Breaking News

ព្រះយេស៊ូវពេញដោយសេចក្តីស្រឡាញ់ យ៉ូហាន ៣:១-២១

សេចក្តីផ្តើម៖លោកគ្រូគង្វាលគុណ ជាគ្រូគង្វាលម្នាក់ដែលឧស្សាហ៍ព្យាយាមខ្លាំងណាស់។ លោក
គ្រូគង្វាល គុណអធិប្បាយព្រះបន្ទូលឲ្យពួកជំនុំរៀងរាល់ថ្ងៃពុធ និងថ្ងៃអាទិត្យ មិនតែប៉ុណ្ណោះលោកគ្រូក៏ត្រូវការ បង្រៀនគ្រូកុមារនៅថ្ងៃសៅរ៍ដែរ។ លើសពីនេះទៅទៀត លោកគ្រូគង្វាលទៅសួរសុខទុក្ខពួកជំនុំរៀងរាល់ សប្តាហ៍មិនដែលខានសោះឡើយ។ នៅថ្ងៃមួយលោកគ្រូគង្វាលចុះទៅសុខទុក្ខពួកជំនុំម្នាក់ ព្រមទាំង បង្រៀនក្រុមកោសិកា ពេលនោះមានពួកជំនុំម្នាក់សួរសំណួរទៅលោកគ្រូច្រើន ហើយក៏មានចំងល ឆ្ងល់ នៅក្នុងព្រះគម្ពីរ លោកគ្រូពិតជាស្រឡាញ់ពួកជំនុំខ្លាំងណាស់ ដោយគាត់បានចំណាយពន្យល់ព្រះគម្ពីរទៅ ពួកជំនុំដោយមិនចិត្តនឿយណាយសោះឡើយ។ តាមរយៈសាច់រឿងនេះវាមានសាច់រឿងស្រដៀងគ្នាទៅ និងព្រះគម្ពីរយ៉ូហាន ៣:-២១ ដែលបង្ហាញអំពីព្រះយេស៊ូវពោរពេញដោយសេចក្តីស្រឡាញ់ដល់មនុស្ស ដល់មនុស្សមានបាប

តើព្រះយេស៊ូវពេញដោយសេចក្តីស្រឡាញ់ប៉ុណ្ណា?







    II.        សង្ខេបបទគម្ពីរ

ជាក់ស្តែងព្រះគម្ពីរយ៉ូហាន ៣:-២១ ព្រះយេស៊ូវទ្រង់បានពន្យល់នីកូដេមអំពីជីវិតកើតជាថ្មីយ៉ាង ម៉េច ថាមនុស្សត្រូវតែកើតមកពីព្រះវិញ្ញាណ ហើយព្រះយេស៊ូវបានធ្វើទីបន្ទាល់ដល់ព្រះជាម្ចាស់ថា ទ្រង់ ពិតជាស្រឡាញ់មនុស្សលោកខ្លាំងណាស់ រហូតដល់ប្រទាននូវព្រះរាជបុត្រា ដើម្បីឲ្យអស់អ្នកណាដែល ជឿលើព្រះរាជបុត្រា នោះនឹងបានសេចក្តីស្រង្រ្គោះ។
   III.        រចនាសម្ព័នបទគម្ពីរ
1.    ព្រះយេស៊ូវពន្យល់ពីជីវិតកើតជាថ្មី (ខ.១-១២)
2.    ព្រះយេស៊ូវធ្វើទីន្ទាល់ពីព្រះជាម្ចាស់ (ខ.១៣-២១)

តើព្រះយេស៊ូវពេញដោយសេចក្តីស្រឡាញ់ប៉ុណ្ណា?

  IV.        កាត់ស្រាយ

1.    ព្រះយេស៊ូវពន្យល់ពីជីវិតកើតជាថ្មី (ខ.១-១២)

(ខ.១-១២) បង្ហាញអំពីលោកនីកូដេមមកជួបព្រះយេស៊ូវទាំងយប់ ដើម្បីសួរសំណួរទៅព្រះយេស៊ូវ អំពីការកើតជាថ្មី ដែលគាត់មិនយល់ ហើយព្រះយេស៊ូវបានពន្យល់ថា ការកើតជាថ្មីគឺជាការកើតចេញពី ទឹក និងព្រះវិញ្ញាណ។
នៅខ.១ ១ រី​ឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម  លោកនីកូដេមជា ជនជាតិយូដា ហើយគាត់មានជាមនុស្សដែលមានមុខមាត់។ ជាធម្មតា ពួកផារីស៊ី ជាអ្នកកាន់សាសនា យូដា ហើយមានជំនឿលើការរស់ឡើងវិញ ជឿថាមានទេវតា ជឿថាមានវិញ្ញាណ (កិច្ចការ ២៣:-៨) លោកនីកូដេមលួចជួបព្រះយេស៊ូវនៅពេលយប់ដើម្បីកុំឲ្យនរណាឃើញគាត់ជាក់ស្តែងនៅខ.២ ២ លោក​ក៏​មក​ឯ​ព្រះ​យេស៊ូវ​ទាំង​យប់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ  នៅត្រង់ចំណុចនេះ ប្រហែលជាលោកនីកូដេម គាត់រវល់ការងាររបស់គាត់ច្រើនពេកនៅពេលថ្ងៃ បានជាគាត់គ្មានពេលជួប ព្រះយេស៊ូវនៅពេលថ្ងៃនោះ។ ម្យ៉ាងវិញទៀត ប្រហែលជាលោកនីកូដេមចង់ជួបពេលយប់មិននរណា ឃើញគាត់នោះទេ រឿងមួយគាត់មានរឿងជាច្រើនចង់សំណេះសំណាលពិភាក្សាជាមួយព្រះយេស៊ូវ។

 យើងឃើញថា លោកនីកូដេមទទួលស្គាល់ព្រះយេស៊ូវពីព្រះពិត ប្រហែលជាលោកនីកូដេមបានមើល ឃើញអ្វីដែលព្រះយេស៊ូវបានធ្វើការអស្ចារ្យបានគាត់និយាយនៅចុងខ.២ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ  ហើយព្រះយេស៊ូវទ្រង់បាន ឆ្លើយតបពាក្យនៅចុងខ.២របស់លោកនីកូដេមបញ្ជាក់នៅខ.៣ ៣ ព្រះ​យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ  ព្រះយេស៊ូវប្រាប់ថាត្រូវ បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ  តើការកើត ជាថ្មីមានន័យយ៉ាងដូចម្តេច? មានន័យថា ការកើតជាថ្មីផ្នែកព្រលឹងវិញ្ញាណ (យ៉ូហាន ៣:៣)។ នៅក្នុង អាណាចក្រនៃគ្រីស្ទបរិស័ទ គឺទទួលព្រះគ្រីស្ទជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ ហើយថ្វាយជីវិតរបស់អ្នក ដល់ទ្រង់ (១ពេត្រុស ១:២៣)។ ព្រះយេស៊ូវមានបន្ទូលទៅនីកូដេមថា ការសំខាន់ត្រូវកើតជាថ្មី ដើម្បីឲ្យមាន ទំនាក់ទំនងល្អជាមួយនឹងព្រះជាម្ចាស់ (យ៉ូហាន ៣:៥)[1]។ ការកើតជាថ្មី គឺសំដៅទៅលើការកើតជាថ្មីខាង ឯវិញ្ញាណ និងការទទួលបានជីវិតថ្មីដែលព្រះយេស៊ូវគ្រីស្ទទ្រង់ប្រទានឲ្យ។

 នៅក្នុងភាសាដើមពាក្យនេះ មានន័យថា ការកើតមកពីស្ថានសួគ៌ (យ៉ូហាន ១:១៣) គឺមិនសំដៅលើការកើតចេញពីសាចឈាមនោះទេ គឺការកើតចេញមកពីព្រះវិញ តែលោកនីកូដេមគាត់មិនទាន់យល់ពីកើតជាថ្មីយ៉ាងមេចនោះទេ គាត់ក៏សួរ ទៅព្រះយេស៊ូបញ្ជាក់បន្ថែមទៀត នៅខ.៤ ៤ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្ដេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្ដាយ​ម្ដង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ   នីកូដេមសួរ ថា ធ្វើ​ដូច​ម្ដេច​នឹង​កើត​ឡើង​បាន?  នេះបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនទាន់យល់ការកើតជាថ្មីនៅឡើយទេ ទោះបីគាត់ជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ក៏គាត់មិនទាន់យល់ច្បាស់ពីពាក្យថាកើតជាថ្មីនេះដែរ ហើយ គាត់និយាយតាមអ្វីដែលគាត់បានយល់ដែលមើលឃើញនៅពាក់កណ្តាលខ.៤ ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្ដាយ​ម្ដង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ   ត្រង់នេះលោកនីកូដេមកំពុងគិតពី កើតជាថ្មីតាមរបៀបនិស្ស័យសាច់ឈាម។ ផ្នត់គំនិតរបស់លោកនីកូដេមប្រហាក់ប្រហែលនិងផ្នត់គំនិត អ្នកដែលជឿខាងព្រះពុទ្ធសាសនា ដែលពួកគេយល់ដែរ។
ឧទាហរណ៍៖ កាលពីឆ្នាំទៅខ្ញុំបានទៅផ្សាយដំណឹងនៅតាមភូមិត្រស់ ហើយក៏ចូលនិយាយលេង ជាមួយមនុស្សចាស់ៗ ពីរឬបីនាក់ ពួកគាត់មានអាយុច្រើនណាស់ប្រហែលជា៦៥ឆ្នាំ។ ខ្ញុំក៏សួរសំណួរទៅ ពួកគាត់ថា លោកយាយ តើលោកយាយយល់យ៉ាងម៉េចដែរ ចំពោះកើតជាថ្មី? លោកយាយឆ្លើយថា អ្នកដែលអាចកើតមកវិញបាន លុះត្រាតែធ្វើបុណ្យបានល្អទៅ នៅពេលចាស់ឡើងស្លាប់ទៅ អ្នកនោះនឹង បានចាប់ជាតិ ហើយចូលទៅក្នុងពោះម្តាយ ដែលហៅថា ផ្ទៃពោះ ហើយអ្នកនោះបានកើតជាថ្មីម្តងទៀត។
ផ្នត់គំនិតនេះ វាមានន័យប្រហាក់ប្រហែលនូវអ្វីដែលលោកនីកូដេមបាននិយាយដែរ តែព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលផ្ទុយពីនីកូដេមបានយល់ដែលបានអះអាងនៅខ.៥ ៥ ព្រះ​យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ   យើងក្រលេកមើលនៅចុងខ.៥ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ  វាពិតប្រាកដ ណាស់បើមិនបានកើតពីទឹក ហើយនិងព្រះវិញ្ញាណនោះទេ គ្មាននរណាម្នាក់អាចចូលទៅក្នុងនគរព្រះបាន ទេ តើការកើតពីទឹកមានន័យដូចម្តេច?   ការកើតពីទឹកគឺសំដៅទៅលើការជ្រមុជដោយទឹក ដែលជាមិត្តរូប នៃការលាងសំអាតអំពើបាប ប៉ុន្តែអំពើបាបរបស់មនុស្សម្នាក់ៗ ត្រូវបានលាងសំអាតដោយអំណាចចេស្តា នៃព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះ គឺមិនមែនដោយសារទឹកនោះទេ។

តើការកើតអំពី ព្រះវិញ្ញាណមានន័យដូចម្តេច?  ការកើតពីព្រះវិញ្ញាណ គឺមានន័យដូចគ្នានឹងឃ្លា កើតអំពីព្រះជាម្ចាស់។ នៅខណៈពេលដែលនរណាម្នាក់ទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្រ្គោះនៅក្នុងជីវិតរបស់ខ្លួន នោះ ព្រះវិញ្ញាណបរិសុទ្ធយាងចូលគង់នៅក្នុងអ្នកនោះ មានន័យថា អ្នកនោះបានកើតជាថ្មីខាងវិញ្ញាណយ៉ាង ពិតប្រាកដ (ខ.៨) ហើយនៅកណ្ឌគម្ពីរទីតុសក៏បានអះអាងថា ការកើតជាថ្មីខាងវិញ្ញាណ (៣:៥) ការកើត ជាថ្មីមិនមែនមកពីការប្រព្រឹត្តល្អរបស់យើងនោះទេ គឺមកពីអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ជាអ្នក ប្រោសឲ្យកើតជាថ្មី។ ហើយនៅខ.៦-៧ ព្រះយេស៊ូវទ្រង់ពន្យល់ពីកើតពីសាច់ឈាម និង កើតពីវិញ្ញាណ ចែកដាច់ពីគ្នាស្រឡះ ៦ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះ​វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ ៧ កុំ​ឲ្យ​ឆ្ងល់ ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ   ត្រង់នេះមានន័យថា មនុស្ស បានកើតមកក្នុងលោកិយនេះ គឺបានកើតមកពីសាច់ឈាម ហើយដោយសារអំពើបាបរបស់មនុស្សនោះ ឯង ដែលរារាំងមនុស្សមិនអាចចូលក្នុងនគរព្រះបាន ដូច្នេះដើម្បីឲ្យមនុស្សចូលក្នុងនគរព្រះបាន លុះត្រា តែមនុស្សបានកើតជាថ្មីខាងវិញ្ញាណជាមុនសិន (ខ.៣) ទើបអាចចូលទៅក្នុងនគរព្រះបាន។ ព្រះយេស៊ូវ ទ្រង់ព្រះបន្ទូលបង្ហាញពីលក្ខណៈរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងឃើញនៅខ. ៨ ៨ ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ​វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ  ត្រង់នេះបញ្ជាថា ព្រះវិញ្ញាណបរិសុទ្ធមានវត្តមានគ្រប់ទីកន្លែងទាំងអស់ ម្យ៉ាងវិញទៀត ព្រះវិញ្ញាណបរិសុទ្ធគង់ក្នុងអ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទទាំងអស់ ក៏ប៉ុន្តែ គ្មាននរណា អាចមើលឃើញទ្រង់គង់ក្នុងពួកគេនោះទេ។
ឧទាហរណ៍៖ ខ្យល់យើងមិនអាចមើលឃើញខ្យល់បានទេ ប៉ុន្តែយើងជឿថា មានខ្យល់ពិតមែន តាមរយៈយើងមើលទៅស្លឹកឈើបក់រវិចៗ ឬក៏ខ្យល់មកប៉ះស្បែករបស់យើង ហើយម្យ៉ាងវិញទៀត យើង អាចសង្កេតនៅពេលដែលយើងរត់ ជិះកង់ម៉ូតូល្បឿនលឿននោះយើងខ្លួនយើងរងភាពកកិតនិងស្បែកធ្វើ ឲ្យយើងដឹងថា មានខ្យល់។
ទោះបីយើងមើលខ្យល់មិនឃើញយើងជឿថា មានខ្យល់ លក្ខណៈនៃព្រះវិញ្ញាណបរិសុទ្ធមានភាព ស្រដៀងគ្នានឹងខ្យល់ដែរ។
នេះជាបញ្ហាពិបាកណាស់ចំពោះលោកនីកូដេមដែលព្យាយាមស្វែងយល់អំពីព្រះវិញ្ញាណបរិសុទ្ធ នោះ ហេតុនេះបានជានៅ ខ.៩-១០ ៩ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្ដេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន ១០ ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ   ដោយលោកនីកូដេម ទូលសួរទៅព្រះយេស៊ូវថា ធ្វើ​ដូច​ម្ដេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន?   ហើយចុងខ.១០ ព្រះយេស៊ូវមានព្រះ បន្ទូលថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ   សូម្បីតែនីកូដេមជាគ្រូរបស់ពួក យូដា ប៉ុន្តែលោកមិនយល់ពីអ្វីដែលព្រះយេស៊ូវមានបន្ទូលប្រាប់លោកនោះទេ។ នេះបញ្ជាក់យ៉ាងច្បាស់ថា គ្រប់មនុស្សទាំងអស់អាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយពឹងផ្អែកលើប្រាជ្រ្ញាខ្លួនឯងបានទេ អាច យល់បានលុះត្រាតែ ព្រះជាម្ចាស់ទ្រង់បើកសំដែងឲ្យយល់តែប៉ុណ្ណោះ។

 ព្រះយេស៊ូវបានប្រាប់ទៅនីកូដេម នៅខ.១១ ១១ ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង​ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បន្ទាល់​របស់​យើង​ទេ  ត្រង់នេះបញ្ជាក់ថា ព្រះយេស៊ូវ ទ្រង់ដឹងមុនថា ទោះបីជា ទ្រង់នឹងសិស្សរបស់ទ្រង់ខំប្រឹងធ្វើទីបន្ទាល់ពីសេចក្តីពិត ដើម្បីឲ្យពួកគេទទួល បានសេចក្តីសង្រ្គោះយ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើនពួកគេមិនព្រមទទួលជឿដែរ។ ម្យ៉ាងវិញ ទៀតព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនៅខ.១២ ១២ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែន​ដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថាន​សួគ៌​វិញ តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ជឿ​ទៅ​បាន មានន័យថា បើព្រះយេស៊ូវរៀបរាប់អ្វីៗ ដែលនៅលើផែនដីនេះដែលពួគេមើលឃើញនឹង ភ្នែក ពួកគេមិនព្រមជឿទៅហើយ ចុះទំរាំអ្វីដែលមើលមិនឃើញនៅស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ រៀបរាប់ប្រាប់ពួកគេ វារិតតែធ្វើឲ្យពួកគេមិនជឿទៅទៀតហើយ។ ជាកាពិតអ្វីៗ ដែលនៅក្នុងលោកិយនេះ មនុស្សអាចស្វែងយល់បាន តែអ្វីទាំងឡាយដែលនៅស្ថានសួគ៌ ដែលទាក់ទងនិងវិញ្ញាណ ព្រមទាំងសេចក្តី ពិតមកពីព្រះជាម្ចាស់មនុស្សមិនអាចស្វែងយល់បាននោះទេ។  តើព្រះយេស៊ូវពន្យល់ពីជីវិតកើតជាថ្មីដល់ នីកូដេមដើម្បីអ្វី?   ដើម្បីឲ្យនីកូដេមដឹងថាជីវិតកើតជាថ្មី កើតមកពីទឹក និង វិញ្ញាណ បើមិនកើតជាថ្មីទេ មិន អាចចូលក្នុងនគរព្រះបាននោះឡើយ ម្យ៉ាងវិញទៀត ជីវិតកើតជាថ្មីមិន មែនកើតឡើងដូចអ្វីដែលគាត់ បានគិតនោះ។ តើមូលហេតុអ្វីបានជាព្រះយេស៊ូវធ្វើទីបន្ទាល់ពីព្រះជាម្ចាស់?

2.    ព្រះយេស៊ូវធ្វើទីន្ទាល់ពីព្រះជាម្ចាស់ (ខ.១៣-២១)

ខ.១៣-២១ និយាយអំពីព្រះយេស៊ូវធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ថា ទ្រង់បានចាត់បញ្ជូនទ្រង់ឲ្យមក ផែនដីនេះ ដើម្បីមនុស្សទទួលសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះពីព្រះយេស៊ូវ មិនមែនធ្វើការជំនុំជំរះ មនុស្សនោះ។
ខ.១៣ ព្រះយេស៊ូវព្រះបន្ទូលថាគ្មាននរណាបានឡើងស្ថានសួគ៌នោះទេ មានតែទ្រង់តែប៉ុណ្ណោះ ដែលយាងចុះពីស្ថានសួគ៌មកផែនដី ១៣ គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ មាន​តែ​ព្រះ​អង្គ ដែល​យាង​ចុះ​ពី​ស្ថាន​សួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​ដែល​នៅ​ស្ថាន​សួគ៌​នោះ​ឯង  ព្រះយេស៊ូវទ្រង់យាងចុះផែន ដីនេះ ដើម្បីបង្រៀនសេចក្តីពិតដល់មនុស្សនៅផែនដី អំពីសេចក្តីសង្រ្គោះដ៏ពិតប្រាកដនេះ។ ហើយនៅ ចុងខ.១៣ គឺ​ជា​កូន​មនុស្ស​ដែល​នៅ​ស្ថាន​សួគ៌​នោះ​ឯង   គឺសំដៅលើព្រះយេស៊ូវគ្រីស្ទ (៨:៣១-៣២) លើស ពីនេះទៅទៀត កណ្ឌគម្ពីរលូកាក៏បាននិយាយដែរថា ព្រះជាម្ចាស់បានបញ្ជូនកូនមនុស្សមក និងរក សង្រ្គោះមនុស្សដែលបាត់បង់ (លូកា ១៩:១០) ព្រះយេស៊ូវទ្រង់មានបន្ទូលថា ព្រះជាម្ចាស់បានឲ្យលោក ម៉ូសេលើកសត្វពស់ឡើង ដែលនិយាយប្រាប់នៅខ.១៤ ១៤ ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ​ស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើង​យ៉ាង​នោះ​ដែរ  នៅពេល ដែលពួកអ៊ីស្រាអែលធ្វើដំណើរឆ្លងកាត់វាលរហោស្ថាន ពួកអ៊ីស្រអែលបានធ្វើបាបទាស់ប្រឆាំងជាមួយ ព្រះជាម្ចាស់ ទ្រង់ក៏ឲ្យសត្វពស់ចឹកពូកគេ ហើយលោកម៉ូសេក៏ទួលអង្វរដល់ទ្រង់ ហើយព្រះជាម្ចាស់ទ្រង់ បានបង្គាប់ឲ្យលោកម៉ូសេធ្វើសត្វពស់ពីលង្ហិនមួយ ដើម្បីឲ្យពួកអ៊ីស្រាអែលដែលត្រូវពស់ចឹក មើលសំឡឹង ទៅពស់លង្ហិនពួកគេនឹងបានសេចក្តីសង្រ្គោះឲ្យរួចជីវិត (ជនគណនា ២១:-៩) សត្វពស់លង្ហិនជារូបភាព មួយដែលឆ្លុះទៅរកព្រះយេស៊ូវដែលយាងមកសុគត ដើម្បីឲ្យនាំសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់ ដែលកំពុងរស់នៅក្រោមអំណាចបាប ប្រយោជន៍ឲ្យអស់អ្នកណាដែលទទួលជឿលើព្រះនាមទ្រង់ បានវិល ត្រឡប់ទៅទ្រង់វិញ។ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ជាក់ស្តែង ខ.១៥-១៦ ១៥ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ ១៦ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ   នៅត្រង់នេះបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវពិតជាបានសុគត ដើម្បីឲ្យមនុស្សមានបាបទទួល បានសេចក្តីសង្រ្គោះ ឲ្យមានជីវិតយ៉ាងពិតប្រាកដមែន និងរស់នៅមានទំនាក់ទំនងជាមួយទ្រង់អស់កល្ប ជានិច្ច (រ៉ូម ៥:៨) ព្រះយេស៊ូវមានសេចក្តីស្រឡាញ់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានសំរាប់មនុស្សមាន បាប (១យ៉ូហាន ៤:-១០) ព្រះយេស៊ូវទ្រង់ស្រឡាញ់មនុស្សលោកដោយមិនរើសអើងឡើយ ទ្រង់បង្ហាញ សេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈការសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះពួកគេមិនឲ្យវិនាសនោះ ឡើយ។ 


ព្រះជាម្ចាស់បានលះបង់បុត្រាតែ គឺសំដៅលើអង្គព្រះយេស៊ូវគ្រីស្ទ (រ៉ូម ៨:៣២) ម្យ៉ាងវិញទៀត អ្នកណាដែលជឿលើព្រះនាមព្រះអម្ចាស់ក៏ត្រឡប់ទៅកូនប្រុសស្រីរបស់ទ្រង់ (២កូរិនថូស ៦:៨) ហើយនៅ ក្នុងកណ្ឌគម្ពីរកាឡីក៏បានបញ្ជាក់ប្រាប់ផងដែរ (៤:-៦)។ ព្រះជាម្ចាស់ចាត់បញ្ជូន ព្រះយេស៊ូវមក មិនដើម្បី ជំនុំជំរះមនុស្សលោកនោះទេ នៅខ.១៧ បានបង្ហាញប្រាប់ ១៧ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជំនុំ​ជំរះ​លោកីយ​នោះ​ទេ គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ​សារ​ទ្រង់​វិញ  គឺដើម្បីឲ្យមនុស្សលោកទទួលបានសេចក្តីសង្រ្គោះពីទ្រង់វិញ (រ៉ូម ៨:-២) លោកសាវ័កប៉ុលបានអះអាង ថា ព្រះយេស៊ូវជាអ្នកសង្រ្គោះគាត់ឲ្យរួចពីអំណាចនៃបាប។ ម្យ៉ាងវិញទៀត អ្នកណាដែលជឿលើ ព្រះយេស៊ូវ នោះមិនមានជាប់ទោសទេ ដែលយើងអាចមើលឃើញនៅខ.១៨ បានបង្ហាញ ១៨ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​១​របស់​ព្រះ  ប៉ុន្តែ អ្នកណាដែលមិនព្រមជឿដល់ ព្រះយេស៊ូវនោះ នឹងជាប់ទោសវិញ។ នៅខ.១៩ ១៩ ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់   នៅ ត្រង់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលជឿព្រះយេស៊ូវគឺត្រូវជាប់ទោសនោះទេ គឺមានន័យថា ពួកគេ រស់នៅក្នុងពន្លឺ ហើយពន្លឺបានចូលមក ដើម្បីឲ្យពួកគេដឹងថា ពួកគេជាមនុស្សមានបាប ត្រូវការព្រះយេស៊ូវ ប៉ុន្តែអ្នកដែលមិនព្រមជឿលើព្រះយេស៊ូវ នោះពួកគេនឹងជាប់ទោសរស់នៅក្នុងសេចក្តីងងឹត ដែលពោរ ពេញសេចក្តីអាក្រក់។ ពីព្រោះនៅខ.២០ បានបញ្ជាក់បា្រប់ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ   ជាការពិតណាស់ សេចក្តីអាក្រក់មិនអាចលាយឡំជាមួយពន្លឺបាននោះទេ ទាំងពីរនេះតែងតែប្រឆាំងជាមួយគ្នាជានិច្ច ហើយ អ្នកដែលចូលចិត្តប្រព្រឹត្តិអាក្រក់ក៏ចង់ឃើញពន្លឺដែរ ខ្លាចក្រែងគេឃើញធាតុពិតរបស់គេ។ ហើយខ.២១ បញ្ជាក់ទង្វើនៃអ្នកដែលចូលចិត្តពន្លឺ ហើយគ្រប់កិច្ចការដែលពួកគេធ្វើមកពីព្រះវិញ។ តើមូលហេតុអ្វីបាន ជាព្រះយេស៊ូវធ្វើទីបន្ទាល់ពីព្រះជាម្ចាស់?   ពីព្រោះចង់ឲ្យមនុស្សលោកដឹងថា ព្រះជាម្ចាស់ស្រឡាញ់ មនុស្សលោកខ្លាំងណាស់ ទ្រង់ចង់ឲ្យមនុស្សលោកមានទំនាក់ទំនងជាមួយទ្រង់ វិលត្រឡប់មកទ្រង់វិញ តាមរយៈព្រះរាជបុត្រារបស់ទ្រង់ បង្ហាញសេក្តីស្រឡាញ់ តាមរយៈការសុគតលើឈើឆ្កាង ដើម្បីឲ្យអស់ អ្នកណាដែលជឿលើព្រះយេស៊ូវនោះនឹងទទួលបានសេចក្តីសង្រ្គោះ មិនត្រូវវិនាសឡើយ ហើយម្យ៉ាងវិញ ទៀត ព្រះជាម្ចាស់ចង់មនុស្សលោកក្លាយជាកូនប្រុសស្រីរបស់ព្រះជាម្ចាស់វិញ។

    V.        សេចក្តីបញ្ចប់

តើព្រះយេស៊ូវពេញដោយសេចក្តីស្រឡាញ់ប៉ុណ្ណា?   ព្រះយេស៊ូវពេញដោយសេចក្តីស្រឡាញ់ខ្លាំង ណាស់ចំពោះមនុស្សមានបាប ដូចជាព្រះយេស៊ូវពន្យល់ពីជីវិតកើតជាថ្មីដល់លោកនីកូដេមឲ្យបានយល់ពី ជីវិកើតជាថ្មីយ៉ាងម៉េច ហើយបើមិនបានកើតជាថ្មីនោះទេ គ្មានអ្នកណាអាចឃើញនគរព្រះបានទេ ម្យ៉ាង វិញទៀត ព្រះយេស៊ូវទ្រង់បានធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ ថាទ្រង់ពិតជាស្រឡាញ់មនុស្សលោកខ្លាំងណាស់ គ្មានអ្វីអាចវាស់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានទេ។

  VI.        ទេវសាស្រ្ត

·         ព្រះជាម្ចាស់ពេញដោយសេចក្តីស្រឡាញ់ចំពោះប្រជារាស្រ្តរបស់ទ្រង់តាំងពីដើមរហូតដល់ ទីបញ្ចប់ទោះបីជាប្រជារាស្រ្តទ្រង់ធ្វើការបះបោរប្រឆាំងជាមួយទ្រង់ក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ ព្រះជាម្ចាស់មិនប្រែប្រួលឡើយ (វិវរណៈ ២១:៦)។ សម្បីតែព្រះរាជបុត្រាដ៏ជាទីស្រឡាញ់ក៏ទ្រង់ប្រគល់ឲ្យ ដែរ (យ៉ូហាន ៣:១៦)។

·         ព្រះយេស៊ូវក៏មានសេចក្តីស្រឡាញ់ដ៏ធំធេងដែរ ទ្រង់បានសុគតនៅលើឈើឆ្កាងជំនួស មនុស្សមានបាប ដើម្បីឲ្យមានមនុស្សមានសេរីភាពពីអំពើបាប

·         មនុស្សជាមនុស្សបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ (រ៉ូម ៣:២៣) ប៉ុន្តែអ្នកណា ដែលទទួលព្រះយេស៊ូវគ្រីស្ទនោះនឹងត្រឡប់ជាកូនព្រះ (យ៉ូហាន ១:១២)។

 VII.        អនុវត្តន៍

ព្រះជាម្ចាស់ស្រឡាញ់យើងជាមនុស្សបាប ហើយព្រះយេស៊ូវទ្រង់ក៏ស្រឡាញ់យើងខ្លាំងដែរ គ្មានអ្វី ដែលអាចវាស់ទំហំនៃក្តីស្រឡាញ់របស់ទ្រង់បាននោះទេ។ ទ្រង់ផ្តល់ជីវិតថ្មី ព្រមទាំងឲ្យត្រឡប់មកជាកូន ព្រះទៀតផង។



[1] សៀវភៅវចនានុក្រមសំរាប់សិក្សាព្រះគម្ពីរ, ទំព័រ ៣៥

0 Comments

Type and hit Enter to search

Close