Breaking News

ការត្រាស់ហៅលោកអ័ប្រាហាំ លោកុប្បត្តិ១២:១-៥


សេចក្ដីផ្ដើម៖មានបុរសម្នាក់ ត្រូវបានទទួលព្រះរាជបញ្ជាពីស្ដេច អោយមកធ្វើជាចៅហ្វាយខេត្តដែលគាត់មិនដែលបានស្គាល់សោះ ហើយគាត់ត្រូវតែធ្វើជាមនុស្សដែលមានភាពស្មោះត្រង់ក្នុង
ការធ្វើការរបស់     គាត់។ ដោយសារជាព្រះរាជបញ្ជារបស់ស្ដេចគាត់សុខចិត្តទៅធ្វើជាចៅហ្វាយខេត្ត ទោះបើខេត្តដែលគាត់ធ្វើការនោះ គាត់មិនដែលស្គាល់ក៏ដោយ។ ថ្ងៃនេះយើងនឹងរៀនជាមួយគ្នាពីការត្រាស់ហៅបុរសម្នាក់ដែលគាត់ត្រូវទៅកន្លែងដែលគាត់មិនដែលស្គាល់ ដូចជាបុរសនៅក្នុងរឿងនិទាននេះអញ្ចឹង។
សង្ខេបបទគម្ពីរៈ ព្រះជាម្ចាស់ទ្រង់បានហៅបុរសម្នាក់ឈ្មោះថា អាប់រ៉ាម អោយទៅកន្លែងដែលព្រះអង្គទ្រង់នឹងបង្ហាញដល់គាត់ ព្រះអង្គទ្រង់បានសន្យាថា ទ្រង់នឹងប្រទានពរដល់គាត់ ហើយអោយគាត់ក្លាយទៅជាទីបញ្ចេពរដល់មនុស្សទាំងអស់ ដោសារសេចក្ដីជំនឿអាប់រ៉ាមបានចេញទៅ ព្រមទាំងនាំក្រុមគ្រួសារគាត់ទៅជាមួយផង។
សំនួរស្នូលៈ តើអ្វីជាគោលបំណងក្នុងការត្រាស់ហៅលោកអាប់រ៉ាម?



តួសេចក្ដី
ក. ការត្រាស់ហៅអោយធ្វើជាទីបញ្ចេញ (ខ១-៣)
·         ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅអ័ប្រាហាំអោយលះបង់អ្វីទាំងអស់ដើម្បីតាមព្រះអង្គ(ខ១)
·         ព្រះជាម្ចាស់ទ្រង់សន្យាពីព្រះដល់អ័ប្រាហាំ និងមនុស្សទាំងអស់(ខ២-)
o   ឧទាហរណ៍ៈ យើងអាចមើលឃើញថា បច្ចុប្បន្ននេះព្រះទ្រង់បានត្រាស់ហៅមនុស្សជាច្រើនដើម្បីធ្វើជាបេសកកជននាំព្រះពរដល់មនុស្សជាច្រើន។
ខ.ការឆ្លើយដោយវិជ្ជមាន
·         អាប់រ៉ាមានឆ្លើយតបទៅព្រះដោយវិជ្ជមាន គាត់បានធ្វើតាមការត្រាស់ហៅ(ខ៤-៥)
·         អាយុមិនមែនជាបញ្ហានៃការមិនធ្វើតាមការត្រាស់ហៅទេ
o   ឧទាហរណ៍ៈ ព្រះអង្គហៅយើងនៅពេលដែលយើងមានវ័យចំណាស់អោយមកធ្វើការថ្វាយព្រះអង្គ តួនាទីរបស់យើងគឺធ្វើតាមមិនមែនរកលេសបដិសេធទេ។
សេចក្ដីបញ្ចប់
សរុបសេចក្ដីៈ ការត្រាស់ហៅរបស់ព្រះនាំមកនូវការផ្លាស់ប្ដូរ និងការទុកចិត្ត ទ្រង់ផ្ដល់នូវសេចក្ដីសន្យា ហើយទាមទារអោយមានការស្ដាប់បង្គាប់ តាមការដែលទ្រង់បានត្រាស់ហៅ។
ទេវសាស្រ្តៈ
ព្រះជាម្ចាស់ៈ ព្រះជាម្ចាស់ទ្រង់ជាអ្នកដែលត្រាស់ហៅ ដល់មនុស្សអោយបេសកកម្មរបស់ទ្រង់។
ព្រះគ្រីស្ទវិទ្យាៈ ព្រះគ្រីស្ទទ្រង់ជាអ្នកបំពេញសេចក្ដីសន្យាទាំងស្រុងរបស់អ័ប្រាហាំ ក្នុងការនាំព្រះពរដល់មនុស្សទាំងអស់ ដែលព្រះពរនោះគឺជាសេចក្ដីសង្រ្គោះអោយរួចពីបាប(កាឡាទី៣:១៣-១៤)។
មនុស្សៈ មនុស្សមានតួនាទីក្នុងការស្ដាប់បង្គាប់ការត្រាស់ហៅ និងទាមទារអោយមានការទុកចិត្តដល់ព្រះអង្គចំពោះការត្រាស់ហៅនោះ។
ការអនុវត្តន៍ៈ គ្រីស្ទបរិស័ទទាំងអស់ត្រូវតែស្ដាប់តាមការត្រាស់ហៅរបស់ទ្រង់ក្នុងការធ្វើបេសកកម្ម ធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងអស់ យើងត្រូវបំពេញកិច្ចការងារថ្វាយទ្រង់។

0 Comments

Type and hit Enter to search

Close