Breaking News

ព្រះជាម្ចាស់ជាអ្នកផ្ដើមបេសកកម្ម លោកុប្បត្តិ១:១-៣១

 សេចក្ដីផ្ដើម៖សុភាសិតចិនមួយបានពោលថា ដំណើររាប់ពាន់យោជន៍ត្រូវចាប់ផ្ដើមដោយមួយជំហ៊ានដំបូង វាស្រដៀងទៅនឹងសុភាសិតមួយទៀតដែលបានពោលថា អាគារដែលខ្ពស់
ស្កឹមស្កៃក៏ត្រូវចាប់ផ្ដើមដោយដោយគ្រឹះទាបនឹងដីដែរ។ យើងមើលឃើញថា អ្វីៗទាំងអស់សុទ្ធតែមានការចាប់ផ្ដើម បើគ្មានការចាប់ផ្ដើមទេក៏គ្មានការបញ្ចប់ដែរ ដូចគ្នាដែរ ការធ្វើបេសកកម្មថ្វាយព្រះជាម្ចាស់ ទាល់តែមានអ្នកដែលចាប់ផ្ដើមធ្វើបេសកកម្ម ហើយអ្នកដែលចាប់ផ្ដើមធ្វើបេសកកម្មដំបូងនោះគឺ ជាព្រះជាម្ចាស់នោះឯង។
សង្ខេបអត្ថបទគម្ពីរៈ ព្រះជាម្ចាស់ទ្រង់បានបង្កើតរបស់សព្វសារពើទាំងអស់ដោយសារព្រះចេស្ដារបស់ទ្រង់។ ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ពន្លឺ ដីគោក ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ សព្វសត្វរស់រវើក ព្រមទាំងអស់ មនុស្សជាតិផងដែរ ហើយអ្វីដែលព្រះអង្គបានបង្កើតនោះគឺ ល្អឥតខ្ចោះ។
សំនួរស្នូលៈ តើព្រះជាម្ចាស់ទ្រង់បានធ្វើអ្វីខ្លះ ដើម្បីជាការចាប់ផ្ដើមនៃបេសកកម្ម?


តួសេចក្ដី
 ក. ព្រះទ្រង់បានបង្កើតរបស់សព្វសារពើ (ខ១-២៥)
Ø  ព្រះជាម្ចាស់ទ្រង់ជាព្រះអទិករបង្កើតគ្រប់របស់ទាំងអស់មក
o   ព្រះអង្គទ្រង់បង្កើតមក ហើយទ្រង់ក៏ថែរក្សា ព្រមទាំងមានគោលបំណងដ៏វិសេសចំពោះការបង្កើតរបស់ព្រះអង្គ។
§  ឧទាហរណ៍ៈ ការសាងសង់ ទាំងផ្ទះ​ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ឬសំណង់អាគារខ្ពស់ៗ បើសិនជាគ្មានជាងសាងសង់នោះវាមិនអាចកើតឡើងដោយឯកឯងបានឡើយ ដូចគ្នាដែរផែនដីទាំងមួលបើសិនជាគ្មានអ្នកបង្កើត វាមិនអាចកើតឡើងដោយឯកឯងបានឡើយ ហើយគ្រប់ទាំងសំណង់អាគារទាំងអស់ត្រូវបានបង្កើតឡើងដោយមានគោលបំណងរបស់វាសម្រាប់ប្រើប្រាស់តាមគោលបំណងដែលអ្នកដែលសាងសង់វាមក។
ខ. ព្រះទ្រង់បានបង្កើតមនុស្ស (ខ២៦-៣១)
Ø  បេសកកម្មទី២របស់ព្រះអង្គគឺ បង្កើតមនុស្សមកដើម្បីអោយមនុស្សបានថ្វាយបង្គំ និងធ្វើតាមបង្គាប់របស់ព្រះអង្គ។ មនុស្សត្រូវបានបង្កើតមកអោយដូចជារូបអង្គទ្រង់។
Ø  ព្រះអង្គបង្កើតមនុស្សមកអោយមានទំនាក់ទំនងជាមួយនឹងព្រះអង្គ
Ø  ជាមួយនឹងធម្មជាតិដែលព្រះអង្គបង្កើត
Ø  ជាមួយនឹងមនុស្សដូចគ្នា(អ័ដាមមានទំនាក់ទំនងជាមួយអេវ៉ា)
Ø  ហើយព្រះអង្គទ្រង់បង្កើតមនុស្សអោយមានទំនាក់ទំនងជាមួយនឹងខ្លួនឯងផងដែរ
o   ពាក្យថា ដូចរូបអង្គទ្រង់គឺ មានន័យចង់សម្ដៅទៅលើ ការបង្កើតអោយមនុស្សអោយមានអំណាច មានសតិ បញ្ញា និងសេចក្ដីស្រលាញ់ដូចជាព្រះអង្គដែរ ហើយព្រះអង្គបង្កើតមនុស្សមកក៏ដើម្បីបង្កើតកូនចៅអោយបានច្រើនដែរ ព្រមទាំងថែរក្សាអ្វីដែលទ្រង់បង្កើតមក។
§  ឧទាហរណ៍ៈ រឿង កូនល្អកូនល្អជាកូនដែលចេះស្ដាប់បង្គាប់ឪពុកម្ដាយ ដូចជាមនុស្សដែលព្រះអង្គបង្កើតមកក៏ត្រូវតែជាកូនដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ដូចគ្នាដែរ។
សេចក្ដីបញ្ចប់ៈ
សរុបសេចក្ដីនៃគំនិតស្នូលៈ បេកកម្មរបស់ព្រះអង្គគឺបង្កើតគ្រប់របស់ទាំងអស់ដោយសារព្រះបន្ទូលរបស់ព្រះអង្គ ដែលពោរពេញដោយអំណាច និងព្រះចេស្ដា។
ទេវសាស្រ្ត
ព្រះជាម្ចាស់ៈព្រះជាម្ចាស់ទ្រង់គឺជា អ្នកដែលផ្ដើមអោយមានបេសកកម្ម ទ្រង់គឺជា អ្នកដែលបំបូងដែលធ្វើបេសកកម្ម ហើយបេសកកម្មរបស់ព្រះអង្គគឺ បង្កើតគ្រប់របស់ទាំងអស់   ព្រមទាំងមនុស្សលោកផងដែរ។ ព្រះអង្គទ្រង់បង្កើតមនុស្សអោយមានទំនាក់ទំនង ព្រោះទ្រង់ចង់មានទំនាក់ទំនងជាមួយនឹង     មនុស្ស។
គ្រីស្ទវិទ្យាៈ ព្រះអង្គទ្រង់បង្កើតគ្រប់របស់ទាំងអស់មកដោយសារព្រះបន្ទូលរបស់ព្រះអង្គ ហើយព្រះបន្ទូលរបស់ព្រះអង្គ នោះគឺជា អង្គព្រះគ្រីស្ទដែលទ្រង់គឺជា ព្រះបន្ទូលនៃការបង្កើតមក ដូច្នេះហើយព្រះគ្រីស្ទក៏ជាព្រះអទិករដែលចូលរួមក្នុងការបង្កើតគ្រប់របស់ទាំងអស់មកដែរ (យ៉ូហាន១:-៣,១៤)។
មនុស្សៈ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ មានតួនាទីក្នុងការថ្វាយបង្គំ និងស្ដាប់បង្គាប់ព្រះអង្គ។
ការអនុវត្តន៍ៈ ដូច្នេះហើយ គ្រីស្ទបរិស័ទត្រូវតែរក្សាទំនាក់ទំនងជាមួយនឹងព្រះអង្គអោយបានច្រើនបំផុត ព្រោះទ្រង់ចង់មានទំនាក់ទំនងល្អជាមួយនឹងមនុស្សគ្រប់គ្នាទាំងអស់។ ហើយតួនាទីរបស់យើងគួរតែនាំទំនាក់ទំនងនេះទៅដល់មនុស្សផ្សេងទៀត ជាពិសេសអ្នកមិនជឿអោយមានទំនាក់ទំនងល្អជាមួយនឹងព្រះអង្គឡើងវិញ។

0 Comments

Type and hit Enter to search

Close