សេចក្ដីផ្ដើម៖រឿងខ្លី អ្នកគង្វាលគោល្អ
មានបុរសម្នាក់គាត់បានទៅឃ្វាលហ្វូងគោជាច្រើន ជាមួយបងប្អូននឹងមិត្ដភក្ករបស់ពួកគេមួយក្រុមជារៀងរាល់ថ្ងៃ
ថ្ងៃមួយនោះពេលដែលគាត់បានទៅឃ្វាលដូចរាល់ដងតែថ្ងៃនោះ ពួកគាត់
កំពុងតែ
លេងយ៉ាងសប្បាយបានភ្លិចខ្លួនក៏ បានបាត់ហ្វូងគោ១ហ្វូងតូចមិនដឹងទៅណា។
ពួកគេទាំងអស់គ្នាមានការភិតភ័យជាខ្លាំង ក៏ម្ចាស់គោបានពោលថា អ្នកទាំងអស់គ្នាមិនចាំបាច់ព្រួយបារម្មទេ
ទុកឲ្យខ្ញុំជាអ្នកទៅ រកហ្វូងគោរបស់ខ្ញុំចុះ មិនអីទេណា
ពេលនោះក៏មាន២នាក់ក៏បានស្ម័គចិត្ដទៅជាមួយក៏បាននាំគ្នា ទៅឯព្រៃ ធំ
ស្រាប់ដែលពួកគេកំពុងទៅនោះក៏បានឃើញហ្វូងគោរបស់ខ្លួននៅក្នុងព្រះជ្រៅធំនោះ
ម្នាក់មានការភ័យ ខ្លាចជាខ្លាំង ស្រាយតែដើរទៅមុខតិចទៀត
ក៏ប្រទះឃើញសត្ចខ្លាមួយកំពុងតែដង្ដើមកូនគោពីមេរបស់វា យ៉ាងខ្លាំង ពេលនោះឯង
ស្រាបតែមិត្ដភក្ករបស់គេបានរត់មកវាលក្រោមវិញអស់រលីង នៅតែម្ចាស់គោ
ប៉ុណ្ណោះដោយព្រោះចិត្ដអាណិតកូនគោនិងមេគោ បុរសជំទងម្នាក់នោះក៏មានកំបិតមួយនៅក្នុងដៃ
ក៏បានកាប់ដំបងយ៉ាងធំ និងកំបិតនៅក្នុងដៃផង ក៏បានដើរចូលសំដៅទៅឯខ្លា
យ៉ាងក្លាហានបំផុតនៅទៅបំផុត បុរសម្នាក់នោះក៏បាន សម្លាប់ខ្លានោះបាន
ហើយក៏បានជួយគោរបស់ខ្លួនបាន ដោយមិនខ្លាចពីសេចក្ដី ស្លាប់
ចុងក្រោយក៏មានគេបានសរសើរពីគាត់មិនដាច់ពីមាត់។
ឃ្លាភ្ជាប់ បុរសម្នាក់បានបង្ហាញថា
គាត់ជាមនុស្សម្នាក់អាចនិយាយបានថា ជាអ្នកគង្វាលល្អ ប៉ុន្ដែ មាន
ម្នាក់ជាអ្នកគង្វាល់ល្អជាងបុរសជំទង់ម្នាក់នេះ
និងអ្នកណាៗនៅលើផែនដីនេះទៅទៀតអ្នកនោះគឺ ព្រះ ជាម្ចាស់
ដែលបានបកស្រាយនៅក្នុងអត្ដបទគម្ពរយើង និងសិក្សាជាមួយគ្នា។
សំនួរស្នូល
ហេតុអ្វីបានជាហ៊ាននិយាយថា
ព្រះជាម្ចាស់អ្នកគង្វាលល្អជាងអ្នកណាៗនៅលើផែនដីនេះ ?
សង្ខេបបទគម្ពីរ
ព្រះយេហ៊ូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ
ខ្ញុំនឹងមិនខ្វះអ្វីសោះទ្រង់បានឲ្យខ្ញុំសំរាក់នៅទីវាលមានស្មៅ
ខៀវខ្ចីហើយទ្រង់ក៏បាននាំខ្ញុំទៅកន្លែងមានទឹកហូរគ្រឿនៗ
ទោះបីជាទូលបង្គំដើរកាត់ច្រកក្នុងសេចក្ដីស្លាប់ ក៏ដោយគង់តែមិនខ្លាចណាឡើយ
ព្រោះទ្រង់បានគង់ជាមួយនឹងទួលបង្គំ ព្រនង់នឹងដំបងរបស់ទ្រង់បាន
កំសាន្ដចិត្ដរបស់ទូលបង្គំ ទ្រង់ក៏បានរៀបតុនៅចំពោះមុខពួកខ្លាំងរបស់ទូលបង្គំ
ទែងទូលបង្គំក៏ពេញហៀរ សេចក្ដីមេត្ដាករុណា នឹងនៅជាប់តាមខ្ញុំរាល់តែថ្ងៃ
ដរាបអស់កល្បមួយជីវិត ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃ ទ្រង់ជារៀងរាល់ដរាវតទៅ។
តួសេចក្ដី
I. ព្រះជាម្ចាស់ទ្រង់ជាអ្នកគង្វាលដ៏ល្អ(២៣:១-៣)
១.ព្រះជាម្ចាស់ទ្រង់ជាអ្នកផ្គត់ផ្គង់(២៣:១-២)
ព្រះវិញ្ញាណគង់ជាមួយដាវិឌ ថែរក្សា
កាពារដល់ដាវីឌ យាងចេញសូល១សាំយូអែល១៦:១៤-២៣)។
២.ព្រះជាម្ចាស់ទ្រង់ជាអ្នកដំរង់ផ្លូវខាងឯសុចរិត(២៣:៣)
ពេលដាវិឌបានធ្វើខុសជាមួយប្រពន្ធអូរ៊ី នាងបាតសេបា ព្រះបានបង្រៀនដល់ដាវិឌឲ្យបានដើរតាមផ្លួវ សុចរិត(២សាំ២២:២-២១)។
II. ព្រះជាម្ចាស់ទ្រង់អ្នកឃ្វាលចៀមគ្រប់ពេលវេលា(២៣:៤-៦)
1) ព្រះជាម្ចាស់ជាអ្នកគង្វាលដែលចេះរក្សាហ្វូងចៀមយ៉ាងល្អ(២៣:៤-៥)
បុរសជំទង់ក្នុងរឿងបានបង្ហាញថា
គាត់ជាអ្នកឃ្វាលគោម្នាក់យ៉ាងពិសេស ព្រះជាម្ចាស់ទ្រង់ ពីសេសជាងនោះទៅទៀត គឺ
ទ្រង់មិនមែនជាអ្នកគង្វាលដែលស៊ីឈ្នួលតែប៉ុណ្ណោះទេ គឺទ្រង់ជា
អ្នកគង្វាលហ៊ានប្ដូរជីវិតវិញ។
2) ព្រះជាម្ចាស់ទ្រង់ជាអ្នកគង្វាលដែលាមានចិត្ដមេត្ដា ករុណាដល់ចៀម(២៣:៦)
សរុបសេចក្ដី
នៅក្នុងមេរៀនរបស់យើងក៏បានបង្ហាញពីអ្នកគង្វាលដែលល្អជាងអ្នកណាៗ នៅលើផែនដីនេះគឺ
ព្រះជាម្ចាស់ ព្រោះទ្រង់ជាអ្នកដែលដឹកនាំយ៉ាងល្អ ដែលបានបង្ហាញថា
ព្រះអង្គប្រៀបបានដូចជាអ្នក គង្វាលដែលតែងតែព្រួយបារម្មណ៏ពីចៀមគ្រប់ពេល
នៅក្នុងអត្ដបទនេះ ក៏បានប្រៀបធៀបពីអ្នកគង្វាលល្អ ជាព្រះជាម្ចាស់ដែលទ្រង់ជាអ្នកគង្វាលហើយ
ពួកជំនុំគឺជាហ្វូងចៀមដែលព្រះជាម្ចាស់ទ្រង់ថែរក្សា ដែល
ទ្រង់ឲ្យរាស្រ្ដរបស់ព្រះអង្គបានដើរក្នុងផ្លូវសុចរិតរបស់ទ្រង់ដែរ ហើយព្រះអង្គ
ក៏គង់នៅជាមួយនឹងរាស្រ្ដ របស់ព្រះអង្គគ្រប់ពេល ទោះបីជារាស្រ្ដរបស់ព្រះអង្គមានទុក
លំបាក ឬ បញ្ហាយ៉ាងណាក៏ទ្រង់នៅកំសាន្ដ ចិត្ដរាស្រ្ដរបស់ព្រះអង្គ
ទាំងមានការលួងលោមផ្ដល់នូវសេចក្ដីសប្បុរស និងសេចក្ដីមេត្ដាករុណាចំពោះ
រាស្រ្ដរបស់ព្រះអង្គជានិច្ច ហេតុនេះហើយព្រះអង្គទ្រង់ជាអ្នកគង្វាល់ដ៏ល្អឥតខ្ចោះ។
ទេវសាស្រ្ដ
ព្រះ
ព្រះជាម្ចាស់ទ្រង់ជាអ្នកដឹកនាំដែលមានគ្រប់លក្ខណៈល្អឥតខ្ចោះ ដែលមនុស្សមិនអាចធ្វើបានដូច
ជាព្រះអង្គឡើយ
ពេលដែលព្រះអង្គទ្រង់បានរៀបចំផែនដីហើយមនុស្សបានធ្លាក់ចុះក្នុងអំពើបាប រហូត
ព្រះអង្គបានរំដោះពួកគេបានចេញពីប្រទេសអេស៊ីពមក
ព្រះអង្គបានដឹកនាំពួកគេមានរបៀបយ៉ាងល្អ ទាំង មានអំណាច និងទ្រង់តែងប្រទាបនូវសេចក្ដីមេត្ដាករុណាចំពោះរាស្រ្ដរបស់ទ្រង់
ផ្គត់ផ្គង់ កែតម្រង់ បង្រៀន ដល់ពួកគេគ្រប់បែបយ៉ាងទៅកាន់ទឹកដីសន្យា
ជាពិសេសទៀតនោះការដឹកនាំ ចក្រវាលទាំងមូល ដែល មានលក្ខណៈឥតខ្ចោះរបស់ទ្រង់។
ព្រះគ្រីស្ទ
ចំនែកឯព្រះយេស៊ូវវិញ
យើងបានឃើញភាពជាអ្នកដឹកនាំរបស់ទ្រង់នៅលើផែនដីកាលដែល ទ្រង់បានយាងមកនៅលើផែនដី គឺព្រះជាម្ចាស់ទ្រង់បានដឹកនាំមនុស្សឲ្យបានវិលបែររកព្រះជាម្ចាស់វីញ
ដែលទ្រង់បានលះបង់ព្រះជន្មរបស់ព្រះអង្គនៅលើឈឺឆ្កាងដើម្បីនាំមនុស្សចូលទៅឯនគររបស់ព្រះអង្គ។
ដូច្នេះហើយ បានជាយើងហ៊ានថា
ព្រះអង្គទ្រង់ជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះដែលមនុស្សមិនអាចធ្វើដូចជា ព្រះអង្គនោះឡើយ។
ហើយព្រះអង្គទ្រង់ក៏ជាអ្នកដឹកនាំដ៏ល្អដែលមនុស្សទទួលស្គាល់ថា ទ្រង់ជាព្រះដែល
បានដឹកនាំមនុស្សដ៏ល្អ ដែលមនុស្សនានា មិនអាចធ្វើបានដូចជាព្រះអង្គឡើយ។
មនុស្ស
ចំនែកឯមនុស្សវិញយើងឃើញថា ដូចជាបុរសជំទង់ឃ្វាលគោម្នាក់នោះ ទោះបីជាគាត់បានបង្ហាញ
ពីសេចក្ដីក្លាហ៊ានរបស់គាត់ក្នុងនាមជាអ្នកគង្វាលល្អដើម្បីការគោរបស់គាត់ជាពិតមែន
តែលក្ខណៈរបស់ មនុស្ស ទោះបីជា អ្នកនោះមានប្រាជ្ញា ឬ មានឋានៈខ្ពងខ្ពស់យ៉ាងណាក៏ដោយ
មនុស្សយើងទាំងអស់គ្នា ម្នាក់ៗ នូវតែមានចំនុចខ្សោយដូចគ្នាទាំងអស់(ដាវិឌ )។ ហេតុដូច្នេះហើយបានជាមនុស្ស
ត្រូវការព្រះជាម្ចាស់ទ្រង់ជាអ្នកដឹកនាំដ៏ល្អជួយដឹកនាំពួកជំនុំ
ឬមានប្រាជ្ញាក្នុងការដឹកនាំកន្លែងផ្សេងៗបាន ដូចគ្នា ។
ហើយម្យ៉ាងមនុស្សដែលបានសម្រេចចិត្ដថា បានដឹកនាំមនុស្ស
ទុកចិត្ដលើព្រះអង្គតែប៉ុណ្នោះនោះទេ
មនុស្សក៏ត្រូវធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ គឺតាមបំណងហឭទ័យរបស់ទ្រង់។ លើស
ពីនេះទៅទៀតយើងក៏ត្រូវមើលគម្រូតាមព្រះគ្រីស្ទដែលទ្រង់បានយកគម្រូ
តាមព្រះវបិតាក្នុងការដឹកនាំ រាស្រ្ដរបស់ព្រះអង្គទៅឯនគរឋានសួរ
នេះជាគម្រូសម្រាប់ពួកជំនុំគួរតែធ្វើជាអ្នកដឹកនាំដែលល្អនៅក្នុងពួគ ជំនុំ
ក្នុងក្រុមគ្រួសារនិងក្នុងសហគមន៏ហើយក៏នៅក្នុងប្រទេសរបស់យើងផងដែរ។
ចំនុចអនុវត្ដន៏
ដូច្នេះហើយក្នុងនាមយើងជាអ្នកដឹកនាំ ជាអ្នកដើរតាមព្រះគ្រីស្ទ រួមទាំងខ្ញុំដែរ
គឺយើងទាំងអស់គ្នា
គ្មានអ្នកណាម្នាក់មានលក្ខណៈគ្រប់គ្រាន់ដូចជាព្រះជាម្ចាស់នោះទេហើយយើងទាំងអស់គ្នា
ក៏គ្មានអ្នក ណាម្នាក់ដែលធ្វើការថ្វាយព្រះ
ដោយមិនត្រូវការដឹកនាំមកពីព្រះគ្រីស្ទបាននោះដែរ។ ប្រហែលជាមាន មនុស្សមួយចំនួនគិតថា
ខ្ញុំអាចធ្វើគ្រប់កិច្ចការទាំងអស់បានដោយខ្លួនឯងបាន ដោយមិនត្រូវការអ្នកណា
ព្រះណាមកជួយក៏ខ្ញុំអាចធ្វើបាន នេះជាគំនិតមួយដែលមនុស្សនឹងងាយទទួលបាន
ការបរាជ័យនៅថ្ងៃ ណាមួយមិនខាន អ្នកដឹកនាំដែលល្អគឺ ជាអ្នកដែលដឹកនាំ
ត្រូវការព្រះជាម្ចាស់ទ្រង់ធ្វើជាផ្លូវ ហើ់យព្រះ
បន្ទូលរបស់ព្រះអង្គជាគនិតដ៏សំខាន់ដែលខ្វះមិនបាន។ ហេតុនេះហើយ
យើងចាំបាច់ត្រូវការព្រះបន្ទូល របស់ព្រះអង្គជាអ្នកដឹកប្រចាំសំរាប់ជីវិតរបស់យើង
ព្រោះមនុស្សមិនមានភាពល្អឥតខ្ចោះនោះទេ ហើយ
មនុស្សក៏មិនបានធ្វើអ្វីឲ្យបានល្អគ្រប់ជ្រុងជ្រោយនោះដែរ មនុស្សតែងប្រព្រឹត្ដិជាច្រើនក្នុងមួយថ្ងៃទៅមួយ
ថ្ងៃ នៅក្នុងជីវិត ដូច្នេះហើយមនុស្សត្រូវការព្រះជាម្ចាស់ជាចាំបាច់ខ្វះមិនបាន
បើយើងចង់បានជីវិតមួយ ដ៏ សន្ដិភាព និងអស់លក្បជាមួយនឹងព្រះអង្គ។
0 Comments