សេចក្តីផ្តើម: ជាទូទៅក្នុងរឿងចិនបុរាណតែងតែលើកឡើងពាក្យមួយឃ្លាថា
ប្រទេសមានច្បាប់
គ្រួសារមានវិន័យ ។ ជាការពិតជាមិនថាប្រទេសជាប្រទេសណានោះទេគឺ សុទ្ធតែមានច្បាប់ក្នុងការដឹកនាំប្រទេសគេរៀងៗខ្លួន ក្នុងគ្រួសារក៏ដូចគ្នាដែរ គ្រប់គ្រួសារតែងតែមានច្បាប់ទំលាប់វិន័យក្នុងគ្រួសារផ្សេងៗពីគ្នា។ តែបើសិនជាប្រទេស ឬក៏គ្រួសារណាដែលមិនមានច្បាប់ វិន័យត្រឹមត្រូវទេនោះ ពិតជាមិនអាចមានការរីកចម្រើន បានទេ ហើយប្រហែលជាមានតែភាពរញេរញ៉ៃ ច្របូកច្របល់ថែមទៀតផង។
គ្រួសារមានវិន័យ ។ ជាការពិតជាមិនថាប្រទេសជាប្រទេសណានោះទេគឺ សុទ្ធតែមានច្បាប់ក្នុងការដឹកនាំប្រទេសគេរៀងៗខ្លួន ក្នុងគ្រួសារក៏ដូចគ្នាដែរ គ្រប់គ្រួសារតែងតែមានច្បាប់ទំលាប់វិន័យក្នុងគ្រួសារផ្សេងៗពីគ្នា។ តែបើសិនជាប្រទេស ឬក៏គ្រួសារណាដែលមិនមានច្បាប់ វិន័យត្រឹមត្រូវទេនោះ ពិតជាមិនអាចមានការរីកចម្រើន បានទេ ហើយប្រហែលជាមានតែភាពរញេរញ៉ៃ ច្របូកច្របល់ថែមទៀតផង។
·
សំនួរស្នូល: បើសូម្បីតែក្នុងគ្រួសាតូចៗក៏មានច្បាប់វិន័យដែរ
ចុះទំរាំតែព្រះដ៏ជាព្រះតើទ្រង់និងមានច្បាប់ បញ្ញត្តិអ្វីខ្លះដែរសម្រាប់ប្រជារាស្រ្តរបស់ទ្រង់?
·
សង្ខេបបទគម្ពីរ:
ព្រះយេហ៊ូវ៉ាទ្រង់ បានបន្ទូល ជាសេចក្តីបញ្ញាត្តិ១០ប្រការទៅកាន់ប្រជារាស្ត្ររបស់ទ្រង់។
កុំឲ្យគេមានព្រះឯណាក្រៅពីទ្រង់
កុំឲ្យឆ្លាក់ធ្វើរូបអ្វីជាតំណាំងដើម្បីថ្វាយបង្គំឲ្យសោះ
កុំឲ្យចេញព្រះនាមព្រះដោយអសាអត់ការឡើយ ។ត្រូវនឹកចាំពីសថ្ងៃឈប់សម្រាក់
ញែកជាថ្ងៃបរិសុទ្ធ ថ្វាយបង្គំព្រះ
ត្រូវគោរពប្រតិបត្តិឪពុកម្តាយ ។កុំសម្លាប់មនុស្ស កុំផិតគ្នា
កុំលួចប្លន់ឲ្យសោះ កុំធ្វើជាបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងឡើយ
កុំលោភចង់បានផ្ទះ បាវ បំរើ ប្រពន្ធ
ទ្រព្យរបស់អ្នកដ៏ទៃឲ្យសោះ ។
·
រចនាសម្ព័ន:
1.បញ្ញាត្តិនៃការហាមប្រាមរបស់ព្រះដល់រាស្រ្តព្រះអង្គ(២០:
១-៦, ១៣:១៧)
·
តួសេចក្តី:
1. បញ្ញាត្តិនៃការហាមប្រាមរបស់ព្រះដល់រាស្រ្តព្រះអង្គ(២០: ១-៦, ១៣:១៧)
2. ជាបទបញ្ញាត្តិនៃសេចក្តីបង្គាប់នៃព្រះ(២០:៨ -១២)
-ព្រះជាម្ចាស់បានមានបន្ទូលហាមប្រាមមិនឲ្យរាស្រ្តទ្រង់ធ្វើការជាច្រើន
ដូចជាកុំឲ្យលួចកុំឲ្យលោភចង់បានរបស់គេ កុំស្បថកុំចេញព្រះនាមទ្រង់ដោយឥតការឡើយ។
២.ជាបទបញ្ញាត្តិនៃសេចក្តីបង្គាប់នៃព្រះ(២០:៨ -១២)
មិនមែនមានតែការហាមប្រាមនោះទេតែ
ព្រះទ្រង់ ក៏មានបង្គាប់ឲ្យធ្វើការខ្លះៗដែរ គឺត្រូវឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ
ត្រូវស្រឡាញ់ព្រះ អ្នកជិតខាងផងមិនមែនស្រឡាញ់តែខ្លួនឯងឡើយនេះជាបញ្ញាត្តិនៃព្រះ។
·
សេចក្តីបញ្ចាប់:
នេះជាព្រះបន្ទូលនៃព្រះគឺជាបទបញ្ញត្តិដែលរាស្រ្តព្រះអង្គត្រូវស្តាប់និងប្រព្រឹត្តិតាម
ដើម្បីគាប់ព្រះហឬទ័យដល់ព្រះ ហើយនិងទទួលបានព្រះពរពីទ្រង់ផងដែរ។គែមិនត្រូវរឹងចចេស ប្រឆាំងនឹងព្រះជាម្ចាស់ដែលទ្រង់ជាព្រះលើអស់ទាំងព្រះនោះឡើយ។
·
ផ្នែកទេវសាស្រ្ត:
·
-ព្រះជាម្ចាស់
: ជាព្រះដែលបង្កើត ហើយបានសង្រ្គោះ
តាំងពីដើមមកម្លេះទ្រង់បាននាំអ៊ីស្រាអែលពីអេស៊ីព្ទ
មករួចផុតពីភាពជាទាសរក ទ្រង់មានសេចក្តីប្រច័ណ្ឌ។
-ព្រះយេស៊ូវគ្រីស្ទ:
ទ្រង់យុត្តិធម៌
ទ្រង់នឹងកាត់ក្តីដោយ យុត្តិធម៌ដល់អ្នកដែលមិនស្តាប់បង្គាប់
និបមិនប្រព្រិត្តិខុសនិងបញ្ញត្តិនៃព្រះជាម្ចាស់។
-មនុស្ស:
មានអំនួត មានចិត្តលោភ
មិនចូលចិត្តស្លាប់បង្គាប់ព្រះទេ ចូលចិត្តតែការឥតប្រយោជន៍ ធ្វើតាមអំពើចិត្ត
ក្តីប្រថ្នាផ្នែកសាច់ឈាម តាមលោកិយ។
·
ការអនុវត្តន៍:
ក្នុងនាមខ្ញុំជា
អ្នកដែលជឿនិងកោតខ្លាចដល់ព្រះដែលកំពុងមានជីវិតរស់នាសម័យនេះ ត្រូវតែស្តាប់បង្គាប់
និងរក្សាភាពស្មោះត្រង់ភក្តីភាពចំពោះព្រះជាម្ចាស់ជានិច្ច ។
ដោយចង់ចាំនិងអនុវត្តន៍តាមក្រិត្យវិន័យឬបទបញ្ញត្តិទាំង១០ដែលព្រះអង្គបានដាក់ឲ្យតាំងពីសម័យពួកអ៊ីស្រាអែលមកម្លេះ។គឺខ្ញុំត្រូវស្តាប់បង្គាប់ទ្រង់
យកទ្រង់ជាទីមួយ មិនត្រូវធ្វើអ្វីដែលទ្រង់បានហាមក្នុងក្រិត្យវិន័យទាំង១០នោះទេ
ហើយជាពិសេសគឺ ត្រូវរក្សាក្រិត្យវិន័យទាំងនោះជានិច្ចមិនត្រូវប្រព្រិត្តរំលងឡើយ ។
ស្តាប់តាមសេចក្តីបង្គាប់ព្រះពិតតែមួយ ដោយគោរពប្រតិបត្តិដល់ឪពុកម្តាយ
នឹកចាំពីថ្ងៃឈប់សម្រាក់របស់ទ្រង់ ដើម្បីថ្វាយបង្គំទ្រង់ ហើយនិងកុំទាំង៩ ចំនុចដែលព្រះជាម្ចាស់ហាមកុំឲ្យធ្វើដូចជាកុំមានព្រះឯណាក្រៅពីទ្រង់
កុំ ធ្លាក់ធ្វើរូបអ្វីថ្វាយបង្គំ កុំ
ចេញព្រះនាមទ្រង់ដោយឥតការ កុំ សម្លាប់មនុស្ស កុំផិត កុំលួចប្លន់
កុំធ្វើជាទីបន្ទាល់ក្លែង កុំលោភចង់បានរបស់គេ កុំ ។ មិនត្រឹមតែប៉ុណ្ណោះទេ
តែលើសពីនេះទៅទៀតនោះខ្ញុំត្រូវតែ នាំយកព្រះបន្ទូលព្រះដែលខ្ញុំបានដឹកនៅថ្ងៃនេះ
ទៅប្រកាសលើកទឹកចិត្តដល់អ្នកដទៃផ្សេងទៀតឲ្យពួកគេបានដឹងនិងស្តាប់តាមព្រះបន្ទូលនៃព្រះផងដែរ
។មិនមែនដឹងហើយលាក់ទុកតែម្នាក់ឯងនោះទេ
តែត្រូវតែធ្វើការចែកចាយនិងបង្រៀនដល់អ្នកដ៏ទៃទៀតដែរ ។
0 Comments