ខ្លួន……..។ លទ្ធិផលស្ដេចបានចូលមកស្នាក់នៅហើយហូបចុកជាមួយទៀត មិនតែប៉ុណ្ណោះស្ដេចនោះបានមើលថែរក្សាយ៉ាងល្អថែមទៀតផង។ យ៉ាងណាមិញចំពោះរឿងនេះវាស្រដៀងគ្នាទៅនិងព្រះគម្ពីរ (១កូរិនថូស3:16-23)ដែលនិយាយអំពី៖
សំណួរស្នូល
តើយើងធ្វើយ៉ាងដូចម្ដេចទើបមានអត្តចរិកល្អនិងមានទំនាក់ទំនងល្អក្នុងពួកជំនុំនៃព្រះ?
សង្ខេបបទគម្ពីរ
រូបកាយយើងគឺជាព្រះវិហារនៃព្រះ
ហើយព្រះវិញ្ញាណនៃព្រះទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា។
អ្នកណាដែលមានអំណួតចំពោះប្រាជ្ញាខ្លួននៅលោកីយនេះ នោះគឺជាសេចក្ដីឆ្កួតល្ងីល្ងើរទេ
ចំពោះព្រះជាម្ចាស់។ ពីព្រោះថាព្រះអង្គទ្រង់ជ្រាប
ពីគំនិតអ្នកប្រាជ្ញទាំងអស់នោះថាជាការដែលឥតប្រយោជន៏ ។
ដូច្នេះកុំឲ្យអ្នកណាមានអំណួតឡើយ ដ្បិតយើងគឺជារបស់ព្រះគ្រីស្ទទេ
ហើយព្រះគ្រីស្ទជារបស់ព្រះ។
រចនាសម្ព័ន:
- ព្រះវិហារដ៏ពិតរបស់ព្រះត្រូវរួបរួមគ្នា(១៦-១៧)
II.
គួជៀសចេញពីអំណួតដែលនាំឲ្យបែកបាក់ទំនាក់ទំនង(១៨-២០)
III.
ត្រូវដឹងថាយើងជារបស់ព្រះគ្រីស្ទ(
៣:២១-២៣)
តួរសេចក្ដី
- ព្រះវិហារដ៏ពិតរបស់ព្រះត្រូវរួបរួមគ្នា(១៦-១៧)
យើងត្រូវដឹងថាខ្លូនយើងរូបកាយយើងគឺជាព្រះវិហារនៃព្រះ
ដែលជាកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់នៅជាមួយយើង។
ដូច្នេះយើងត្រូវមើលថែរក្សានិងធ្វើការល្អមិនត្រូវឲ្យរូបកាយយើងប្រឡាក់ស្មោគគ្រោគដោយអំពើទុច្ចរិតឡើយ។ជាពិសេសត្រូវរក្សាទំនាក់ទំនងជាមួយអ្នកផ្សេងៗទៀត
ពីព្រោះបើយើងទាស់ទែងប្រៀបបានជាព្រះវិហារដែលបាក់បែកដែរ។
- គួជៀសចេញពីអំណួតដែលនាំឲ្យបែកបាក់ទំនាក់ទំនង(១៨-២០)
មានមនុស្សជាច្រើនដែលគេតែងតែនិយាយថាខ្លួនគេជាអ្នកដែលមានប្រាជ្ញា
ជាអ្នកដែលល្អប្រសើរ ប៉ុន្ដែការល្អប្រសើររបស់ពួកគេ
គឺព្រះថាជាការដែលឆ្កួតល្ងីល្ងើរទៅវិញ
ព្រោះព្រះអង្គទ្រង់ជ្រាប់ចិត្តគំនិតរបស់ពួកគេទាំងអស់។
- ត្រូវដឹងថាយើងជារបស់ព្រះគ្រីស្ទ( ៣:២១-២៣)
ត្រូវដឹងថាអ្វីៗទាំងអស់គឺជារបស់ព្រះហើយយើងមិនមែនជាខ្លូនយើងទៀតនោះទេ
យើងគឺជារបស់ព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទគឺជារបស់ព្រះជាម្ចាស់។
ដូច្នេះអ្វីៗទាំងអស់ត្រូវការបំពេញគ្នាទៅវិញ
ទៅមក។
·
សេចក្ដីបញ្ចប់
ដូច្នេះយើងត្រូវដឹងថាខ្លួនយើងគឺជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់គង់នៅជាមួយយើង។
មិនដែលឃ្លាតចេញឆ្ងាយពីយើងម្ដងណាឡើយ។
ហើយចំពោះពួកអ្នកដែលមានសេចក្ដីអំណួតអួតតែពីជីវិតនៃលោកីយនេះមិនស្វែងរកព្រះ
នោះពួកគេគឺជាមនុស្សដែលល្ងីល្ងើរទេ ព្រោះមិនព្រមទទួលជឿព្រះអង្គ។ មួយវិញទៀតត្រូវដឹងថាយើងគឺជារបស់ផងព្រះគ្រីស្ទទេ
យើងមិនមែនជាខ្លួនយើងទៀតនោះទេ ពេលដែលយើងបានទទួលជឿព្រះហើយ គឺជាកម្មសិទ្ធរបស់ព្រះ។
·
ទេវសាស្រ្ដអំពី
-ព្រះជាម្ចាស់
ព្រះជាម្ចាស់ទ្រង់ជ្រាបពីចិត្តគំនិតរបស់មនុស្សទាំងអស់
ដឹងថាគេកំពុងតែគិតពីអ្វី និងធ្វើអ្វី ព្រះអង្គនឹងបំបាក់ភាពអំណួតរបស់មនុស្សដែលអួតថាខ្លួនមានប្រាជ្ញាអួតថាខ្លួនល្អប្រសើរ។
-ព្រះគ្រីស្ទ
គ្រប់ទាំងអំណាចទាំងអស់បានប្រគាល់មកកាន់ព្រះយេស៊ូវគ្រីស្ទ
អ្នកណាដែលជឿលើព្រះអង្គនោះនឹងក្លាយទៅជាកម្មសិទ្ធរបស់ព្រះអង្គ
មិនមែនជារបស់ផងខ្លួនទៀតនោះទេ។
-មនុស្ស
យើងជាមនុស្សមិនត្រូវចំពោះប្រាជ្ញានៃលោកីយនេះឡើយ
ព្រោះលោកីយមិនមែនជាប្រាជ្ញាដ៏ពិតនោះទេ
ប្រាជ្ញាដ៏ពិតនោះគឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ។
ហើយអស់អ្នកដែលជឿលើព្រះអង្គទាំងអស់គឺជាកម្មសិទ្ធរបស់ព្រះ ជារបស់ព្រះ
ជាកន្លែងដែលព្រះទ្រង់គង់នៅ។
·
អនុវត្តន៏
ដោយសារយើងជាព្រះវិហារនៃព្រះនោះយើងត្រូវសំអាតព្រះវិហារនៃព្រះឲ្យបានបរិសុទ្ធ
គឺយើងត្រូវសំអាតចិត្តយើងឲ្យបរិសុទ្ធ។
គឺយើងមិនត្រូវធ្វើការអាក្រក់ណាមួយដែលនាំឲ្យព្រះវិហារនៃព្រះអាប់អួរ ឡើយ។
យើងជារបស់ព្រះគ្រីស្ទដូច្នេះយើងធ្វើអ្វីៗក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ
គឺធ្វើការល្អដែលព្រះបានរៀបចំសម្រាប់ឲ្យយើងប្រព្រឹត្តតាម។
0 Comments