Breaking News

បញ្ហាក្នុងការទទួលការត្រាស់ហៅឲ្យធ្វើបេសកកម្ម យេរេមា ១:៤-១៩

សេចក្តីផ្តើម៖នៅក្នុងសង្គមខ្មែរកាលពី១០ទៅ២០ឆ្នាំមុន ឪពុកម្តាយភាគច្រើនមិនចង់ឲ្យកូនរៀនទេ
ពិសេសកូន ស្រី គឺខ្លាចរៀនចេះហើយបែកឆ្វេង ចេះសរសេរសំបុត្រផ្ញើរស្នេហា។ ហើយពេលបច្ចុប្បន្ននេះ ខ្លាចអត់ ការងារធ្វើ ព្រោះសង្គមប្រកាន់បក្សពួក ទាល់តែមានលុយ។ នេះជាបញ្ហាដែលកើតមានក្នុងសង្គមខ្មែរ
            សង្ខេបបទគម្ពីរៈ  
          យេរេមាជាគ្រួសារពួកសង្ឃម្នាក់។ ព្រះបានរៀបរាប់ប្រាប់យេរេមាថា ព្រះទ្រង់តាំងគាត់តាំងពីមិន ទាន់កើតមកម្លេះ ថាគាត់នឹងនាំសារព្រះទៅកាន់រាស្រ្ត (យូដា) នឹងសាសន៍ផ្សេងទៀត។  តែលោកបដិសេធ ចំពោះបេសកកម្មនោះ ដោយពាក្យថាគាត់នៅក្មេង។ តែទ្រង់ថាទ្រង់នឹងផ្តល់អំណាចឲ្យគាត់កុំបារម្ភអ្វី។
          សំនូរស្នួលៈ  តើបញ្ហាអ្វីដែលធ្វើឲ្យមនុស្សរាំងស្ទះមិនធ្វើតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់?





          ចំនុចកាត់ស្រាយ
I.          ព្រះស្គាល់មនុស្សតាំងពីមុនកំណើតកើត (១:-៥)
ព្រះជាម្ចាស់ស្គាល់ នឹងត្រាស់ហៅយេរេមាមុនគាត់កើត ដោយសារគាត់ជាស្នាព្រះហស្តព្រះ។  
/ . ទ្រង់ផ្សំគ្រឿងនៅក្នុងផ្ទៃម្តាយ (ទំនុក ១៣៩:១៣)។
/.  ក្នុងសម័យទំនើបនេះគេអាចឆ្លុះដឹងថាកូនប្រុសឬស្រីដែលនៅក្នុងផ្ទៃម្តាយនៅឡើយ។
II.         ការបដិសេធន៍ នឹងការផ្តល់ទំនុកចិត្ត (១:-១០)
.បញ្ហារបស់យេរមា ​​(ខ៦) ៖ យេរេមាថា គាត់គ្មានសមត្ថភាពអ្វីទេ គឺគាត់នៅក្មេង។ តែព្រះថានោះមិន មែនបញ្ហទេ កុំបារម្ភ ទ្រង់នៅជាមួយចំាជួយ ហើយឲ្យមានកំឡាំងធ្វើគ្រប់ការទាំងអស់ (ខ៧-១០)។
/. ម៉ូសេថាគាត់មិន មានវោហាទេតាំងពីដើម ជាបញ្ហារបស់គាត់(និក្ខ. :១០) ខុសពីអេសាយ (អេសា ៦:៨) 
/.  រឿងកូនមិនចេះឆ្លងស្ពានយោល :  មានកូននឹងឪពុកមួយគូឆ្លងស្ពានយោល កូនថាមិនចេះឆ្លងទេ តែឪពុកថាកុំខ្លាចចាំពុកជួយដឹងដៃ។ កូននោះក៏បានឆ្លងកាត់ស្ពានយោលនោះបានសំរេចទៅ។
III.        កំឡាំងពិសេសដែលព្រះឲ្យដល់អ្នកបំរើទ្រង់ (១:១១-១៩)
. និមិត្តពីរយ៉ាង (ខ១១-១៦)៖  ដើម្បីផ្តល់ទំនុកចិត្តដល់យេរេមា ព្រះផ្តល់ឲ្យគាត់ឃើញពី ព្រះនឹងឃ្លាំ មើលគាត់ជានិច្ចតាមសន្យា(ខ១១-១២)។ ហើយមួយទៀត យូដានឹងមានអ្នកមកធ្វើបាបគេដែលព្រះ អនុញ្ញាតិឲ្យគេជួបបញ្ហានោះ ដើម្បីជាការបង្រៀនដល់ពួកគេដែលមិនស្តាប់បង្គាប់ព្រះ(ខ១៣-១៦)។
/.  ស្តេចសូលធ្វើបាប ព្រះដកដំណែងគាត់ នឹងឲ្យមានវិញ្ញាណមកបំភ័យ(១សាំ១៦:១៤)។
.  យេរេមានឹងធ្វើជាសសររឹងមាំ  (ខ ១៧-១៩)៖ មិនថាអ្នកណាទេ នៅពេលដែលព្រះទ្រង់ប្រើគេ នោះទ្រង់តែតែជួយ នឹងផ្តល់ទំនុកចិត្ត នឹងកំឡំាងផងដែរ។ ហើយយេរេមាមិនបាច់ភ័យថា ទោះបីជួបបញ្ហា នោះទ្រង់សន្យាថា​នឹងចំរើនកំឡាំងឲ្យគាត់។ គាត់នៅក្មេងឬមិនចាស់មិនមែនជាបញ្ហាទេ បញ្ហាបើគាត់មិន ធ្វើក៏មិនជោគជ័យដែរ។
IV.សរុបសេចក្តី
បញ្ហារបស់យេរេមាគឺគាត់ថាគាត់នៅក្មេង នឹងគ្មានរោហាទេ តែនោះមិនមែនជាបញ្ហាទេសំរាប់កិច្ចការ របស់ព្រះ ព្រោះថាទ្រង់នឹងជួយគាត់ គាត់មិនគួរបារម្ភនោះទេ។ ដូច្នេះអ្វីដែលគាត់គួរធ្វើគ្រាន់តែធ្វើតាម ហើយស្តាប់បង្គាប់បានហើយ ព្រោះតែទ្រង់ចំជួយគាត់នឹងផ្តល់កំឡាំង បើព្រះសន្យាហើយនោះទ្រង់មិន បោះបង់ចោលគាត់ទេកុំរាថយក្នុងបញ្ហា។
V.ទេវសាស្រ្ត
ព្រះជាម្ចាស់ទ្រង់ពេញដោយផែនការមុន មិនមែនគិតភ្លាមធ្វើភ្លាមនោះទេ។ ទ្រង់ប្រើមនុស្សហើយ ឲ្យផ្តល់ព្រះពរដល់គេ។ គឺទ្រង់តែផ្គត់ផ្គង់នឹងមើលថែគេ ព្រមទាំងចំការពារគេផង (ទំនុក២៣)។ រីឯព្រះ វិញមុនមនុស្ស គេទទួលទ្រង់ជាព្រះអង្គសង្គ្រោះ នោះទ្រង់បានត្រាស់ហៅគេមុនដែលលោកីយកើតម្លេះ (អេភេ. :; យ៉ូន១៧:២៤)។ ទ្រង់មិនរាថយចំពោះបញ្ហាឡើយ។  ចំនែកមនុស្សវិញនិស្ស័យរបស់គេ តែងតែភ័យខ្លាច សូម្បីតែការងារនោះមិនទាន់មកដល់ក្តីរារែកមិនមានការលះបង់សំរាប់ការងារដ៏លំបាក ទេ។
VI.ការអនុវត្តន៍
          ពិតប្រាកដ ទោះបីយើងដឹងថានិស្ស័យរបស់យើងតែងតែរុញរា ចុះចាញ់ចំពោះការងារដែលមិន ទាន់ដល់ ពិសេសការលំបាកពិតមែន។ តែក្នុងមានខ្ញុំនឹងលោកអ្នកយើងជាពួកជំនុំ ជាកូនរបស់ព្រះអ្វីដែល យើងធ្វើក៏ការចេញទៅដើម្បីប្រកាសពីសេចក្តីសង្រ្កោះរបស់ព្រះគ្រីស្ទ មិនត្រូវនៅតែក្នុងផ្ទះក្តោបព្រះពរតែ ម្នាក់ឯងនោះទេ។ ហើយត្រូវដឹងថា ព្រះសន្យានឹងគង់ជាមួយមិនមែនយើងធ្វើតែម្នាក់ឯងឡើយ។

0 Comments

Type and hit Enter to search

Close