Breaking News

ការនាំមនុស្សថ្វាយព្រះហើយស្ថាបនាពួកគេ (កូល៉ុស ១:២៤-២៩)



  I.សេចក្ដីផ្ដើម
          មានបុរសម្នាក់បានយកកូនរបស់ចោរមកចិញ្ចឹម ដោយព្រោះតែឪពុកម្តាយរបស់កូនប្រុសជំទង់នោះបានជាប់ទោសធ្ងន់នៅក្នុងគុក។ ដូច្នេះហើយទើបបុរសដែលមានចិត្តមេត្តាករុណា
បានយកក្មេងប្រុសជំទង់នោះយកមកចិញ្ចឹមទុកដូចជាកូនរបស់ខ្លួន។ ជារៀងរាល់ថ្ងៃបុរសចិត្តល្អនោះបានព្យាយាមដាស់តឿននិងបង្រៀនពីអ្វីដែលល្អនិងអ្វីដែលអាក្រក់ដល់ក្មេងប្រុសនោះ។ គាត់មានចិត្តចង់ស្ថាបនាអោយក្មេងដែលគាត់យកមកចិញ្ចឹមបានក្លាយជាមនុស្សល្អនៅក្នុងសង្គម គឺមិនចង់អោយក្មេងនោះបានដើរតាមផ្លូវរបស់ឪពុកម្តាយរបស់គេទេ។ ជាការពិតបុរសចិត្តល្អនោះមានការឈឺចាប់ ការពិបាកចិត្តជាច្រើនដោយព្រោះតែក្មេងប្រុសនោះមាននិស្ស័យចាស់ដែលធ្លាប់តែលួច ធ្លាប់ជាក្មេងមិនល្អដូច្នេះគាត់ត្រូវតែខិតខំបន្ថែមទៀតដើម្បីជួយដល់ក្មេងនោះអោយគេបានស្គាល់អ្វីដែលគេកំពុងតែធ្វើជាការត្រឹមត្រូវ ឬមិនត្រឹមត្រូវ។

សំណួរស្នូលជាមួយគ្នានេះយើងនិងសឹក្សាជាមួយគ្នានៅក្នុងព្រះគម្ពីរកូល៉ុស ១:២៤-២៩ ថាតើអ្នកបម្រើព្រះត្រូវស្ថាបនាអ្នកជឿយ៉ាងដូចម្តេចខ្លះ?



          សង្ខេបបទគម្ពីរ៖ ព្រះជាម្ចាស់បានត្រាស់ហៅលោកអាប់រ៉ាមអោយចាកចេញពីស្រុកកំណើតរបស់លោកទៅកាន់ទីកន្លែងដែលទ្រង់និងបង្ហាញ។ មិនតែប៉ុណ្ណោះព្រះអង្គបានសន្យាដល់លោកអាប់រ៉ាមពីព្រះពរដែលអាប់រ៉ាមនិងបានទទួលពីព្រះជាម្ចាស់គឺជានគរ ទឹកដី និងពូជពង្ស។ អាប់រ៉ាមបានធ្វើតាមព្រះជាម្ចាស់ដោយគ្មានការស្ទាក់ស្ទើរទាល់តែសោះ ដោយគាត់បានធ្វើដំណើរមកស្រុកកាណានហើយព្រះវត្តមានរបស់ព្រះបានលេចមកអោយគាត់ឃើញព្រមទាំងបញ្ជាក់ប្រាប់គាត់បន្ថែមទៀតថាព្រះអង្គនិងប្រទានស្រុកនោះដល់គាត់ហើយអាប់រ៉ាមក៏បានស្អាងអាសនាដំបូងថ្វាយដល់ព្រះជាម្ចាស់។

រចនាសម្ព័ន្ធ
.ការនាំអោយគេបានស្គាល់ព្រះនោះគេនិងជួបការឈឺចាប់(ខ​ ២៤-២៧)                                             ​​
- ការឈឺចាប់កើតឡើងដោយព្រោះតែដំណឹងល្អ
- ដើម្បីនាំគេអោយបានស្គាល់ពីសេចក្តីអាថ៌កំបាំង
.ការស្ថាបនាគេ(ខ២៨-២៩)
-តាមរយះការដាស់តឿន និងការបង្រៀន
​​           -ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និង កម្លាំងជួយដែលមកពីព្រះ
II. ការកាត់ស្រាយ                                                                                                        ​​​                      ១.ការនាំអោយគេបានស្គាល់ព្រះនោះគេនិងជួបការឈឺចាប់ (ខ ២៤-២៧)                                           ​​​​​​​​ ​​ ​​​​ ​​- ការឈឺចាប់កើតឡើងដោយព្រោះតែដំណឹងល្អ
- ដើម្បីនាំគេអោយបានស្គាល់ពីសេចក្តីអាថ៌កំបាំង                                                                   
ឧទាហរណ៏  : ខ្ញុំធ្លាប់បានលឺពីទីបន្ទាល់របស់បុរសម្នាក់ដែលគាត់ជាជនជាតិចិន គាត់បាននិយាយថាពេលដែលគាត់បានជឿព្រះគឺគាត់មានការបៀតបៀនជាខ្លាំងគាត់ធ្លាប់ត្រូវគេចាប់គាត់យកទៅសួរចម្លើយ ហើយគំរាមកំហែងគាត់មិនអោយប្រជុំគ្នាថ្វាយបង្គំដល់ព្រះនោះទេ។ គាត់តែងតែប្រឈមមុខនិងគ្រោះថា្នក់គ្រប់ពេល មិនថាពេលដែលគាត់អានគម្ពីរ ក៏ត្រូវតែលួចលាក់នៅកន្លែងដែលគ្មានមនុស្សដឹង។
២.ការស្ថាបនាគេ(ខ២៨-២៩)
-តាមរយះការដាស់តឿន និងការបង្រៀន
 -ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និង កម្លាំងជួយដែលមកពីព្រះ                                      

ទាហរណ៏: ក្មេងស្រីម្នាក់ធ្លាប់ដាក់ពាក្យប្រឡងចម្រៀងយកពានរង្វាន់តែត្រូវបានធ្លាក់ក្នុងជុំចុងក្រោយ ដោយព្រោះតែសម្លេងរបស់នាងមានកំរិតនៅឡើយ។ មួយឆ្នាំក្រោយមកនាងបានវឹកហាត់យ៉ាងខ្លាំងក្នុងការស្ថាបនានៅសម្លេងរបស់គាត់អោយបានប្រសើរជាងមុន។                                                                                           
III.សេចក្តីបញ្ចប់                                                                                                                        

សរុបសេចក្តីមក: អ្នកបម្រើព្រះត្រូវតែជួយស្ថាបនាដល់អ្នកជឿផ្សេងទៀត ទាំងជាការបង្រៀន ការដាស់តឿនដល់ពួកគេអោយគេបានឈររឹងមាំនៅក្នុងសេចក្តីជំនឿ ទោះបីជាយើងជួបនិងការពិបាកជាច្រើនក្នុងការជួយដល់មនុស្សដែលបាត់បង់ ដូចជាព្រះគ្រីស្ទដែលទ្រង់បានសុគតនៅលើឈើឆ្គាងដើម្បីជួយសង្រ្គោះដល់មនុស្សមានបាប។

-ព្រះជាម្ចាស់
ព្រះជាម្ចាស់ជាព្រះដ៏ពិតដែលព្រះអង្គមិនមែនជាព្រះដែលមនុស្សបានបង្កើត តែជាព្រះដែលបង្កើតមនុស្សវិញទ្រង់គង់នៅអសកល្ប។ 

                                      ​​ ​                                                            

- ព្រះគ្រីស្ទ

         ​ព្រះយេស៊ូវគ្រីស្ទ   ទ្រង់ចង់ផ្សះផ្សាមនុស្សជាមួយនិងព្រះអោយបានជានានិងគ្នា ដោយព្រះអង្គបានលះបង់អង្គទ្រង់ដោយការរងទុក្ខរបស់ព្រះអង្គដើម្បីជួយសង្រ្គោះដល់មនុស្សដែលមានបាប(​២កូរិនថូស៥:១៨)     

- មនុស្ស                                                                                                                
មនុស្សងាយនិងវង្វេងឆាប់ចាញ់នៅការបោកបញ្ឆោត ពួកគេត្រូវការសេចក្តីបង្រៀនដើម្បីអោយគេបានស្គាល់សេចក្តីពិតនិងវិលមករកព្រះវិញ។

ចំណុចអនុវត្តន៏

          យើងត្រូវជួយស្អាងចិត្តគ្នាទៅវិញទៅមកនិងការអធិស្ឋានអោយគ្នា សូមអោយព្រះជាម្ចាស់បានប្រទាននៅប្រាជ្ញាដល់យើងក្នុងការបម្រើព្រះរាល់ថ្ងៃ ដើម្បីអោយយើងអាចជួយដល់ពួកជំនុំរបស់យើងអោយពួកគេបានរីកចំរើនថែមទៀត ហើយអោយគេបានជៀសផុតពីសេចក្តីបង្រៀនដែលខុសឆ្គង ដោយព្រោះតែគេបានស្គាល់ពីសេចក្តីពិតរបស់ព្រះយ៉ាងច្បាស់។

0 Comments

Type and hit Enter to search

Close