Breaking News

ភាពក្លាហា​​ និងការបន្ទាបខ្លួន ១ថែស្សាឡូនីច ២:១-១០



I.          សេចក្ដីផ្ដើម
មានអ្នកនាំសារមួយបាននាំដំណឹងទៅប្រទេសរបស់គាត់ ដោយព្រោះមានប្រទេសដទៃចង់រួមគ្នាមកធ្វើសង្រាមជាមួយប្រទេសគាត់ នៅកំពុងធ្វើដំណើរទៅកាន់ប្រទេសរបស់គាត់នោះ
ទទួលរងនៅការដេញសម្លាប់ពីខ្មាំងសត្រូវ ពីក្រុមចោលប្លន់វាយគាត់យ៉ាងដំនំ តែគាត់នៅតែអាចទៅប្រាប់ដំណឹងនោះដល់ប្រទេសគាត់បាន។ រឿងនេះស្រដៀងនិងជីវិតរបស់សាវកប៉ុលដែរ ដែលគាត់នៅតែមានភាពក្លាហានប្រកាសដំណឹងល្អ ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ។
សំណួរស្នូល : តើអ្នកបំរើព្រះគួមានបុគ្គលិកក្ខណៈបែបណា?






សង្ខេបបទគម្ពីរៈ១ថែស្សាឡូនីច ២:-១០  លោកសាវកប៉ុលខំប្រឹងផ្សាយដំណឹងល្អ តែត្រូវគេជេប្រមាថ ហើយរងទុក្ខជាច្រើន គាត់បង្រៀនពីព្រះបន្ទូព្រះដោយបន្ទាបខ្លួន ដល់មនុស្សដទៃ។
II.         ការកាត់ស្រាយ
១. ភាពតស៊ូដើម្បីសេចក្ដីពិត (១-៣)
Ø  ភាពក្លាហានដើម្បីដំណឹងល្អ (១-២)
Ø  ការស្មោះត្រង់ (៣)
                         ឧទាហរណ៍ៈ មានបុរសម្នាក់គេចោតគាត់ថាជាអ្នកលួចម៉ូតូ តែគាត់មិនបានលួចសោះ ដូច្នេះគាត់បានអោយតុលាជួយរកយុត្តិធម៌ ដើម្បីឃើញសេចក្ដីពិត។
  ២.  ការបន្ទាបខ្លួន  (៤-៦)
Ø  ស្របតាមបំណងព្រះឬទ័យព្រះ ()
Ø  មិនចង់បានមុខមាត់ (-)
ឧទាហរណ៍ៈ មាននាយករដ្ឋមន្រ្តីមួយ គាត់ចែងមកព្រះវិហាររាល់អាទិត្យ ពេលគាត់មក គាត់មិនយកអរក្សទេ ហើយទំនាក់ទំនងជាពួកជំនុំសាមញ្ញា។
៣. មានសេចក្ដីស្រលាញ់ (៧-១០)
Ø  ដូចម្ដាយស្រលាញ់កូន (៧-៨)
Ø  មានការលះបង់ខ្ពង់ (៩-១០)
              ឧទាហរណ៍ៈ ផ្ទះមួយមានភើ្លងឆេះ​ហើយម្ដាយ ដើម្បីតែទៅជួយកូននោះត្រូវ បាន    ភ្លើងឆេះ មុខមាត់មើលសឹងតែមិនស្គាល់។


III.        សរុបសេចក្ដី
                សរុមកៈ អ្នកបំរើព្រះគឺជាអ្នកដែលមានការបន្ទាបខ្លួន ហើយមានសេចក្ដីស្រលាញ់ដ៏ពិតក្នុងការរបំរើ ជាបំរើដែលមានការលះបង់ខ្ពស់ក្នុងព័ន្ធកិច្ចព្រះអង្គ ហើយក្លាហានមិនចុះចាញ់ឧបសគ្គ។
           ទេវសាស្ត្រៈ ព្រះជាម្ចាស់ទ្រង់ជាព្រះដែលមានការបន្ទាបខ្លួនក្នុងការបរំរើព្រះអង្គ  ដូចគ្នាដែរព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកលើផែនដី ដោយបន្ទាបព្រះកាយដើម្បីបំរើយ៉ាងក្លាហាន (ភីលីព២:)
              មនុស្សៈ មនុស្សមានអំណួតគេអួតលើទ្រព្យសម្បត្តិ លើចំណេះដឹង លើអំណាចដែលគេមាន
គេមិនបានមានការបន្ទាបខ្លួនដូចជាព្រះគ្រីស្ទនោះទេ។
         អនុវត្តន៍ៈ យើងត្រូវបំរើព្រះជាម្ចាស់បន្ទាបខ្លួន លះបង់ ហើយថ្វាយសិរីល្អដល់ព្រះ ទោះបីជាឧបសគ្គយ៉ាងក៏ដោយ តែយើងត្រូវតែបន្តជានិច្ចក្នុងការបំរើ។

0 Comments

Type and hit Enter to search

Close