Breaking News

ពួកជំនុំត្រូវធ្វើស្មបន្ទាល់ពីព្រះគ្រីស្ទ (យ៉ូហាន ១៧:១៣-២១)



I.សេចក្ដីផ្ដើម
          មានបេសកកជនម្នាក់ដែលគាត់បានមកបម្រើដល់ព្រះក្នុងពួកជំនុំមួយនៅក្នុងស្រុកខ្មែរក្នុងរយះពេលមួយដ៏យូគឺជិត១០ឆ្នាំទៅហើយ។ តែដោយព្រោះតែក្នុងពួកជំនុំដែលគាត់បម្រើនោះមាន
បញ្ហាជាច្រើនដែលបានកើតឡើងគឺគ្រូគង្វាលបានគ្រោះថ្នាក់ចរាចរណ៏ស្លាប់​ ហើយពួកជំនុំបានបាត់បង់បន្តិចម្តងៗស្ទើតែបាត់អស់។ តែគាត់មិនអាចនិងនៅបន្តទៀតបាននោះទេគឺគាត់ត្រូវទៅប្រទេសរបស់គាត់វិញ។ ហេតុនេះហើយគាត់បានអធិស្ថានដល់ពួកជំនុំ និង សិស្សម្នាក់ដែលបានសឹក្សាព្រះបន្ទូលទ្រង់នៅសាលាព្រះគម្ពីរ។ ដោយគាត់ជឿជាក់ថាពេលដែលគាត់មិននៅនោះ សិស្សដែលគាត់បានបណ្តុះបណ្តាលនិងអាចធ្វើការបម្រើដល់ទ្រង់ជំនួសគាត់បាន។ ហើយគេនិងធ្វើជាស្មបន្ទាល់ពីព្រះគ្រីស្ទជាអ្នកដែលមានចិត្តស្រលាញ់ដល់ព្រះ ហើយបំពេញពន្ធ័កិច្ចថ្វាយដល់ព្រះ។

សំនួរស្នូល : ជាមួយគ្នាផងដែរយើងនិងមើលទៅក្នុងព្រះគម្ពីរយ៉ូហានជំពូក១៧:១៣-២១ ថាតើពួកជំនុំត្រូវធ្វើអ្វីខ្លះសំរាប់ព្រះជាម្ចាស់?





សង្ខេបបទគម្ពីរ៖ ព្រះយេស៊ូវគ្រីស្ទទ្រង់បានអធិស្ធានសំរាប់ពួកសិស្សទ្រង់ ហើយនៅពេលដែលព្រះអង្គបានចាកចេញពីលោកិយនេះនោះពួកគេនិងបានធ្វើជាស្មបន្ទាល់ពីទ្រង់។  
                            
រចនាសម្ព័ន្ធ
.អោយមានអំណាចឈ្នះលោកិយដែលពេញដោយបាប(ខ​ ១៣-១៦)                                        ​​
- ពួកអ្នកជឿមិនមែនជារបស់លោកិយតែជាកូននៃព្រះ
 - រក្សាគេទុកដើម្បីធ្វើការបន្តពីទ្រង់
.សូមអោយពួកសិស្សបានប្រកាសប្រាប់លោកិយពីព្រះអង្គ(១៧-២១)
- ញែកអ្នកជឿចេញដើម្បីធ្វើការថ្វាយដល់ទ្រង់                                                                 
 -អោយអ្នកជឿបានរួមគ្នាមកតែមួយធ្វើបន្ទាល់ពីទ្រង់
II. ការកាត់ស្រាយ                                                                                                        ​​​                        ១.អោយមានអំណាចឈ្នះលោកិយដែលពេញដោយបាប (ខ ១៣-១៦)                                     
- ពួកអ្នកជឿមិនមែនជារបស់លោកិយតែជាកូននៃព្រះ (យ៉ូហាន១:១២-១៣)
 - រក្សាគេទុកដើម្បីធ្វើការបន្តពីទ្រង់                                                                                          

ឧទាហរណ៏: មានគ្រីស្ទបរិសទ័ម្នាក់ត្រូវបានម្តាយបង្ខំអោយទៅកន្លែងមួយជាមួយនិងគាត់ ។ពេលទៅដល់ស្រាប់តែមានគ្រូទស្សទាយពីជោគវាសនាម្នាក់បានយកបាតដៃកូននោះមកមើលស្រាប់តែគ្រូនោះនិយាយថាគាត់មិនអាចមើលអ្វីឃើញបានទេព្រោះកូនស្រីនោះមានពន្លឺអ្វីចម្លែកណាស់។ តាមពិតគាត់មានព្រះវិញ្ញាណនៃព្រះបានគង់ជាមួយ គាត់ជាកូននៃព្រះមិនមែនជាកូននៃអារក្សទៀតនោះទេ។
    ២.សូមអោយពួកសិស្សបានប្រកាសប្រាប់លោកិយពីព្រះអង្គ(១៧-២១)
- ញែកអ្នកជឿចេញដើម្បីធ្វើការថ្វាយដល់ទ្រង់                                                                     ​​       
-អោយអ្នកជឿបានរួមគ្នាមកតែមួយធ្វើបន្ទាល់ពីទ្រង់                                                             
ទាហរណ៏: ជាធម្មតាពួកសង្ឃតែងតែញែកខ្លួនជាបរិសុទ្ធជាមុនសិន​ មុនពេលដែលពួកគេធ្វើការបម្រើដល់ព្រះ    

III.សេចក្តីបញ្ចប់                                                                                                                   

សរុបសេចក្តីមក​  ​: ពួកអ្នកជឿសុទ្ធតែមានអំណាចពីព្រះដែលព្រះអង្គបានចាត់គេអោយរស់នៅក្នុងកណ្តាលចំណោមលោកិយដើម្បីនិងធ្វើជាបន្ទាល់ដល់គេ អោយមនុស្សបានស្គាល់ដល់ព្រះអង្គ។

-ព្រះជាម្ចាស់
ព្រះជាម្ចាស់ជាព្រះដែលថែរក្សាការពារ ទ្រង់គ្រប់គ្រងគ្រប់ទាំងការល្អនិងការអាក្រក់ដែលបានកើតឡើង ព្រះអង្គសព្វញ្ញុតញ្ញាណ ទំនុកដំកើង ១៣៩:

  - ព្រះគ្រីស្ទ
     
     ​ព្រះយេស៊ូវគ្រីស្ទ          ជាព្រះដែលពេញដោយសេចក្តីស្រឡាញ់ព្រះអង្គបានអធិស្ឋានទូលអង្វរដល់ពួកសិស្សទ្រង់។ ព្រះអង្គយកចិត្តទុកដាក់ដល់ទុក្ខលំបាករបស់អ្នកជឿដែលត្រូវលោកិយបានស្អប់ យ៉ូហាន១៧: ​​​​                             ​​ ​    

- មនុស្ស                                                                                                            ​​                   មនុស្សអាចជួបប្រទះនិងទុក្ខលំបាក ការបៀតបៀន ពួកគេត្រូវការការថែរក្សាពីព្រះជាម្ចាស់។  ពួកគេត្រុវការអំណាចដែលមកពីព្រះក្នុងការបំពេញពន្ធ័កិច្ចថ្វាយដល់ទ្រង់។

ចំណុចអនុវត្តន៏
          យើងត្រូវមានអំណរទោះបីជាលោកិយនេះមិនបានស្វាគមន៏ដល់យើង ពីព្រោះពួកគេបានស្អប់ដល់ព្រះជាមុន។ ដោយយើងដឹងថាព្រះជាម្ចាស់ទ្រង់ជ្រាបពីបញ្ហាដែលយើងកំពុងតែប្រឈមមុខ ហើយព្រះអង្គជាកម្លាំងនៃយើង សូមអោយយើងនូវតែបន្តប្រកាសពីសេចក្តីសង្រ្គោះរបស់ទ្រង់ទៅដល់មនុស្សអោយគេបានស្គាល់សេចក្តីពិតដែលមកពីព្រះ។

0 Comments

Type and hit Enter to search

Close