Breaking News

សេចក្តីជំនឿពិត និងការទុកចិត្តព្រះ ដានីយ៉ែល ៣: ១ - ៣០

 សេចក្តីផ្តើម:មានសាច់រឿងមួយដែលនិយាយអំពីស្តី្រម្នាក់ឈ្មោះថា ពែពេទូអា ដែលរស់នៅក្នុង
ទ្វីប       អាហ្វ្រិក នាង ពែពេទូអា ជាស្រី្តម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀតដែលបានតស៊ូវ នូវរក្សា      សេចក្តីជំនឿរបស់ខ្លួន ទោះបីជាមានការធ្វើទុក្ខបៀតបៀនដ៏សាហាវព្រៃផ្សៃ ពីសំណាក់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ពោលគឺនាងព្រមឲ្យពួកទាហ៊ាន ធ្វើទុក្ខប៊ុកម្និញ គ្រប់បែបយ៉ាង ។ តែទោះជាយ៉ាងណាក៏នាងមិនព្រមបោះបង់ចោលសេចក្តីជំនឿរបស់នាងទេ ដែលបានជឿលើព្រះនោះ តាមរយះរឿងខាងលើនេះគឺវាស្រដៀងគ្នាទៅនឹងសាច់រឿងមួយទៀតដែរ ដែលមានចែងនៅក្នុងព្រះគម្ពីរដានីយ៉ែលជំពូកទី៣:-៣០ដែរដែលខ្ញុំនិងលើកយកមកធ្វើការចែកចាយដល់អស់លោកអ្នកបងប្អូនក្នុងថ្ងៃនេះឯង
·         សំនួរស្នូល: ជាធម្មតាមនុស្ស ទាំងចាស់ ទាំងក្មេង តែងតែខ្លាចស្លាប់ណាស់  តែនៅទីនេះហេតុអ្វីបានជាសាដ្រាក់ មៃសាក់ និងអ័បេឌ- នេកោគាត់មិនភ័យខ្លាចចំពោះការប្រមាន និងការសម្លាប់របស់ស្តេចនេប៊ូក្នេសា ដោះការដុតទាំងរស់ក្នុងគុកភ្លើងដ៏សាហាវដូច្នេះទៅវិញ?

·         សង្ខេបបទគម្ពីរ :
         ដានីយ៉ែលជំពូក៣ : - ៣០ នេះគឺជាសាច់រឿងមួយដែលបង្ហាញអំពីនៃសេចក្តីជំនឿរបស់បុរសសាសន៏យូដាបីនាក់ដែលហ៊ានប្តូរជីវិត មិនខ្លាចស្លាប់ក្នុងការបង្ហាញពីសេចក្តីជំនឿរដែលជឿលើព្រះ ដែលខ្លួនបានជឿឲ្យមនុស្សលោកដឹង។ គឺមានពេលមួយស្តេចនេប៊ូក្នេសា បានសង់រូបមាសយ៉ាងធំមួយ ហើយចេញបញ្ជាបង្ខំឲ្យប្រជា នរាស្រ្តទាំងអស់នៅក្រោមអំណាច គោរពថ្វាយបង្គំរូបនោះ ។ តែមានបុរសសាសន៍យូដាបីនាក់  គាត់មិនបានស្តាប់និងធ្វើតាមបង្គាប់ របស់នេប៊ូក្នេសានោះទេ ដូច្នេះក៏មានពួកខាល់ដេ យកការនេះទៅប្តឹងដល់នេប៊ូក្នេសា ដឹងដូច្នេះហើយស្តេចនេប៊ូក្នេសា​ បានទុកឪកាសម្តងទៀត ដល់សាសន៍យូដាទាំងបីនោះ ដោយប្រមានថា  បើពួកគេនៅតែមិនព្រ​មថ្វាយបង្គំដល់រូបនោះទៀត ពួកគេនឹងត្រូវចាប់បោះចូលទៅក្នុងគុកភ្លើងទាំងរស់ហើយ ទោះជាយ៉ាងណាក៏អ្នកទាំងបីមិនព្រមក្បត់នឹងជំនឿខ្លួនឡើយ។
·         រចនាសម្ព័ន:
I.          ស្តេចនេប៊ូក្នេសាបង្ខំឲ្យមនុស្សទាំងអស់ថ្វាយបង្គំរូបមាស (៣: ១- ៧)
II.         ភាពអង់អាចក្នុងការរក្សាជំនឿដ៏ពិត ដោយទុកចិត្តព្រះ (៣ : ៨ - ២៣)
III.        ការសង្រ្គោះបុរសទាំងបីពី គុកភ្លើង យ៉ាងអស្ចារ្យ (៣: ២៤ - ៣០)

·         តួសេចក្តី:
                      I.        ស្តេចនេប៊ូក្នេសាបង្ខំឲ្យមនុស្សទាំងអស់ថ្វាយបង្គំរូបមាស (៣: - ៧)
          -បើស្ថិតក្នុងស្ថានភាពមួយដ៏តានតឹង ត្រូវអ្នកដែលមានឥទ្ធិពលយ៉ាងខ្លាំងម្នាក់ បង្គំឲ្យថ្វាយបង្គំព្រះដ៏ទៃ បដិសេធជំនឿលើព្រះគ្រីស្ទតើត្រូវគួដោះស្រាយយ៉ាងណា?




         
        បានជាក្នុងជំពូកទី៣នេះ ឃើញថាស្តេចនេប៊ូក្នេសា បានសាងសង់រូបមាសនោះឡើង   (៣:) ហើយដាក់រូបមាសនោះនៅវាលឌូរ៉ា ដែលវាលនេះគឺជាទីកន្លែងមួយដែលមានដីទួលងាយស្រួលនឹងឲ្យមនុស្សទាំងអស់មើលឃើញ។
               II.      ភាពអង់អាចជំនឿដ៏ពិត ដោយទុកចិត្តព្រះ (៣ : - ២៣)ក្នុងការក្សា
ភាពអង់អាចក្នុងការរក្សាជំនឿ ដោយការទុកចិត្តលើព្រះជាលក្ខណ:មួយដែលពិសេសណាស់ ដែលគ្រប់គ្នាដែលជាគ្រីស្ទាគួតែមានលក្ខណ:យកគម្រូតាម
A ពួកខាល់ដេរបៀតបៀនបុរសសាសន៍យូដាទាំងបីនាក់ ( : -១២)
        នៅទីនេះផងដែរឃើញថាមានពួកខាល់ដេ បានចូលមកហើយប្តឹងដល់ស្តេចនេប៊ូក្នេសាថា មានពួកសាសន៏យូដាបីនាក់ដែលទ្រង់បានតាំងឲ្យធ្វើការក្នុងក្រសួងការងារខេត្តបាប៊ីឡូននោះវាមិនព្រមក្រាបថ្វាយបង្គំដល់រូបព្រះដែលទ្រង់បានធ្វើនោះទេ។ សាដ្រាក់ មៃសាក់ និងអ័បេឌនេកោ ពួកគេគឺជាជនជាតិសាសន៏យូដា
B.ការនៅតែជាប់ក្នុងសេចក្តីជំនឿ(: ១៣-២៣)
ស្តេចនេប៊ូក្នេសា ទ្រង់ខឹងចំពោះអ្នកទាំងបីដោយមិនស្តាប់តាមការបង្គាប់បញ្ជាររបស់ទ្រង់ ហើយទ្រង់ក៏ផ្តល់ឱកាសឲ្យគេម្តងទៀត ដោយប្រាប់ថា គ្មានព្រះណាទៀតដែលអាចជួយពួកគេបានទេ បើស្តេចមិនលើកលែងទោសឲ្យនោះ
              III.      ការសង្រ្គោះបុរសទាំងបីពី គុកភ្លើង យ៉ាងអស្ចារ្យ (៣: ២៤ - ៣០)
ជាការពិតណាព្រះជាម្ចាស់ទ្រង់ មានអំណាចគ្រប់ព្រះចេស្តា ហើយទ្រង់នឹងជួយសង្រ្គោះដល់អស់អ្នកណាដែលស្វែងរក ពឹងជ្រកក្នុងទ្រង់ ដោយពិតត្រង់ ដោយព្រោះសេចក្តីមេត្តានៃព្រះ។

           -ដោយសាសេចក្តីជំនឿ ដែលសាដ្រាក់ មែសាក់អ័បេនឌ នេកោ ដែលពួកគេបាកជឿជាក់លៀព្រះជាម្ចាស់ដ៏សោះត្រង់ និងមានសេចក្តីក្លាហាន មិនចុះចាញ់ការគាប់សង្កត់ មិនព្រមថ្វាយបង្គំព្រះក្លែងក្លាយ ស្មោះស្មាគ្រ័តែនិងព្រះអង្គមួយនោះព្រះជាម្ចាស់ទ្រង់បា​នសង្រ្គោះគេឲ្យរួចពីសេចក្តីស្លាប់ក្នុងគុកភ្លើង។   
·         សរុបសេចក្តី
          សរុបសេចក្តីមកវិញយើងឃើញថា នៅពេលដែលស្តេចនេប៊ូក្នេសាទ្រង់បានធ្វើរូមមាសនោះឡើងនោះទ្រង់បានបង្ខំឲ្យមនុស្សគ្របើគ្នាក្រាបថ្វាបង្គំដល់រូបមាសនោះបន្ទាប់ពីបានឮសូរសំលេងត្រែ ពិណ ចាប៉ី ប៉ី និងត្រន្រី្តគ្រប់យ៉ាង​ បើមិនដូច្នោះទេទ្រង់នឹងចាប់បោះចូលទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ដូច្នេះមនុស្សទាំងអស់ក៏បានស្តាប់តាម។ តែមានតែបុរសបីនាក់ដែលពួកគេមិនមែនក្បាលរឹងទេ តែពួកគេមានសេចក្តីជំនឿរឹងមាំវិញ គឹបុរសទាំងបីនាក់នោះមិនព្រមស្តាប់តាមបង្គាប់របស់ស្តេចទេ តែពួកគេបានស្តាប់តាម ហើយនិងធ្វើតាមព្រះហឫទ័យរបស់ព្រះវិញ គឺដោយមិនក្រាបថ្វាយបង្គំរូបមាសនោះឡើយ ហើយគេក៏ចាប់គាត់បោះចូលក្នុងភ្លើងតែពួកគេមិនបានស្លាប់ដោយសារភ្លើងនោះឆាបឆេះពួកគេទេ គឺព្រះដែលពួកគេមាជំនឿលើនោះទ្រង់បានជួយដល់ពួកគេ។ ជាចុងក្រោយយើងឃើញថា ដោយសេចក្តីជំនឿរបស់គាត់ដ៏អង់អាចម៉ុសមុតនោះព្រះនាមរបស់ព្រះត្រូវបានល្បីយ៉ាងរន្ទឺពេញទាំងខេត្តបាប៊ីឡូន។
·         ផ្នែកទេវសាស្រ្ត:

-ព្រះជាម្ចាស់ :  
           ទ្រង់គឺជាព្រះដែលធំលើសអស់ទាងព្រះ ទ្រង់ជាព្រះដែលបានបង្កើតគ្រប់អ្វីៗទាំង   អស់។ ព្រះអង្គទ្រង់មានគ្រប់ទាំងព្រចេស្តា ទ្រង់មានគ្រប់ទាំងអំណាចគ្មានអ្វីដែលមានអំណាចលើសពីទ្រង់បានឡើយ ព្រះជាម្ចាស់ទ្រង់បានប្រោសលោះមនុស្សចេញពីសេចក្តី ក្នុងគុកភ្លើងនៃនេប៊ូក្នេសា (ដ យ ៣: ២៤-២៥) ។
-ព្រះគ្រីស្ទ:
       តាមរយ:ព្រះយេស៊ូគ្រីស្ទយើងត្រូវបានប្រោសឲ្យរួចពីបាបតាមរយ:សេចក្តីជំនឿ ជឿដល់ទ្រង់។ ព្រះគ្រីស្ទទ្រង់មានអំណាចលើសេចក្តីស្លាប់ ទ្រង់ប្រោសឲ្យយើងរួចផុតពីការបោះចូលទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច គឺបឹងភ្លើង បាន។
- មនុស្ស:
មានសេចក្តីអំនួត អួតអាងចង់បានការកោតសរសើរ គិតថាខ្លួនឯងអស្ចារ្យ ចេះតែមានចំប៉ោងឡើងចង់ប៉ះបោប្រឆាំងនិងព្រះជាម្ចាស់ ពេញដោយកាអាក្រក់ឃោឃៅ កំហឹង( ដ យ ៣: ១៩)។
        ការអនុវត្តន៍:
តើអ្នកហ៊ានលះបង់ជីវិត ដំណែងដែលអ្នកកំពុងតែមានដើម្បីបង្ហាញពីគំរូភាពនៃសេចក្តីជំនឿ របស់អ្នកដែរឬទេ? ដូចគ្នានេះយើងឃើញថា តាមរយះសាចរឿងខាងលើបានប្រាប់ថា សាដ្រាក់ មៃសាក់ និងអ័បេឌនេកោ ពួកគេហ៊ានបង់បោះអ្វីៗគ្រប់យ៉ាងដើម្បីតស៊ូវចំពោះសេចក្តីចំនឿរបស់ពួកគេ ដែលហ៊ានប្រឈមជាមួយនឹងបញ្ហាការបៀតបៀនគ្រប់យ៉ាងមិនខ្លាចបាត់បង់សូម្បីតែជីវិតខ្លួនដោយសារតែសេចក្តីជំនឿនិងការទុកចិត្ត១០០ភាគរយលើព្រះជាម្ចាស់។  
         សូមឲ្យគ្រប់គ្នាបានរក្សានូវសេចក្តីជំនឿ ដោយស្មោះត្រង់ជានិច្ចទៅចំពោះទ្រង់ ដោយមិនត្រូវបែរទៅគោរពថ្វាយបង្គំរូបអ្វី ឬព្រះឯណាទៀតក្រៅពីទ្រង់នោះឡើយ។  សូមបានចំនាយពេលពិចារណា ដោយខ្លួនឯងថា តើខ្ញុំហ៊ានលះបង់ជីវិត មុខដំណែង យសសក្តិ ទ្រព្យសម្បត្តិ ដែលកំពុងតែមាននេះ  ដើម្បីបង្ហាញពីគសេចក្តីជំនឿជឿលើព្រះ ដែរឬទេ?  ក្នុងនាមជាកូនព្រះ ជាអ្នកដែលបានជឿពិត ត្រូវតែទុកចិត្តជានិច្ចលើព្រះជាម្ចាស់ដោយការស្តាប់ បង្គាបតាមព្រះអង្គទុកទ្រង់ជាអាទិភាពទីមួយក្នុងជីវិត នៅត្រូវឲ្យស្តាប់តាម ឬជឿកោតខ្លាចអ្នកណាជាជាងព្រះជាម្ចាស់សោះឡើយ។
ដូចជាក្នុង កណ្ឌដំណឹងល្អម៉ាថាយ (ម៉ាថាយ១០:២៨) ដែលបានលើកទឹកចិត្តយើងទាំងអស់គ្នាថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប​កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ​អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង នឹង​រូប​កាយ​វិនាស​ទៅ​ក្នុង​នរ​ក​   ផង។

0 Comments

Type and hit Enter to search

Close