I.
សេចក្ដីផ្ដើម
នៅក្នុងកុលសម្ព័ន្ធមួយមានមនុស្សពីរនាក់ទាស់គ្នា
ហើយអ្នកម្ចាស់ទំនាស់ម្ខាងជាប្អូនរបស់មេកុលសម្ព័ន្ធ នៅពេលដែលដោះស្រាយបញ្ហា
មេកុលសម្ព័ន្ធនោះបានបណ្ដេញបុគ្គលម្ខាង
ទៀតដែលទាស់ជាមួយប្អូនខ្លួន ដោយមិនសួរហេតុផល។
តើនេះជាការដោះស្រាយបញ្ហា ដល់ត្រឹមត្រូវដែលឬទេ?។ តែនៅម៉ាថាយ ១៨:១៥-២០ ទើបបង្ហាញពីវិធីដោះស្រាយបញ្ហាដ៏ត្រឹមត្រូវ។
សំណួរស្នូលៈ
តើការដោះស្រាយបញ្ហាពួកជំនុំរបៀបណាព្រះសព្វព្រះហឬទ័យ?'
សង្ខេបបទគម្ពីរៈ
ម៉ាថាយ ១៨:១៥-២០
ព្រះជាម្ចាស់ទ្រង់ចង់អោយការដោះស្រាយបញ្ហា អោយបានត្រឹមត្រូវទៅតាមដំណាក់កាល
មុននឹងកាត់ផ្ដាច់អ្នកណាពីពួកជំនុំ ហើយចង់អោយមានការអត់ទោសអោគ្នាទៅវិញទៅមកដែរ។
II.
ការកាត់ស្រាយ
១.
ដំណោះស្រាយទាំងបីជំហាន (១៥-១៧)
Ø ចុងចោទ និងដើមចោទ (១៥)
Ø ចុងចោទ និងដើមចោទ និងសាក្សី២ឬ៣នាក់(១៦)
Ø ចុងចោទ និង ពួកជំនុំ(១៧)
ឧទាហរណ៍ៈ នៅក្នុងតុលាការចំពោះបើមានការកាត់ក្ដី
នោះគេតែតែមានសាក្សី ទី១ សាក្សីទី២ ដើម្បីជួយបញ្ចាក់ថាបុគ្គលនោះពិតត្រូវ
ឬពិតជាខុសមែន។
២.
ព្រះសព្វព្រះទ័យឲ្យដោះស្រាយបញ្ហាដាច់ស្រេច(១៨-២០)
Ø ដោះស្រាយបញ្ហានៅផែនដី (១៨)
Ø ទ្រង់ប្រទានពរដល់បុគ្គលដែលនាជាគ្នា
(១៩-២០)
ឧទាហរណ៍ៈ មានបុរសម្នាក់នៅពេលដែលគាត់មានទំនាស់ជាមួយ
អ្នកជិតខាងគាត់ នោះក្នុងចិត្តគាត់គឺមិនស្រួល មិនស្ងប់ទេ គាត់ដេកមិនលក់
ពីព្រោះអារម្មណ៍គាត់នូវតែគិតពីបញ្ហាជានិច្ច។
III.
សេចក្ដីបញ្ចប់
សរុបសេចក្ដីៈ ការដោះស្រាយបញ្ហានៅពួកជំនុំ គឺត្រូវតែមានដំណាក់កាលដោះស្រាយ
តាមព្រះគម្ពីរអោយបានត្រឹមត្រូវ។ តែព្រះជាម្ចាស់ចង់ឲ្យរាស្ត្រទ្រង់ចេះលើលែងទោសអោយគ្នាទៅវិញទៅមក
ដោយដោះស្រាយបញ្ហាសន្តិវិធីអោយចប់ចុងចប់ដើម។
ទេវសាស្រ្តៈ ព្រះជាម្ចាស់ទ្រង់ជាព្រះដែលយុត្តិធម៌
និងជាព្រះដែលមានពេញដោយការអត់ទោសដោយក្ដីស្រលាញ់ ដូចគ្នាដែលព្រះគ្រីស្ទទ្រង់ក៏ជាព្រះនៃការអត់ទោស
(អេភេសូរ ៤:៣២)។
មនុស្សៈ មនុស្សតែងតែមានបញ្ហានិងគ្នាទាស់ទែងគ្នា
ចង់ចាញ់ចង់ឈ្នះរៀៗខ្លួន រស់នៅគ្មានការអត់ទោសអោយគ្នាទៅវិញទៅមកទេ។
អនុវត្តន៍ៈ ដូច្នេះយើងត្រូវតែរស់នៅក្នុងសេចក្ដីយុត្តិធម៌ជានិច្ចក្នុងកាដោះស្រាយបញ្ហា
ហើយក៏ត្រូវអត់ទោសដល់អ្នកដែលធ្វើខុសនិងយើងដែរ
ត្រូវចេះកែលំអរគ្នាដើម្បីឲ្យមានការរីកចំរើន។
0 Comments