហ្វើនអ្នកជំនាន់ក្រោយទៀតផងដែរ (ម៉ាថាយ ២៨:១៩-២០)។
មនុស្សៈមនុស្សមិនចូលចិត្តទទួលការហ្វឹកហ្វឺន
ហើយក៏មិនចូលចិត្តអ្នកដទៃអោយមានដូចខ្លួនគេនោះដែរ មនុស្សគេគិតតែពីខ្លួនឯង
គេមិនបានយកគំរូនៃការហ្វឹកហ្វឺននៃព្រះគ្រីស្ទទៅអនុវត្តន៍នោះទេ។
អនុវត្តន៍ៈ
យើងត្រូវចេញទៅផ្សាយដំណឹងល្អ ដល់អ្នកដែលមិនទាន់បានឭ
ហើយយើងត្រូវហ្វឹកហ្វឺនខ្លួនឯងឲ្យមានបទពិសោធន៍ ក្នុងការបង្រៀនដល់អ្នកដទៃផងដែរ។
0 Comments