Breaking News

ការអត់ទោសដោយសេចក្តីស្រឡាញ់ តាមរយ:ការបំភ្លេចការឈឺចាប់ លោកុប្បត្តិ ៥០: ១៥ - ២៦

សេចក្តីផ្តើម:នាយសំនិងនាយសុកពួកគេទាំងពីរនាក់ជាមិត្តសម្លាញ់រួមស្លាប់រស់នឹងគ្នាពួកគេទាំង
ពីរនាក់តែងតែទៅណាមកណាជាមួយគ្នាជារៀងរាល់ថ្ងៃ មានរឿងអ្វីគេតែងតែចែកចាយជាមួយគ្នា ចំណីមួយមាត់ក៏ញាំជាមួយគ្នាដែរ ។ ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យទំនាក់ទំនងគេទាំងពីកាន់តែស្និទ្ធស្នាលឡើងៗ ។ ក៏ប៉ុន្តែគួឲ្យសោកស្តាយនៅថ្ងៃមួយក៏ស្រាប់តែនាយសំបានធ្វើឲ្យនាយសុកជាមិត្តឈឺចាប់ជាខ្លាំង ដែលពុំងាយនិងអាចបំភ្លេចបានឡើយ រឿងនោះវាបានកើតឡើងដោយសារតែនាយសំគាត់មានចេត្តនា ប៉ែងជើងចង់លេងសើចធ្វើឲ្យ នាយសុកជំពប់ដួលខ្មាស់គេតែប៉ុណ្ណោះ ក៏ប៉ុន្តែការលេងសើចនេះវាបានធ្វើឲ្យសុក ជំពប់ដួលពេលមួយទំហឹងផ្កាបមុខត្រូវនឹងដុំថ្ម បាក់ធ្មេញអស់ពីរទៀតផង។ ដោយសារកានេះធ្វើឲ្យទំនាក់ទំនងមិត្តសម្លាញ់ទាំងពីរប្រេះស្រាំមើលមុខគ្នាលែងចំ ប្តូរពីរមិត្តភាពដ៏សែនស្និទ្ធស្នាល ទៅជាស្ទើតែអាចហៅបានថាជាសត្រូវនឹងគ្នា(ប្តូរពីមិត្តសម្លាញ់ ទៅជាមិត្តសម្លាប់ដូចពាក្យមួយដែលគេចូលចិត្តនិយាយលេងសើចថា អាសម្លាញ់ អាប់ អាសម្លាប់អញវិញ)។ដោយសារតែរាល់ព្រឹកពេលសុកមើលកញ្ចក់ឃើញចន្លោះធ្មេញខ្លួនដែលបានបាក់ដោយសាការលេងសើចរបស់ សំ នោះ សុក ពិតជាមានការឈឺចាប់ ហើយមានកំហឹងជាខ្លាំងចំពោះអ្នកដែលបានធ្វើឲ្យបាក់ធ្មេញនោះ វាពិតជាមិនអាចនឹងបំភ្លេចបានទេ ជាពិសេសនៅពេលគាត់ចេញទៅណាម្តងៗ សុកពិតជាពិបាកណាស់ មិនហ៊ានសើច មិនហ៊ានសូម្បីតែ បើកមាត់និយាយពីព្រោះពេលដែលគេឃើញគាត់បាក់ធ្មេញបែបនេះ មិនថាមិត្តភក្តិ ឬ មនុស្ស ដែលនៅជុំវិញគាត់គេតែងតែនាំគ្នាសើចចំអកឲ្យគាត់ជានិច្ច។
      មិនថាតែពេលចេញក្រៅនោះទេ សូម្បីតែពេលញាំ ពេលគេងក៏សុកនៅពិបាកចិត្តជាខ្លាំងណាស់ ដោយគិតពីពាក្យសំដីនិងការសើចចំអករបស់អ្នកដ៏ទៃ គឺពិតជាធ្វើឲ្យគាត់ឈឺចាប់​ហើយ  ភ្លើងកំហឹងក៏កាន់តែខ្លាំងឡើងៗចំពោះអ្នកដែលធ្វើឲ្យគាត់ទទួលនារអាម៉ាស់យ៉ាងនេះ ការឈឺចាប់បានចាក់ដោតពេញក្នុងឪរ៉ា ដ៏សែនឈឺចុកផ្សាជាទីបំផុត។ ពេលវេនាកន្លងយូទៅ សុកក៏បានក្លាយជាគ្រីស្ទាន ដោយសារបានឃើញគម្រូក្តីស្រឡាញ់ការអត់ទោសនៃព្រះជាម្ចាស់ និងការបង្រៀននៃព្រះបន្ទូលទ្រង់ នោះក៏បានបំផ្លាស់គំនិតគុំគួនរបស់សុកចោលអស់។ គឺគាត់ឈប់ស្អប់ និងមានការចងគំនុំជាមួយនិងសំ ដែលបានធ្វើឲ្យគាត់ឈឺចាប់កាលពីរមុននោះទៀតហើយដោយការអត់ទោស និងសេចក្តីស្រឡាញ់សុកក៏បំភ្លេចការឈឺចាប់ និងគំនុំទាំងនោះអស់ទៅ គាត់លែងគិតចង់សងសឹកទៀតហើយ។
      តាមរយ: រឿងនេះផងដែរវាមានភាពស្រដៀងគ្នាទៅនឹងដំណើររឿងមួយទៀតដែលបានកើតឡើងក្នុងព្រះគម្ពីរលោកុប្បត្តិ៥០:(១៥- ២៦)នេះដែរ។
·         សំនួរស្នូល:តើយ៉ូសែបគាត់បាន ឆ្លើយតមទៅចំពោះពួកបងៗដែលជាអ្នកដែលបានធ្វើអាក្រក់ចំពោះគាត់យ៉ាងដូចម្តេច?ហេតុអ្វីបានជាគាត់ធ្វើបែបនោះ?





·         រចនាសម្ព័ន
                I.      ការឆ្លើយតបដោយការល្អស្រទន់ចំពោះអ្នកដែលធ្វើអាក្រក់ដល់ខ្លួន(៥០:១៥-២១)
               II.      បណ្តាំចុងក្រោយមុនពេលយ៉ូសែបស្លាប់(៥០:២២-២៦)

·         តួសេចក្តី :
                     I.        ការឆ្លើយតបដោយការល្អស្រទន់របស់យ៉ូសែបចំពោះអ្នកដែលធ្វើអាក្រក់ដល់ខ្លួន
              បើមើលពីដំណើរឿងចាប់តាំងពីជំពូកទី៣៧មកឃើញថាលោកយ៉ូសែបត្រូវបានជាកូន សម្លាញ់សំណព្វចិត្តរបស់ឪពុក ហើយដោយសារតែការនេះ បានធ្វើឲ្យពួកបងៗរបស់គាត់ កើតមានសេចក្តីច្រណែន និងស្អប់ដល់យ៉ូសែបជាខ្លាំង រហូតដល់មានថ្ងៃមួយ នៅ ឯទីវាលកន្លែងឃ្វាលចៀមពួកគេប៉ងចង់ស្លាប់យ៉ូសែបទៀតផង។ តែដោយសារ តែបាន ម្នាក់ដែលជាបងធំរបស់គេ ឃាត់ដោយមានគំនិតមួយថា គួតែលក់យ៉ូសែបទៅពួកឈ្មួញ នៃពួកសាលន៍ដ៏ទៃវិញនោះពួកគេក៏ស្រុះស្រួលគំនិតគ្នា លក់យ៉ូសែបទៅ។ ហើយ ខ្សែជីវិត យ៉ូសែបលើទឹកដីអេស៊ីព្ទមិនមែន ងាយស្រួលទេ បើទោះបីជាមានវាសនា បានចៅហ្វាយ ស្រឡាញ់ពេញចិត្តក៏ដោយ តែមានភាពជូចត់ជាច្រើនដែល យ៉ូសែប បានហែលឆ្លង រងទុក្ខក្នុងជីវិត ដោយសារតែភាពច្រណែន របស់ពួកបងៗ ដែល បានធ្វើ មកលើគាត់ ។ គឺ យ៉ូបត្រូវបានគេលក់ដូរជាច្រើនតំណរ ប្រៀបបានដូចជាទំនិញ ជា​កូនជាទីស្រឡាញ់ ដែលធ្លាប់ តែទទួលការថ្នាក់ថ្នមពីឪពុក ប្តូមក ជាទាសរក បំរើផ្ទះគេ  ត្រូវបាន គេធ្វើបាប  ជាច្រើន ដូចជាត្រូវ ប្រពន្ធ ប៉ូទីផាប៉ងចាប់រំលោភ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំង ចោទ ប្រកាន់ទំលាក់កំហុស មានឈ្មោះអាស្រូវ ថែមទាំងត្រូវបាន ជាប់គុកអស់ពេល ជាច្រើន ឆ្នាំទៀតផង។ តាមរយ:បទពិសោធន៍ទាំងអស់នេះវាមិនមែនជា រឿង លេង សើចនោះទេ តែវាពិតជាការឈឺចាប់ មួយដែលមានរយ:ដ៏យូអង្វែស្ទើតែ ចំនាយពេល អស់ជាងពាក់ កណ្តាល នៃជីវិតទៅហើយ។
          តែដោយព្រះគុណនៃព្រះ បើទោះបីជាមនុស្ស គេបានប៉ងធ្វើការអាក្រក់ដល់គាត់ តែព្រះជាម្ចាស់បានសម្រេចជាការល្អវិញ ក្រោយមកយ៉ូសែប ក៏បានក្លាយជា ម្នាក់ ដែល បានមានមុខដំណែងធំត្រួតលើស្រុកអេស៊ីព នេះជាការមួយដែលបញ្ជាក់ថា ផែនការ នៃព្រះជិត សម្រេចហើយ ក្នុងជីវិតយ៉ូសែប ដែល នាពេលមួយ កកើតមានគ្រោះ ទុរភុគជាខ្លាំង អស់ពេលជាច្រើនឆ្នាំ រហូតដល់បណ្តាលស្រុក ជិតខាងមិន អាចរក ស្បៀងអាហារបាន គឺមានតែនៅអេស៊ីពប៉ុណ្ណោះ នេះពីព្រោះតែប្រាជ្ញា នៃការចាត់ចែង របស់យ៉ូសែប  ការនេះមានន័យថាការសុបិនរបស់យ៉ូសែបត្រូវបានក្លាយជាការពិត ហើយ (លោកុប្បក្តិ ៣៧:-)។ គឺយ៉ូសែបនិងបានក្លាយជាធំ ក្នុងបណ្តាមនុស្ស ហើយពួកគ្រួគាត់ ពួកបងៗក៏ត្រូវបានឪនក្បាលគោរពគាត់ដែរ។
       ក្នុងជំពូក(៥០:១៥-១៦)នៅពេលដែលឪពុកស្លាប់ទៅបងៗយ៉ូសែបគេភ៏យខ្លាច យ៉ូសែប  សងសឹកដោយព្រោះតែការអាក្រក់ដែលគេធ្លាប់បានធ្វើអាក្រក់ដល់ គាត់ ដូចជាអេសាវ និងយ៉ាកុបដែលមានគម្រោងសងសឹកគ្នាដោយការសម្លាប់ ដែលនាំឲ្យ យ៉ាកុប ចេះតែរត់ គេចប្តូរទីលំនៅឆ្ងាយពីអេសាវរហូត នៅក្នុង (លោកុប្បត្តិ២៧:៤១-៤៥)។ ដោយការ ភ័យខ្លាចនោះ គេក៏ ពិភាក្សាគ្នា ជ្រើសរើសម្នាក់ ឲ្យធ្វើ ជាតំណាងចូល ទៅនិយាយ ក្នុងបំណងសុំកុំ ឲ្យយ៉ូសែប  ធ្វើបាបឬសងសឹក ជាមួយគេ ហើយថែម ទាំងនាំ គ្នាទៅក្រាប គោរព លន់តួ ចំពោះយ៉ូសែបទៀតផង។ (៥០: ១៧-១៨  )កាលដែលយ៉ូសែប បានឭសំដីបងខ្លួន និយាយ ថាឪពុកផ្តាសូមឲ្យគាត់អត់ទោស ដល់ការរំលងរបស់ពួកគេនោះ យ៉ូសែប ក៏យំ  តាមការកាត់ស្រាយមូលហេតុដែល យ៉ូសែប យំប្រហែលជា  ពេលឭគេនិយាយ ពីអំពើរំលងដែលពួកគេធ្វើលើកគាត់ ប្រហែលជាអាច ធ្វើឲ្យគាត់នឹកឃើញពីការឈឺចាប់ ទុក្ខព្រួយដែលធ្លាប់បានជួបពីមុន ឡើងវិញ ។ ហើយមួយទៀតប្រហែលជា អាចមកពី សេចក្តីអាណិតអាសូរ ខ្លោចចិត្ត ដល់ពួកបងៗ ដោយគាត់យល់ថា គេអាចប្រឌិតរឿង នេះឡើងមកព្រោះតែការភ័យខ្លាចដល់គាត់ ប្រហែលជាគាត់សោកស្តាយ ចំពោះ ការស្មាន់ខុស របស់គេ ដែលលឿនជាង ការអត់ទោស ដែលគាត់បានអត់ទោសដល់ ហើយនោះឡើយ។ មិនតែប៉ុណ្ណោះ ពួកបងៗ ក៏សម្រេចចិត្ត ទៅ ក្រាបទំលាក់ខ្លួននៅ ចំពោះយ៉ូសែប ថែមទៀតផង ការនេះជាសេចក្តីសម្រេចជាចុង ក្រោយនៃការសុបិន របស់គាត់កាលពីគ្រាមុនផងដែរ ដែលមានក្នុង(៣៧:;)        (ខ ១៩) មានសំនួរមួយ ដែលយ៉ូសែបបានលើកឡើង គឺថា តើអញជាព្រះឬអីដូចគ្នាដែលយ៉ាកុបបាន ប្រើជាមួយរ៉ាជែលក្នុង(៣០:)ប្រហែលជាគាត់អាច មិនពេញចិត្ត ចំពោះការខ្លាច ដល់មនុស្សដែលគេបានបង្ហាញជាជាង ខ្លាចដល់ព្រះ។
        (២០- ២១) ក្នុងខ នេះជា សារដ៏សំខាន់បំផុត ដែលយ៉ូសែបបានប្រាប់ដល់បង ៗគឺថា ពួកបងៗបានធ្វើអាក្រក់ដល់គាត់ តែព្រះជាម្ចាស់បានសម្រេចជាការល្អ គាត់មិនបាន បន្ទោសពួកគេឡើយ ដោយថា អ្វីដែលបានកើតឡើងជាការបណ្តាល មកពីព្រះ ដែល ទ្រង់មានគម្រោងជាស្រេចសម្រាប់ជីវិតគាត់  គឺជាផែនការណ៍ដែល ព្រះបាន រៀបចំ សម្រាប់គាត់និងប្រជារាស្ត្រ អ៊ីស្រាអែល ព្រមទាំងមនុស្ស ទូទាំងនគរទាំងមូល ដែលបាន ទទួលការផ្គត់ផ្គង់ស្បៀងអាហារពីអេស៊ីព្ទ នាគ្រោះអំណត់នោះផង។នៅទីនេះឃើញថា យ៉ូសែបមិនត្រឹមតែមិនបាន អ្វីអាក្រក់ស្នងទៅពួកបងៗខ្លួនវិញនោះទេ គឺគាត់ថែម ទាំង ផ្តល់នូវសេចក្តី ស្រឡាញ់ដល់គេដោយសន្យាថា និងទទួលចិញ្ចឹមគេគ្រប់ គ្នាព្រមទាំង គ្រួគេទាំងអស់ផងដែរ ឲ្យបានរស់នៅដោយបរិបូណ៌ តាមរយ: ការនេះ ព្រះយេហូវ៉ា ទ្រង់បាន បង្ហាញពីព្រះទ័យ យកចិត្តទុកដាក់ ដល់ប្រជាជាតិទាំងឡាយ ឲ្យបានយល់ពី បំណងព្រះទ័យទ្រង់ ចំពោះពួកគេ គឺនៅចំពោះព្រះជាម្ចាស់គ្រប់គ្នាពិត ជាសំខាន់ ហើយ ព្រះនិងប្រទានសេចក្តីសង្ឃឹម ជាសេចក្តីសង្រ្គោះតាមរយ: ពូជន៍ពង្ស អ៊ីស្រាអែល កូនចៅអ័ប្រាហាំ ជាពិត។
                    II.        បណ្តាំចុងក្រោយមុនពេលយ៉ូសែបស្លាប់
         ក្នុង ខ២៣ ប្រាប់ថាលោកយ៉ូសែបគាត់ពិតជា ម្នាក់ដែរព្រះបានជ្រើសរើស អ្នកដែលបាននាំមកនូវព្រះពរដែល ព្រះទ្រង់បានតាំងឡើងជាមិន ដោយទ្រង់បាន សម្រេចការល្អជាច្រើន ដល់ប្រជារាស្រ្តនៃ ទ្រង់តាមរយ: គាត់ លើសពីនេះទៅ ទៀត ឃើញថា ព្រះទ្រង់បានប្រទានឲ្យគាត់ បានរស់នៅដោយ មានអាយុវែង យូអង្វែងថែមទៀតផង ដោយតាមខ ២៣ នេះបានបញ្ជាក់ថា មើលឃើញពួក កូនចៅអេប្រាអិម រហូតដល់ទៅ៣ដំណរឯណ្ណោះ ហើយព្រមទាំង កូន ចៅម៉ាណាសេដែរ( យ៉ូប៤២:១៦, យ៉ូស្វេ១៧:)
        (៥០:២៤ - ២៦) ពាក្យបងប្អូន ដែលយ៉ូសែបប្រើនៅក្នុងខ នេះប្រហែលជាអាច ជាការគោរព ជាជាងការប្រើអារម្មណ៍នៃភាពជាបងប្អូន គាត់និយាយថា ខ្ញុំហៀប និងស្តាប់  តែព្រះទ្រង់បានសម្រេចជាការល្អវិញ ក្នុងការចាកចេញពីស្រុកអេស៊ីព្ទ នោះយ៉ូសែបគាត់មិនដែលបំភ្លេចសេចក្តីសន្យារបស់ព្រះជាម្ចាស់នោះឡើយ ទោះ បីជាក្នុងស្ថានភាពទុក្ខលំបាក យ៉ាងណាក៏ដោយក៏ យ៉ូសែបនៅតែ មានជំនឿ និងក្តីសង្ឃឹមចំពោះសេចក្តីសន្យារបស់ព្រះ ចំពោះគាត់ជាប់ជារៀងរហូត រៀងមក (ហេព្រើ១១:២២).។ ក្នុងខ២៥យ៉ូសែបបានសំណូរពដែល ស្រដៀងគ្នា ទៅនិង ការសំណូរពរបស់ យ៉ាកុបជាឪពុកដែលមិននិងស្លាប់ទៅដែរ គឺថាផ្តាំដល់ កូនចៅ ជំនាន់ក្រោយរបស់គាត់ថា អ្នករាល់គា្នត្រូវ នាំយកឆ្អឹងយើង ចេញពីទីនេះ ឡើងទៅ ជាមួយផងនៅគ្រាដែលចាកចេញទៅ។ ក្នុងខ២៦ថា យ៉ូសែបបាន ស្លាប់ក្នុង អាយុ១១០ឆ្នាំ ហើយបើយោងតាមឯសារកាត់ស្រាយ បានប្រាប់ថាបើ តាមទំលាប់ ជំនឿផ្នត់ក្នុង គំនិតនៅអេស៊ីព្ទ គេជឿថាអស់អ្នកណា ដែលបានរស់រហូតដល់ ១១០ឆ្នាំ អ្នកនោះ ពិតជាបាន រស់នៅប្រកបដោយ ជីវិត មួយយ៉ាងពេញលេញ ក្នុង ជីវិត នៃមនុស្ស ហើយក៏ជាអ្នក ដែលគេគិតថា ជាម្នាក់ដែលបានទទួលព្រះពរពី ព្រះ ជាម្ចាស់ហើយ គេគិតថាយ៉ូសែបជាអ្នក ដែលបានទទួល ព្រះពរពីព្រះក្នុង ចំនោមមនុស្សមួយចំនួនទៀត ដែលជាមនុស្សសំខាន់ៗ ក្នុងចំនោមមនុស្ស សំខាន់ៗផ្សេងទៀត។
·         សរុបសេចក្តី
បើទោះបីជាពួកបងៗគេបានប្រព្រឹត្តិអាក្រក់ ដល់គាត់យ៉ាងណាក៏ដោយ ក៏យ៉ូសែប គាត់មិនបានឆ្លើយតបវិញដោយការអាក្រក់វិញទេ គឺដោយយ៉ូសែបគាត់យល់ថាទាំងអស់ជាផែនការព្រះទោះបើមនុស្សព្យាយាមធ្វើអាក្រក់តែ ទ្រង់នឹងសម្រេចការល្អដល់គាត់វិញ ។ ដូច្នេះហើយយ៉ូសែបមិនត្រឹមតែមិនចងគំនុំ កំកួន សងសឹកជាមួយនិងពួកអ្នកដែលបានធ្វើអាក្រក់ដាក់ខ្លួនជាខ្លាំងនោះទេ ។ គឺថែមទាំង  កំសាន្តចិត្តដល់គេហើយសន្យានិងចិញ្ចឹមមិនត្រឹមតែពួកគេតែដល់ក្រុមគ្រួសាកូនចៅគេដែលជាអ្នកដែលតែងតែធ្វើបាបហើយនិងចង់សម្លាប់គាត់ទៀតផង(២០-២១)។


·         ផ្នែកទេវសាស្រ្ត:
-ព្រះជាម្ចាស់ : ព្រះជាម្ចាស់ទ្រង់ ជាព្រះនៃសេចក្តីសង្រ្គោះ មានអំណាចលើទាំងអស់ អាចធ្វើឲ្យការអាក្រក់សម្រេចជាល្អវិញបាន គ្មានព្រះណាដូចជាទ្រង់ទេ មានតែទ្រង់ប៉ុណ្ណោះ។
-យេស៊ូព្រះគ្រីស្ទ:
       ទ្រង់មានសេចក្តីមេត្តាករុណា អត់ទោសដល់អ្នកដែលគេធ្វើអាក្រក់ដាក់ទ្រង់ ទ្រង់មិនត្រឹមតែមិនតមសេចក្តីអាក្រក់ទៅវិញទេ តែទ្រង់ថែមទាំងប្រទានសេចក្តីល្អទៅគេវិញ នៅពេលគេចេះដឹងខ្លួន ហើយប្រែចិត្តឡើងវិញ(ម៉ាថាយ២៦:៥៥)
-មនុស្ស: មានចិត្តច្រណែន ខឹងស្អប់អ្នកដ៏ទៃចូលចិត្តធ្វើការអាក្រក់  តែងតែភ័យខ្លាចនៅការអាក្រក់របស់ខ្លួនសងមកលើខ្លួនវិញ។
·         អនុវត្តន៍:
ដូចគ្នាដែរក្នុងនាមយើងជាកូនព្រះ តើយើងគួធ្វើយ៉ាងដូចម្តេចចំពោះអ្នកដែលគេបានធ្វើឲ្យយើងមានការឈឺចាប់ ទោះបីជាផ្លូវចិត្ត ឬផ្លូវកាយក្តី? យើងនឹងតបស្នងការអាក្រក់ទៅគេវិញដើម្បីឲ្យគេបានទទួលការឈឺចាប់ដូចអ្វីដែលគេធ្លាប់ធ្វើដាក់យើងឬ? ទេព្រះជាម្ចាស់ទ្រង់មិនដែល សព្វព្រះហឬទ័យឲ្យកូនព្រះអង្គ អ្នកជឿធ្វើបែបនោះទេ ក៏មិនចង់ឲ្យកូនព្រះអង្គក្លាយជាអ្នកដែលចូលចិត្តចង់គំនុំដែរ ដូចជាមានព្រះបន្ទូលដែលចែងថា កុំឲ្យសង់សឹកឲ្យ កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ(រ៉ូម១២:១៩-២០) ឱ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​សង​សឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្ដី​កំហឹង​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «‍ព្រះ​អម្ចាស់ ទ្រង់​មាន​បន្ទូល​ថា ការ​សង​សឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ‍»។ជាការពិតក្នុងសាច់ ឈាមជាដែលរស់នៅក្នុង លោកិយ ក្នុងនិស្ស័យបាប ជាមនុស្ស យើងមានចិត្ត មានបេះដូងដែលជាសាច់ ពិតជាឈឺចាប់ ពិបាកនិង បំភ្លេចនៅពេល ដែលមាន រឿងអ្វីមួយ ជាពិសេសនៅពេលមានគេធ្វើឲ្យយើងឈឺចាប់ នោះចំណង នៃនិស្ស័យបាប វាបានធ្វើឲ្យចង់តែចងចាំដែលពិបាកនិងបំភ្លេច ជាពិសេសនៅពេលដែល បញ្ហានោះ កាន់តែធំ យើងកាន់តែចង់ចាំ ពិបាកនិងភ្លេចណាស់ បើគ្មានសេចក្តីស្រឡាញ់ទេ តែក្នុងនាមយើង ជាគ្រីស្ទាន ដែលមានសេចក្តីស្រឡាញ់នៃព្រះគង់នៅជាមួយ គឺយើងត្រូវតែដាក់សេចក្តីស្រឡាញ់ ជាគោលដើម្បីអាច អត់ទោសដល់អ្នកដទៃ ដែលគេបានធ្វើខុសមកលើយើងបាន ដោយ            ព្យាយាមបំភ្លេចនូវការឈឺចាប់ទាំងអស់នោះ។ តែបើដរាបណាយើង នៅតែព្យាយាម ចងចាំកំហុស របស់គេហើយនិង ការឈឺចាប់ដែលយើងទទួលរងនោះ យើងពិតជាមិនអាចអត់ទោស បានពិតប្រាកដទេ   ហើយក៏ត្រូវបូកជាមួយសេចក្តីស្រឡាញ់ដែរ បើសិនជាខ្វះសេចក្តីស្រឡាញ់ និងការបំភ្លេច នោះពិតជាយើងមិនអាច អត់ទោសឲ្យគេ បានទេ ។ប្រហែលជា អាចបានធូស្រាលមួយ  ភ្លេតតែ នៅពេលណាមួយ យើងអាចនិងនឹកឃើញហើយសើររើវាឡើងវិញជាមិនខាន។
          នៅក្នុងខគម្ពីរមួយបានថា ដូច្នេះ បើ​សិន​ណា​ជា​ខ្មាំង​សត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ដូច​ជា​អ្នក​បាន​ប្រមូល​រងើក​ភ្លើង ដាក់​លើ​ក្បាល​គេ​វិញ។មានម្នាក់ដែលមានបទពិសោធឆ្លងកាត់ការអត់ទោស ដែលយើងគួនឹងមើលហើយ យគំរូតាម ម្នាក់នោះគឺជាអង្គព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គទ្រង់បានអត់ទោស ជាពិតដល់អ្នកដែលធ្វើខុស ហើយក្បត់ព្រះអង្គ គ្មានអ្វីដែលឈឺចាប់ហើយគួឲ្យសង្វែកជាង អ្នកជាទីស្រឡាញ់ ជាសម្លាញ់ ដែលស្និតស្នាល តែងតែនៅជាប់ជាមួយ ក្បត់ទៀតទេ ដូចជា យូដាសអ៊ីស្ការិយុទ្ធ          ពេត្រុស ដែលបដិសេធព្រះអង្គ តែ ទ្រង់មិនបានសងសឹងគេទេ នេះជាគំរូល្អមួយផ្នែក ក្នុងចំនោមគំរូល្អជាច្រើនទៀតក្នុងព្រះអង្គម្ចាស់យេស៊ូវដែលយើងអាចមើលឃើញ។

0 Comments

Type and hit Enter to search

Close