Breaking News

យ៉ូហានបាទីស្ទធ្វើទីបន្ទាល់អំពីព្រះយេស៊ូវ យ៉ូហាន ១:១៩-៥១

 សេចក្តីផ្តើម៖ពូសំគាត់មានកូនប្រុសមួយឈ្មោះរដ្ឋា ហើយគាត់បានខិតខំប្រឺងប្រែងចិញ្ចឹមបីបាត់
ថែរក្សាពីនៅ ក្រូចឆ្មា រហូតដល់ធំពេញវ័យឡើង។ ពូសំគាត់មិនមែនជាអ្នកមានស្តុកស្តម្ភប៉ុន្មាននោះទេ តែគាត់អាច មានលទ្ធភាពក្នុងការចិញ្ចឹមកូនរបស់គាត់បាន ដោយគាត់អាចផ្គត់ផ្គង់ និងផ្តល់ការសិក្សាដល់កូនប្រុស របស់គាត់បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែករូបវិទ្យា។ រយៈ បួនឆ្នាំ នៅពេលដែលកូនប្រុសរបស់ គាត់បានបញ្ចប់ការសិក្សា កូនរបស់ពូសំបានសំភាសន៍ជាប់ក្រុមហ៊ុនផលិតគ្រាប់បរិមាណូ ហើយម្នាស់ ក្រុមហ៊ុនបានឲ្យរដ្ឋាឡើងធ្វើបន្ទាល់ពីជីវប្រវត្តិគ្រួសាររបស់គាត់។ តាមរយៈសាច់រឿងនេះ បង្ហាញឲ្យឃើញ ថារដ្ឋាបានធ្វើទីបន្ទាល់គ្រួសាររបស់គាត់ឲ្យម្ចាស់ក្រុមហ៊ុនស្តាប់ តែចំពោះកណ្ឌគម្ពីរយ៉ូហាន ១:១៩-៥១ នេះជាសាច់រឿងមួយដែលបង្ហាញអំពីលោកយ៉ូហានបាទីស្ទបានធ្វើបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ។

តើ យ៉ូហានបាទីស្ទធ្វើទីបន្ទាល់អំពីព្រះយេស៊ូវដោយរបៀបណា?

    II.        សង្ខេបបទគម្ពីរ

ជាក់ស្តែងកណ្ឌគម្ពីរយ៉ូហាន ១:១៩-៥១ បាននិយាយអំពីលោកយ៉ូហានបាទីស្ទធ្វើទីបន្ទាល់ថា គាត់មិនជាព្រះគ្រីស្ទនោះទេ គាត់គ្រាន់ជាអ្នកដែលរៀបចំផ្លូវថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះ ហើយលោក យ៉ូហានបាទីស្ទបានចង្អុលបង្ហាញថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ ជាកូនចៀមនៃព្រះ។

   III.        រចនាសម្ព័នបទគម្ពីរ

1.    សេចក្តីបន្ទាល់របស់យ៉ូហានបាទីស្ទអំពីព្រះយេស៊ូវ (ខ. ១៩-៣៤)
2.    សិស្សរបស់យ៉ូហានបាទីសដើរតាមព្រះយេស៊ូវ (ខ. ៣៥-៤២)

តើយ៉ូហានបាទីស្ទធ្វើទីបន្ទាល់អំពីព្រះយេស៊ូវដោយរបៀបណា?





  IV.        កាត់ស្រាយ

1.    សេចក្តីបន្ទាល់របស់យ៉ូហានបាទីស្ទអំពីព្រះយេស៊ូវ (ខ. ១៩-៣៤)
2.    សិស្សរបស់យ៉ូហានបាទីសដើរតាមព្រះយេស៊ូវ (ខ. ៣៥-៤២)

    V.        សេចក្តីបញ្ចប់

តើយ៉ូហានបាទីស្ទធ្វើទីបន្ទាល់អំពីព្រះយេស៊ូវដោយរបៀបណា?   យ៉ូហានបាទីស្ទធ្វីទីបន្ទាល់អំពើ ព្រះយេស៊ូវ គឺលោកយ៉ូហានបាទីស្ទពុំបាននិយាយកុហកថា លោកជាព្រះយេស៊ូវគ្រីស្ទ តែលោកយ៉ូហា បាទីស្ទនិយាយទៅប្រាប់ពួកអ្នកដែលពួកសង្ឃ និងក្រុមលេវីបញ្ជូនមកសួរគាត់ថា គាត់មិនមែនជា ព្រះគ្រីស្ទ តែគាត់គ្រាន់ជាអ្នករៀបចំផ្លូវថ្វាយព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ ហើយទ្រង់មកក្រោយខ្ញុំ ប៉ុន្តែ ព្រះអង្គគង់នៅមុនខ្ញុំ លើសពីនេះទៅទៀត លោកយ៉ូហានបាទីស្ទធ្វើបន្ទាល់ប្រាប់សិស្សរបស់គាត់ថា ព្រះយេស៊ូវជាកូនចៀមនៃព្រះ បន្ទាប់មកសិស្សរបស់លោកយ៉ូហានបាទីស្ទក៏ដើរតាមព្រះយេស៊ូវគ្រីស្ទ ទៅ។

  VI.        ទេវសាស្រ្ត

·         ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យរាស្រ្តធ្វើទីបន្ទាល់អំពីទ្រង់ដល់អ្នកដែលមិនជឿ ដើម្បី លើកសិរីល្អដល់ទ្រង់ ហើយតាមរយៈទីបន្ទាល់នេះ នាំឲ្យមនុស្សបានស្គាល់ទ្រង់ជានរណា ប៉ុន្តែទ្រង់ក៏មិន សព្វព្រះហឫទ័យចំពោះរាស្រ្តធ្វើទីបន្ទាល់ក្លែងក្លាយដែរ។

·         ព្រះយេស៊ូវយាងមកផែនដីនេះ ដើម្បីធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ដើម្បីឲ្យមនុស្សបានស្គាល់ ពីព្រះជាម្ចាស់ (យ៉ូហាន ៥:១៩-២៣)។ ហើយព្រះយេស៊ូវទ្រង់ក៏បានធ្វើបន្ទាល់ពីទ្រង់ផ្ទាល់ផងដែរ ថាទ្រង់ ជានំប៉័ងជីវិត (យ៉ូហាន ៦:៣៥) ហើយទ្រង់ជាអ្នកគង្វាលល្អ (យ៉ូហាន ១០:១៤)។

·         មនុស្សត្រូវមើលពីគំរូរបស់យ៉ូហានបាទីស្ទបានធ្វើទីបន្ទាល់ពីព្រះយេស៊ូវ យើងជាអ្នកជឿ លើព្រះយេស៊ូវត្រូវមានការប្រុងប្រយ័ត្នចំពោះធ្វើបន្ទាល់ក្លែងក្លាយឲ្យសោះ (ម៉ាកុស ១០:១៩) ហើយក្រិត្យ វិន័យរបស់ព្រះជាម្ចាស់ក៏បានហាមដែរ (និក្ខមនំ ២០:១៦) យើងទាំអស់គ្នាត្រូវមើលពីគំរូរបស់ពួកសាវ័ក ដែលធ្វើបន្ទាល់ពីព្រះយេស៊ូវ (កិច្ចការ ២:៣២) សូម្បីតែលោកប៉ុលក៏បានធ្វើទីបន្ទាល់ពីព្រះយេស៊ូវដែរ។

 VII.        អនុវត្តន៍
ដូចនេះក្នុងនាមយើងជាគ្រីស្ទបរិស័ទ ត្រៀមខ្លួនធ្វើជាទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដូចយ៉ូហាន បាទីស្ទ ដើម្បីឲ្យមនុស្សដែលមិនជឿលើព្រះយេស៊ូវ ស្គាល់ពីព្រះនាមរបស់ទ្រង់។

0 Comments

Type and hit Enter to search

Close